យោងតាមសម្តីរបស់មន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការនគរបាលខេត្តសៀមរាប បានថ្លែងនៅព្រឹកថ្ងៃច័ន្ទទី២៥ ខែមករា ឆ្នាំ២០១៦នេះថា នៅទូទាំងខេត្តសៀមរាបមានកន្លែងចិញ្ចឹមត្រីឆ្ដោជាង២រយស្រះ បើទោះជារដ្ឋ និងអាជ្ញាធរខេត្តមិនបានអនុញ្ញាតិអោយចិញ្ចឹមត្រីខុសច្បាប់ទាំងនេះក៏ដោយ។
មន្ត្រីនគរបាលខាងលើបានបន្ថែមថា គ្រាន់តែស្រុកជីក្រែង និងស្រុកសូទ្រនិគម មានស្រះចិញ្ចឹមត្រីឆ្តោរជាង២រយស្រះ ចំណែកក្រុងសៀមរាបវិញ ក៏មានជាង១០ស្រះផងដែរ។
បើយោងតាមអ្នកជំនាញសិក្សាពីការចិញ្ចឹមត្រីឆ្តោរនេះបានអោយដឹងថា ការចិញ្ចឹមត្រីឆ្ដោក្នុង១ថ្ងៃៗត្រូវ ចំណាយកូនត្រី តូចៗរាប់សិបតោន ដើម្បីជាចំណីរឲ្យត្រីឆ្ដោស៊ី ហើយកូនត្រីទាំងនោះបានមកពីរ ការដាក់ឆ្នុក ដោយល្មើសច្បាប់ ដោយប្រើអួន ឬស្បៃមងក្រឡាញឹក ដាក់យកត្រីនៅក្នុងបឹងទន្លេសាប។
មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា យោងតាមលិខិតរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត មិនឲ្យមានការចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់ ដែលជាប្រភេទត្រីស៊ីសាច់ជាអាហារនេះជាដាច់ខាត បើទោះបីជាការចិញ្ចឹមត្រីទាំងនេះជាលក្ខណៈគ្រួសារក៍ដោយ។
ប្រជាពលរដ្ឋនៅខេត្តសៀមរាបភាគច្រើនមានការសង្ស័យថា ជំនាញជលផលអាចជាអ្នកបើកភ្លើងខៀវ ឲ្យចិញ្ចឹមត្រីខាងលើនេះ ជាថ្នូរនិងការសូកប៉ាន់ក្រោមតុក៏ថាបានដែរ បានជាងងឹតភ្នែកមើលមិនឃើញការចិញ្ចឹមត្រីខុសច្បាប់យ៉ាងសន្ធឹកសន្ធាប់បែបនេះ។
គេសង្កេតឃើញថា បន្ទាប់ពីលោក ទឹមសាវុធ នាយខណ្ឌជលផលចាស់ដែលអសមត្ថភាពក្នុងការបង្ក្រាបបទល្មើសបានប្តូរចេញទៅ លុះដល់វេនលោក ព្រិនសាវិន ទទួលបន្ទុកជានាយខណ្ឌជំនួសវិញម្តង បទល្មើសនេសាទមិនបានកាត់បន្ថយនៅទេ តែថែមទាំងមិនបង្ក្រាបទៀតផង។
ថ្នាក់ដឹកនាំរបស់លោក ព្រិនសាវិន ឬរាជរដ្ឋាភិបាលល្មមដះទឿនក្រើនរំលឹកដល់លោក នាយខណ្ឌជលផលខេត្តសៀមរាបផង កុំអោយគាត់ភ្លេចភ្លាំងគាំងដៃគាំងជើងបែបនេះបន្តទៅទៀត៕






ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិសេសពន្ធដាក្រុងសិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូចជាភាពយឺតយ៉ាវក្នុងការប្រមូលពន្ធជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្តខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។
...Read more
ប្រជាពលរដ្ឋនៅក្រុងភ្នំពេញមានការសង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់ផ្ទះល្វែងលើដីខុសច្បាប់ ខណៈក្រុម ហ៊ុន...Read more
នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែលលោកបា...Read more
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
កងរាជអាវុធហត្ថក្រុង និងខេត្តបានចុះប្រតិបត្តិការបង្ក្រាបក្រុមចោរលួចម៉ូតូនៅចំណុចភូមិបឹង សង្កាត់ជ្រាវ ក្រុមសៀមរាបកាលពីវេលាម៉ោងប្រប្រែល៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្...Read more
ការធ្វើអាជីវកម្មថ្មកែវ នៅចំណុចជួរភ្នំ១៥០ ស្ថិតនៅក្បែវត្តគិរីសិលាកែវ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលក្តោបក្តាប់ដោយលោកឧកញ៉ាដ៏វ័យក្មេងម្នាក់ ប្រចាំខេត...Read more
ពាក់ព័ន្ធនិងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ម្ចាស់ផ្ទះសំណាក់យីហោ (ធួក ប៊ុនថុន) និងមនុស្សប្រុសស្រីចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥នេះ បន្ទាប់ពីរធ្វើកា...Read more
| ថ្ងៃនេះ | 418 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 418 | នាក់ |
| ខែនេះ | 15961 | នាក់ |
| ឆ្នាំនេះ | 298613 | នាក់ |
| សរុប | 57650009 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 05:09 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

