ថ្មីៗនេះមេប៉ុស្តិ៍លោក ពេជ មុនីរតន៍ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនកោះរកា ដែលស្ថិតនៅក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋថា កំពុងបានឃុបឃិតគាបជម្រិតអ្នកជំងឺឆ្លងដែន ប្រជាពលរដ្ឋ ឈ្មួញឱ្យបង់លុយតាមអំពើចិត្ត និងជាពិសេសគឺករណីឃុបឃិតឱ្យជនជាតិយួន ឆ្លងដែនចូលស្រុកយកលុយតាម តែទំនើងចិត្តប្រឆាំងនឹងនយោបាយរបស់ក្រសួងមហាផ្ទៃយ៉ាងចេញមុខបំផុត ។
តាមមន្ត្រី និងឈ្មួញទម្លាយទៀតថា ករណីប្រជាពលរដ្ឋឆ្លងកាត់ ខណៈនាយប៉ុស្តិ៍រូបនេះ ធូររលុងអនុញ្ញាតឱ្យជនជាតិ យួនឆ្លងកាត់តាមអំពើចិត្តដោយមិនចាំបាច់ពិនិត្យទៅលើឯកសារ លិខិតឆ្លងដែននោះ ។ គឺជាការបំពានប្រឆាំងទាំងស្រុងទៅ និងគោលការណ៍របស់ក្រសួងមហាផ្ទៃទាំងស្រុង ដែលមិនគួរលើកលែងនោះទេ ។
តាមសង្កេតយ៉ាងតិចក្នុង១ថ្ងៃ មានជនជាតិយួនឆ្លងដែនខុសច្បាប់មកចូលលេងកាស៊ីណូពី ២០០នាក់ ទៅ ៣០០នាក់ ឆ្លងកាត់ទាំងផ្លូវគោក និងផ្លូវទឹក ដោយគ្រាន់តែនាយប៉ុស្តិ៍រូបនេះ ចាត់ចែងឱ្យមន្ត្រីរបស់ខ្លួនចាំប្រមូលប្រាក់ក្នុងម្នាក់ៗ ៣ម៉ឺនដុង ស្មើ ៦០០០រៀល ទៅ ៧០០០រៀល យ៉ាងមមាញឹកបំផុត ។
ដោយឡែក តាមការបញ្ជាក់របស់ប្រភពឱ្យដឹងទៀតថា ចំពោះជនជាតិយួនដែលឆ្លងកាត់ដោយគ្មានលិខិតស្នាម តាម ផ្លូវទឹក គឺលោក ពេជ មុនីរតន៍ តម្រូវឱ្យយកលុយក្នុង១ថ្ងៃ ១លានដុង ស្មើនឹងជិត ២០ម៉ឺនរៀល ហើយការយកលុយនេះ ចង់ ១ថ្ងៃមានជនជាតិយួនចូលប៉ុន្មានក៏មិនខ្វល់ដែរ ឱ្យតែបង់លុយឱ្យគាត់ ។
ជាងនេះទៅទៀត មន្ត្រីបានទម្លាយទៀតថា លោក ពេជ មុនីរតន៍ បានចាត់ចែងលោក សោម ជា ដែលជានាយប៉ុស្តិ៍ ស្តីទី និងលោក ប្រាជ ជួរ ជានាយរងជាអ្នកចាំប្រមូលលុយពីជនជាតិយួនឆ្លងដែនខុសច្បាប់ ។ ហើយអំពើពុករលួយ ការអនុវត្តការ ងារ ភារកិច្ចតួនាទី ខុសពីគោលការណ៍អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍នេះ បានធ្វើឱ្យលោក ពេជ មុនីរតន៍ រកចំណូល បានយ៉ាងច្រើនក្នុង១ថ្ងៃៗ រាប់សិបលានរៀល ជាមួយបក្ខពួករបស់ខ្លួន ។
លើសពីនេះទៅទៀត សកម្មភាពដ៏គឃ្លើន នឹងផ្លូវច្បាប់បំពានបទបញ្ជាថ្នាក់លើអនុវត្តផ្ទុយពីគោលការណ៍ អគ្គស្នងការ ការនគរបាលជាតិ និងក្រសួងមហាផ្ទៃនេះ គឺពួកគេមិនត្រឹមតែរងនូវការរិះគន់ ពីសមត្ថកិច្ច ប្រជាពលរដ្ឋ ក្នុងទឹកដីកម្ពុជា ប៉ុណ្ណោះទេ ក្នុងនោះលោក ពេជ មុនីរតន៍ ក៏កំពុងតែធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ យ៉ាងធ្ងន់ធ្ងរបំផុត ហើយដែលគួរតែក្រសួងមហាផ្ទៃមានវិធានការពិនិត្យជាបន្ទាន់ផង ។
ករណីប្រភពចំណូលមិនស្របច្បាប់នេះ គ្រាន់តែគិតពីការឆ្លងដែនរបស់ ជនជាតិយួនក្នុង១ថ្ងៃរាប់លានរៀល នេះមិន បានគិតពីចំណូលទំនិញឆ្លងកាត់នោះផង ។ ហើយដែលបញ្ហានេះក៏មានសំណូមពរឱ្យរដ្ឋមន្ត្រីឱ្យមហាផ្ទៃគួរតែ ពិនិត្យពីទង្វើ របស់គាត់ផង៕






យោងតាមប្រភពព័ត៌មានបានរាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំលងអាធ្រាត្រថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុបរបស់ ក្រុមហ៊ុនដីសម្បទាន ហួតម៉េងរីតា បានក្រឡាប់ខ្ជាក់ចេញសុទ្...Read more
សូមចុចមើល វីដេអូ ដែលជាស្នាដៃនិពន្ធរបស់សម្តេចតា ថតនៅប្រទេសកូរ៉េ
...Read more
នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យនេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។
...Read more
ប្រជាពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើសុំមអោយលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ដកលោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសចេញពីដំណែង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ចំពោ...Read more
សំណុំរឿងឈ្មួញរកស៊ីដឹកឈើក្រញូង បើករថយន្តបំបុករថយន្តអ្នកកាសែត ប៉ុនប៉ងមនុស្សឃាតដោយចេតនា តាំងពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការ ខេត្តសៀមរាបធ្វើការតម្កល់ឥតចាត់ការនេះបើយោងតាម...Read more
មានសេចក្តីរាយការណ៍មកថា មានប៉ូលិសផ្កាយបីម្នាក់ធ្វើការនៅក្រសួងមហាផ្ទៃ បានធ្វើការអន្តរាគមន៍ ទៅតុលាការខេត្តកណ្តាលអោយមានការដោះលែងមេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់តរថយន្ត ដំឡើងរថយន្ត...Read more
ប្រជាពលរដ្ឋខ្មែរជាច្រើនជំនាន់ សុទ្ធតែបានស្គាល់ពីគុណប្រយោជន៍នៃដើមរាំងទឹក ដែលភាគច្រើនដុះនៅជុំវិញបឹងទន្លេសាប និងដុះនៅតាមបឹង អូរ ត្រពាំង តែបច្ចុប្បន្នដើមរាំង គឺជាមុនស្នេហ៍ទាក់ទាញ...Read more
ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
នៅរសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៥នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី តំណាងដ៏ ខ...Read more
យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា ចំការកញ្ឆាដ៏ធំ ដែលត្រូវបានគេដឹងថាមានមនុស្សលួចដាំ ដើម្បីលក់ចែកចាយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិនិម្មិត១ សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្ត...Read more
| ថ្ងៃនេះ | 275 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10677 | នាក់ |
| ខែនេះ | 80389 | នាក់ |
| ឆ្នាំនេះ | 477397 | នាក់ |
| សរុប | 57828793 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:03 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

