ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 05:53 នាទី ចំនួនអានៈ 1819

នៅ​យប់​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦​វេលាម៉ោង១១ មាន​ក្រុង​ជន​ដៃដល់​មួយក្រុម​ជិះ​រថ​យន្ត​ម៉ាកហៃលេនដឺ​ពណ៍​ខ្មៅពាក់​ស្លាកលេខភ្នំពេញ 2K-6261 ទៅ​ពួនស្ទាក់​វាយ​បុរស់​វ័យ​ជាង​៣០​​ឆ្នាំ​ម្នាក់​អោយ​រង​របួស​ស្ទើ​តែស្លាប់ស្ថិត​​នៅ​ចំនុច​ភូមិ​វត្ត​ដំ​ណាក់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប។

លោក ឈួរលាង ជនរង​គ្រោះ​បាន​អោយ​អ្នក​យក​ព័ត៌មាន​យើង​ដឹងថា លោក​បាន​ជិះ​ម៉ូតូចេញ​ពី​ផ្ទះក្នុង​ខាង​អាស័យ​ដ្ឋាន​ខាងលើបាន​ប្រ​ហែល​តែ​ជាង​១០ម៉ែត្រ ស្រាប់​មាន​មុស្ស​ប្រុស​ជិត​១០​នាក់​រត​សំ​ដៅ​មក​វាយ​លោក​តែម្តង ដោយ​ពួកគេ​ខ្លះ​ប្រើ​កណ្តាប់​ដៃ​ ឯខ្លះ​គេ​ប្រើ​ដំបង។ ភ្លាម​នោះ​លោក​បាន​ស្រែក​ហៅ​បង​ប្អូន​សាច់​ញាតិ​អោយ​ជួយ ទើប​ប្អូន​ថ្លៃរបស់​លោក​រត​ទៅ​ដេញ​ចាប់​ជន​ដៃដល់​ តែ​ចាប់​មិន​បាន​ពួកគេ​បាន​រត​ឡើង​ឡាន​ហៃ​ឡេន​ដឺ​ខាង​លើ​បើក​ទៅ​បាត់។ លោក ឈួរលាង​ បាន​បន្ត​ថា​ពេល​នោះ​ងងឹតមុខ​សន្លប់​ទើប​បង​ប្អូន​សាច់​ញាតិជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ឯមន្ទ្រីរពេទ្យ។ លោក ឈួរលាង បាន​អោយ​ដឹង​បន្ថែមនៅ​រសៀល​នេះ​ថា លោក​បាន​អោយ​ប្អូនប្រុសរបស់​លោក ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯប៉េអឹម​ខេត្តសៀមរាប ពីបទ​​ហិង្សាដោយ​ចេតនា មាន​ស្ថាន​ទំ​ងន់​ទោស ដោយ​ទាមទាសំណង​ជាទឹក​ប្រាក់​ចំ​នួន​១ម៉ឺនដុល្លារអាមេរីក ហើយ​សូម​អោយ​សមត្ថ​កិច្ច​ផ្តន្ទាទោសជន​ដៃដល់​ទៅ​តាម​ផ្លូវ​ច្បាប់​ផង។

លោក តឹក​សារ៉ាវី ត្រូវ​ជាប្អូថ្លៃជន​រង​គ្រោះខាងលើ​បាន​អោយ​ដឹងថា នៅ​ពេល​បងថ្លៃលោកចេញ​ម៉ូតូពី​ផ្ទះមិន​បាន​១០​ម៉ែត្រ​ផង​ស្រាប់​លឺ​សំ​លេង​ស្រែក​អោយ​ជួយផង​ ភ្លាម​នោះ​លោក​បាន​រត​ទៅ​ដល់​ឃើញ​មនុស្ស​ជិត​១០​នាក់​ប្រ​ដាប់​ដោយ​ដំ​បង​កំ​ពុង​ព្រួត​វាយ​បង​របស់​លោក​ដែល​កំ​ពុង​ដួល​ដេក​លើដី។ លោក​វី​បន្តថា ពេល​ក្រុម​ជន​ដៃ​ដល់​ឃើញ​លោក​រត​ទៅជួយ​បង​គាត់​ ​ពួកក្រុម​ដៃ​ដល់​បែក​វ៉ូង​ប្រសេក​ប្រ​សាច លោក​បាន​រត​តាម​ចាប់​ជន​ដៃដល់​២នាក់​ក្នុង​ចំ​ណោម​នោះ តែ​បែជាមាន​ជន​ដៃ​ដល់​បី​បួន​នាក់​ផ្សេង​ទៀត​មក​ព្រួត​វាយ​បង​របស់​លោក​បន្ថែមនៅ​មុខ​ផ្ទះ​ ឃើញ​ហេតុ​ការ​ណ៍​ដូច្នេះលោក​រត​បក​មក​ជួយ​បង​វិញ​ តែ​ក្រុម​ជន​ដៃ​ដល់​បាន​នាំ​គ្នា​រត​ឡើង​ឡាន​បើក​ចេញ​ទៅ​បាត់។

លោក អ៊ុយចយ នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​ប៉េអឹម​ខេត្តសៀម​រាប កាល​ពី​ម៉ោង​១១និង​៥០​នាទី​ថ្ងៃត្រង់​ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ បាន​ប្រាប់​តាម​ទូស័ព្ទ​ថា កំពុង​សាក​សួរជន​ដៃដល់​ពុំ​ទាន់​អាច​ផ្តល់​ព័ត៌មាន​បាន​ទេ។ រហូត​ដល់​ម៉ោង​៤និង​៣៨​នាទី​ល្ងាច​ថ្ងៃទី០១ដដែល​នេះ​លោក អ៊ុយ​ចយ បាន​ប្រាប់​ថា ក្រុម​ជន​ដៃដល់​មាន​គ្នា០៧នាក់​ តែ​មិន​អាច​អោយ​ឈ្មោះ​បាន​ទេព្រោះ​កំពុង​តែ​រៀប​ចំ​តាម​នីតិវិធី ហើយ​រង​ចាំ​បញ្ជាពីថ្នាក់​លើ​សិន។ លោក អ៊ុយចយ បាន​បន្ថែម​ថា ជន​ដៃដល់​និង​បញ្ជួន​ទៅ​តុលាការ​ព្រឹក​ថ្ងៃទី០២ ខែមេសា​ ឆ្នាំ​២០១៦ស្អែកនេះ។

ប្រភព​បែក​ធ្លាយ​សុំ​មិន​បញ្ចេញ​ឈ្មោះបានលួច​បង្ហើប​​អោយ​ដឹង​ថា ក្នុង​ករណី​ក្រុម​ជន​ដៃ​ដល់​មួយក្រុម​ដែល​ប៉ុនប៉ង​វាយ​សម្លាប់​ជន​រង​គ្រោះ​ខាង​លើ​នេះ មាន​អ្នក​ធំ​ផ្កាយ​៣ម្នាក់​កំពុង​ព្យាយាម​ជួយ​អន្តរាគមន៍​ដោះ​ជន​ដៃ​ដល់​​ពី​សំណាញ់​ច្បាប់​ក្រៅ​ផ្លូវ​ការណ៍។

លោក ឈួរលាង ជន​រង​គ្រោះ​ខាង​លើ​សូម​សំនូមពរ​​​ទៅ​ឯកឧត្តម​ ប៉ោវណ្ណនិត មេប៉េអឹម​ខេត្តសៀមរាប សូម​លោក​មេត្តា​ជួយ​អោយ​កូន​ចៅ​របស់​លោក បញ្ជូន​សំណុំ​រឿង​ខាងលើ​នេះ​​ទៅ​តុលាការ​អោយ​បាន​លឿនផង​។ ហើយ​លោក ឈួរលាង​ សង្ឃឹម​ជឿជាក់​យ៉ាង​មុត​មាំ​ថា តុលាការ​ខេត្ត​សៀមរាប​និង​រក​យុត្តិធម៌​ជូន​លោក​ដែល​ជា​ជន​រង​គ្រោះ​ជាក់​ជាមិន​ខាន។

សូម​បញ្ជាក់​ថា សមត្ថ​កិច្ច​ខាងលើ ​មិន​បាន​អនុញ្ញាតិ​អោយ​អ្នក​កាសែត​ថត​រូប​ជន​ដៃដល់​ទេ តែ​រូប​ដែល​បង្ហោះ​ខាង​ក្រោម​នេះ​ ជា​រូប​បែក​ធ្លាយតាម​ប្រ​ព័ន្ទ​អ៊ី​ន​ធើនែត​តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុងរ៉េត 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន   អាន514ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌   អាន1729ដង ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ   អាន1939ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1862ដង រឿងទុំទាវ (មានវីដេអូ)   អាន4337ដង ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន657ដង លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន   អាន1621ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1639ដង កម្លាំងនគរបាលខេត្តសៀមរាបចុះជួយពន្លត់ភ្លើងឆេះព្រៃ   អាន1644ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1907ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      400នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6561នាក់
ខែនេះ    6561នាក់
ឆ្នាំនេះ   289213នាក់
សរុប   57640609នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:06