យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅខេត្តសៀមរាប បានអោយដឹងដដែលៗថា បទល្មើសនេសាទកើតពេញបន្ទុ ដូចជាអួនក្រឡាល្អិត ឆ្នុក អ៊ុយ ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់រាប់រយកន្លែងនិងបទល្មើសនេសាទជាច្រើនទៀត តែខាងរដ្ឋបាលជនផលមិនដែលចុះបង្ក្រាបនោះទេ ដែលជាហេតុធ្វើអោយពលរដ្ឋសង្ស័យថា អាចមានអំពើពុករលួយណាមួយជាមិនខាន។
ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោក រឹមសំអុន នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលដំដែក និងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ពាក់ព័ន្ធនឹងអំពើពុករលួយជាមួយទឹកប្រាក់ជាងបីសែនដុល្លារអាមេរីកកាំង ហើយ ACU ក៏បានបញ្ជូនខ្លួនលោក រឹមសំអុន ទៅសាលាដំបូងខេត្តសៀមរាប នៅរសៀលម៉ោង២ ថ្ងៃទី២៧ ម្សិលមិញនេះ បើយោងតាមការប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃទី២៧ ខែមេសា ដដែល។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងទៀតថា ឈ្មោះ រឹម សំអ៊ុន បានប្រព្រឹត្តអំពើពុករលួយ «បទវីតិក្រម» មាត្រា៥៩៧ នៃក្រមព្រហ្មទណ្ឌ ដោយបានទាមទារ និងទទួលប្រាក់ប្រមាណ១,៤៦០លានរៀល ប្រហែល ៣៦៥.០០០ ដុល្លារអាមេរិក (សាមសិបប្រាំមួយម៉ឺនប្រាំពាន់ដុល្លារ) ពីប្រជានេសាទ និងបទល្មើសនេសាទមាត្រា ១០៣ នៃច្បាប់ស្តីពីជលផល ដោយមិនបានបង្ក្រាបបទល្មើសជនផលដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ប្រជានេសាទនៅខេត្តសៀមរាបបានសាទរចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចាប់ខ្លួនលោក រឹមសំអុន នាយរងរដ្ឋបាលជលផលខេត្តសៀមរាបរូបនេះ។
ប្រជានេសាទ និងពលរដ្ឋខេត្តសៀមរាបដាក់ការសង្ស័យថា ប្រាក់ពុករលួយជាងសាមសិបម៉ឺនដុល្លារនេះប្រហែលមិនមែនលោក រឹមសំអុន ស៊ីតែឯងនោះទេ អាចជាប់ពាក់ព័ន្ធជាមួយក្រុមការងារ ឬថ្នាក់លើថ្នាក់ក្រោមផងក៏អាចថាបានដែរ? ដូច្នេះប្រជានេសាទ និងពលរដ្ឋសុំអោយអង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការខេត្តសៀមរាប ស្រាវជ្រាវបន្ថែមរកអ្នកដែលចូលរួមទទួលផល ដែលនៅពីក្រោយខ្នងលោករឹមសំអុន ព្រោះទឹកប្រាក់ដ៏សន្ធឹកសន្ធាប់បែបនេះលោក រឹមសំអុន មិនអាចស៊ីតែឯង ហើយយកដៃបាំងមេឃបានទេ។
កម្ពុជាសុវណ្ណភូមិ មិនអាចសុំការបកស្រាយពីលោក ព្រិនសាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបបានទេពាក់ព័ន្ធនិងការចាប់ខ្លួនលោក រឹមសំអុន ដែលជាមន្ត្រីក្រោមឱវាតរបស់ខ្លួន នៅម៉ោង១១និង១៦នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ ព្រោះទូរស័ព្ទចូលទូរស័ព្ទលោកព្រិនសាវិនពីរដងមិនមានអ្នកលើកទទួល៕ ដោយ៖ ផ្លុងរ៉េត







មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
នៅក្នុងប្រទេសនីមួយៗ មានមនុស្សរស់នៅចំរុះជាតិសាសន មានអ្នកក្រមានអ្នកមាន អ្នកតូចអ្នកធំ អ្នកខ្ពស់អ្នកទាប មានអ្នកចេះមានអ្នកល្ងង់ មានអ្នកស្នេហាជាតិមានអ្នកបំផ្លាញជាតិ មានអ្នក...Read more
ពុទ្ធោ! កូនប្រុសមាសម្តាយ
កូនប្រុសមាសម្តាយ ម្តាយនឹកកូនណាស់ ម្តាយស្មានតែកូនបានទទួលសេចក្តីសុខសាន្តក្នុងសង្គមគ្រួសាររបស់កូនហើយ តែបន្ទាប់ពីម្តាយបានអានសំបុត្ររបស់កូនទើបម្តា...Read more
យោងតាមប្រភពព័ត៌មានពីរដ្ឋសភាបានអោយដឹងថា លោក កឹមសុខា អនុប្រធានទី១នៃរដ្ឋសភាត្រូវបានសមាជិក៨៦សំលេងលើ៨៦សំលេង នៃសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចបានបោះឆ្នោតទំលាក់ជាផ្លូវក...Read more
ប្រភពពីឈ្មួញរកស៊ីឈើបានឲ្យដឹងថាមេឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា) មានមេការម្នាក់ឈ្មោះ សាន ចយជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័ទើប ប្រព្រឹត្តទៅដោយរលូនបើសិនជាមិនល...Read more
យោងតាមរបាយការណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបហបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន១០៣នាក់ បានស្លាប់ និង៤៥៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្...Read more
នគរបាលការិយាល័យអន្តោរប្រវេសន៍នៃស្នងការខេត្តសៀមរាបបានធ្វើការហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ចបញ្ឈប់លែងអោយដើរបិណ្ឌបាតបន្តទៅទៀតនេះបើយោងតាមការអោយដឹងពីសមត្ថកិច្ច។
មន្ត្រីនគរបាល ការិយាល...Read more
| ថ្ងៃនេះ | 1259 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 1259 | នាក់ |
| ខែនេះ | 16802 | នាក់ |
| ឆ្នាំនេះ | 299454 | នាក់ |
| សរុប | 57650850 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 10:21 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

