ក្រុមនិស្សិតស្រីចំរើន ដែលតែងតែដើរបង្កចលាចលក្នុងសង្គមស្ទើរតែគ្រប់ខេត្តក្រុងនោះ នៅព្រឹកថ្ងៃសៅរ៍ទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ បានប៉ះទង្គិចគ្នាដោយពាក្យសម្តីជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ខណៈពេលដែលលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិកំពុងចូលរួមវេទិកាគណបក្ស។
តាមការសង្កេតឃើញជាក់ស្ដែង មនុស្សមួយក្រុមប្រហែល១០នាក់ ដឹកនាំដោយឈ្មោះស្រីចំរើន បានស្រែកតាមឧបករណ៍បំពងសំលេង ដោយចោទលោក កឹម សុខា ថាជាមនុស្សកំសាក ហើយទាមទារឲ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនោះ បំភ្លឺខ្សែអាត់សំលេងដែលគេចោទថាមានស្នេហាលួចលាក់ជាមួយនាង ខុម ចាន់តារាទី (ហៅស្រីមុំ)។ ក្រុមយុវជនអាណាធិប្បតេយ្យ ដែលដឹកនាំដោយឈ្មោះ ស្រីចំរើនបានរុញច្រានក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ខណៈដែលពួកគេចូលរាប់រយនាក់ចូលរួមវេទិកាសាធារណៈរបស់គណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ការប៉ះទង្គិចគ្នានេះមិនមានហឹង្សាកើតឡើងនោះទេ ដោយគ្រាន់តែប៉ះពាល់ពាក្យសំដីខ្លាំងៗដាក់គ្នាប៉ុណ្ណោះ។
ក្រោយពីមានការប្រឈមមុខដាក់គ្នាយ៉ាងតឹងសសៃករួចមក នៅម៉ោងប្រហែល៩ព្រឹកថ្ងៃដដែល កម្លាំងសមត្ថកិច្ចប៉ូលីសប្រហែល៣០នាក់ បានធ្វើអន្ដរាគមន៍រារាំងមិនឲ្យក្រុមឈ្មោះស្រីចំរើនទាំងនោះ ចូលអុកឡុករំខានការថ្លែងសន្ទរកថារបស់លោក កឹម សុខា នៅក្នុងវេទិកាសាធារណៈរបស់បក្សប្រឆាំងនោះឡើយ។ ប៉ុន្ដែក្រុមយុវជនមួយក្ដាប់តូចនេះមិនខ្លាចកម្លាំងសមត្ថកិច្ចនោះឡើយ ថែមទាំងរុញច្រានកម្លាំងការពារថែមទៀតផង។
កម្ពុជាសុវណ្ណភូមិ មិនអាចទាក់ទងស្នងការនគរបាលខេត្ដសៀមរាបលោក សត ណាឌី ដើម្បីសាកសួរពីក្រុមស្រីចំរើន ថាតើមានច្បាប់អនុញ្ញាតឲ្យធ្វើការតវ៉ារំខានការធ្វើវេទិការបស់គណបក្សសង្រ្គោះជាតិ បាននៅឡើយទេ។
ទោះជាយ៉ាងណា វេទិកាសាធារណៈនោះបានបញ្ចប់ដូចការព្រៀងទុក បើទោះបីមានភាពរញ៉េរញ៉ាយនៅខាងក្រៅវេទិកានោះ ពីសំណាក់ក្រុមឈ្មោះស្រីចំរើនក៍ដោយ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៦ម្សិលមិញ ក្រុមយុវជនដែលដឹកនាំដោយឈ្មោះស្រីចំរើននោះ បានប៉ះទង្គិចគ្នាមួយប្រាវដែរ ជាមួយក្រុមអ្នកគាំទ្របក្សប្រឆាំង ខណៈព្យាយាមរំខានការថ្លែងរបស់ប្រធានស្ដីលោក កឹមសុខា ក្នុងវេទិកាសាធារណៈរបស់គណបក្សសង្គ្រោះជាតិនៅខេត្ដកំពង់ធំ ។ក្នុងការប៉ះទង្គិចនោះ ឈ្មោះ ស្រី ចំរើន បានសរសេរនៅលើហ្វេសប៊ុកថា ក្រុមខ្លួនរងរបួស៦នាក់ហើយថាខ្លួនបានរៀបចំដាក់ពាក្យប្តឹងលោកកឹមសុខា ដោយចោទថា បណ្តោយឲ្យអង្គរក្សរារាំង រុញច្រាននិងប្រើអំពើហិង្សាទៅក្រុមខ្លួន។
ប្រជាពលរដ្ឋខេត្តសៀមរាបរិះគន់ធ្ងន់ៗថា ក្រុមស្រីចំរើនតាំងខ្លួនជាក្រុមនិស្សិតដើរអុកឡុក បង្កចលាចលក្នុងសង្គមបែបនេះ មិនមែនជាទង្វើល្អទេ អាចហៅបានថា ជាក្រុមមនុស្សបាតផ្សាតែប៉ុណ្ណោះ មិនមែនជានិស្សិតដែលរៀនចេះដឹងនោះទេ។ ពលរដ្ឋបន្តថា រឿងឯកជនរបស់លោក កឹមសុខា ទុកអោយច្បាប់ជាអ្នកដោះស្រាយទៅបានហើយ វាមិនចាំបាច់ក្រុមនិស្សិតក្រៅថ្នាក់ មកបង្កចលាចលក្នុងក្នុងសង្គមនោះទេ ឬមួយប្រទេសកម្ពុជាគ្មានច្បាប់? ដូចពាក្យស្លោកមួយពោលថា ចេះឯងអោយក្រែងចេះគេ៕ ដោយ៖ ផ្លុងរ៉េត






រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
មនុស្សយើងគ្រប់រូប តែងតែចង់អោយមានសុខភាពល្អ មានរូបរាងស្អាតសង្ហា មានប្រាជ្ញាវៀងវៃ មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានលុយកាក់ច្រើន ចង់ទទួលទានអាហារឆ្ងាញៗ។ តែនាពេលបច្ចុប្បន្ន មានម្ហូប...Read more
មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូប ត្រូវបានលោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដោះលែងឲ្យនៅក្រៅឃុំ...Read more
ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
កូន
អាឡូ ជំរាបសួរ អ្នកម៉ែ!
ម៉ែ
អាឡូ ចាស! កូនសម្លាញ់ ម៉ែនឹកកូនណាស់ បាត់កូនមួយរយៈពុំដែលឃើញទូរស័ព្ទមកលេងម៉ែសោះ តើកូនរវល់ម...Read more
រទេះគោដឹកឈើខុសច្បាប់ចំនួន១៥គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើឃុំស្រែណូយរឹបអូសទាំងតឹងដើមទ្រូងបន្ទាប់ពីមានជំនាញមួយចំនួនបានទៅយកលុយអស់ជាង២លានរៀលរួចមក។
មន្ត្រីរដ្ឋបាលព្រៃ...Read more
យោងសេចក្តីរាយការណ៍ពីខេត្តរតនគីរី បានឲ្យដឹងថា លោក ប្រាក់ សាវ័ន្ត មន្ត្រីពន្ធដាខេត្តរតនគីរី មានតួនាទីជាប្រធានផ្នែកបំណុល ត្រូវនគរបាលក្រុងបានលុងចាប់ខ្លួន ពីបទចាប់រំលោភស្ត្រី ជាអ...Read more
នៅម៉ោងប្រហែល១១យប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មានប៉េអឹមស័ក្ត២ម្នាក់ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បានប្រើអំពើហឹង្សាទៅលើស្ត្រីម៉ាស្សា ដែលហាងមានយីហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិតនៅភូមិត...Read more
អស់រយៈពេលជាយូរឆ្នាំណាស់មកហើយជំងឺអសកម្ម និងភាពកំសោយរបស់អាជ្ញាធរខេត្តសៀមរាប និងរដ្ឋបាលជលផល ដែលជាមន្រ្តីជំនាញ នៅតែកើតមានឡើងតាំងពីអាណត្តិរបស់លោក ស៊ូ-ភិរិន រហូតមកដល់លោក ឃឹ...Read more
| ថ្ងៃនេះ | 414 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 11085 | នាក់ |
| ខែនេះ | 33594 | នាក់ |
| ឆ្នាំនេះ | 528058 | នាក់ |
| សរុប | 57879454 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 04:23 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

