រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់

ដោយៈ រ៉េត ខេត្តត្បូងឃ្មុំ ថ្ងៃទី 30 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 04:13 នាទី ចំនួនអានៈ 1997

ប្រ​ភព​ព័ត៌​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ទី​១ ដែល​ក្រឡាប់បាន​បើក​ចុះ​ចំណោទ ក្នុង​ល្បឿន​លឿន​ហើយ​ទំនងជា តៃកុង​ជាន់​ហ្វ្រាំងបណ្ដាល​ឲ្យ​ឈើប្រណិត ម៉ៃ​តាប់​មុខ​ជ្រុង ប្រភេទ​សុក្រ​ម  ហក់​ចេញពី​ទ្រុង​រថយន្ត ប្រមាណ ២០​ម៉ែត្រ រីឯ​ឈើ​ទាំងនោះ បាន​បុក​កម្ទេចយានដ្ឋាន​យីហោ គឹម​ឈាង បណ្ដាល​ឲ្យ​ខូចខាត រថ​យន្ត​តូច​ចំនួន ៤​គ្រឿង​។

អ្នកបើកបរ​ឈ្មោះ ប្រាក់ មា​ញ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ថ្មីឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ស្លាប់​ដោយ​ដាច់​ខ្លួនជា​កំណាត់ៗ និង​ព្រូ​ឈ្មោះ ចិត្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំរស់នៅ​ភូមិ​គង​មហា ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាមក៏បាន​ស្លាប់ផង​ដែរ​។​

រថ​យ​ន្ត​​យី​​ឌុប​ ​ដឹ​ក​ឈើ​​ប្រ​ណិ​ត ចំ​នួ​ន២​​គ្រឿ​ង បា​ន​​ក្រ​ឡា​ប់​​ ប​ណ្តា​ល​​ឲ្យ​​ស្លាប់​​ម​នុស្ស២នាក់ និង​​ខូច​ខាត​​ទ្រ​ព្យ​ស​ម្បត្តិ រប​ស់​​ប្រ​ជា​ពល​រដ្ឋ ដោយ​​រថ​យន្ត​ទី​១បាន​​ក្រ​ឡាប់​​នៅ​​ម៉ោង ១០​​យប់ ថ្ងៃ​ទី​​២៦ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៥ត្រង់​ចំណុ​ច​​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូងស្រុក​មេមត់ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ២​នាក់ ស្លាប់ ​។  

រហូតដល់​ម៉ោង ៥​ជិត​ភ្លឺ ឈានចូល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥រថយន្ត​យី​ឌុប មួយគ្រឿង​ទៀត បាន​ក្រឡាប់ នៅ​ចំណុច​ភូមិ​ដក់ពរ ឃុំ​ទ្រាកស្រុក​មេមត់ ដោយ​ដេក​ផ្ងារជើង ចេញ​សុទ្ធតែ​ឈើប្រណិត តែ​គ្មាន​នរណាម្នាក់រងរបួស​នោះទេ​។​

​​រថយន្ត​ដែល​ក្រឡាប់ នាពេល​ទៀបភ្លឺ​នោះ គេ​ដឹង​ច្បាស់​ថាមាន​អ្នក​រត់ការ​ចំនួន ២​នាក់ ម្នាក់​ឈ្មោះ ភ័ក្ត្រ និង​ម្នាក់ទៀត​ឈ្មោះ ពៅសក់​បាស បាន​រត់​ឆ្លេឆ្លា​ ញាប់ដៃ​ញាប់ជើងទូរស័ព្ទ​ចាត់ចែង រក​រថយន្ត​មក​ស្ទូច យក​ឈើ​ចេញពី​កន្លែងកើតហេតុព្រោះ​ខ្លាច​លោក​ឧកញ៉ា លឹម ប៊ុន​ណា ស្ដីបន្ទោស ព្រោះ​អ្នក​ទាំ​ង ២​នាក់ជា​ដៃស្តាំ​លោក​ឧកញ៉ា​ផង និង​មាន​តួនាទី​ភារកិច្ច​ជា​អ្នកសម្របសម្រួល​ផ្លូវ បោះ​មេ​ជូន សមត្ថកិច្ច​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ជំនាញតាម​ដង​ផ្លូវ​ឆ្ពោះ​ចេញទៅលក់នៅ​ឯ​ប្រទេស​វៀតណាម​។

ប្រភព​ពី​ពល​រដ្ឋ​ដែល​រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ​បាន​បង្ហើប​ថាលោក ឧកញ្ញា លឹមប៊នណា (ហៅខ្នា) ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដ៏ល្បី​ល្បាញនៅ​ប្រទេស​កម្ពុជា មិន​ចាញ់​លោក ឧកញ្ញា ទ្រី​ភាព​ ប៉ុម្មាន​នោះទេ ហើយ​មិន​មាន​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ហ៊ាន​ចេញ​មុខ​បង្ក្រាប​ឡើយ ព្រោះ​គេ​សង្ស័យ​ថា ប្រហែល​ជាមាន​មេ​ក្លោង​ដែល​មាន​ខ្នង​ក្រាស​នៅ​ពី​ក្រោយ​ចាំ​កាង​នូវ​ការ​រក​ស៊ី​ខាង​លើ​នេះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សឹបដាក់ពាង៖ អ្នកណាទទួលខុសត្រូវចំពោះផ្លូវវង់តូចដាច់ខូចខ្ទេច    អាន1773ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2480ដង ទីតាំងសង្វៀនល្បែងជល់មាន់ និងបៀ អាប៉ោង ដ៏ធំមួយកន្លែងគ្មានសមត្តកិច្ចបង្ក្រាប   អាន1623ដង ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា   អាន1862ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1894ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1831ដង សេចក្តីជូនដំណឹង   អាន1871ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន2475ដង ឧបាសិការ ម៉ោយ ស៊ីលុយ អនិកជនអូស្ត្រាលីធ្វើពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ៥០០ អង្គ   អាន1432ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន2431ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      644នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8851នាក់
ខែនេះ    78563នាក់
ឆ្នាំនេះ   475571នាក់
សរុប   57826967នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 06:11