លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 11:12 នាទី ចំនួនអានៈ 1749

ឈ្មួញរកស៊ីដឹក​ឈើ​ប្រណិត​​វ័យ​ក្មេង​ម្នាក់​ឈ្មោះ ហាក់ កំពុង​រក​ស៊ី​ដឹក​ឈើ​ពី​គ្រប់​ច្រក​ល្ហក​ចូល​មក​លក់​ចែក​ចាយ​នៅ​ក្នុង​ក្រុង​សៀមរាប​គ្មាន​សមត្ថ​កិច្ច​ណា​ចេញ​មុខ​បង្ក្រាប មាន​តែ​សមត្ថ​កិច្ច​​បើក​ដៃ​ អោយ​រក​ស៊ី​ ដើម្បី​យក​លុយ​​ដាក់​ហោប៉ៅតែប៉ុណ្ណោះ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹងថាឈ្មោះ ហាក់ មានវ័យប្រហែល​ជាង​៣០​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​សូត្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់​នៅភូមិ​ជន្លង់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប​។

ប្រភព​បាន​បន្តទៀត​ថា​ឈ្មោះ​ ហាក់ នេះ​ធ្លាប់​បាន​ប៉ុនប៉ងសំ​ស្លាប់​អ្នក​កាសែត​ម្នាក់​ឈ្មោះ ទុំម៉ោង កាល​ពី​បីបួន​ឆ្នាំមុននៅ​ឯស្រុក​សូត្រ​និគម ដោយ​យក​ពូថៅ​​ទៅ​លួច​កាប់​ក្បាល​អ្នក​កាសែត​ខណៈអ្នក​កាសែត​រូប​នោះ​កំពុង​ដេក​នៅ​ក្នុង​អង្រឹងដោយ​ការ​គុំគួនព្រោះ​អ្នក​កាសែត​ធ្លាប់​បាន​ចុះ​ផ្សាយ​ការ​រក​ស៊ី​ដឹក​ឈើ​របស់​ខ្លួន​ ហើយ​លោក​ ទុំ​ម៉ោង អ្នក​កាសែត​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​​តុលាការ​ខេត្តសៀមរាប​ ប៉ុន្តែមិន​ទទួល​បាន​ភាពយុត្តិធម៌ទេ រហូត​មក​ដល់​ខែមេសាឆ្នាំ២០១៦នេះលោក ទុំ​ម៉ោង​ បានស្លាប់​បាត់​បង់​ជីវិតដោយ​ភាព​អយុត្តិធម៌បាត់ទៅ។​

ជាក់​ស្តែងនៅ​ល្ងាច​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ម្សិល​មិញ​នេះ រថ​យន្ត​ម៉ាកកាមរី​ហើម​ពណ៍​ស​មួយ​គ្រឿង​របស់​លោក ហាក់ បាន​ដឹក​ឈើ​ប្រណិត​ពេញ​ព្រៀពបើក​បរ​ពី​ស្រុក​ស្វាយ​លើ មក​ក្រុង​សៀមរាប​លុះ​ដល់​ចំ​ណុចភូមិ​ស្វាយ​ធំ​ ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង​ ក៏បុករថ​យន្ត​​ប្រ​ជា​ពល​រដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ២គ្រឿ​ង​ផ្សេង​ទៀត ហើយ​តៃកុង​ឡាន​របស់​លោក​ហាក់​បាន​រត​ចោល​ឡាន​បាត់​ទៅ។

អ្នក​យក​ព័ត៌មាន​យើង​បាន​អោយ​ដឹងថា នៅ​ពេល​ប៉ូលីសចរាចរណ៍ស្រុក​ប្រាសាទបាគង​ទៅ​​ដល់កន្លែង​កើត​ហេតុ​ លោក​ហាក់​ជា​ម្ចាស់​រថ​យន្ត​ដឹក​ឈើ​ក៏ទៅ​​ដល់ព្រម​គ្នា​​ដែរ ដើម្បី​​ធ្វើ​ការ​ចចារជា​​​មួយភាគី​ខាង​​រថ​យន្ត​រង​គ្រោះ​២គ្រឿង​ទៀត​ដើម្បី​បញ្ចប់​រឿង​ តែ​ដោយ​ចចារ​តំ​លៃ​គ្នាមិន​ត្រូវ​ទើប​សមត្ថ​កិច្ច​នាំ​យក​រថ​យន្ត​ទាំង​នោះ​ទៅ​អធិការ​ស្រុក​ប្រាសាទបាគង រួម​ទាំង​រថ​យន្ត​ដឹក​ឈើ​ខាងលើរបស់​លោក​ហាក់​ផង។ អ្នក​យក​ព័ត៌មាន​យើង​បាន​បន្ថែម​ថា គាត់​បាន​រាយ​ការ​ណ៍​ទៅ​លោក យឹម​ស៊ីវន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើដែរ ហើយ​លោក​យឹមស៊ីវនបាន​ប្រាប់​ថា ចាំ​អោយ​កូន​ចៅ​ទៅ​មើល តែ​បាត់​ស្រម៉ោល​ឈឹង​មិន​ឃើញ​មេព្រៃណាទៅ​មើលទេ មាន​តែ​ប៉ូលីសចរាចរណ៍និង​អ្នក​កាសែត​២រូប​តែប៉ុណ្ណោះ។

សូម​រំលឹក​ផង​ដែរថា កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ថ្មីៗនេះ រថ​យន្ត​ម៉ាក​កាមរី​ហើម​១គ្រឿង​របស់​លោក​ហាក់​ដឹក​ឈើ​ប្រណិត​ពេញ​ព្រៀពដូច​គ្នាបាន​បែក​កង់​នៅ​ចំ​ណុច​ភូមិ​ស្វាយ​ធំខាង​លើ​ដូច​គ្នាដែរ ហើយ​ខណៈនោះ​មាន​សមត្ថ​កិច្ច​៣ស្ថាប័ណទៅ​អូស​យក​រថ​យន្ត​ដឹក​ឈើ​នោះ​មក​កន្លែង​ស្ងាត់​ ហើយ​ចចារ​យក​លុយ​អស់​៣រយ​ដុល្លារ​ជា​ថ្នូរ​និង​ការ​ដោះ​លែង​រថ​យន្ត​ដឹក​ឈើ​នោះ​ទៅវិញ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​សូម​មិន​បញ្ចេញ​ឈ្មោះ។ អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​សាក​សួរសមត្ថ​កិច្ច​៣ស្ថាប័ណនោះ​ដែរនៅ​ថ្ងៃកើត​ហេតុ តែ​អ្នក​ខ្លះ​មិន​លើក​ទូរស័ព្ទ ឯអ្នក​ខ្លះ​ទៀត​ឆ្លើយ​ថា មិន​បាន​យក​លុយទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​ពល​រដ្ឋ​ឆ្ងល់​ថា បើ​មិន​បាន​យក​លុយ​មេច​មិន​ចាប់​ឡាន​ដឹក​ឈើក្នុង​នាម​ខ្លួន​ជា​អ្នក​ធ្វើ​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ?

នៅ​ព្រឹក​ម៉ោង​១១ថ្ងៃទី២៥នេះ លោក យឹមស៊ីវន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ក្រុង​សៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទថា រថ​យន្ត​ដឹក​ឈើ​របស់​លោក ហាក់ ទុក​នៅ​អធិការ​ស្រុក​បា្រសាទ​បាគងព្រោះ​ពាក់​ព័ន្ធនិង​បង្ករ​គ្រោះ​ថ្នាក់​ចរាចរណ៍ ឯឈើប្រ​ភេទ​ផ្ចឹកដែល​មាន​មុខ​កាត់ធំ (ជាឈើ​ប្រភេទលេខ១) ដែល​ជា​វត្ថុតាង​​បាន​យក​ទៅរក្សា​​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​បន្ទាយ​ស្រី ហើយខាង​មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​​កំពុង​តែវ៉ាស់​វែង​ពុំ​ទាន់​ដឹង​ថា មាន​ចំ​នួន​ប៉ុន្មាន​នៅ​ឡើយ​ទេ។​

ពល​រដ្ឋ​ខេត្ត​សៀមរាប​បាន​រិះ​គន់ថា លោក ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប​ និង​មន្ត្រីរដ្ឋ​បាល​ព្រៃ​ឈើ​​ក្រោម​ឱវាទរបស់លោក គួរតែ​រឹត​បន្តឹង​បន្ថែម​នូវ​រាល់​បទ​ល្មើស​ព្រៃ​ឈើ​ដែល​ដឹក​ចូល​ ឬឆ្លង​កាត់​ខេត្តសៀមរាប ព្រោះ​នេះ​ជាតួនាទីរបស់​ខ្លួន​ដែល​ត្រូវ​ធ្វើ៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន1560ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1832ដង ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ   អាន1682ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន2334ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន2369ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1866ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1709ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន2253ដង ព្រឹត្តិ​បត្រព័ត៌​មាន និង​ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី៣០   អាន1825ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1641ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      304នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6294នាក់
ខែនេះ    76006នាក់
ឆ្នាំនេះ   473014នាក់
សរុប   57824410នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 03:43