ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 03:46 នាទី ចំនួនអានៈ 4325

នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិតា​វៀន សង្គាត់​សាលាកំ​រើក ក្រុង​សៀមរាប ​ដែល​មាន​ទី​តាំ​ង​ជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុងកែងផ្លូវ​​ជន្លង់។

យោត​តាម​សម្តី​ស្រី​មាស្សា​ដែល​រងគ្រោះ​ និង​ស្រី​ម៉ាស្សា៤-៥នាក់​ទៀត​បាន​និយាយដូចៗ​គ្នាថា ដំ​បូង​ឡើយ​លោក​ប៉េ​អឹម​ខាង​លើ​នេះបាន​បើក​ម៉ូតូចូល​មក​បុក​ស្ត្រី​ម៉ាស្សា​ដែល​អង្គុយ​លើ​កៅ​អី​២ដង​ រួច​បង្ខំ​អោយ​ស្រី​ម៉ាស្សា​ម្នាក់​ចូល​ធ្វើ​សរសៃ​អោយ​ខ្លួន។ ប្រ​ហែល​មួយស​​ន្ទុះ​លោកប៉េអឹម​រូប​នេះ​បាន​ស្ទាប​លូក​លាន់​ស្រ្តី​ម៉ាស្សា ខាង​លើ​ តែ​ដោយ​នាង​មិន​ព្រម​ក៏ខោក​ក្បាល​របស់​នាង​ខ្លាំង​ៗ២-៣ក្រញ៉ដៃ ដល់​នាង​ឈឺ​នាង​ក៏ទះកំ​ភ្លៀ​ង​លោក​ប៉េអឹម​រូប​នោះ​១កំ​ផ្លៀង បណ្តាល​អោយ​លោក​ប៉េអឹម​ដែល​ខ្លួន​ធុំក្លិន​​តែស្រារូប​នេះខឹង​ក៏ប្រ​វ៉ាយ​ប្រ​តប់​ជា​មួយ​រូប​នាង​រហូត​បាក់​រនួត​គ្រែម៉ាស្សាធ្លាក់​ដល់​ការ៉ូ។ ស្រី​ម៉ាស្សា​រង​គ្រោះ​បន្តថា នាង​បាន​រត​ចេញ​ពី​បន្ទប់ម៉ា​ស្សា​ មក​ខាង​មុខ​ហាង​ដើម្បី​អោយ​គេ​ជួយ តែ​ត្រូវ​បាន​លោក​ប៉េអឹម​​​រូប​នោះ តាម​មក​កាច់​កនាង​២ដង​​ថែម​ទៀត តែ​បាន​ស្រ្តី​ម៉ាស្សា​ផ្សេង​ជួយ​នាង​ កុំ​អី​ប្រហែល​អាច​បាក់​កស្លាប់​ផង​ក៏មិន​ដឹង​ នេះ​បើយោង​តាម​សម្តី​របស់​ស្ត្រីម៉ាស្សា។

ក្រុមស្ត្រី​ម៉ាស្សាបាន​បន្តថា ពួកនាង​មិន​ចង់​មាន​រឿង​ជាមួយ​លោក​ប៉េអឹម មិត្តសៅ នេះទេហើយបាន​ប្រាប់​ថា ពូឯង​ទៅចុះ​មិន​បាច់​នៅ​ឈ្លោះប្រកែក​អីទេ តែ​លោកប៉េអឹម​​​នេះមិន​ព្រម​ទៅ​ណាទេ ហើយ​ស្រែក​ថា ហៅ​ថៅកែពួក​ង៉ែង​មក​ជួប​អញ់ឥឡូវ អញ់​មិន​ទៅ​ណាទេ និយាយដដែលៗជា​ច្រើន​ដង។

នៅ​ពេល​ដែល​ថៅ​កែ​ហាង​ម៉ាស្សា​មក​ដល់​ហាង​ម៉ាស្សា​ស្រាប់​តែ​​លោកប៉េអឹម មិត្តសៅ ជេរម្តាយ​ដៀល​ពូជថៅ​កែ​ហាង​ម៉ាស្សា​យ៉ាង​ចាស់​ដៃ ហើយចាប់​ផ្តើម​តាំង​ខ្លួន​ជា​សមត្ថ​កិច្ច​​​ទារក​ច្បាប់​ម៉ាស្សា ហើយ​ចោទថាហាង​ម៉ាស្សាខាង​លើ​នេះ​អត់​មាន​ច្បាប់​។ ​លោក​ប៉េអឹមបាន​​ស្រែក​ក្តែងៗថា អញ់​ចង់​បិទហាង​ម៉ាស្សា​នេះ​​ស្មើណា​ក៏បាន​ដែរកុំ​ចង់​ខ្លាំង​ជាមួយ​អញ់វើយ។

លោកប៉េអឹម មិត្តសៅ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​កន្លែង​កើត​ហេតុថា លោក​ពិត​ជា​បាន​ខោក​ក្បាល​ស្រី​ម៉ាស្សានោះ​មែន តែ​ខោក​តិចៗ ខោកលេងតើ​ តែនាង​បែរជាទះកំភ្លៀងលោកខ្លាំងៗទៅ​វិញ បណ្តាល​អោយ​លោក​ខឹងទើប​រឿង​រ៉ាវ​វាកាន់​តែវែង​ឆ្ងាយ។

ដោយ​ឃើញ​លោក​ មិត្តសៅ ស្រែក​ជេរគេ​ជេរឯងឡូឡាខ្លាំងៗ ហើយ​ស្រែក​ថា ទាំង​អាម្ចាស់​ហាង​ និង​អាអ្នក​កាសែត ឯងហៅ​អាណាមក​ចាប់​អញ់​ក៏ហៅទៅ បើ​ហៅ​បាន​អញ់​ថែម​លុយអោយ​១០​ម៉ឺ​ន​រៀល​ទៀត ទើប​អ្នក​យក​ព័ត៌មាន​យើង​បាន​​​ទូរស័ព្ទ​ទៅ​សមត្ថ​កិច្ច​ទាំង​តូច​ទាំង​ធំ​តែ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ រួច​បាន​ខល​ទៅ​តុលាការ​ខេត្ត​សៀមរាប​៣នាក់​ តែ​ម្នាក់​ខល​មិន​ចូល​ ឯ២នាក់​ទៀត​មិន​លើក​ទូរស័ព្ទ។ ចុង​ក្រោយ​មាន​តែលោក ថង​សាគុណ ស្នង​ការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌខេត្ត​ ម្នាក់​គត់​បាន​លើកទូស័ព្ទហើយ​បាន​បញ្ជាអោយ​ប៉ូលីស​ប៉ុស្តិ៍សាលាកំរើក​មក​ដោះស្រាយ តែ​មិន​ហ៊ាន​ធ្វើ​អ្វី​ជន​ដៃដល់​ដដែល ចុង​ក្រោយ​អោយ​ជន​ដៃដល់​ទៅ​ផ្ទះ​តាម​សម្រួល ហើយ​ប្រាប់​ម្ចាស់ហាង​ម៉ាស្សា និង​នារី​រង​គ្រោះ​ថា ចាំ​ស្អែក​ចាំ​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯប៉ុស្តិ៍ប៉ូលីស​ក៏បាន ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​កន្លែង​ប៉េអឹមក៏បាន។

លោក កើត-​វណ្តែត ហៅ​ទូច ម្ចាស់​ហាង​ម៉ាស្សាបាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លោក​និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ បើ​សិន​ជា​លោកប៉េអឹម​ មិត្តសៅ​ មិន​មក​សុំ​ទោស​លោក និង​ កូន​ចៅ​របស់​លោកទេនោះ។ លោក ទូច​ បន្ថែមថា ហាង​ម៉ាស្សារបស់​លោក​មាន​ច្បាប់​អាជីវកម្ម​ត្រឹម​ត្រូវ ពី​សាលាក្រុង​ មិន​មែន​រក​ស៊ី​ខុស​ច្បាប់​នោះទេ។ លោកទូច​បន្ថែម​ថា លោក​បាន​ជួយ​ស្រ្តី​ក្រី​ក្រគ្មាន​ការ​ងារ​ធ្វើ​ ដោយ​ការ​​​ផ្តល់​ការងារ​ផ្នែក​ធ្វើ​សរសៃ អោយ​ពួកគេ​មាន​បាយ​ហូប ហើយ​លោក​បាន​អោយ​តំលៃ​ស្ត្រី​ភេទ​ទាំង​អស់​នេះដូច​ស្ត្រី​ដទៃ​ដែរ។ លោក​ទូច​និយាយ​ទាំង​ហួស​ចិត្តថា ​លោក​ប៉េអឹម​ខាង​លើ​បែជាមក​វាយដំទៅ​លើ​ស្ត្រី​ភេទ​ទន់​ខ្សោយ​បែប​នេះទៅ​វិញ។ លោក ទូច សូម​អោយ​ថ្នាក់​ដឹក​នាំ​របស់​លោក មិត្តសៅ ជួយ​ចាត់​ចែង​រឿង​នេះផងកុំ​អោយ​មាន​គំរូអាក្រក់​ដល់​អ្ន​ក​ដទៃទៅ​ថ្ងៃក្រោយ។

សូម​បញ្ជាក់​ថា មុន​ខាង​ប៉ូលីស​សាលាកំ​រើក​ទៅ​ដល់​ហាង​ម៉ាស្សាដែល​មាន​រឿង​ខាងលើ មាន​លោក​មេប៉ុស្តិ៍ ជ្រាវ និង​មន្ត្រី​របស់​លោក​បាន​ទៅ​ដល់​មុនដោយ​មិត្ត​ភ័ក្រ​របស់​លោក​ទូច​ជាអ្នក​ខល​ហៅ តែ​ត្រូវ​បាន​លោក ប៉េអឹម​ មិត្តសៅ​ ជេរដៀល​ត្មេះ​រហូត​លោក​ប៉ូលីស​ទាំង​២​នៅ​មិន​បាន​ជិះ​ម៉ូតូ​ទៅ​បាត់​ដោយ​ពោល​ពាក្យថា កន្លែង​កើត​ហេតុ​មិន​មែន​ទឹក​ដី​របស់​លោកទេ ជា​ទឹក​ដី​របស់​ប៉ុស្តិ៍សាលា​កំ​រើក សូម​អោយ​រាយការណ៍​ទៅ​ខាង​ប៉ុស្តិ៍​សាលា​កំ​រើក​ចុះ។ ហើយ​ដំបូង​ឡើយ​លោក​ មិត្តសៅ មិន​បាន​ពាក់​អាវ​ប៉េអឹម​ទេ តែ​ដល់​​ពេល​មាន​អ្នក​កាសែត​ទៅ​​ថត ទើប​លោក​យក​អាវ​ប៉េអឹម​មក​ពាក់ រួច​លោក​ប្រាប់​អ្នក​កាសែត​ថា លោក​ពាក់​អាវ​ប៉េអឹម​អោយ​អ្នក​កាសែត​ថត ព្រោះ​ចង់​ល្បីយូ​រហើយ អោយ​អ្ននកាសែត​ជួយ​ផ្សាយ​អោយ​ឆាប់​បាន​ល្បី​ដល់​ថ្នាក់លើផង។

ក្រុម​ស្ត្រី​ម៉ាស្សា​ខាង​លើ​សូម​អំ​ពាវ​នាវ​ដល់​អង្គការ​សិទ្ធិ​មនុស្ស អង្គការ​ស្ត្រី​មាន​វិបត្តិ និង​អង្គការ​នានាដែល​ពាក់ព័ន្ធ​ករណី​ប្រើ​អំ​ពើ​ហឹង្សា​ខាង​លើក​ ជួយ​ពួក​គាត់​ផង​ ព្រោះ​ពួកគាត់​ត្រូវ​ការ​ភាព​យុត្តិធម៌ និង​ត្រូវ​ការ​ការពារ​ដោយ​ច្បាប់​។

លោក សំ​សារ៉ូ នាយ​រង​ប៉េអឹម​ក្រុង​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២១​នេះថា ឈ្មោះ​ មិត្ត​សៅ ពិត​ជា​មាន​មែន​ តែ​សព្វ​ថ្ងៃ​មិន​នៅ​ឈរ​ជើង​នៅ​ប៉េអឹម​ក្រុ​ងទៀត​ទេ បាន​ផ្លាស់​ទៅ​ប៉េអឹម​ខេត្ត​ហើយ។

លោក ចយ នាយ​ការិយាល័យ​ផ្នែក​ព្រហ្មទណ្ឌ​ប៉េអឹម​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២១​នេះដែរ​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ហើយ​លោក​និង​ហៅ​លោក មិត្តសៅ មក​សាកសួរទៅ​តាម​និតិវិធី មិន​អោយ​ខូច​កិត្តិយស​ដល់​ស្ថាប័ណ​ប៉េអឹម​ខេត្ត​សៀមរាប​ឡើយ ហើយ​នេះ​ជា​រឿង​បុគ្គល៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1691ដង ចៅហ្វាយខេត្តសៀមរាប ប្រមានមន្ត្រីកម្លាំង ប្រដាប់អាវុធ ទាំងអស់ត្រូវ ដកខ្លួនឲ្យឆ្ងាយ ពីរបទ...    អាន2490ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1769ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន2374ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1844ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1861ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2320ដង កម្មករដាក់សំណើរ៩ចំនុចឲក្រុមហ៊ុនក្តារបន្ទះលទ្ធផលទទួល៨សល់១ចំនុច    អាន1683ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2685ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន2444ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      282នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13048នាក់
ខែនេះ    35557នាក់
ឆ្នាំនេះ   530021នាក់
សរុប   57881417នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:08