ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 17 ខែ 03 ឆ្នាំ 2016 វេលាម៉ោង 02:09 នាទី ចំនួនអានៈ 1684

កាល​ពី​ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង ១០ និង៣០នាទី ម្សិលមិញ មានករណី គ្រោះ​ថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប តាមបណ្ដោយ ផ្លូវជាតិលេខ៦៤ បណ្ដាលឲ្យ បុរស់ជនជាតិ ជប៉ុនជា​ភ្ញៀវ​ទេសចរណ៍០២នាក់រងរបួសធ្ងន់ ដោយ​ជួល​ម៉ូតូ​បើក​បរ​ដោយ​ខ្លួនឯង។

ប្រភព​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​បាន​អោយ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ​ពួក​គាត់​ឃើញ​ជន​បរទេស​បើ​ក​ម៉ូ​តូ​ខ្លួន​ឯង​លឿន​ៗណាស់តាម​ដង​ផ្លូវ​លេខ​៦៤​នេះ។ ពួកគាត់​បន្តថា បើ​ពួក​បើក​ម៉ូតូតូចៗលឿន​ល្មម​ទេ តែ​បើ​ក្រុម​ភ្ញៀវ​បើក​ម៉ូតូធំ​វិញ​ បើក​លឿង​ជាង​ឡាន​ទៀត​ ហើយ​ជួន​កាល​ថែម​ទាំង​បង្ហោះកង់​មុខ​ទាំង​ខ្សែៗទៀត​ផង។ ពួក​គាត់​បន្ថែម​ថា កូន​ក្មេង​តូច​ៗនៅ​តាម​ស្រុក​ស្រែក​ចូល​ចិត្ត​ឈរ​មើល​ក្រុម​ភ្ញៀវ​បង្ហោះម៉ូតូ ដែល​ជា​ហេតុ​ធ្វើ​អោយ​ពួក​គាត់​ខ្លាច​កូន​ក្មេង​មាន​គ្រោះ​ថ្នាក់​ដោយ​យថាហេតុណាមួយ។ ក្រុម​ពល​រដ្ឋ​បាន​រិះ​គន់ថា នៅ​តំ​បន់ទេស​ចរណ៍ មិន​គួរណាអោយ​មាន​ភ្ញៀវ​ជួល​ម៉ូតូជិះ​ខ្លួន​ឯងនោះទេ ព្រោះ​វារញេរញៃផង អាច​មាន​គ្រោះ​ថ្មាក់ផង ណាមួយ​វាបាត់​បង់​ការ​ងារ​របស់​ពល​រដ្ឋ​ខ្មែរផង ហេតុនេះ​រដ្ឋាភិបាល​គួរ​តែ​បញ្ឈប់​ការ​ជួល​កង់​ជួល​ម៉ូតូនេះទៅ។

លោកវរសេនីយ៍ត្រី ស៊ុន អេង អធិការនគរបាលស្តីទី ស្រុកស្វាយលើ បានអោយដឹងថា មូលហេតុនៃ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមក ពីជនជាតិជប៉ុនបើកបរលឿន​លើកំណាត់​នៅ​ចំ​ផ្លូវកោង ដោយកចង្កូតមិនទាន់ បានជ្រុលទៅប៉ះ បង្កោលរាំងផ្លូវកោង បណ្ដាលអោយ ម៉ូតូដួលតែម្តង ហើយ​ម៉ូតូដែលជនជាតិ បរទេសបើកបរនោះ ម៉ាក់អ៊ាប្លែក ពាក់ស្លាកលេខ បាត់ដំបង 1F. 4707។

លោកអធិការបានបន្តថា ជនជាតិជប៉ុនទាំង ០២នាក់នោះ​ ១-ឈ្មោះ ធូ គូដាតាស់ស៊ូយ៉ា ភេទប្រុស អាយុ២៤ឆ្នាំ និង២-ឈ្មោះ ហ៊ាត តូវីសូ ភេទប្រុស អាយុ២០ឆ្នាំ។

សមត្ថ​កិច្ច​បាន​អោយ​ដឹង​ទៀត​ថា ​ជនរងគ្រោះត្រូវ​បានរថយន្តសង្រ្គោះ​របស់មន្ទីរពេទ្យរស្មីអង្គរ ដឹកយកទៅ ធ្វើការព្យាបាល ចំណែកម៉ូតូត្រូវបាន កម្លាំងសមត្ថកិច្ចយក ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកស្វាយលើ។

លោក ជឹមសុវណ្ណ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោគនៃស្នងការ​ដ្ឋានខេត្តសៀមរាប បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​នៅ​រសៀលម៉ោង១និង​៥៤នាទី​​ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៦នេះ​ថា យោង​តាម​ច្បាប់​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជាគឺ​ មិន​អានុញ្ញាតិ​អោយ​ភ្ញៀវ​បរទេស​បើក​បរ​ដោយ​ខ្លួន​ឯងនោះទេ លើក​លែង​តែជន​បរទេស​ដែល​ស្នាក់​នៅ​ប្រ​ទេស​កម្ពុជាដែល​មាន​ការ​ទំ​នាក់​ទំនង​ជា​មួយ​រាជរដ្ឋា​ភិបាល ដែល​បាន​ចុះ​បញ្ជី​ដូច​ជា​ខាង​អង្គការនានាជាដើម ហើយ​ម្យ៉ាង​ទៀត​គាត់​ត្រូវ​មាន​ប័ណ​បើក​បរត្រឹម​ត្រូវស្រប​ទៅ​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា។ លោក ជឹម​សុវណ្ណ បាន​បន្តថា លោក​ធ្លាប់​បាន​ប្រ​កាស​ ហើយ​ធ្លាប់​បាន​ប្រាប់​ទៅ​ខាង​សាធារណការ​និង​ដឹក​ជញ្ជូន​ផង​ដែរ អំ​ពី​អាជីវកម្មជួល​កង់​ជួល​ម៉ូតូអោយ​ភ្លៀរ​បរទេស។ លោកបាន​បន្ថែម​ទៀត​ថា លោក​បាន​អោយ​កូន​ចៅ​ទៅ​ស្រាវ​ជ្រាវ​រក​ម្ចាស់​អាជីវកម្ម​ដែល​ជួល​ម៉ូតូអោយ​ភ្ញៀវ​ទេសចរណ៍ដើម្បី​ធ្វើ​ការ​នែនាំ​ ហើយ​ក៏កំពុង​រក​ម្ចាស់​ដែល​ជួល​ម៉ូតូអោយ​ភ្ញៀវ​ខាង​លើ​ដែល​ទទួល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍កាល​ពី​ម្សិល​មិញ​ផង​ដែរ៕ ប៊ុតវិចិត្រ + ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន1673ដង ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន1751ដង រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន1582ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន2399ដង ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន1539ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1714ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1765ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1939ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1986ដង សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន1871ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10017នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    21976នាក់
ខែនេះ    86989នាក់
ឆ្នាំនេះ   369641នាក់
សរុប   57721037នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 04:36