ប្រធានមណ្ឌលសុខភាពសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី ត្រូវបានដកចេញ ក្រោយពីមានការចោទពីប្រជាពលរដ្ឋថា មិនយកចិត្តទុកដាក់ក្នុងការព្យាបាល អ្នកជំងឺ និងបានទុកអោយស្ត្រីម្នាក់ឆ្លងទន្លេនៅលើបង់រង់ចាំមុខមណ្ឌលសុខភាព។
លោក កឹងសាវ៉ាត ប្រធានមណ្ឌលសុខភាពសង្កាត់កាចាញ ខាងលើនេះ ត្រូវបានដកតំណែងពីប្រធានមណ្ឌលខុសភាពអោយទៅបម្រើការងារនៅមន្ទីរសុខាភិបាលវិញ នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយប្ដូរឲ្យលោក យឿងពុទ្ធា បុគ្គលិកមន្ទីរសុខាភិបាលខេត្ត មកជាប្រធានមណ្ឌលសុខភាពជំនួសវិញ ក្រោយពីប្រពលរដ្ឋនៅសង្កាត់កាចាញបានរិះគន់ដោយចោទថា ប្រធានមណ្ឌលសុខភាពមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺ និងទុកឲ្យស្ត្រីម្នាក់ ឆ្លងទន្លេនៅលើបង់រង់ចាំមុខមណ្ឌលសុខភាពយ៉ាងវេទនាបំផុត។
លោក ទន់ពៅ ចៅសង្កាត់កាចាញបានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃនេះថា ការផ្លាស់ប្ដូរប្រធានមណ្ឌលសុខភាពនេះ ជានីតិវិធីរបស់មន្ទីរសុខាភិបាល ក្នុងនាមលោកជាអជ្ញាធរដែនដី គ្រាន់តែចង់ធ្វើយ៉ាងណាឲ្យយប្រធានមណ្ឌលសុខភាពថ្មី បម្រើប្រជាពលរដ្ឋ និងបង់សេវាផ្សេងៗឲ្យបានល្អប្រសើរតែប៉ុណ្ណោះ។
រីឯលោក យឿងពុទ្ធា ជាប្រធានមណ្ឌលសុខភាពទើបកាន់តំណែងថ្មី បានឲ្យដឹងតាមទូរស័ព្ទថា លោកនឹងខិតខំធ្វើយ៉ាងណាបម្រើការងារ បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងភូមិ ក្នុងសង្កាត់ឲ្យបានល្អ។
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កាចាញ មានការត្រេកអរ និងសាទរយ៉ាងខ្លាំង ខណៈមានការផ្លាស់ប្ដូរប្រធានមណ្ឌលសុខភាពសង្កាត់កាចាញនេះ។ ពួកគាត់សង្ឃឹមថា មណ្ឌលសុខភាពសង្កាត់កាចាញ នឹងមានសេវាបម្រើសុខភាពដល់ពួកគាត់បានល្អជាងមុនជាក់ជាមិនខាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ត្រីម្នាក់ បានឆ្លងទន្លេនៅលើបង់អង្គុយរង់ចាំមុខមណ្ឌលសុខភាព បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយក៏បានរិះគន់ដល់ប្រធានមណ្ឌលសុខភាពថា មិនមែនជាលើកទីមួយទេ ដែលប្រធានមណ្ឌលសុខភាពខាងលើនេះមិនយកចិត្តទុកដាក់លើស្ត្រីមានផ្ទៃពោះឆ្លងទន្លេនៅមណ្ឌលសុខភាពនេះ៕






យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នា...Read more
ពលរដ្ឋខេត្តសៀមរាបបានធ្វើការរិះគន់ធ្ងន់ៗថា អ្នកគ្រប់គ្រងអគ្គីសនីខេត្តបានធ្វើការចែកចាយភ្លើងមិនមានតម្លាភាពបន្ទាប់ពីភ្លើងបានដាច់ ដោយសាខ្យល់បក់លាយភ្លៀងបណ្តាលអោយបង្គោលភ្លើងបាន...Read more
មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ម្ចាស់ផ្ទះសំណាក់យីហោ (ធួក ប៊ុនថុន) និងមនុស្សប្រុសស្រីចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥នេះ បន្ទាប់ពីរធ្វើកា...Read more
កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការតម្លាភាពកម្ពុជា បានចេញផ្សាយនូវរបាយការណ៍ ដែលខ្លួនខិតខំស្រាវជ្រាវចងក្រងអស់រយៈពេល២ឆ្នាំ ដោយវាយតម្លៃទៅលើស្ថាប័នចំនួន១៣ រាប់ទាំងស្ថាប័នតុល...Read more
យោងតាមបណ្តាញសង្គម Facebook មួយបានអោយដឹងតាមរយៈវីដេអូគ្លីបថា មានកាហ្វេមួយចំនួនដែលចរាចរណ៍នៅលើទីផ្សាបច្ចុប្បន្នមិនមែនជាកាហ្វេដែលមានគុណភាពល្អទេ គឺដើម្បីកេងចំណេញច្រើន ក្រុមអ្នកផលិតកាហ្វេ...Read more
នគរបាលការិយាល័យអន្តោរប្រវេសន៍នៃស្នងការខេត្តសៀមរាបបានធ្វើការហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ចបញ្ឈប់លែងអោយដើរបិណ្ឌបាតបន្តទៅទៀតនេះបើយោងតាមការអោយដឹងពីសមត្ថកិច្ច។
មន្ត្រីនគរបាល ការិយាល...Read more
| ថ្ងៃនេះ | 673 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8880 | នាក់ |
| ខែនេះ | 78592 | នាក់ |
| ឆ្នាំនេះ | 475600 | នាក់ |
| សរុប | 57826996 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 07:41 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

