ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទៅតុលាការ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 06:10 នាទី ចំនួនអានៈ 1794

កាលរិយាល័យព្រហ្មទណ្ឌ​អាវុធ​ហត្ថ​ខេត្ត​សៀមរាប​បាន​បញ្ជូន​ជន​ដៃ​ដល់​០៧​នាក់ដែល​បាន​ប្រើ​ហឹង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​ទៅ​សាលា​ដំ​បូង​ខេត្ត​សៀមរាប​នៅ​រសៀល​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦នេះ។

សូម​រំលឹក​ថា នៅ​យប់​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦​វេលាម៉ោង១១ មាន​ក្រុង​ជន​ដៃដល់​មួយក្រុមមាន​គ្នា​០៧​នាក់​ ​ជិះ​រថ​យន្ត​ម៉ាកហៃលេនដឺ​ពណ៍​ខ្មៅពាក់​ស្លាកលេខភ្នំពេញ 2K-6261 ទៅ​ពួនស្ទាក់​វាយ​បុរស់​វ័យ​៣៧​​​ឆ្នាំ​ម្នាក់​ ឈ្នោះ​ ឈួរលាង អោយ​រង​របួស​ស្ទើ​តែ​ស្លាប់​ស្ថិត​​នៅ​ចំនុច​ភូមិ​វត្ត​ដំ​ណាក់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប (ខាងត្បូងឈាង​ខាង​លិច​សាលារៀន​វិទ្យា​ល័យ​អង្គរ) ចម្ងាយ​តែ​ប្រហែល​១០ម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ​ ខណៈជន​រង​គ្រោះ​ជិះ​ម៉ូតូចេញ​ពី​ផ្ទះ​របស់​ខ្លួន។

ការិយាល័យ​ព្រហ្មទណ្ឌ​អាវិធ​ហត្ថ​ខេត្ត​សៀមរាប​បាន​អោយ​ដឹង​ថា ដោយ​មាន​ការ​រាយ​ការ​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្បែរនោះ​ថា មាន​ការ​ប្រើ​អំ​ពើ​ហឹង្ស​ដោយ​ចេតនាទើប​កម្លាំ​ម៉េអឹម​ខេត្ត​បាន​ចុះ​ទៅ​បង្ក្រាប​ ហើយ​បាន​ដក​ហូត​បាន​ដំ​បង​ឈើ​ជ្រុង​០១ដើមប្រវែង​ជិត​១ម៉ែត្រ​ជា​វត្ថុតាង និង​ឃាត់​ខ្លួន​ជន​សង្ស័យ​០៧​នាក់​យក​មក​សាក​សួរ​កសាង​សំ​ណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​សៀម​រាប​នៅរសៀល​​ថ្ងៃទី០២នេះ ខែមេសា ឆ្នាំ២០១៦។ ​សមត្ថ​កិច្ច​បាន​បង្ហើបទៀត​​ថា មូលហេតុឈានដល់​​ព្រួត​គ្នា​ប្រើ​ហឹង្ស​លើ​ជន​រង​គ្រោះ​បែប​នេះ អាច​ជារឿងគំនុំ ព្រោះ​កាលពីជាង១ឆ្នាំមុន ខាង​ក្រុម​ជន​ដៃ​ដល់​បាន​យក​សំ​រាមដែល​មាន​ក្លិន​ស្អុយដែល​ជា​កាក​សំ​ណល់​របស់​រោង​ម៉ា​ស៊ី​ទឹក​កក ដែល​មាន​យី​ហោ​ឈ្មោះថា ឈូករដ្ឋ ​​ទៅ​ចាក់​មុខ​ផ្ទះ​ជន​រង​គ្រោះ​ ទើប​ធ្វើឱ្យ​មាន​​ការ​ឈ្លោះ​ទាស់ទែងប្តឹង​ប្តល់​គ្នាដល់​ប៉ុស្តិ៍​ប៉ូលីស​ក្នុង​សង្កាត់​សាលាកំ​រើក ម្តងរួច​ទៅ​ហើយ។ សមត្ថ​កិច្ច​បាន​បន្ថែម​ថា ក្រុម​ជន​ដៃដល់​បាន​សារភាពថា ពួក​គេ​វាយ​មនុស្ស​ច្រឡំ តាម​ពិត​ពួក​គេ​មាន​បំ​ណង​វាយ​ លោក តឹក​សារ៉ាវី ដែល​ជា​ប្អូន​ថ្លៃជន​រង​គ្រោះ​នោះទេ។

យោងតាម​របាយការណ៍របស់​សមត្ថ​កិច្ច​បាន​អោយ​ដឹងថា ជនសង្ស័យទាំង០៧​នាក់នោះមាន៖ ទី១/ ឈ្មោះ គង់ លីនិច ភេទប្រុសអាយុ៣១ឆ្នាំមុខរបរបើកឡានដឹកទឹកកក មានទីលំនៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី២/ ឈ្មោះ សុខ សុទ្ធា ហៅ ម៉ៅ ភេទប្រុសអាយុ៣០ឆ្នាំមុខរបរដឹកទឹកកក មានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី៣/ ឈ្មោះ ឡឺ គឹមចេន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មកររោងចក្រទឹកកកឈូករ័ត្ន មានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ទី៤/ ឈ្មោះ សៀន ប៊ុនធី ភេទប្រុសអាយុ១៧ឆ្នាំមុខរបរកម្មកររោងចក្រទឹកកកឈូករ័ត្ន មានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី៥/ ឈ្មោះ គង់ ចាន់ថា ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរលក់ទឹកសុទ្ធមានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី៦/ ឈ្មោះ ផាន់ សុវណ្ណនី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទដៃ រស់នៅភូមិសាលាកន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប។ ទី៧/ ឈ្មោះ យ៉ង់ ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកឡានដឹកទឹកកក មាន​ស្រុក​កំ​ណើតនៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោក ឈួរលាង ជនរង​គ្រោះ​បាន​អោយ​អ្នក​យក​ព័ត៌មាន​យើង​ដឹងថា លោក​បាន​ជិះ​ម៉ូតូចេញ​ពី​ផ្ទះ ដែល​មាន​អាស័យ​ដ្ឋាន​ខាងលើបាន​ប្រ​ហែល​តែ​ជាង​១០ម៉ែត្រ ស្រាប់​មាន​មុស្ស​ប្រុស​ជិត​១០​នាក់​រត​សំ​ដៅ​មក​វាយ​លោក​តែម្តង ដោយ​ពួកគេ​ខ្លះ​ប្រើ​កណ្តាប់​ដៃ​ ឯខ្លះ​គេ​ប្រើ​ដំបង។ ភ្លាម​នោះ​លោក​បាន​ស្រែក​ហៅ​បង​ប្អូន​សាច់​ញាតិ​អោយ​ជួយ ទើប​ប្អូន​ថ្លៃរបស់​លោក​រត​ទៅ​ដេញ​ចាប់​ជន​ដៃដល់​​ តែ​ចាប់​មិន​បាន​ពួកគេ​បាន​រត​ឡើង​ឡាន​ហៃ​ឡេន​ដឺ​ខាង​លើ​បើក​ទៅ​បាត់។ លោក ឈួរលាង​ បាន​បន្ត​ថា​ពេល​នោះ​ងងឹតមុខ​សន្លប់​ទើប​បង​ប្អូន​សាច់​ញាតិជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ឯមន្ទ្រីរពេទ្យ។ លោក ឈួរលាង បាន​អោយ​ដឹង​បន្ថែមនៅ​រសៀល​ថ្ងៃទី​០១​ថា លោក​បាន​អោយ​បង​ប្រុសរបស់​លោក ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯប៉េអឹម​ខេត្តសៀមរាប ពីបទ​​ហិង្សាដោយ​ចេតនា មាន​ស្ថាន​ទំ​ងន់​ទោស ដោយ​ទាមទាសំណង​ជាទឹក​ប្រាក់​ចំ​នួន​១ម៉ឺនដុល្លារអាមេរីក ហើយ​សូម​អោយ​សមត្ថ​កិច្ច​ផ្តន្ទាទោសជន​ដៃដល់​ទៅ​តាម​ផ្លូវ​ច្បាប់​ផង។

លោក តឹក​សារ៉ាវី ត្រូវ​ជាប្អូថ្លៃជន​រង​គ្រោះខាងលើ​បាន​អោយ​ដឹងថា នៅ​ពេល​បងថ្លៃលោកចេញ​ម៉ូតូពី​ផ្ទះមិន​បាន​១០​ម៉ែត្រ​ផង​ស្រាប់​លឺ​សំ​លេង​ស្រែក​អោយ​ជួយផង​ ភ្លាម​នោះ​លោក​បាន​រត​ទៅ​ដល់​ឃើញ​មនុស្ស​ជិត​១០​នាក់​ប្រ​ដាប់​ដោយ​ដំ​បង​កំ​ពុង​ព្រួត​វាយ​បង​របស់​លោក​ដែល​កំ​ពុង​ដួល​ដេក​លើដី។ លោក​វី​បន្តថា ពេល​ក្រុម​ជន​ដៃ​ដល់​ឃើញ​លោក​រត​ទៅជួយ​បង​លោក​​ ​ពួកក្រុមជន​​ដៃ​ដល់​បែក​វ៉ូង​ប្រសេក​ប្រ​សាច ហើយ​លោក​បាន​រត​តាម​ចាប់​ជន​ដៃដល់​២នាក់​ក្នុង​ចំ​ណោម​នោះ តែ​បែជាមាន​ជន​ដៃ​ដល់​បី​បួន​នាក់​ផ្សេង​ទៀត​មក​ព្រួត​វាយ​បង​របស់​លោក​បន្ថែមនៅ​មុខ​ផ្ទះម្តង​ទៀត​​ ឃើញ​ហេតុ​ការ​ណ៍​ដូច្នេះលោក​រត​បក​មក​ជួយ​បង​វិញ​ តែ​ក្រុម​ជន​ដៃ​ដល់​បាន​នាំ​គ្នា​រត​ឡើង​ឡាន​បើក​ចេញ​ទៅ​បាត់។

នៅ​រសៀល​ថ្ងៃទី០២នេះ​អ្នក​យក​ព័ត៌មាន​យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពីលោក ​ព្រះ​រាជអាជ្ញារង និងលោក​​ចៅ​ក្រម​ស៊ើប​សួរ​ដែល​ទទួល​រឿង​ក្តី​នេះ​បាន​ទេ តែ​ប្រ​ភព​ពី​មន្ត្រី​ប៉ែអឹម​ខេត្ត​បាន​អោយ​ដឹងថា ជន​សង្ស័យទាំង០៧​នាក់​បាន​បញ្ជូន​យក​ទៅ​ផ្ញើ​នៅ​កង​រាជ​អាវិធហត្ថ​ខេត្ត​វិញសិន។

អ្នក​យក​ព័ត៌មាន​យើង​ក៏ពុំអាច​សុំ​ការ​បំភ្លឺ​ពី​ថៅ​កែ​រោង​ម៉ាស៊ីន​ទឹក​កកយី​ហោ ឈូគរដ្ឋ​ បាន​ដែរ​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង ពាក់​ព័ន្ធ​ករណី​ក្រុម​កម្ម​ករ​រោង​ម៉ាស៊ីន​ទឹក​កកនេះនាំ​គ្នា​ទៅ​ប្រើ​ហឹង្សា​លើ​ជន​រង​គ្រោះខាង​លើ។

គេសង្កេតឃើញថា ក្រោមការដឹកនាំរបស់លោក ប៉ោវណ្ណនិត មេប៉េអឹម​ខេត្តសៀមរាប និង​មន្ត្រី​ក្រោម​ឧវាត​របស់​លោក បទល្មើសមួយ​ចំ​នួន​កំពុង​តែត្រូវ​បាន​បង្គ្រាប​ជាហូរហែគួរអោយ​កត់​សម្គាល់៕ ដោយ​៖ ផ្លុង រ៉េត (កម្ពុជាសុវណ្ណភូមិ និង​ធ្វើ​ព័ត៌មាន​ស៊ើប​អង្កេត​មួយក្នុង​ករណី​ការ​ប្រើហឹង្សាខាងលើ សូម​រងចាំអាន)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1606ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1680ដង លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន1751ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1825ដង ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អ...    អាន2644ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1782ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1733ដង ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1823ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1628ដង ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន2048ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      343នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8550នាក់
ខែនេះ    78262នាក់
ឆ្នាំនេះ   475270នាក់
សរុប   57826666នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:05