លោក ម៉ឹងកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានគេសង្ស័យថា អាចជាអំពើប៉ុនប៉ងមនុស្សឃាត្តដោយចេតនា បន្ទាប់ពីរូបលោក បានផ្សាយ នូវព័ត៌មានមួយ ស្ដីពីរថយន្តស៊ាំយ៉ុងដឹកឈើប្រណិតយកទៅទម្លាក់នៅទីបញ្ជាការប៉េអឹម (PM) ស្រុក ថ្មគោលបាន២ថ្ងៃតែប៉ុណ្ណោះ។
លោកម៉ឹង កំសត់ ត្រូវបាន ជួបគ្រោះថ្នាក់ ចរាចរណ៍កាល ពីម៉ោង៥ជាង ក្នុងថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៦ក្នុងស្រុកកំរៀង រវាងម៉ូតូនឹងឡាន ស៊ាំយ៉ុង ព័ណខៀវ ពេលលោកចុះ បេសកម្ម យកព័ត៌មាន បណ្ដាលអោយ របួសធ្ងន់នឹង បាក់ជើងធ្វេង។ ជនរងគ្រោះ ឈ្មោះម៉ឹងកំ កំសត់ រស់នៅក្នុង ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
គួបញ្ជាក់ថា មុនហេតុការណ៍ លោកម៉ឹង កំសត់ ជួបគ្រោះថ្នាក់ ចរាចរណ៍នោះ លោកបានផ្សាយ នូវព័ត៌មានមួយ យ៉ាងដូច្នោះថា៖ កាលពីម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃ១៤ខែឧសភា ឆ្នាំ២០១៦ នៅកន្លែង កងរាជអាវុធហត្ថ ស្រុកថ្មគោល ខេត្តបាត់ដំបង មានរថយន្តតូរីស ១គ្រឿងដឹកឈើ ចូលទំលាក់នៅនឹងកន្លែងបញ្ជាការតែម្ដង។
លោកម៉ឹង កំសត់ ចាងហ្វាង កាសែត សម្លេងចៅកម្សត់ បានដកស្រងសំដី ម្ចាស់រថយន្ត ដឹកឈើថា៖ យោងសំដី: តៃកុងបានឲ្យដឹងត្រួសៗថាឈើនេះ ដឹកមកពី ខេត្តឧត្តរមានជ័យ ការដែលរថយន្ត ដឹកឈើចូល កន្លែងPMនេះគឺចូល ទំលាក់ឈើឲ្យមេPM ចំនួន២ផ្ទាំងធំៗ ប្រភេទងឿគគី (ក្តារងឿ)។
ក្នុងករណីនេះ អ្នកសារព័ត៌មាន បានទទូចដល់ ថ្នាក់ដឹកនាំ ខេត្តបាត់ដំបង ជួយស្រាវជ្រាវ រកយុត្តិធម៌ ជូនជនរងគ្រោះផង ព្រោះថារឿងនេះ វាហាក់បីជាមាន អាថិ៍កំបាំង នៅពីក្រោយខ្នង គួឲ្យមាន ការសង្ស័យ ជាអំពើ ប៉ុនប៉ង មនុស្សឃាត ឬជាករណី គ្រោះថ្នាក់ ចរាចរណ៍ ពិតប្រាកដយ៉ាងណានោះទេ? គេមិនទាន់ដឹងថា តើមេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកថ្មគោល អាច ជាប់ពាក់ព័ន្ធ ករណីគ្រោះថ្នាក់ ចរាចរណ៍ ខាងលើ ដែរឬយ៉ាងណានោះទេ?
អ្នកយកព័ត៌មានយើងមិនទាន់អាចសុំការបកស្រាយពីមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកថ្មគោលបាននៅឡើយទេ ព្រោះគ្មានលេខទូរស័ព្ទលោកមេបញ្ជាការប៉េអឹម ពាក់ព័ន្ធការសង្ស័យខាងលើ ហើយពាក់ព័ន្ធនិងបទល្មើសព្រៃឈើ ដែលឡានដឹកឈើ ដឹកដាក់បន្ទាយប៉េអឹមយ៉ាងដូច្នេះ៕






កាភ្លើតភ្លើន ការជ្រុលនិយម ការគាំទ្រតែវប្បធម៌បរទេស ការត្រេកត្រអាលនិងកាមតណ្ហាស្នេហាដូរផ្កា១ទងនៅថ្ងៃទិវនៃក្តីស្រលាញ់ ឬហៅថា Valentine’s Day របស់យុវជនយុវតី នាសម័យកាលបច្ចុប្បន្ន...Read more
បើយើងសង្កេតតាមដានមើលអោយបានដិតដល់អំពីជីវភាព និងជីវិតរបស់ប្រជាជនខ្មែរតាំងពីយូរលុងណាស់មកហើយ រហូតមកទល់កំលុងប្រហែលជាង១០ឆ្នាំមុននោះ គេឃើញថា ប្រជាជនខ្មែរមានសុខភាពល្អ...Read more
យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាច្រក ដាក់ដាំ គឺជាច្រកដែលពោរពេញ ទៅដោយបទល្មើស ដឹកជញ្ជូនឈើប្រណិត ទៅលក់នៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង ព្រោះតែឈ្មួញរកស៊ីឈើខុសច្បាប់ បានឃុបឃិតជាមួយម...Read more
លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួនទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំង...Read more
ក្រុមប្រជាពលរដ្ឋរស់នៅ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសម្ដែងនូវការហួសចិត្ត ស្របពេលដែលសកម្មភាពដឹកជញ្ជូនឈើមកស្តុកក្នុងផ្ទៃអាងកើតមានឡើងជាច្រើនឆ្នាំកន្លងមករហូតដល់ពេលបច្ច...Read more
នៅក្នុងប្រទេសនីមួយៗ មានមនុស្សរស់នៅចំរុះជាតិសាសន មានអ្នកក្រមានអ្នកមាន អ្នកតូចអ្នកធំ អ្នកខ្ពស់អ្នកទាប មានអ្នកចេះមានអ្នកល្ងង់ មានអ្នកស្នេហាជាតិមានអ្នកបំផ្លាញជាតិ មានអ្នក...Read more
វីរបុរស់អ្នកការពារព្រៃឈើលោក ឈុត-វុទ្ធី បានលាចាកលោកយើងនេះទៅហើយក្តី តែកិត្តិនាមដ៏ឧត្តុងឧត្តមល្បីសុះសាយគ្រប់ទិសទី អំពីស្នាដៃរបស់លោក នៅតែដក់ជាប់ក្នុងក្រអៅហេះដូងជនជាតិខ្ម...Read more
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក អ៊ុំសំអានតំណាងរាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិបានបង្ហោះរូបភាពផែនទីដែលោកបានរកឃើញនៅអង្គការសហប្រជាជាតិ (UN) ដែលមានការសរសេររៀប...Read more
កម្មករជនជាតិវៀតណាម២៣នាក់ ដែលឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ហើយបានមកលាក់ខ្លួន និងធ្វើការនៅក្នុងក្រុមហ៊ុនសំណង់មួយឈ្មោះថា ហត្ថពលកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានក្រុម...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
| ថ្ងៃនេះ | 156 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6317 | នាក់ |
| ខែនេះ | 6317 | នាក់ |
| ឆ្នាំនេះ | 288969 | នាក់ |
| សរុប | 57640365 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 02:00 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

