លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?

ដោយៈ រ៉េត ក្រុងប៉ោយប៉ែត ថ្ងៃទី 19 ខែ 02 ឆ្នាំ 2016 វេលាម៉ោង 04:38 នាទី ចំនួនអានៈ 4405

ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត់​នៅក្នុង​សាលាសង្កាត់​នោះទេ​។

បញ្ហា​នេះ​លោក​អភិបាលក្រុង​ប៉ោយប៉ែត និង​អភិបាលខេត្ត​បន្ទាយមានជ័យ គួរ​ចាត់វិធានការ​ទៅលើ​បុគ្គល អាំង គី​ហេង ជាបន្ទាន់​ដើម្បី​ឲ្យ​ចៅសង្កាត់​ប៉ោយប៉ែត​រូបនេះ បំពេញការងារ​តាម​តួនាទី​របស់ខ្លួន​កុំ​ធ្វើ​ប្ញ​ក​ធំ​ជាង​អភិបាលខេត្ត និង​រដ្ឋមន្ត្រី​តទៅទៀត​។ ប្រជាពលរដ្ឋ​ដែល​ខឹងសម្បា​នឹង​លោក អាំង គី​ហេង បាន​ឲ្យ​ដឹងថា បើ​លោក អាំង គី​ហេង មិន​មក​បំពេញការងារ​តាម​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ គឺ​ល្មម​ដល់ពេល​ក្រសួងមហាផ្ទៃ ចាត់វិធានការ​លើ​ជននេះ​ហើយ​។

លោក អាំង គី​ហេង ដែលជា​ចៅសង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុង​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំងក្លា​ថា បុគ្គល​នេះ​មិន​យកចិត្តទុកដាក់​បំពេញ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ មូលដ្ឋាន​តាម​តួនាទី​របស់ខ្លួន​។ ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​ក្រសួងមហាផ្ទៃ ពិនិត្យមើល​ឡើងវិញ​អំពី​ភាព​អសកម្ម​របស់លោក អាំង គី​ហេង ជាបន្ទាន់​។

ប្រជាពលរដ្ឋ​រិះគន់​បែបនេះ​ក្រោយពេល​ពួកគាត់​ចំណាយ​ពេលវេលា​ទៅ​រង់ចាំ​នៅ​ សាលាសង្កាត់ ដើម្បី​ធ្វើឯកសារ​ចាំបាច់​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា ហើយ​ចៅសង្កាត់​មិន​ព្រមធ្វើ​ឲ្យ​។ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​តាម​បណ្ដា​ភូមិ​នានា​ក្នុង​សង្កាត់​ ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ជួប​ការលំបាក​ខ្លាំងណាស់​ក្នុងការ​ធ្វើលិខិត​ស្នាម​ផ្សេងៗ​ដូចជា ស​បុត្រ​កំណើត លិខិតបញ្ជាក់​ទីលំនៅ លិខិតបញ្ជាក់​មរណភាព​ជាដើម ដោយ​ត្រូវ​ចំណាយពេល​ទៅ​សាលាសង្កាត់​ជាច្រើន​ដង​នៅតែ​មិនបាន​សម្រេច​។ ប្រជាពលរដ្ឋ​រិះគន់ថា លោក អាំង គី​ហេង មាន​ប្ញ​ក​ធំ​ជាង​អភិបាលខេត្ត និង​រដ្ឋមន្ត្រី​ទៅទៀត គឺ​ពិបាក​ជួប​ខ្លាំងណាស់​មិនដឹងថា​គាត់​រវល់​ធ្វើ​ការងារ​អ្វីខ្លះ​នោះទេ​។

តាម​មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​សង្កាត់​ប៉ោយប៉ែត កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង​ដោយសារតែ​លោក អាំង គី​ហេង ជា​ចៅសង្កាត់ មិន​បំពេញ​តួនាទី​របស់ខ្លួន​ក្នុង​ការបម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋនៅក្នុង​ មូលដ្ឋាន ហើយ​ជា​ញឹកញាប់​ចៅសង្កាត់​រូបនេះ​មិនមាន​វត្ត​មាននៅ​សាលាសង្កាត់​ឡើយ។

កម្ពុជាសុវណ្ណភូមិ មិនអាចសុំការបកស្រាយពីលោក ចៅសង្កាត់បានទេនៅរសៀលថ្ងៃទី១៩នេះ ព្រោះគ្មានលេខទូរស័ព្ទសំរាប់ទាក់ទង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1735ដង សាលាក្តីខ្មែរក្រហមនឹងបើកសវនាការលើបណ្តឹងសារទុក្ខប្រឆាំងការដោះលែង អៀងធីរិទ្ធ   អាន1564ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1980ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1686ដង កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន1825ដង លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន1792ដង រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ   អាន1715ដង បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1679ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន2316ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1824ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3163នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    15122នាក់
ខែនេះ    80135នាក់
ឆ្នាំនេះ   362787នាក់
សរុប   57714183នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 01:26