នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់អ្នកកាសែតយកទៅឃុំខ្លួន ហើយបង្វិលសាច់រឿងទៅជាបទកំហែងទាប្រាក់ពីឈ្មួញដឹកឈើទៅវិញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 06 ឆ្នាំ 2016 វេលាម៉ោង 10:49 នាទី ចំនួនអានៈ 1849

នាយ​រង​ប៉េអឹម​ស្រុក​ត្រ​ពាំង​ប្រាសាទឈ្មោះ​ គង់​សម្បត្តិ (ហៅតង) បាន​ឃាត់​ខ្លួន​អ្នក​កា​សែត​​ម្នាក់​ឈ្មោះ ខៀវ សុផានុរស្ស តាំង​ពី​ម៉ោង​ជាង​១រសៀលម្សិល​មិញ រហូត​ដល់​ព្រឹក​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ មិន​ទាន់​ដោះលែង​នៅ​ឡើយ​ទេ​ ដោយមូល​ហេតុ​​ខឹង​និង​អ្នក​កាសែត​ទៅ​ថត​រថ​យន្ត​​របស់​ខ្លួន​ ក្នុងខណៈពេលក្រុម​ប៉េអឹម​របស់​ខ្លួន​ចុះ​បំ​ពេញ​បេសកម្ម​ចាប់​ម៉ូតូចោរលួច​ច្រឡំស្លាកលេខ។​​

លោក ខៀវ សុផានុរស្ស​ អាយុ​៣៣​ឆ្នាំ​ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​អោយ​ទូរទស្សន៍​អប្ស​រា​ប្រ​ចាំ​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ជា​អតី​ត​ជា​អ្នក​យក​ព័ត៌មាន​អោយ​សារព័ត៌មាន​កម្ពុជា​សុវណ្ណ​ភូមិប្រ​ចាំ​ខេត្តឧត្តរ​មាន​ជ័យ បច្ចុប្បន្ន​ស្នាក់​នៅ​ស្រុក​អន្លង់​វែង ត្រូវ​បាន​កម្លាំង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ ឃាត់​ខ្លួន​ភ្លាមៗ​យក​ទៅ​សាក​សួរ​បន្ទាប់​ពី​លោក សុផានុរស្ស​ បាន​ទៅ​ថត​រថ​យន្ត​ប៉េអឹម​ខាង​លើ​ដែល​បាន​ទៅ​ចាប់​ម៉ូតូ១គ្រឿង​ច្រ​ឡំ​ដែល​​ចោរ​​បាន​លួច​​កាល​ពី​​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

អ្នក​កាសែត​ម្នាក់​ក្នុង​ចំ​ណោម​២នាក់​ដែល​ត្រូវ​បាន​ប៉េអឹម​ឃាត់​ខ្លួន​ហើយ​បាន​ដោះ​លែង​វិញ​ ​បាន​ប្រាប់​តាម​ទូរស័ព្ទ​កាល​ពី​​យប់​​​ថ្ងៃទី១២ម្សិល​មិញថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​មាន​ចោរ​បាន​លួច​កាច់​សោ​ម៉ូតូមួយ​គ្រឿង​ដែល​មាន​ស្លាកលេខ 4267 លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​១២​នេះ​ខាង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទបាន​បើក​រថយន្ត​ទៅ​ចាប់​ម៉ូតូ​មួយគ្រឿង​ច្រឡំដែល​ពាក់​ស្លាកលេខ 2067 រួច​ក៏បាន​ដោះ​លែង​ទៅ​វិញ។ ប្រ​ភព​បន្តថា ឃើញ​ដូច្នេះ​លោក​ ខៀវ សុផានុរស្ស​បាន​ទៅ​ថត​រូប​ភាព​យក​ព័ត៌មាន​​តាម​វិជ្ជាជីវៈ ដោយ​ថត​ទាំង​រថ​យន្ត​របស់​ប៉េអឹម​ផង ទើប​បណ្តាល​អោយលោក គង់​សម្បត្តិ (ហៅតង) នាយ​រង​ស្តី​ទី​​ប៉េអឹមស្រុក​ត្រពាំង​ប្រាសាទ​​ខឹង​សម្បា​យ៉ាង​ខ្លាំង​ ហើយ​ក៏ស្ទុះ​មក​ប្រ​វាយ​ប្រ​តប់​បម្រុង​យក​ទូរស័ព្ទ​អ្នក​កា​សែត​ទៅ​លុប​រូប​ចោល តែ​លោក​សុផានុរស្ស​មិន​ព្រម​អោយ​ទើប​បណ្តាល​អោយ​មាន​រឿង​កាន់​តែ​វែង​ឆ្ងាយ។ ​អ្នក​កាសែត​រូប​នេះ​បាន​បន្តថា ឃើញ​ដូច្នេះ​លោក​ក៏រត​ទៅ​ឃាត់​ បន្ទាប់​មក​នាយ​រង​ប៉េអឹម​រូប​នេះក៏បាន​នាំខ្លួន​អ្នក​កាសែត​ទៅ​ស្នាក់​ការ​ប៉េអឹម​ស្រុក​ត្រពាំង​ប្រា​សាទ​តាំង​ពី​ម៉ោង​១រសៀលថ្ងៃទី១២ខែ​មិថុនា​ឆ្នាំ២០១៦​ម្សិល​មិញ​ដោយ​បង្វិល​ពី​រឿង​ឈ្លោះ​គ្នា​ជាមួយអ្នក​កាសែតទៅជា មាន​ពាក្យ​បណ្តឹង​ពី​ឈ្មួញ​រក​ស៊ី​ដឹក​ឈើថា អ្នក​កាសែត​ខាង​លើ​នេះ​ធ្លាប់​បាន​ទៅ​កំហែង​ទាប្រាក់​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ទៅវិញ។

​លោក លី ណារិទ្ធ មេប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទបាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ល្ងាច​ម៉ោង​៦និង១១នាទីថ្ងៃទី១២​ម្សិល​មិញថា លោក​នៅ​ឯភ្នំពេញ​ ហើយ​សាច់​រឿង​ឃាត់​ខ្លួន​អ្នក​កាសែត​ខាងលើនេះ​គឺ​​លោក គង់ សម្បត្តិ (ហៅ​តង) ប្រ​ធាន​ស្តី​ទីប៉េអឹម​ស្រុកត្រ​ពាំង​ប្រាសាទ​​របស់​លោក​កំពុង​សាក​សួរមិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ លោកលីណារិទ្ធបន្ថែមថា រឿង​ថត​ឡានប៉េអឹម​មិន​ជា​រឿង​ដើមចម​ក្នុង​ការ​ឃាត់​ខ្លួន​នោះទេ តែ​មាន​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​គេ​ប្តី​ថា លោក​ ខៀវ​ សុផានុរស្ស​ ទៅ​កំហែង​ទាប្រាក់​គេ។

កម្ពុជា​សុវណ្ណភូមិ​បាន​ខល​ទូរស័ព្ទ​ទៅ​លោក គង់សម្បត្តិ ប្រ​ធាន​ស្តី​ទី​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ និង​លោក គយ​ កាន់យ៉ា ព្រះ​រាជអាជ្ញាសាលាដំ​បូង​ខេត្ត​ឧត្តរ​មាន​ជ័យ​នៅ​ម៉ោង​៦ថ្ងៃទី១២​ម្សិល​មិញ​ ដើម្បី​សុំ​សាក​សួរ​ព័ត៌​មាន​ពាក់​ព័ន្ធ​និង​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ខាងលើ​​តែ​មិន​មាន​អ្នក​លើក​ទូរស័ព្ទនោះ​ទេ។

លោក​ ខៀវ សុផានុរស្ស​ ​បាន​ប្រាប់​កម្ពុជា​ភូមិ​តាំង​ពី​ព្រឹក​​​ម៉ោង​៩ថ្ងៃទី១២​ម្សិលមិញ​មុន​ប៉េអឹម​ឃាត់​ខ្លួន​ថា កាល​ពី​ថ្ងៃទី​១១​​ខែ​មិថុនាឆ្នាំ២០១៦ មាន​រថ​យន្ត​ដឹក​ឈើ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​ឈើ​ថ្មីនៅ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្តឧត្តរ​មាន​ជ័យ តែ​បែជា​រត​ច្បាប់​ជា​ឈើ​ផ្ទះ​ចាស់​ទៅ​វិញ​ ឃើញ​ដូច្នេះ​អ្នក​កាសែត​ជិត​១០​នាក់​បាន​ទៅ​ថត​រូប​បម្រុង​ហៅ​មេព្រៃ​អោយ​ចាប់​តែ​អ្នក​រត​ការ​ឡាន​ដឹក​ឈើ​ខាង​លើ​ប្រាប់​ថា មិន​បាច់​ហៅ​មេ​ព្រៃ​ទេ​សុទ្ធ​​តែ​ខ្មែរ​ដូច​គ្នា យក​លុយ​ម្នាក់​ពី​រម៉ឺន​ចាក់​សាំង​ទៅ ហើយ​ឈើ​នេះ​ជា​កូន​ចៅ​របស់​លោក​អភិបាល​ស្រុក​​ត្រពាំង​ប្រាសាទផង គួរ​មាន​ការ​​យោគ​យល់​​ខ្លះ​ផង។ លោក​ សុផា​នុរស្ស​ បន្ថែម​ថា លុះ​ដល់​រថ​យន្ត​ដឹក​ឈើ​ទៅ​បាត់​ស្រាប់​តែ​ព្រឹក​ថ្ងៃទី១២​​​លឺ​ពាក្យ​ចចាម​អារាម​តាម​តុការហ្វេថា កូន​ចៅ​លោក​ចៅ​ហ្វាយ​ស្រុក​​ត្រ​ពាំង​ប្រាសាទ​គំ​រាម​ថា ចៅ​ហ្វាយ​ស្រុក​ខឹង​ខ្លាំ​ងណាស់​ ហើយ​បម្រុង​អោយ​ឈ្មួញ​ដឹក​ឈើ​ខាងលើ​ដាក់​ពាក្យ​ប្តឹង​​ថា​ក្រុម​អ្នក​កាសែត​ទៅ​ជំរិត​ទាប្រាក់​អ្នក​​ដឹក​ឈើ​ផ្ទះ​ចាស់​ទៅ​វិញ។ លុះ​ស្រាប់​តែ​​ម៉ោង​ជាង​៣​រសៀល​ថ្ងៃទី១២​ម្សិល​មិញមាន​អ្នក​កាសែត​ម្នាក់​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​​ថា មាន​ការ​ចាប់​ខ្លួន​លោក ខៀវ​ សុផានុរស្ស​ ដូច​ការ​គំរាម​ពី​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ ដែល​អួត​ខ្លួន​ថា ជា​កូន​ចៅ​របស់​លោក​ចៅ​ហ្វាយ​ស្រុកដូច​ការ​គ្រោង​ទុកមែន​។

សូម​បញ្ជាក់​ថា អ្នក​រក​ស៊ី​ស្លូន​ត្រង់​នៅ​ស្រុក​អន្លង់​វែង​ធ្លាប់​បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិថា លោក​ ខៀវ សុផានុរស្ស​ ជាអ្នក​កាសែត​ម្នាក់​សកម្ម​ខាង​ហៅ​សមត្ថ​កិច្ច​អោយ​ចាប់​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ឈ្មួញ​ និង​មន្ត្រី​រាជការ​លេម​លើម​មួយ​ចំ​នួន​ដែល​បាន​ទទួល​លាភ​ស​ការៈ​​ពី​ក្រុម​ឈ្មួញ​អ្នក​រក​ស៊ី​ខុស​ច្បាប់ទាំង​តូច​ទាំង​ធំ។

សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​សូម​ធ្វើ​ការ​ខន្តី​អភ័យ​ទោស​ចំ​ពោះ​ការ​ចុះ​ផ្សាយ​ច្រឡំកាល​ពី​ថ្ងៃទី១២​ម្បិល​មិញ ទៅ​លើលោក ហោជិនវីរៈយុទ្ធ អភិបាល​ស្រុក​អន្លង​វែង​ថា ជាអ្នក​ជាប់​ព័ន្ធ​ក្នុង​ករណី​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ជាកូន​ចៅ​របស់​លោក តាម​ពិត​ទៅ​គឺ​ជា​ចៅ​ហ្វាយ​ស្រុក​ត្រពាំង​ប្រាសាទទេ ដែល​ជាអ្នក​ជាប់​ពាក់​ព័ន្ធ​ករណី​​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ ដែល​ប្តី​អ្នក​កាសែត។

នៅ​ព្រឹក​ថ្ងៃទី១៣​ខែ​មិថុនា​ឆ្នាំ២០១៦​នេះ លោក នៅ ​សមតារារិទ្ធ អភិបាល​ស្រុក​ត្រពាំង​ប្រាសាទមិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេពាក់​ព័ន្ធ​ករណី​គេ​ចោទ​ប្រ​កាន់​ថា លោក​ជាប់ពាក់​​ព័ន្ធ​ជា​មួយ​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដែល​ប្តី​អ្នក​កាសែត​ខាង​លើ ព្រោះ​នៅ​ពេល​ទូរស័ព្ទ​ចូល​លោក​ឆ្លើយ​យ៉ាង​ខ្លី​ថា លោក​មាន​ជំងឺ​កំពុង​ព្យា​បាល​ខ្លួន​នៅ​​ឯបាង​កក​ប្រទេស​ថៃ បើ​មាន​ការ​អី​ទៅ​ជួប​ប្រធាន​ស្តី​ទី​របស់​លោក​នៅ​ឯសាលាស្រុក​ត្រពាំង​ប្រា​សាទ​ទៅ។

នៅ​ព្រឹក​ថ្ងៃទី១៣នេះភរិយា​របស់​លោក សុផានុរស្ស បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​តាម​ទូរស័ព្ទ​ថា ប្តី​របស់​គាត់​ខាង​ប៉េអឹម​ស្រុក​ត្រ​ពាំង​ប្រាសាទ​បានបញ្ជូន​ទៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ហើយ។

លោក សុខសុវណ្ណ ប្រធាន​ក្រុម​ ក្រុម​ប្រឹក្សា​សារព័ត៌មាន​កម្ពុជា បាន​មាន​ប្រ​សាសន៍​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី១៣​នេះ​ថា មន្ត្រី​អាវុធហត្ថ​ ដែលខឹង​និង​អ្នក​កាសែត​ថត​រូប​ ហើយ​​បង្ខំ​អោយ​អ្នក​កាសែត​លុប​រូប​នោះ​ជា​អំ​ពើ​ខុស​ច្បាប់​ ហើយ​ជា​ទង្វើ​មួយ​កំ​ពុង​តែ​គាប​សង្កត់ គំរាម​កំហែង ដល់​​សេរី​ភាព​អ្នក​សារព័ត៌មាន​ ព្រោះ​ថាក្នុង​ពេល​សមត្ថ​កិច្ច​ចុះ​បំ​ពេញ​បេសកកម្ម​នោះ​អ្នក​ឯង​ជា​មន្ត្រី​សាធារណៈរបស់​រដ្ឋ​ ហើយ​នៅ​ទី​សាធារណៈទៀត​ផង​ ដូច្នេះ​អ្នក​កាសែត​មាន​សិទ្ធិ​ថត​រូប​ទុកជាឯកសារ ឬ​ថត​យក​មក​ផ្សយ​ថា ម៉ូតូដែល​ប៉េអឹម​ចាប់​ត្រឡំនោះ​បាន​ដោះ​លែង​ទៅ​វិញ​ហើយ ជាស​វាង​មាន​ការ​ភាន់​ច្រឡំណា​មួយ​ពី​មហាជន តែ​លោក​ម៉េអឹម​ខាង​លើ​ដែល​បង្ខំ​អោយ​អ្នក​កាសែត​លុប​រូប​រហូត​ដល់​ថ្នាក់​ប្រវាប្រតប់​គ្នា​នោះ​ មិន​មែន​ជា​អ្នក​ចេះ​ច្បាប់​នោះ​ទេ សរុប​ទៅ​គឺ​គាត់​ប្រើ​ច្បាប់​ព្រៃ ដែលកំ​ពុង​តែ​​ធ្វើ​អោយ​ខូច​កិត្តិ​យសដល់​ថ្នាក់​លើ​ និង​ថ្នាក់​ដឹក​នាំ​ហើយ។

ស្ថាប័ណ្ណឯករាជសូម​សំនូម​ពរ​ទៅ​លោក គយ កាន់យ៉ាង ព្រះ​រាជអាជ្ញាសាលាដំ​បូង​ខេត្ត​ឧត្តរ​មាន​ជ័យ​មេត្តា​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅលើ​អ្នក​កាសែត​ឈ្មោះ ខៀវ សុផានុរស្ស ដែល​នាយ​រង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី១២ម្សិល​មិញ ព្រោះនិយម​ន័យ ​បទ​កំ​ហែង​យក​ ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​មិន​សាក​សម​ទៅ​នឹង​ករណី​ខាង​លើ​នេះទេ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន1634ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន393ដង លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង   អាន1908ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1525ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន2231ដង សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ   អាន1695ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1811ដង ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1563ដង អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​កោះហៅក្រុម​តុលាការខេត្ត ព្រះវិហាររឿងដោះលែងកូនអ្នកមាន?...    អាន1820ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1663ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      327នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6488នាក់
ខែនេះ    6488នាក់
ឆ្នាំនេះ   289140នាក់
សរុប   57640536នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 04:16