ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 11:41 នាទី ចំនួនអានៈ 1937

សកម្មភាព​ចុះ​ដាំដើម​ឈើ​នៅ​តំបន់​បឹង​ពារាំងដែល​ដឹក​នាំដោយ​លោក ភួង​លីណា ប្រធាន​មន្ទីរ​បរិស្ថានខេត្តសៀមរាប​ លោក​ស៊ីម​ឈីវ​ឈាន​ពិសិដ្ឋ​ អនុប្រធាន​មន្ទីរបរិស្ថាន និង​ចូល​រួម​ដោយ សហគមនេសាទ​ចុង​ឃ្នៀស សហគមប្រើ​ប្រាស​ទឹក​សង្កាត់​ជ្រាវ​​ជ្រាវ ចៅ​សង្កាត់​ចុង​ឃ្នៀស មន្ត្រី​រាជការ និង​ប្រជាពល​រដ្ឋ​នៅ​ក្នុង​សហគម ​សរុប​មាន​ចំ​នួន​ជាង​១រយនាក់ ក្រោម​ជំនួយ​ឧបត្ថមរបស់​អង្គការហ្វេក (FACT) កាល​ពី​ថ្ងៃអាទិត្យទី០៣ ខែមិថុនា ឆ្នាំ២០១៦ម្សិល​មិញនេះ។

លោក ភូងលីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប​បាន​ប្រាប់​អ្នក​សារព័ត៌មានថា ការបង្កើត​តំបន់បឹងពារាំងទៅ​ជាតំបន់អភិរក្សគឺ​ដើម្បីការពារអភិរក្ស​ជីវចំរុះ ដូចជាព្រៃលិចទឹក​ ពពួកមច្ឆា និង​សត្វ​ស្លាប​ទឹក ហើយការ​ដាំដើម​ឈើ​ថ្ងៃនេះវា​ជាសារមួយដល់​​​ប្រជា​ពល​រដ្ឋ​នៅ​តំ​បន់​ព្រៃលិច​ទឹកនេះ អោយ​​ចេះ​ថែរក្សាធនធាន​ធម្មជាតិ ចេះ​ចូល​រួម​អភិរក្សព្រៃលិច​ទឹក នាំគ្នា​ដាំព្រៃលិច​ទឹក​ឡើង​វិញទាំងអស់​គ្នា។ ព្រៃលិចទឹកគឺជាសំបុកត្រី​ពង​កូន ជាចំណី​ត្រី​ ជាជំរក​សត្វ​ស្លាប​ទឹក ក៏ជារនាំបាំងខ្យល់​ដ៏សំខាន់​បំផុតដែល​យើង​មិន​អាច​អត់​ព្រៃលិចទឹក​បាន​ទេ។ លោកភូង​លីណាបាន​បន្តថា យើង​មាន​គំរោង​ដាំដើមឈើ​៨០០ដើម​នៅ​ឆ្នាំងនេះ តែថ្ងៃនេះនៅ​តំបន់នេះ​គឺ​ដាំង​ជាត​២០០ដើមសិន​  ហើយកូន​ឈើ​ដែល​នៅ​សល់​ទុក​ដាំនៅ​តំ​បន់​ផ្សេងៗទៀត ក្នុង​សង្កាត់​ចុង​ឃ្នៀស​ សង្កាត់​ជ្រាវ និង​សង្កាត់​សៀមរាប ដែល​មាន​ផ្ទៃដីចំនួន៣០៩៨​ហិកតា ចំ​ណែក​ឯតំបន់អភិរក្សអូរាំងស្រោង​នៅ​ខាង​ស្រុក​ពួកមាន​ផ្ទៃដីជាង៤ពាន់ហិកតាផងដែរ។ លោកភួងលីណាបន្ថែមថា ឆ្នាំ២០១៥-២០១៦នេះ​អាកាស​ធាតុ​ប្រែប្រួល​ រាំងស្ងួត​ បណ្តាល​អោយ​ខ្វះ​ទឹក​ប្រើប្រាស ក្តៅ​ហួតហែង បណ្តាល​អោយ​​ភ្លើង​ឆេះ​ព្រៃរហូត​ដល់ជិត​១សប្តាហ៍ក៏មាន ​ដែលតំបន់​ខ្លះ​យើង​​មិន​មាន​លទ្ធភាព​អាច​ពន្លត់​បាន ដូច​ជានៅ​ខាង​ប្រេក​ទាល់ ​ខាង​កំពុងភ្លុងនិង​កែវពណ៍ជាដើម​ តែ​តំ​បន់​ពារាំងយើង​មាន​ឡាន​ទឹក​អាច​ចូល​ពន្លត់​បានហើយភ្លើង​ឆេះព្រៃ​​នៅ​តំ​បន់​ខាង​ចុងឃ្នៀស បាន​ប្រើប្រាស​ឡានទឹក​របស់​ស្នងការ​ ឡានទឹក​របស់​អាវុធហត្ថ និង​ឡានទឹក​របស់​មន្ទីរបរិស្ថាន។ លោកបានបន្ថែមថា នៅ​ខេត្តសៀមរាប​ភ្លើង​ឆេះ​ព្រៃកាល​ពី​រដូវ​ប្រាំង​កន្លងទៅថ្មីៗ​​នេះ​ គឺ​ឆេះអស់​ជិត​១ពាន់​ហិកតា។ លោកភួងលីណាបន្តថា ទន្ទឹម​និងការ​អភិរក្ស យើង​ក៏មាន​ការ​ភិរឌ្ឍន៍ផងដែល ហើយ​តំ​បន់​បឹង​ពារាំងនេះគឺ​យើង​អភិវឌ្ឍន៍តាម​បែប​ទេសចរណ៍​ធម្មជាតិ តែមុន​អភិវឌ្ឍន៍យើង​ត្រូវ​អភិរក្សមុន​សិន ដើម្បី​អោយ​វាសំបូរបែបខាង​ធនធានធម្មជាតិ និងមាន​សោភ័ណ្ឌភាពល្អ សំរាប់​បង្អួតភ្ញៀវ​ទេសចរណ៍ជាតិ និង​អន្តរជាតិ។ លោក ភួងលីណា បាន​បន្ថែមថា នៅតំបន់​បឹង​ពាររាំងគឺ​ល្អស្អាត​ជាង​តំបន់​ផ្សេង​ឆ្ងាយណាស់សំរាប់ភ្ញៀវទេសចរណ៍ ព្រោះតំបន់នេះមានទឹក​ មានត្រី មាន​ព្រៃព្រឹក្សាអ្នកតាវល្លិ មាន​សត្វ​ស្លាបទឹក​រាប់​ម៉ឺនក្បាល ហែហម​អម​ជាមួយនិង​ទេសភាព​ធម្មជាតិពិតៗឥក្លែងក្លាយឡើយ។

ជាចុក្រោយ​លោក ស៊ីមឈីវឈានពិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បាន​ទទួល​ចុះហត្ថលេខា​ទទួល​ថវិការ​ជំនួយពី​អង្គការ ហ្វេក (FACT) ចំនួន​៣រយដុល្លារ សំរាប់​ការ​ឧបត្ថមការ​ដាំងដើមឈើនៅ​ថ្ងៃទី០៣ដដែលនេះ ហើយ​ថវិការចំនួន​៣រយដុល្លារនេះលោក ពិសិដ្ឋ​បាន​ប្រគល់​បន្តទៅ​អោយខាង​សហគម​នេសាទ​ចុង​ឃ្នៀស និង​សហគមប្រើ​ប្រាស​ទឹក​សង្កាត់​ជ្រាវ​ផ្ទាល់​ដៃភ្លាមៗ​តែម្តង។ លោក​ពិសិដ្ឋ​បាន​ផ្តែផ្តាំយ៉ាង​ទទួច​ដល់​បង​ប្អូន​ប្រជាពល​រដ្ឋ បង​ប្អូន​ខាង​សហគម អាជ្ញាធរដែនដី មន្ត្រី​រាជការទាំង​អស់​ អោយ​ចូល​រួម​ការពារថែរក្សា អភិរក្ស អភិវឌ្ឍន៍ តំ​បន់​អភិរក្សបឹង​ពារាំងនេះទាំង​អស់​គ្នា ដើម្បី​យើង​ទាំង​អស់​គ្នា​នៅ​ថ្ងៃអនាគត ជាពិសេស​ចូល​រួម​ទប់​ស្កាត់​អោយ​បាន​ក្រុម​អ្នក​កាប់​បំ​ផ្លាញព្រៃឈើ អ្នក​ដុត​ព្រៃលិច​ទឹក​ អ្នក​ប្រ​មាញ់​សត្វ​ស្លាប អ្នក​ឆក់​ត្រី អ្នក​លួច​នេសាទខុស​ច្បាប់ ដូច​ជា​លប​ អួន ណរ៉ាវ ក្រឡាញឹម​ជាដើម។

បើ​ទោះ​ជាផ្លូវ​ធ្វើ​ដំ​ណើរ​ទៅ​បឹង​ពារាំង​រាង​ឆ្ងាយ ហើយ​មាន​ភាព​លំបាក​នៅ​រដូវ​ភ្លៀង​ធ្លាក់​នេះយ៉ាង​ណា​ក៏ដោយ តែគេសង្កេត​ឃើញ​ថា ទាំង​ថ្នាក់​ដឹក​នាំ​ ទាំង​បងប្អូន​សហគម និង​ប្រ​ជាពល​រដ្ឋ​ដែល​បាន​ទៅ​ចូល​រួម​ដាំង​ដើម​ឈើ​ខាងលើ​នេះ មាន​ភាព​សប្បាយ​រីករាយ ញញឹមញញែម ដោយ​គិត​ថា បាន​ចូល​រួម​ភិរក្សព្រៃលិច​ទឹកដែល​ជា​សម្បត្តិ​រួម ​ដើម្បី​អនាគតយើង​ទាំង​អស់​គ្នា៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1699ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1680ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1688ដង ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់   អាន1887ដង ព្រះយសមុនីវង្សី រិត សុីធីម បាននិមន្តចូលរួមនាំយកស្បៀងអាហារ ផ្តល់ជូនដល់អាជ្ញាធរចំនួន៤សង្?...    អាន2676ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1790ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1832ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន1635ដង គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?   អាន1183ដង ចៅហ្វាយខេត្តសៀមរាប ប្រមានមន្ត្រីកម្លាំង ប្រដាប់អាវុធ ទាំងអស់ត្រូវ ដកខ្លួនឲ្យឆ្ងាយ ពីរបទ...    អាន2481ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 07:57