ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 12:26 នាទី ចំនួនអានៈ 5275

នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បាន​សរសេរបកស្រាយពីបទពិសោធន៍ការងារកន្លងទៅ និង​លិខិតបញ្ជាក់ សញ្ញាប័ត្រ ជាច្រើន​ដែល​លោកបាន​ទទួលកន្លងទៅ ពាក់​ព័ន្ធ​និង​ការ​ចោទប្រកាន់​តាម​បណ្តាញសង្គម​ថា លោក​គ្មាន​ចំណេះ​ដឹង​ពិត​ប្រាកដ និង​ជា​ចោរលួច​ឡាន​កាលពី​សម័យ​អ៊ុនតាក់។

ប្រវត្តិសង្ខេបរបស់ខ្ញុំ ឈាង វុន ហើយប្រវត្តិសង្ខេបនេះក៏ធ្លាប់បានផ្សព្វផ្សាយនៅក្នុងសារពត៌មានបរទេសជាភាសាខ្មែរនិងនៅក្នុងទស្សនាវដ្តីស្តីពីការងារការទូតនៅប្រទេសអូស្រ្តាលីផងដែរ ដោយខ្ញុំត្រូវបានជ្រើសរើសជាអ្នកការទូតសកម្មបំផុតប្រចាំឆ្នាំ១៩៩៥ នៅប្រទេសអូស្រ្តាលី។
----------------------------------------------------------------------------------------- 

ខ្ញុំ ឈាង វុន មិនដែលបានចូលជាសមាជិកគណបក្ស ហ្វុន ស៊ីន ប៉ិច ឡើយ។ សម្តេចក្រុមព្រះ នរោត្តម រណ្ណរិទ្ធ ព្រះប្រធានគណបក្ស ហ្វុន ស៊ីន ប៉ិច នៅពេលនោះ អាចធ្វើជាសាក្សីបាន។ ខ្ញុំទៅធ្វ់ើជាអគ្គរាជទូតនៅប្រទេសអូស្ត្រាលី និងណូអ្វែលស៊ីឡង់ នៅដើមឆ្នាំ ១៩៩៤ គឺជាកូតារបស់គណបក្សប្រជាជនកម្ពុជា ហើយដែលតែងតាំងដោយសម្តេចនាយករដ្ឋមន្រ្តីទី២ សម្តេច ហ៊ុន សែន នៅពេលនោះ។

នៅពេលនោះដែរ សម្តេច នរោត្តម សេរីវុឌ្ឍ ជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេស។ នៅក្នុងវ័យកុមារ ខ្ញុំរស់នៅក្នុងគ្រួសារដ៏សែនក្រីក្រមួយ ក្នុងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឪពុករបស់ខ្ញុំ បានទទួលអនិច្ចកម្ម ចោលកូន៦នាក់ ហើយខ្លួនខ្ញុំជាកូនទី៤ ដែលមានអាយុទើបតែបាន៧ឆ្នាំប៉ុណ្ណោះ។ ដើម្បីបានរៀនសូត្រខ្ញុំបាននៅវត្តអារាម លក់នំកងនំក្រូច និងលក់នំប័ុង ព្រមទាំងទៅបង្រៀនគេទៀតផង រហូតបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។

ក្រោយពីផ្ទះខ្មែរ (Pavillon du Cambodge)ផ្ទះសម្រាប់និសិ្សតកម្ពុជាដែលរៀននៅប្រទេសបារាំងស្នាក់នៅ ត្រូវបានបិទទ្វារដោយរដ្ឋាភិបាលបារាំង ព្រោះមានការបាញ់សម្លាប់គ្នារវាងនិសិ្សតសាធារណៈរដ្ឋ និងនិស្សិតរាជានិយមនិងខ្មែរក្រហម និស្សិតជាច្រើនដូចរួបខ្ញុំត្រូវទទួលរងគ្រោះយ៉ាងខ្លាំងបំផុត ព្រោះគ្មានកន្លែងស្នាក់នៅ។

ដើម្បីអាចបន្តការសិក្សា នៅរាល់ថ្ងៃ សៅរ៍ អាទិត្យ ថ្ងៃឈប់សម្រាកបុណ្យផ្សេងៗ និងថ្ងៃបវេសនកាលចំនួនជាង២ខែក្នុងឆ្នាំនីមួយៗ ខ្ញុំតែងតែលត់ដំខំប្រឹងប្រែងធ្វើការងារសន្សំប្រាក់ ដើម្បីបានបន្តការរៀនសូត្ររហូតចប់ចុងចប់ដើម។ ការងារដែលខ្ញុំធ្លាប់បានធ្វើនៅពេលសិក្សាមានជាអាទ៍៖ លក់បន្លែផ្លែឈើតាមផ្សារណាត់ លក់គ្រឿងអលង្ការកាឡៃតាមផ្លូវសាធារណៈ ចែកProspectus តាមផ្ទះនិងលីសែងសាច់ក្លាសសេក្នុងមណ្ឌលស្តុកសាច់ដើម្បីចែកចាយនៅក្នុង ទីក្រុងប៉ារីសជាដើម។ ខ្ញុំក៏ធ្លាប់ទៅស្ពាយក្លឹបកូនគោលអោយអ្នកមានដែលគេទៅវាយកូន គោលរហូតដល់តារាំងវាយកូនគោលទៀតផង។ ប្រាក់រកបានក្នុង១ថ្ងៃស្មើនឹងទីក្កេបាយ១អាទិត្យ ហើយក៏ជាមធ្យោបាយសម្រាប់ត្រៀមចំពោះថ្ងៃដែលគ្មានការងារធ្វើ។ នៅចន្លោះឆ្នាំ១៩៧៣ ទៅឆ្នាំ១៩៧៥ ខែមេសា និស្សិតកម្ពុជាទាំងអស់រស់យ៉ាងលំបាកបំផុតព្រោះបារាំងមិនអនុញ្ញាតអោយយើងធ្វើការទេ ហើយអ្នកដែលធ្វើការសុទ្ធតែធ្វើការដោយលួចលាក់។

តួនាទីនឹងការទទួលខុសត្រូវរបស់ខ្ញុំជាបន្តបន្ទាប់ដែលខ្ញុំបានធ្វើការជាង៩ឆ្នាំនៅក្នុងក្រុមហ៊ុន PSA-Gefco (ក្រុមហ៊ុនផលិតរថយន្ត PEUGEOT)។ 
ឯកសារនេះបានបញ្ជាក់ពីការងារដែលខ្ញុំបានបំពេញ ពីតួនាទី ពីប្រាក់បៀរវត្តន៍ និងពីចំនួនមនុស្សដែលខ្ញុំបានគ្រប់គ្រងក្នុង៤ដំណាក់កាល៖
១. ពីខែ មេសា ឆ្នាំ១៩៨៣ រហូតដល់ចប់ឆ្នាំ ១៩៨៥ 
២. ពីឆ្នាំ ១៩៨៦ រហូតដល់ចប់ឆ្នាំ ១៩៨៨
៣. ពីឆ្នាំ ១៩៨៩ រហូតដល់ចប់ឆ្នាំ ១៩៩០
៤. ពីឆ្នាំ ១៩៩១ រហូតដល់ ខែមីនា ១៩៩២។
គួរកត់សំគាល់ថា នៅពេលដែលខ្ញុំឈប់ធ្វើការងារ ក្នុងខែមីនា ឆ្នាំ១៩៩២នោះ ខ្ញុំទទួលខុសត្រូវលើនាយកដ្ឋាន សិក្សា អភិវឌ្ឍន៍ និងសវនកម្មលើប្រពន្ធពត៌មានវិទ្យារបស់ក្រុមហ៊ុន PSA-Gefco ដែលមានប្រាក់បៀរវត្តន៍ក្នុង១ឆ្នាំ ស្មើនឹង 719,840ហ្វ្រង់បារាំង ហើយខ្ញុំគ្រប់គ្រងវិស្វករជាន់ខ្ពស់ប្រព័ន្ធពត៌មានវិទ្យាចំនួន ១៧៦នាក់។
ឯកសារនេះត្រូវបានចេញដោយក្រុមហ៊ុន ដោយមានការចុះហត្ថលេខាពីប្រធានផ្ទាល់របស់ខ្ញុំ និងពីប្រធានក្រុមហ៊ុនទាំងមូល ផ្តល់ជូនចំពោះបុគ្គលិកដូចរូបខ្ញុំដែលបានចាកចេញពីក្រុមហ៊ុន ហើយគឺជាកាតព្វកិច្ចចាំបាច់របស់ក្រុមហ៊ុន ព្រោះច្បាប់តម្រូវ។(រូប001 និង002)

នេះជាឯកសារបញ្ជាក់ពីការងារមួយទៀតដែលធនាគារកសិកម្មនៃប្រទេសបារាំង បានបញ្ជាក់អោយខ្ញុំនៅពេលដែលខ្ញុំចាកចេញពីធនាគារនេះ។(003)

ឯកសារ (BULLETIN ឫ FICHE DE PAIE) បញ្ជាក់ពីប្រាក់បៀរវត្តន៍ជាមូលដ្ឋាន ប្រាក់បង់ធានារ៉ាប់រងសង្គម ប្រាក់បង់សោធននិវត្តន៍ និងប្រាក់ផ្សេងៗទៀត ដែលត្រូវបានកាត់សម្រាប់ធានាសុវត្ថិភាពរបស់បុគ្គលិកមានជាអាទ៍ ថ្លៃពេទ្យ ថ្លៃថ្នាំពេទ្យ ប្រាក់បុគ្គលិកត្រូវទទួលនៅពេលដែលមិនអាចធ្វើការបាន។ល។ ក្នុងនេះក៏មានផងដែលនូវប្រាក់បុព្វលាភ (PRIME) និងប្រាក់រង្វាន់លើកទឹកចិត្តលើស្នាដៃការងារប្រចាំឆ្នាំមុនដែលត្រូវចែករំលែកជាចំណូលប្រចាំខែសម្រាប់ឆ្នាំបន្ទាប់របស់បុគ្គលិក។ សូមបញ្ជាក់ថាប្រាក់បៀរវត្តន៍មូលដ្ឋានទាបបំផុតនៅពេលនោះគឺស្មើនឹង 1725 ហ្វ្រង់ ក្នុង១ខែៗ។ គេអាចប្រៀបធៀបប្រាក់បៀរវត្តន៍ទាបបំផុតនេះ ជាមួយនឹងប្រាក់បៀរវត្តន៍របស់ខ្ញុំក្នុង FICHE DE PAIE ខាងក្រោមនេះ។(រូប004-006)

ឯកសារនេះបញ្ជាក់ប្រាក់សោធននិវត្តន៍ដែលខ្ញុំទទួលពីបេឡាចំនួនពីរ៖
- បេឡា Agirc ចំនួន 5810,79 Euros ក្នុង១ឆ្នាំ។
- បេឡា Arrco ចំនួន 2669,74 Euros ក្នុង១ឆ្នាំ។
សរុបបេឡាទាំងពីរ 8480,53 Euros ក្នុង១ឆ្នាំ ស្មើនឹង 
10.176,636 $US។ 
គួរត្រូវដឹងថា សោធននិវត្តន៍ពេញលេញគឺត្រូវចាំបាច់បម្រើការងារក្នុងរយៈពេល៤១ឆ្នាំកន្លះ។ ដោយខ្ញុំធ្វើការមិនគ្រប់ការកំណត់នៃច្បាប់សោធននិវត្តន៍នោះ ប្រាក់សោធននិវត្តន៍របស់ខ្ញុំត្រូវបានកាត់អស់ច្រើនណាស់(ពិន័យ) ព្រោះខ្ញុំមកធ្វើការនៅកម្ពុជាវិញ ចាប់ពីដើមឆ្នាំ ១៩៩២មក។ ប្រាក់សោធននិវត្តន៍ដែលខ្ញុំទទួលបាននេះ គឺប្រហែល ១/៤ នៃប្រាក់សោធននិវត្តន៍ពេញលេញគិតតាមប្រាក់បៀរវត្តន៍របស់ខ្ញុំ។(រូប007-010)

 

សញ្ញាបត្រជាន់ខ្ពស់ផ្នែកប្រព័ន្ធពត៌មានវិទ្យារបស់ខ្ញុំ ដែលទទួលបានពីសាលាជាន់ខ្ពស់ E.S.I នៃទីក្រុងប៉ារីស ដោយមានការបញ្ជាក់ច្បាស់លាស់ពីស្ថានទូតបារាំងនៅប្រទេសអូស្ត្រាលី។(រូប011)

ឯកសារបញ្ជាក់ពីUNTAC (មន្រ្តី និងថ្នាក់ដឹកនាំ) និងមន្រ្តីជាន់ខ្ពស់របស់កម្ពុជាបញ្ជាក់ថា UNTAC បានចូលផ្ទះខ្ញុំដើម្បីស្វែងរកឡាន Land Cruiser ហើយការស្វែងរកនេះគឺអវិជ្ជមាន។ UNTAC បានសុំអភ័យទោសខ្ញុំចំពោះអំពើផ្តេសផ្តាសនេះ។(012)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1913ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1648ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន1752ដង ឯកឧត្តម សខេងអនុញាត្ត​ឲ្យ ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​ស្វីស​ចូល​ជួប​ពី​ភាក្សា​ការ​ងារ    អាន1673ដង លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1861ដង ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់   អាន1893ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1865ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1673ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1821ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1660ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      201នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10872នាក់
ខែនេះ    33381នាក់
ឆ្នាំនេះ   527845នាក់
សរុប   57879241នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 01:54