អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 27 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 10:32 នាទី ចំនួនអានៈ 1993

នៅ​យប់​ម៉ោង១និង​២៧នាទី រំលង​អាធ្រាតថ្ងៃទី២៦ឈានចូល​ទី២៧ ខែឧសភា ឆ្នាំ​២០១៦​មាន​​រថ​យន្ត​ម៉ាក​តូយូតា១បាំងកន្លះព័ត៌ក្រហមពាក់​ស្លាកលេខ ភ្នំពេញ 2H-2910 ដឹក​ឈើ​ប្រភេទលេខ​១ពេញ ដែលម្ចាស់​រថ​យន្ត​​ជា​​អង្គរក្ស​របស់​លោក ហ៊ីងប៊ុន​ហៀង ត្រូវ​បាន​មេព្រៃបង្ក្រាប​ទៅ​តាម​ផ្លូវ​ច្បាប់នៅ​ចំ​នុច​ភូមិ​ព្រៃគុយ សង្កាត់​អំពិល​ ក្រុង​សៀមរាប។

ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​សារព័ត៌មាន​១ក្រុម​បាន​អោយ​កម្ពុជា​សុវណ្ណភូមិ​ដឹងថា នៅ​ម៉ោង​ជាង​១រំលង​អាធ្រាតខាងលើ​​មាន​ប្រ​ជា​ពល​រដ្ឋ​បាន​រាយ​ការណ៍មក​ថា មាន​រថ​យន្ត​ដឹក​ឈើ​​ដឹក​​យក​ទៅ​ទម្លាក់​នៅ​ផ្ទះ​មួយ​ដែល​មាន​ចម្ងាយ​ប្រហែល​១ពាន់​ម៉ែត្រ(១គឺឡូដី)ពី​កែង​​ស្វាយ​ធំផ្លូវ​ជាតិលេខ៦(ខាង​ជើងផ្លូវ​ជាតិ​លេខ​៦​ផ្លូវឆ្ពោះ​​ទៅ​ព្រះដាក់)ដែល​ត្រូវ​បាន​ពល​រដ្ឋ​លួច​បង្ហើប​ថា ម្ចាស់​ផ្ទះ​ឈ្មោះ ​យាយម៉ៅ (ឈ្មោះហៅ​ក្រៅ)មាន​មាឌធំខ្មៅហើយធាត់។ អ្នក​យក​ព័ត៌មាន​បាន​បន្តថា ពួកគេ​បាន​ព្យាយាម​ឃ្លាំមើល​មិន​យូរប៉ុន្មានក៏​ឃើញ​រថ​យន្ត​២គ្រឿង​ដឹក​ឈើ​ចូល​ទៅ​ទម្លាក់​នៅ​ផ្ទះ​យាយម៉ៅ​ដូច​ការ​រាយការណ៍របស់​អ្នក​ភូមិ​។ ឃើញ​ដូច្នេះ​អ្នក​សារ​ព័ត៌មាន​​បាន​​​ទៅ​ដល់មុខ​ផ្ទះ​យាយម៉ៅង​ដង្ខៅ​ឈើមិន​ទាន់​បាន​ថតរូប​ផង​ស្រាប់​តែ​កូន​ប្រុស​យាយម៉ៅ​និង​បក្ខ​ពួក​ជិត​១០​នាក់​នាំ​គ្នា​ទាញ​ក្វែវ​ ផ្កាក់ ដំ​បង ​បម្រុង​មក​កាប់​ឡាន​អ្នក​កាសែត តែ​មាន​មនុស្ស​ស្រី​២នាក់​បាន​ព្យា​យាម​​ឃាត់​ពួកគេ​អោយ​ចូល​ទៅ​ក្នុង​ផ្ទះវិញ។

ភ្លាម​នោះ​ក្រុម​អ្នក​កាសែត បាន​ទូរស័ព្ទ​រាយ​ការណ៍ទៅ​លោក​ យឹម​ស៊ីវន នាយសង្កាត់​រដ្ឋ​បាលព្រៃ​ឈើ​​ក្រុង​សៀមរាប តែ​លោក​បាន​ប្រាប់​ថា អោយ​ទូរស័ព្ទ​ទៅ​លោក​ វែងលី មន្រ្តី​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ប្រា​សាទ​បា​គង​វិញ​។

ប្រហែល​២០នាទី​ក្រោយ​ពេល​កើត​ហេតុ​លោក វែងលី បាន​បើ​ក​រថ​យន្ត​ទៅ​ដល់ កន្លែង​កើត​ហេតុ ហើយ​បាន​​ឃាត់​​​រថ​យន្ត​តូយូតាមួយ​គ្រឿង​ខាងលើ តែ​រថ​យន្ត​១បាំង​កន្លះ​មួយ​គ្រឿង​ទៀត​ដែល​ទម្លាក់​ឈើ​អស់​បាន​បើក​រត​បាត់ ចំណែក​ឯឈើ​ដែល​បាន​ទម្លាក់ទៅ​លើក​ដី​ក្នុង​របង​យាយម៉ៅ​​​១រថយន្តទៀត​​នោះ​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​ខាងលើ​យក​រថ​យន្ត​ម៉ាក​ហៃ​លេនដឺពណ៍​ទឹកប្រាក់​​១គ្រឿង​ដឹក​ចេញ​ទៅ​អស់​។

រថ​យន្ត​ដឹក​បទល្មើស​ និង​ឈើ​ពេញ​១រថ​យន្ត​ដែល​មេព្រៃ​ប្រាប់​ថាជាឈើ​ប្រភេទតាសេក ត្រូវ​បាន​លោក​ វែង​លី​ មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ប្រាសាទបាគង​ហែរហម​អម​ដំ​ណើរ​ជូន​យក​ទៅ​ទុក​នៅ​ ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​បន្ទាយ​ស្រីទាំង​យប់​តាម​និតិវិធីច្បាប់។

សូម​បញ្ជាក់ថា នៅ​ក្នុង​រថ​យន្ត​ដឹក​ឈើ​ខាងលើ​មាន​ព្យួរកាត​អង្គរក្ស​​ដែល​ចេញ​ដោយ​លោក ហ៊ីង ប៊ុន​ហៀង​ ហើយ​​នៅ​លើ​កាត​នោះ​សរសេរថា៖ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស ឈ្មោះសានសែន (SAN SEN) ថានន្ទរស័ក្កិ  អនុសេនីយ៍ឯក មុខងាអង្គរក្ស ចេញប័ណ្ណថ្ងៃទី០១ខែធ្នូឆ្នាំ២០១៥​ ផុត​កំណត់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ហត្ថលេខានិងត្រា នាយឧ.ផ្កាយមាស៤ ហ៊ីង ​ប៊ុន​ហៀង។ ចំណែក​ឯនៅ​កៅអី​តៃកុង​មាន​ព្យួរ​អាវ​១​​ប៉ារ៉ាមាន​ស្លាក​សញ្ញាខេមរភូមិន្ទ មាន​ឈ្មោះថា សំ ប្រុស។

លោក សាន សែន បាន​​​បក​ស្រាយ​ប្រាប់​អ្នក​កាសែត​ និង​មេព្រៃនៅ​ក្នុង​ហេតុការណ៍នោះថា ក្រុម​លោកពុំ​បាន​ទាញ​ខ្វែវ​ ផ្កាក់ ដំ​បង បម្រុង​ប្រើ​ហឹង្សា​​លើ​អ្នក​កាសែតនោះទេ ក្រុម​ដែល​ទាញ​ខ្វែវ​ ផ្កាក់ ដំ​បង នោះ​គឺជា​កូន​យាយម៉ៅ និង​បក្ខពួក ដែល​ជាម្ចាស់​ផ្ទះ​អ្នក​ទិញ​ឈើ​ពី​ពួកលោក​​តែប៉ុណ្ណោះ។ លោក សានសែន បន្ថែមថា​ឈើ​ខាងលើ​ពួកលោក​ដឹក​គ្រាន់​យក​លុយ​ចាក់សាំង និង​ហូប​បាន​ទឹក​តែប៉ុណ្ណោះ។

អ្នក​យក​ព័ត៌មាន​សង្កេត​ឃើញថា នៅ​ពេល​មេព្រៃទៅ​ដល់​សុំ​យក​ឡាន​និងឈើ​ លោក សានសែន មិន​បាន​បដិសេធន៍​ ឬក្អេងក្អាដូចក្អាត់​ចូល​ក្អម​ដូច​កូន​ យាយម៉ៅឡើយ គឺ​លោក​បាន​ប្រគល់ឡាន​និង​ឈើ​​អោយ​មេព្រៃតាម​សំណើរ។

ពល​រដ្ឋ​នៅ​ភូមិ​ព្រៃគុយ​សូម​អំ​ពាល​នាវ​ដល់​អាជ្ញាធរដែនដីក្នុង​សង្កាត់​អំពិល​ និង​សមត្ថ​កិច្ចគ្រប់​ជាន់ថ្នាក់​មេត្តា​បញ្ឈប់​ការ​ចរាចរណ៍ឈើ ឬការលក់​ទិញដូរឈើ​នៅ​ផ្ទះ​យាយម៉ៅនេះទៅ ព្រោះ​ពេល​យប់​លាន់​លឺ​ប្រេវប្រាវតូង​តាង ផឹក​ស៊ី​វ៉ែវ៉ដូចគ្មាន​ទើស​ក្បាល​អ្នក​ណាអញ្ចឹង ម្យ៉ាង​វិញ​ទៀត​ដើម្បី​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​ទៅ​តាម​ប្រសាសន៍ សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែនផង។ ហើយ​ពល​រដ្ឋ​ក៏​សូម​សំនូម​ពរ​ទៅ​លោក ឧត្តមសេនីយ៍ផ្កាយ​មាស៤ ហ៊ីង​ ប៊ុន​ហៀងផងដែរ​ សូម​កុំ​អោយ​កូន​ចៅ​ធ្វើ​កាត​ដើរ​រក​ស៊ី​ឈើ​ព្រោះ​វាអាច​ខូច​កិត្តិយស​ដល់​ឯកឧត្តម​ ដែល​ធ្លាប់​តែមាន​ស្នាដៃល្អៗរាប់​មិន​អស់៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន2260ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1823ដង គ្រូពេទ្យនៅ គ្លីនិកប្រសិទ្ធ ខ្វះបច្ចេកទេសធ្វើអោយស្ត្រីម្នាក់ស្លាប់   អាន1850ដង ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរ?...    អាន1820ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1855ដង ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1872ដង ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន1623ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1658ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1809ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1579ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      475នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8682នាក់
ខែនេះ    78394នាក់
ឆ្នាំនេះ   475402នាក់
សរុប   57826798នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:38