ក្រុមប្រជាពលរដ្ឋរកស៊ីដឹកទំនិញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកទៅលក់ចែកចាយបន្តតាមបណ្តារខេត្តនានាមួយចំនួន ក្នុងប្រទេសកម្ពុជាបានត្អូញត្អែរថា រាល់ថ្ងៃនេះពិបាករកស៊ីណាស់ ហើយមិនសូវទទូលបានប្រាក់ចំណេញទេ ព្រោះគយចល័តខេត្តបន្ទាយមានជ័យ ចំណុចផ្លូវ៥០ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត តម្រូវឲ្យបង់លុយខែ និងបង់ជើងខ្ពស់ពេក។
ក្រុមអាជីវករទាំងនោះបានឲ្យដឹងក្នុងលក្ខ័ណសុំមិនបញ្ចេញឈ្មោះថា គយចល័តផ្លូវ៥០ បើទោះបីជាពួកគាត់បង់ពន្ធលើទំនិញរបស់ខ្លួនហើយក៏ដោយ ក៏គយចំណុចខាងលើនៅតែកោសរូសឲ្យបង់ថ្លៃបាយទឹក(ពេលត្រួតពិនិត្យឯកសារ) ដូចជាឡានដឹកផ្លែឈើធំ សម្ភារប្រើប្រាស់ផ្សេងៗទោះបង់ពន្ធហើយក៏ដោយ ក៏ត្រូវបង់លុយក្រៅទៀត ក្នុងមួយឡាន២០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀលឯណោះ។
ពួកគាត់បន្តថា ចំពោះរថយន្តតាក់ស៊ីតូចៗសព្វថ្ងៃនេះគយផ្លូវ៥០ ដែលជាកុងត្រូលជជុះបង្កើតឡើងដោយលោក ថោង សុខាំភូ ប្រធានសាខាគយ និងរដ្ឋករខេត្តបន្ទាយមានជ័យ បានប្រើប្រាស់យុទ្ធសាស្ត្រថ្មី ដោយអស់លោកគយបានតម្រូវឲ្យម្ចាស់ឡានទាំងនោះបង់លុយជាខែ និងបង់លុយគិតជាជើង។ រថយន្តតូចដែលដឹកបន្លែផ្លែឈើ ទំនិញគេចពន្ធគ្រប់ប្រភេទ ដែលបង់ខែ គឺគយត្រូវឲ្យពាក់តែស្លាកលេខខាងមុខ ដើម្បីងាយស្រួលចំណាំ ពេលមកដល់ចំណុចកុងត្រូលជជុះរបស់ពួកគេមិនចាំបាច់ចុះឡើយ គ្រាន់តែញាក់ភ្លើងគឺមានអ្នកចាំកត់ចំនួនឡាន ហើយដាច់ខែចាំយកប្រាក់មកបង់ជាការស្រេច។ ដោយឡែក រថយន្តបង់គិតជើង(ចំនួនដង)ពេលមកដល់ចំណុចដែលគយឈរជើងត្រូវឈប់រថយន្តចុះទៅបង់ប្រាក់តាមដំណើរ ហើយរថយន្តត្រូវដោះស្លាកលេខចេញទាំងអស់ ឬក៏ត្រូវពាក់ស្លាកលេខទាំងមុខទាំងក្រោយ។
ម្ចាស់រថយន្តដែលដឹកទំនិញល្អៗបង់ខែ ត្រូវរកគ្នាឲ្យបានចាប់ពី៣ទៅ៥នាក់ បង្កើតក្រុម ទើបអនុញាតឲ្យចូលបង់ខែ ក្នុងរថយន្ត១គ្រឿង ត្រូវបង់ពី១៥០ ទៅ២០០ដុល្លារ មិនចាំបាច់មកផ្ទាល់ បង់តាមវីងក៏បាន ព្រោះទំនិញគេចពន្ធគ្មានវិក័យបត្រ ហើយលុយទាំងនោះ គឺមិនបានចូលរដ្ឋទេ គឺគេប្រមូលឲ្យលោក ថោង សុខាំភូ ដើម្បីចែកគ្នាធ្វើមានធ្វើបានលើភាពវេទនារបស់ពលរដ្ឋតែប៉ុណ្ណោះ។
កន្លងទៅ កាលពីដើមឆ្នាំ២០១៥ ឯកឧត្តម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានព្រមាទដល់មន្ត្រីគ្រប់ស្ថាប័នមិនឲ្យមានការដាក់កុងត្រូលជជុះតាមដងផ្លូវជាតិទារលុយពីរថយន្តដឹកទំនិញជាដាច់ខាត ព្រោះជាអំពើខុសច្បាប់ ហើយលោកក៏បានចាត់ទុកថា បើស្ថាប័ណណាដាក់កុងត្រូលជជុះ គឺជាក្រុមចោរប្លន់។ បើទោះបីជាមានការដាក់ចេញនូវបទបញ្ជាបែបនេះក៏ដោយ គឺឃើញស្ថាប័ណគយដែលមានលោក ថោង សុខាំភូ ជាប្រធានសាខា បែរជាបង្កើតកុងត្រូលជជុះយ៉ាងអនាធិបតេយ្យ មានទាំងប្រដេញ និងឃាត់រថយន្តយកលុយបានម៉ាសេរីទៅវិញ។
ជុំវិញការចោទប្រកាន់របស់ពលរដ្ឋ និងអាជីវករខាងលើនេះ នៅល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ថោង សុខាំភូ ប្រធានសាខាគយ និងរដ្ឋករខេត្តបន្ទាយមានជ័យបានទេ ព្រោះទូរស័ព្ទទំនាក់ទំនងមិនបាន៕






ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ...Read more
លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួនទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំង...Read more
ប្រភពព័ត៌មានបានអោយដឹងថា មន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែធ្វើព្យុះភ្លៀង នៅម្ដុំផ្សារ ការបី ដែលមានទីតាំង ស្ថិតក្នុងឃុំធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យប្...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
យោងតាមបណ្តាញសង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបានអោយដឹងថា មានក្រុមប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរីក ក្នុងទីក្រុង...Read more
ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នកលេងបណ្តាញសង្គម (Facebook) នៅកម្ពុជា បានធ្វើការរិះគន់ខ្លាំងៗថា ក្រុមអ្នករៀបចំកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បានធ្វើខ្លោងទ្វារពីរនៅចំផ្លូវចូលទៅប្...Read more
កម្មករជនជាតិវៀតណាម២៣នាក់ ដែលឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ហើយបានមកលាក់ខ្លួន និងធ្វើការនៅក្នុងក្រុមហ៊ុនសំណង់មួយឈ្មោះថា ហត្ថពលកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានក្រុម...Read more
| ថ្ងៃនេះ | 275 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10677 | នាក់ |
| ខែនេះ | 80389 | នាក់ |
| ឆ្នាំនេះ | 477397 | នាក់ |
| សរុប | 57828793 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:02 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

