ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធការជួញដូរគ្រឿងញៀន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 05:34 នាទី ចំនួនអានៈ 1855

កម្លាំង​នគរបាល​ស្រុកស្វាយ​លើបាន ចាប់ខ្លួន ភរិយាលោក មិនចន្ថា អធិការ នគរបាល ស្រុកប្រាសាទ បាគង និងបក្ខពួក ៤នាក់ទៀត ពាក់ព័ន្ធ ករណី ជួញដូរគ្រឿងញៀន។

ការបង្ក្រាប ករណី រក្សាទុក្ខជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់នៅលំ នៅដ្ឋានមួយកន្លែង ស្ថិត​នៅក្រុមទី១២ ភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ។

ក្នុងនោះកម្លាំង នគរបាល ស្រុកស្វាលើ បាន​ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ចំនួន០៥នាក់ និងដកហូត បានវត្ថុតាង ថ្នាំញៀនប្រភេទម៉្សៅ មេតំហ្វេតាមីនចំនួន ២៩កញ្ចប់ស្មើរនិង ៧.២ក្រាម,​ទូរស័ព្ទ​ដៃចំនួន​០៧​គ្រឿង​ និងឧបករណ៍វេចខ្ចប់ គ្រឿងញៀន មួយចំនួនទៀត។

សមត្ថកិច្ច នគរបាល បានបង្ហើបប្រាប់ថា ក្នុងចំណោម ជនសង្ស័យ ទាំង៥នាក់នោះ ម្នាក់ជាភរិយា របស់​លោក​មិន ចន្ថា អធិការ ស្រុកប្រាសាទបាគង​ឈ្មោះ យិន ប៉ុណ្ណារី (ហៅចែញ៉ច) ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរគ្មាន រស់នៅក្រុម ទី១២ភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប និង​បក្ខ​ពួក​៤​នាក់​ទៀត​ ១ឈ្មោះ ស៊ុំ ឆវ័ន្ត ភេទស្រី អាយុ២៣ឆ្នាំ មុខរបរគ្មាន រស់នៅភូមិជប់លើ ឃុំស្វាយលើ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប ២ឈ្មោះ ផល ឡុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ​ធ្វើស្រែ​ រស់នៅ​ភូមិស្រយ៉ងត្បូង ឃុំ​ស្វាយ​លើ ស្រុកស្វាយលើ ខេត្តសៀមរាប ៣ឈ្មោះ សន ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅ​ភូមិ​ជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប  ៤ឈ្មោះ រឹត បូរី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសិស្ស របស់នៅភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា  សង្ស័យទាំង៥នាក់ ខាងលើត្រូវបានកសាងសំណុំរឿង បញ្ជូនមកកាន់ ការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ត សៀមរាបចាត់ការបន្ត។

សូមរំលឹកផងដែរថា ឈ្មោះ យិន ប៉ុណ្ណារី (ហៅចែញ៉ច) និងប្អូនស្រីម្នាក់​ទៀត​ឈ្មោះ ចែញ៉ (ឈ្មោះហៅក្រៅ) គឺជាឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដ៏ល្បី​ឈ្មោះ​​នៅ​ខេត្ត​សៀមរាបហើយតែង​តែ​​យក​អំ​ណាច​របស់​ប្តី (លោកមិនចន្ថាអធិការ​ស្រុក​ប្រាសាទ​បាគង) និង​ជា​បង​ថ្លៃ​​មក​គំរាម​កំហែង​ដល់​ក្រុម​សមត្ថ​កិច្ច​តូច​តាច​តាម​ដង​ផ្លូវ ហើយ​ថែម​ទាំង​ធ្លាប់បាន​​អោយ​លោក​មិនចន្ថាចាប់​អ្នក​កាសែត​២នាក់​ដាក់​គុគ​អស់ជា​ច្រើន​ខែដោយ​ចោទប្រ​កាន់​ថា ទៅ​ជំរិតទា​ប្រាក់​១រយ​ដុល្លារ​នៅ​ពេល​ដែល ​ចែញ៉ច​ និង ​ចែញ៉ ខាង​លើ​នេះ​​កំពុង​ដឹក​ឈើ​ប្រណិត​១រថ​យន្ត​ធូរីសពេញ​ពី​ស្រុក​ស្វាយ​លើ​ចូល​មក​ខេត្ត​សៀមរាប។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​ មិនចន្ថា អធិការ​ស្រុក​ប្រាសាទបាគង​បានទេនៅ​រសៀល​ថ្ងៃទី២១នេះ ព្រោះ​គ្មានលេខ​ទូរ​ស័ព្ទ​សំ​រាប់​ទំ​នាក់​ទំនង ពាក់​ព័ន្ធ​ប្រ​ពន្ធ​របស់​ខ្លួន​រក​ស៊ី​ជួញ​ដូរ​គ្រឿង​ញៀន។

ពល​រដ្ឋ​ខេត្ត​សៀមរាប​លួច​ខ្សឹប​ខ្សៀវ​គ្នា​រិះ​គន់ថា ប្តី​ធ្វើ​អធិការ​ស្រុក ប្រពន្ធ​ជួញ​ដូរ​គ្រឿង​ញៀន ចឹង​ហើយ​បាន​ជា​គ្រឿង​ញៀន​ចាប់​មិន​ចេះ​អស់។ ពល​រដ្ឋ​សង្ស័យថា លោក​អធិការ​អាច​មាន​ការ​ជាប់​ពាក់ព័ន្ធជាមួយ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ខាង​លើ​នេះដែរក៏មិន​ដឹង​ផង? ពល​រដ្ឋ​សូម​អោយ​សមត្ថ​កិច្ច​ និង​តុលាការ​តាម​ស្រាវ​ជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បន្ថែមទៀត​ផង៕ ប៊ុតវិចិត្រ+ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1615ដង ការបែងចែកវ័យរបស់នារី   អាន4762ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1867ដង អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ    អាន1541ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1736ដង ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន1521ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1737ដង ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នា?...    អាន2874ដង នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន1850ដង លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង   អាន2233ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      851នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    851នាក់
ខែនេះ    16394នាក់
ឆ្នាំនេះ   299046នាក់
សរុប   57650442នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 06:27