លោក ភឹងចិន្តារ៉េត ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌនៃស្នងការខេត្តសៀមរាប ត្រូវបានពលរដ្ឋរិះគន់ថា ទើបតែឡើងកាន់តំណែងថ្មីមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែប្រើសុទ្ធតែរថយន្តស្ទួចដឹកឈើឡើងកក្រើកថ្នល់ តែមិនមានជំនាញណាហ៊ានទៅក្បែរត្រួតពិនិត្យនោះទេ។
ជាក់ស្តែងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញមានរថយន្តស្ទួច១គ្រឿងដឹកសសរដែលមានមុខកាត់ធំៗជាច្រើនដើមពីស្រុកស្វាយលើខេត្តសៀមរាប យកមកទំលាក់នៅចំណុចភូមិខ្នារ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោងជាង១រសៀល។ នៅពេលដែលអ្នកសារព័ត៌មានទៅដល់មុខផ្ទះរបស់លោក ភឹងចិន្តារ៉េត កន្លែងទំលាក់ឈើខាងលើស្រាប់តែកូនប្រុសរបស់លោកស្នងការរងរូបនេះចេញមកប្រាប់ថា ជាឈើរបស់ប៉ាគេ ទិញយកមកធ្វើផ្ទះ ហើយប៉ាគេឈ្នោះភឹងចិន្តារ៉េត(នាម១៦៨)។ ក្មេងប្រុសវ័យប្រហែល១៨ឆ្នាំរូបនេះបានបន្តថា ឈើដែលដឹកនេះប៉ាគេបានកាត់ច្បាប់ត្រឹមត្រូវ។ ប្រហែល២នាទីក្រោយមកមានស្រ្តីវ័យចំណាស់ម្នាក់ពាក់អាវភ្លៀងចុះពីរថយន្តស្ទួចដឹកឈើខាងលើ យកច្បាប់ដែលថតចំលងមកអោយអ្នកកាសែតមើលដើម្បីបញ្ជាក់ថាឈើដែលគេដឹកនេះមានច្បាប់មែន។
ក្រោមដំណក់ទឹកភ្លៀងតិចៗដូចរលឹមផ្សែងក្រូចលោក ភឹងចិន្តារ៉េត ស្លៀកក្រម៉ាអត់អាវចេញពីផ្ទះមកក្បែររថយន្តអ្នកកាសែតហើយ និយាយថា ឈើខ្ញុំមានច្បាប់ត្រឹមត្រូវ ហើយខ្ញុំមិនចេះរកស៊ីដឹកឈើនោះទេ រួចក៏ដើរចូលទៅគេហដ្ឋានវិញបាត់ទៅ។
អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោក ឡឹងសុខា មន្ត្រីរដ្ឋបាលព្រៃឈើក្រុងសៀមរាបដើម្បីសាកសួរព័ត៌មានបន្ថែម លោកបានអះអាងថានោះពិតជាឈើរបស់លោកស្នងការរងភឹងចិន្តារ៉េតមែន។
បើយោងទៅលើច្បាប់ថតចំលងដែលស្រ្តីវ័យចំណាស់យកមកអោយកាអ្នកសែតមើលហាក់មានភាពចន្លោះប្រហោង ហើយខុសបច្ចេកទេសទាំងស្រុងព្រោះថា ច្បាប់បានអនុញ្ញាតិអោយដឹកឈើពីស្រុកស្វាយលើខេត្តសៀមរាប ឆ្ពោះទៅខេត្តបន្ទាយមានជ័យ តែបែជាដឹកយកមកដាក់ខេត្តសៀមរាបទៅវិញ ម្យ៉ាងវិញទៀតច្បាប់គេអោយដឹកកូនឈើចម្រុះដែលមានគល់តូចជាង១៥សង់ទីម៉ែត្រ តែបែរជាដឹកឈើដែលមានគល់ឬមុខកាត់ពី២០-៣០-៤០ទៅ៥០សង់ទីម៉ែត្រទៅវិញ ហើយប្រើសុទ្ធតែរថយន្តស្ទួច លើកឈើចុះឡើងទៀតផង។
មជ្ឈដ្ឋានទូទៅគេសង្ស័យថា នាយកផ្នែករដ្ឋបាលព្រៃឈើជីក្រែងលោក សូផល្លា អ្នកចេញច្បាប់អោយឈ្មួញដឹកឈើខាងលើមានការឃុបឃិតគ្នាដោយប្រកាណាមួយ ដោយយកដៃបាំងមេឃដែលផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាលដែលមានបំណងលុបបំបាត់អំពើពុករលួយ និងទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
ប្រភពព័ត៌មានក្រៅផ្លូវការបានលួចបង្ហើបពីស្រុកស្វាយលើមកថា ថៅកែដឹកឈើដែលប្រើរថយន្តស្ទួចខាងលើជាឈ្មួញម្នាក់ដែលល្បីឈ្មោះនៅខេត្តសៀមរាប ហើយជាមនុស្សដែលធ្លាប់អួតអាងថា ខ្លួនជាម៉ូលីសផ្ទៃក្នុងនៃស្នងការខេត្តសៀមរាបទៀតផង ប៉ុន្តែបុគ្គលរូបនោះមិនហ៊ានចេញមុខទេកាលពីថ្ងៃទី៨ម្សិលមិញ គឺលាក់មុខដូចកង្កែបនៅក្នុងអណ្តូងអញ្ចឹង។
ពលរដ្ឋខេត្តសៀមរាបសូមអោយលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប មេត្តាដាក់បញ្ជាអោយកូនចៅក្រោមឱវាទរបស់ខ្លួនរឹតបន្តឹងទៅលើឈ្មួញដឹកឈើចូលខេត្តសៀមរាប ឬឆ្លងកាត់ខេត្តសៀមរាប អោយបានច្បាស់លាស់ផង កុំរតច្បាប់ដឹកកូនឈើគល់ក្រោម១៥សង់ទីម៉ែត្រ តែដឹកឈើហ៊ុបទាំងដើមៗ ប្រើសុទ្ធតែរថយន្តស្ទួចបែបនេះបន្តទៅទៀត ជៀសវាងគេរិះគន់កាន់តែខ្លាំងឡើង៕ ដោយ៖ ផ្លុង-រ៉េត







Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ជនសង្ស័យ២នាក់ត្រូវនគរបាលចាប់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ដកហូត បានថ្នាំញៀនមួយចំនួនធំ នៅលើផ្ទះសំណាក់ហ្គោដឡាក់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ កាល...Read more
លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួនទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំង...Read more
មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
នគរបាលការិយាល័យអន្តោរប្រវេសន៍នៃស្នងការខេត្តសៀមរាបបានធ្វើការហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ចបញ្ឈប់លែងអោយដើរបិណ្ឌបាតបន្តទៅទៀតនេះបើយោងតាមការអោយដឹងពីសមត្ថកិច្ច។
មន្ត្រីនគរបាល ការិយាល...Read more
ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។
...Read more
គេសង្គេតឃើញថា នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើនកំពុងតែពុលវីវគ់ ឈ្លគ់វង្វេងជាមួយគ្រឿងស្រវឹង ដោយរួមបញ្ចូលទាំងយុវវ័យ សិស្សសាលា ទាំងស្រីទាំងប្រុស។ ស្រាបៀរ ស្រាដប ប...Read more
| ថ្ងៃនេះ | 388 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 11059 | នាក់ |
| ខែនេះ | 33568 | នាក់ |
| ឆ្នាំនេះ | 528032 | នាក់ |
| សរុប | 57879428 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 03:39 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

