លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើនិងគំរាមអ្នកកាសែត

ដោយៈ កម្ពុជាសុវណ្ណភូមិ ខេត្តសៀមរាប ថ្ងៃទី 10 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 10:19 នាទី ចំនួនអានៈ 1753

ពលរដ្ឋ​ខេត្តសៀមរាប​រិះគន់ទៅ​លោក នេសារឿន អគ្គស្នងការនគរបាលជាតិថា អ្នក​មាន​ស្នាដៃស្ថានាជាតិមើល​មិន​សូវ​ឃើញមិន​តំឡើង​បុណ្យសក្តិ តែអ្នក​រក​ស៊ី​ដឹកតែ​​ឈើ​ស្ទើរមួយជីវិត មិន​ដែល​ចូល​ការិយាល័យបំពេញភារកិច្ចតាមតួនាទី ដូចជាលោក យិនថាវ ជាដើម ​បែជាតំឡើង​បុណ្ណសក្តិរហូត​ដល់​សក្តិបួនកន្លះនាយ​រងការិល័យ នៅ​ស្នង​ការ​ដ្ឋាន​ខេត្តសៀម​រាប​ទៅវិញ។

អ្នក​ណាៗ​ក៏គេ​ស្គាល់ដែរថាលោក យិនថាវ ជាមេឈ្មួញ​រក​ស៊ី​ដឹក​តែឈើ​មិន​ស្រប​ច្បាប់​ពី​តំបន់​វាលលើ​យក​មក​លក់​ចែក​ចាយ​នៅ​ក្នុង​ខេត្តសៀមរាប ប៉ុន្តែ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ និង​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​មិន​ដែល​យក​ភ្នែក​មើល​ទាល់​តែសោះ​ ដែល​ជាហេតុ​ធ្វើ​អោយ​មហាជន​មាន​ការ​សង្ស័យថា សមត្ថ​កិច្ច​ និង​ជំ​នាញ​មេព្រៃ​ហាក់​មាន​ការ​ឃុប​ឃិត​ណាមួយ​ជាមិន​ខាន ហើយ​ប្រហែល​ជាមាន​ការបើក​ភ្លើង​ខៀវ​ពី​លោក​ ឃឹមប៊ុនសុង​ អភិបាលខេត្តសៀមរាបផងដែរ។

អ្នក​កាសែត​ជាច្រើន​រូបនៅ​ខេត្តសៀមរាប​បាន​អះ​អាង​ថា លោក​យិន​ថាវ តែងតែគំរាម​គំហែង​អ្នក​កាសែត​នៅ​ពេល​ដែល​អ្នក​កាសែត​ទៅ​ថត​រថយន្ត​ដឹក​ឈើ​របស់​ខ្លួន មិន​ថាដឹក​តាម​ដង​ផ្លូវ ឬនៅ​កន្លែងស្តុក​ឈើ​ដែល​មាន​អាស័យ​ដ្ឋានក្នុង​ភូមិ​អញ្ចាញ (ខាងត្បូងទ្រនប់អញ្ចាញ) សង្កាត់​នគរធំ ក្រុង​សៀមរាបនោះទេ។

លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ បាន​អោយ​ដឹង​ថា លោក​យិន​ថាវ​ធ្លាប់​គំរាមគំហែង​លោកតាម​ទូរស័ព្ទ​កាល​ពីថ្ងៃទី៥ ​ខែ​តុលា ​ឆ្នាំ​២០១២ វេលា​ម៉ោង​១០​និង​៤០​នាទីព្រឹក នៅ​ពេល​ដែល​មាន​ រឺ​ម៉ក​ដឹក​ឈើ​មុខ​កាត់​ធំៗ របស់​លោក​  យិន​ថាវ បាន​ដឹក​ចេញ​ពី​ផ្ទះ​ស្តុក​ឈើ​របស់​ខ្លួន​នៅ​ភូមិ​អញ្ចាញ​ខាង​លើ យក​មក​លក់​អោយ ដេប៉ូលក់​ឈើ​ដ៏​មហិ​មា​មួយដែល​មាន​យី​ហោ​ ” ដេ​ប៉ូ​ផេម​ផាត់“ ស្ថិត​ក្នុង​ភូមិ​ជន្លង់ សង្កាត់សាលាកំ​រើក ក្រុង-ខេត្ត​សៀមរាប។លោក​យិន​ថាវ​បាន​គំរាម​លោកផ្លុងរ៉េតតាមទូរស័ព្ទថា ”ឈើ​របស់អញ ហើយអញ​​ធ្លាប់​ប្រ​កាស​ថា ផ្អាក​ដឹក​មួយ​រយៈ វាយ៉ាង​មេច ឯង​ចង់​យ៉ាង​មេច​ជាមួយអញ បើ​ឈើ​ហ្នឹង​ជា​របស់អញមែន​? ឯង​ចងសាកមើល​ជាមួយអញ់ឬ? អញ់ចង់​ផ្អាកឬចង់​ដឹកស្រេចតែអញ់“ រួចក៏បិត​ទូរស័ព្ទ​បាត់ទៅ។

លោក ដួងសម្ភស្ស អ្នក​កាសែត​ខ្មែរ​ម្ចាស់​បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥​វេលាម៉ោង​១២និង១៦នាទីរសៀល មានរឺម៉ក​ដឹក​ឈើ​ចល័យចេញ​ពី​កន្លែង​ស្តុកឈើរបស់​លោក យិនថាវ ស្ថិត​ក្នុង​ភូមិអញ្ចាញ សង្គាត់​នគរធំ ក្រុង​សៀមរាប (ខាង​ត្បូងទ្រនប់​អញ្ចាញ) តាម​ដង​ផ្លូវ​លេខ​៦០​ម៉ែត្រ យក​មក​លក់​អោយ ​ដេប៉ួតារ៉េ ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​៦០ម៉ែត្រទល់​មុខ​សារមន្ទីរ​ក្រហម។ លោក​ដួងសម្ភស្សបាន​បន្តថា នៅ​ពេល​រូប​គាត់​តាម​ថត​រឺ​ម៉ក​ដឹក​ឈើ​ខាង​លើ​នេះ ស្រាប់​តែ​លោក យិនថាវ ចុះ​ពី​រថ​យន្ត​សាំង​យ៉ុង​ពណ៍ស​មក​ស្តី​បន្ទោស​អោយ​រូប​លោកថា ˝មេចឯង​មក​ថត​ធ្វើ​អី​ឈើ​ជា​របស់​អាក្រាញ់​ទេ ឯង​មិន​ស្រណោះ​វា​ទេឬ? ហើយ​បើ​ឯង​មិន​យល់មុខ​វា(អាក្រាញ់) ឯង​ក៏គួរតែយោគយល់​អញ់ (យិនថាវ) ដែរ ព្រោះ​នៅ​ខេត្ត​សៀមរាប​​សមត្ថ​កិច្ច មន្ត្រីជំនាញណា ក៏គេ​យោគយល់​មុខ​អញ់​ដែរ˝។ លោក​ដួងសម្ភស្ស បាន​បន្ថែមថា លោក​បាន​ទូរស័ព្ទរាយការណ៍​ជូនលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប ភ្លាមៗបន្ទាប់​ពី​ឃើញ​សកម្មភាព​ដឹក​ឈើ​ចល័តយ៉ាង​គគ្រឹកគគ្រេងបែបនេះ តែ​លោក​ ទាគឹម​សុទ្ធ ថាជាប់​ប្រជុំ​រួច​ក៏​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

លោក ប៉ាតសុខ ចាហ្វាង​កាសែតព្រះច័ន្ទកម្ពុជា កាលពីព្រឹក​ថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០១៦​ម្សិលមិញត្រូវ​បាន​លោក​យិន​ថា មេឈ្មួញដឹក​ឈើ​ដុះ​ស្លែខាងលើនេះ​ជេរប្រមាត​ខណៈពេល​ដែល​លោក​ជិះ​ម៉ូតូតាម​ថត​រូប​ឡាន​ដឹក​ឈើ​របស់​លោក​យិន​ថាវ ដែល​ដឹក​ចេញ​ពី​ឃុំ​ខ្វាវ​ស្រុក​ជីក្រែងមក​កាន់​ភូមិ​អញ្ចាញ ឃុំ​នគរធំ ក្រុង​សៀមរាប។ លោក​ប៉ាតសុខបាន​ប្រាប់ទៀតថាលោក​យិន​ថាវបាន​ជេរលោកថា ˝អាសុខឯងពូ​កែទេទូរ​ស័ព្ទ​ចាក់​ខ្កឹសពី​ឡាន​ដឹក​ឈើ​អញ់ម្លេះអា! អាសុខ​អាកន្ទុយខ្វៀន គេដឹក​ដូចតែអញ់ដែរមេចឯងមិន​រក​រឿង អញ់​១អាទិត្យ​​ចេញ​តែ១ជើងក៏ឯងតាមចងកម្មចងពៀរដែរអាហា……។ល។លោក​ប៉ាតសុខបានបន្ថែមថា លោក យិន​ថាវ បាន​ជេរប្រមាតលោកហូរដូចទឹក​ជាច្រើន​ជាងនេះ ដែល​លោក​សុំ​អោយ​ស្នងការ​ខេត្ត​សៀមរាប​ អភិ​បាលខេត្តសៀមរាប លោកអគ្គស្នងការមេត្តា បកស្រែកលោក​ យិន​ថាវ ចោល​ទៅ​ជៀស​វាង​ខូច​កិត្តិយស​ដល់​​ស្ថាប័ណរបស់​រដ្ឋ និង​អាប់​អោយ​កិត្តិយស​ដល់​សម្តេច​តេជោហ៊ុន​សែន ដែល​មាន​មន្ត្រី​នគរបាល​រក​បទល្មើស​យ៉ាង​ដូច្នេះ។

សូម​បញ្ជាក់ថា ឆ្នាំ២០១៦នេះ លោក យិនថាវ បាន​ប្រើ​ស្តាយ​ថ្មី​ដោយ​យក​រថ​យន្ត​នីកសាន់​កែច្នៃតកន្ទុយ​អោយ​វែង​ដឹក​ឈើ​ប្រណិត បង្កប់​ក្រោម​អុស បង្កប់ក្រោមសសរក្រាក់ ឬយក​ស្លឹក​ឈើ​គ្រប​ពីលើ។

ពលរដ្ឋ​ និង​អ្នក​កាសែតជាច្រើន​នាក់​សូម​អង្វយ៉ាង​ទទួចទៅ​លោក នេសាវឿន អគ្គស្នងការនគរបាលជាតិ និង​សម្តេច ​សខេង ឧបនាយក​រដ្ឋ​មន្ត្រី មេត្តាចាត់​ចែង​លោក យិនថាវ សក្តិ​បួន​កន្លះ​នាយ​រងការិ​យា​ល័យ​ព័ត៌​មាននៃស្នងការ​ដ្ឋាន​ខេត្តសៀមរាបផង ព្រោះ​ដឹក​តែឈើ​ ជល់តែមាន់ ស្ទើរមួយជិត​ទៅ​ហើយ បែរជាតំឡើង​បុណ្យសក្តិរហូត បើ​នៅ​តែដូច្នេះប្រទេស​កម្ពុជាច្បាស់ជារលាយមិន​ខានឡើយ៕ ដោយ៖ កម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1726ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2774ដង ព្យាករណ៍កំពស់ទឹ​កជំនន់​សំរាប់ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១២   អាន1850ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1837ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន4700ដង លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល...    អាន2249ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1700ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2615ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1760ដង លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្ត...    អាន3114ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:52