លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់

ដោយៈ រ៉េត ខេត្តត្បូងឃ្មុំ ថ្ងៃទី 14 ខែ 12 ឆ្នាំ 2015 វេលាម៉ោង 09:54 នាទី ចំនួនអានៈ 1876

ថ្មីៗ​នេះគេសង្កេត​ឃើញថា ​ក្បួន​រថយន្ត​យី​ឌុប​ដឹក​ឈើក្រហម និង​ឈើប្រណិត ឆ្លង​ទៅ​កាន់​ប្រទេស​យួន​ដូច​ហែរ​កឋិន តាម​ច្រក​ទាំងព្រំដែនកម្ពុជា-យួន ហើយ​អាច​ដំណើរការ​ដោយ​រលូន ព្រោះតែ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ នាយផ្នែក និង​ជំនាញ​គយ របស់លោក ចាន់ សុផាត បើកភ្លើង​ខៀវ និង​ជួយ​សម្របសម្រួល គ្រប់​បែបយ៉ាង​ជូនក្រុម​ឈ្មួញទាំង​តូច​ទាំង​ធំ។

តាម​សេចក្តីរាយការណ៍​គ្រាន់​តែ​សមត្ថកិច្ច​ស្ថាប័ន​ខ្លះ ត្រូវ​ឈ្មួញ​ឈើ​បង់លុយ​អោយ ក្នុង​មួយ​ឡាន​យី​ឌុប ចាប់ពី ១០០​ដុល្លារ​ឡើង​ទៅ ដោយឡែក​ចំណែក​មេ​គយ ប្រចាំ​ស្រុក​មេមត់ ដែល​គ្រប់គ្រង​ច្រក​ទាំង​៣​ដោយ​លោក ចាន់ សុផាត ជាមួយ​នាយខ​ណ្ឌ និង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បាន​ទទួល​លុយ​ចំណែក​ពី​បទល្មើស​ព្រៃឈើ ច្រើន​ជាង​គេ​បំផុត។​

តាម​សកម្មភាព​ដឹកឈើ​ល្មើសច្បាប់ ដ៏​គគ្រឹកគគ្រេង ឆ្ពោះ​ទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ ឆ្លង​ទៅ​យួន តាម​ច្រក​ដូន​រ័ត្ន ច្រក​ចាន់​មូល ច្រក​ក្តុល បាន​ក្លាយ​ជា​ប្រភព​ឆ្នាំងបាយ របស់លោក ចាន់ សុផាត ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ប្រចាំ​ស្រុក​មេមត់​យ៉ាង​គ្រប់​ទឹកជា​ទី​​បំផុត ដូច​ដែល​ប្រភព​មួយចំនួន បាន​ខ្សឹប​ប្រាប់​ថា ក្នុង​មួយ​ខែៗ​កូនចៅ​របស់ លោក ចាន់ សុផាត ប្រមូល​លុយ​បាន រាប់សិប​ម៉ឺន​ដុល្លារ​យក​ទៅ​ចែក​គ្នាចាយ​លេង​យ៉ាង​សប្បាយ ឥតមាន​ខ្វល់​ខ្វាយ​អ្វីទាំងអស់។

ពល​រដ្ឋ​អ្នក​តាម​ដានហេតុការណ៍ខាង​លើ​នេះ ​សង្ស័យថា កើតចេញពី អំពើពុករលួយ ឃុបឃិត​ជាមួយ​ឈ្មួញ រកស៊ី​ដឹក​ឈើ​ខុសច្បាប់ ហើយ​ការប្រមូល​លុយ មួយចំនួន​ធ្វើ​ឡើង​ដោយ​ខុសច្បាប់ មិនមែន​ជា​គោលការណ៍ របស់​ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ដែល​គេ​ហៅថា ជា​ត្រីងៀត​ឆ្លៀត​ពង និង​គៃបំបាត់​ពន្ធ​រដ្ឋ​យ៉ាង​ស្រស់ៗ ដែល​មិន​គួរ​អគ្គនាយក​ដ្ឋា​ន​រដ្ឋាករ​គយ​មើលរំលង​នោះទេ។​

​បើ​តាម​ការដឹកជញ្ជូន​ឈើប្រណិត ឆ្លង​ទៅ​យួន ដោយ​សេរី និង​ប្រកបដោយ​អាទិភាព​នេះ ត្រូវបាន​គេ​ទម្លាយ​ឱ្យដឹងថា គឺ​ចំណូល​បង់ពន្ធ​ជូន​រដ្ឋ​ច្រើន​បំផុត​ត្រឹម ២០ ទៅ ៣០​ភាគរយ ប៉ុណ្ណោះ ដើម្បីឱ្យ​គេ​មើលឃើញ​ថា ជា​ការនាំ​ចេញ​ឈើ ដោយ​ស្របច្បាប់ តែ​រឿង​ពិត​វិញ កូនចៅ​របស់​លោក ចាន់ សុផាត ​បាន​គៃបំបាត់​ពន្ធ​រដ្ឋ យ៉ាង​គឃ្លើន​បំផុត ដែល​នេះ​ជា​ការអះអាង​របស់​ដង្កូវ​ចេញ​ពី​សាច់ ព្រោះតែ​មេ​ស៊ីដាច់​តែឯង (Sic)​។

​ដោយឡែក បញ្ហា​នេះ​គេ​កំពុង​ឆ្ងល់​ថា រាល់​សកម្មភាព ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ទៅកាន់​ប្រទេស​យួន យ៉ាង​អនាធិបតេយ្យ​នេះ ជាគោលការណ៍ របស់​ប្រធាន​រដ្ឋបាល​ព្រៃឈើ ឬ​អគ្គនាយក​គយ និង​រដ្ឋាករ បើកទូលាយ​សម្រាប់ ការប្រមូល​ពន្ធ​ចូល​រដ្ឋ ឬ​ជា​ទម្លាប់​អំពើពុករលួយ ជា​លក្ខណះ​ប្រព័ន្ធ ទើប​ការដឹក​ជញ្ជូន​ឈើ របស់​ក្រុម​ឈ្មួញ មាន​អាទិភាព ឆ្លងកាត់​ព្រំដែន​ដោយ​សេរី​បែបនេះ? ដោយ​ ៖ ប្រ​ម៉ាញ់​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1599ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន1652ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន1835ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1917ដង ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន2046ដង មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1568ដង សេចក្តីជូនដំណឹង   អាន1847ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2780ដង ព្រះសង្ឃ១០០អង្គនិមន្តទៅសូត្រមន្តរំដោះគ្រោះ   អាន1692ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1642ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      490នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8697នាក់
ខែនេះ    78409នាក់
ឆ្នាំនេះ   475417នាក់
សរុប   57826813នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:44