អ្នកយកព័ត៌មានបីនាក់ ត្រូវបានមេល្បែង ស៊ីសងធ្វើការ គម្រាមកំហែង ដាក់ខ្នោះ និងប្រតាយ ប្រតប់ ដណ្តើមយក ម៉ាស៊ីនថតវីដេអូ ខណៈពេលដែល អ្នកយកព័ត៌មាន ទាំងនោះ ចុះទៅទៅថត យកព័តមាន ករណី លេងល្បែង ខ្លាឃ្លោក មួយកន្លែងនៅផ្សារ ដើមក្រឡាញ់ សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
អ្នកយកព័ត៌មានម្នាក់ ក្នុងចំណោម៣នាក់នោះ បាននិយាយឲ្យដឹងថា ការចុះទៅថតករណី លេងល្បែង ខ្លាឃ្លោក នោះ គឺធ្វើតាមការ បង្ហាញទីតាំង និងសំណូមពរ ពីប្រជាពលរដ្ឋ ដែលកើតក្តី ក្តៅក្រហាយ ព្រោះតែ សមាជិក គ្រួសាររបស់ខ្លួន លង់ខ្លួនដោយសារតែ បានប្រព្រឹត្តិ ល្បែងនៅទីនោះ ហើយអ្នករងគ្រោះ គឺអ្នក នៅផ្ទះ ។
អ្នកយកព័ត៌មាន រូបនោះបញ្ជាក់ថា ហេតុការណ៍ប្រតាយ ប្រតប់អ្នកព័ត៌មាន ដណ្តើមយក ម៉ាស៊ីនថតវីដេអូ ក្នុងខណៈពេលចុះថត បនល្បែងនោះ គឺកើតឡើងកាល ពីវេលាម៉ោង ៣ និង៥០នាទី រសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៥ បណ្តាលឲ្យខូច កាមេរ៉ាថត វីដេអូ១គ្រឿង ។ អ្នកយកព័តមាន ! ដែលក្លាយជាជនរងគ្រោះ បាន បញ្ចាក់ថា មុននឹងចុះទៅ ថតបនល្បែងនោះ ពួកគាត់បាន ស្នើសុំសហការ ជាមួយប៉ុស្ដិ៍ នគរបាលសង្កាត់ គោកចកផងដែរ តែលោកមេប៉ុស្តិ៍ ជាប់រវល់។
ក្រោយពីហេតុការណ៍ នោះកើតឡើង អ្នកយកព័ត៌មាន រូបនោះ បានសុំការ ធ្វើអន្តរាគមន៍ រកខុសត្រូវ ពីសំណាក់ ឧត្តមសេនីយ៍ ស្នងការនគរបាល ខេត្តសៀមរាប ដោយផ្ទាល់ ។ ប្រហែលជា២០ នាទីក្រោយពីការសុំ អន្តរាគមន៍ ទើបឃើញលោក មេប៉ុស្តិ៍ សង្កាត់គោកចក បានមកដល់ កន្លែងកើតហេតុ ។
អ្នកយកព័ត៌មាន រងគ្រោះ រូបនោះបាន និយាយថា មេល្បែងបាន គំរាមគាត់ ឲ្យលុបរូបភាព ដែលបានថត ចោលឲ្យអស់ បើមិនដូច្នោះទេ គេ នឹងដាក់ខ្នោះ ហើយបើហ៊ានយក រឿងនេះទៅផ្សាយ នឹងមានបញ្ហា ធំមិនខាន ។ មេល្បែងរូប នោះបាន គេឧទ្ទេស នាមខ្លួនគេថា រូបគេជាប៉ូលីស ព្រហ្មទណ្ឌ ។ ប្រជាពលរដ្ឋ នៅជិតៗនោះ ក៏បាននិយាយឲ្យដឹង ដែរថា បនល្បែង នេះឈរជើងយូរហើយ មេល្បែងប្រុសឈ្មោះ ម៉ៅ ហៅ ខ្មៅ និង មានមេល្បែង ស្រីម្នាក់ទៀត ឈ្មោះ ចែម៉ាប់ និងជាមេតុង ទីនផងដែរ ។
លោក ឈុំ សំបាន មេប៉ុស្តិ៍ន គរបាលរដ្ឋបាល សង្កាត់គោកចក បាននិយាយថា ឈ្មោះ ម៉ៅ មេល្បែងខ្លា ឃ្លោកនោះ មិនមែនជាមេប៉ូលីស ព្រហ្មទណ្ឌអីនោះទេ។
គួរបញ្ជាក់ដែរថា នៅពេលដែល កម្លាំងប៉ូលីស សង្កាត់ ចុះទៅអន្តរាគមនោះ មេល្បែង បានគេច ខ្លួនបាត់ទៅហើយ ។
លោក មេប៉ុស្តិ៍បាន ឲ្យដឹងទៀតថា ករណីខាងលើនេះ លោកបានទទួល ពាក្យបណ្តឹង ដែលបានធ្វើឡើង ដោយភាគីរងគ្រោះ គឺអ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្ថិលេខ៣ ប្រចាំខេត្តសៀមរាប លើ ករណីទាមទារ សំណង ដែលជន សង្ស័យឈ្មោះ ម៉ៅ ហៅខ្មៅ មានចេតនាបង្ករ ធ្វើឲ្យខូច កាម៉េរ៉ាថត វីដេអូ១គ្រឿង និងទូរស័ព្ទដៃផងដែរ ចំពោះករណីយ៍ ប៉ះពាល់ រាងកាយ និង ការជេរប្រមាថ ផ្សេងៗទៀត សូមឲ្យសមត្ថកិច្ច អនុវត្ត តាមច្បាប់ តុលាការ ជាធរមាន ៕ ប៊ុនធឿន






អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាម លោក អ៊ុំ សំអាន បានប្រាប់ ឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ អរីយ្យធម៌វ័យចំណាស់មួយនៅលើសកលលោក ហើយជាពិសេសប្រទេសមួយនេះសំបូរទៅដោយធនធានធម្មជាតិ ដូចជារ៉ែមាស រ៉ែត្បូង ទឹកដីព្រៃព្រឹក្សា មច្ឆារស់នៅព...Read more
សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ តាំងពីអំឡុងខែមេសា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៨ ខែកញ្...Read more
អគ្គីភ័យមួយបានលេបត្របាក់ក្លឹបកម្សាន្តហីបហបនៅរំលងអាធ្រាត្រថ្ងៃទី១៧ឈានចូលថ្ងៃទី១៨ខែវិច្ឆកាឆ្នាំ២០១៤ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបណ្តាលអោយមនុស្សប...Read more
ទាហ៊ានកងពលលេខ៨បានសរសេលិខិតដាក់ក្នុងហឹបឆ្នោត ដែលនៅក្នុងលិខិតនោះគេបានលើកយកចំណុចមិនល្អ៧ចំណុច ដែលនាយទាហ៊ានធំៗរបស់គេបានប្រព្រឹត្តិកន្លងទៅ ក្នុងគោលបំណងរាយការណ៍ជូនថ្នាក់...Read more
សត្វតិរិច្ឆាន គឺជាសត្វមួយប្រភេទ ដែលមិនស្គាល់បុណ្យបាប មិនស្គាល់ពូជពង្សវង្សសាវតារបស់ខ្លួន មិនមានឧត្តមគិតិ មិនមានចំណេះដឹង ស៊ីតែអាហារដែលជាកាកសំណល់ពីគេ រកស៊ីចិញ្ចឹមជីវិតតែមួយក្រពេះ មិន...Read more
ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ឲ្យជួយផ្សាយព័ត៌មានរកកូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ នៅក្នុងភូមិជាមួយគ្...Read more
សកម្មភាពរថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ពីស្រុកវ៉ារិនមកក្រុងសៀមរាបរាប់សិបគ្រឿងនៅពេលយប់ តែមិនមានមន្រ្តីជំនាញ ឬក្រុមសមត្ថកិច្ចណាធ្វើដឹងធ្វើលឺ...Read more
កាភ្លើតភ្លើន ការជ្រុលនិយម ការគាំទ្រតែវប្បធម៌បរទេស ការត្រេកត្រអាលនិងកាមតណ្ហាស្នេហាដូរផ្កា១ទងនៅថ្ងៃទិវនៃក្តីស្រលាញ់ ឬហៅថា Valentine’s Day របស់យុវជនយុវតី នាសម័យកាលបច្ចុប្បន្ន...Read more
| ថ្ងៃនេះ | 275 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10677 | នាក់ |
| ខែនេះ | 80389 | នាក់ |
| ឆ្នាំនេះ | 477397 | នាក់ |
| សរុប | 57828793 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:02 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

