ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃស្នងការខេត្តសៀមរាបកើត​ដែរ?????

ដោយៈ កម្ពុជាសុវណ្ណភូមិ ខេត្តសៀមរាប ថ្ងៃទី 25 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 10:19 នាទី ចំនួនអានៈ 2130

ពលរដ្ឋ​ខេត្តសៀមរាប​រិះគន់ទៅ​លោក នេសារឿន អគ្គស្នងការនគរបាលជាតិថា អ្នក​មាន​ស្នាដៃស្ថានាជាតិមើល​មិន​សូវ​ឃើញមិន​តំឡើង​បុណ្យសក្តិ តែអ្នក​រក​ស៊ី​ដឹកតែ​​ឈើ​ស្ទើរមួយជីវិត មិន​ដែល​ចូល​ការិយាល័យបំពេញភារកិច្ចតាមតួនាទី ដូចជាលោក យិនថាវ ជាដើម ​បែជាតំឡើង​បុណ្ណសក្តិរហូត​ដល់​សក្តិបួនកន្លះនាយ​រងការិល័យ នៅ​ស្នង​ការ​ដ្ឋាន​ខេត្តសៀម​រាប​ទៅវិញ។

អ្នក​ណាៗ​ក៏គេ​ស្គាល់ដែរថាលោក យិនថាវ ជាមេឈ្មួញ​រក​ស៊ី​ដឹក​តែឈើ​មិន​ស្រប​ច្បាប់​ពី​តំបន់​វាលលើ​យក​មក​លក់​ចែក​ចាយ​នៅ​ក្នុង​ខេត្តសៀមរាប ប៉ុន្តែ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ និង​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​មិន​ដែល​យក​ភ្នែក​មើល​ទាល់​តែសោះ​ ដែល​ជាហេតុ​ធ្វើ​អោយ​មហាជន​មាន​ការ​សង្ស័យថា សមត្ថ​កិច្ច​ និង​ជំ​នាញ​មេព្រៃ​ហាក់​មាន​ការ​ឃុប​ឃិត​ណាមួយ​ជាមិន​ខាន ហើយ​ប្រហែល​ជាមាន​ការបើក​ភ្លើង​ខៀវ​ពី​លោក​ ឃឹមប៊ុនសុង​ អភិបាលខេត្តសៀមរាបផងដែរ។

អ្នក​កាសែត​ជាច្រើន​រូបនៅ​ខេត្តសៀមរាប​បាន​អះ​អាង​ថា លោក​យិន​ថាវ តែងតែគំរាម​គំហែង​អ្នក​កាសែត​នៅ​ពេល​ដែល​អ្នក​កាសែត​ទៅ​ថត​រថយន្ត​ដឹក​ឈើ​របស់​ខ្លួន មិន​ថាដឹក​តាម​ដង​ផ្លូវ ឬនៅ​កន្លែងស្តុក​ឈើ​ដែល​មាន​អាស័យ​ដ្ឋានក្នុង​ភូមិ​អញ្ចាញ (ខាងត្បូងទ្រនប់អញ្ចាញ) សង្កាត់​នគរធំ ក្រុង​សៀមរាបនោះទេ។

លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ បាន​អោយ​ដឹង​ថា លោក​យិន​ថាវ​ធ្លាប់​គំរាមគំហែង​លោកតាម​ទូរស័ព្ទ​កាល​ពីថ្ងៃទី៥ ​ខែ​តុលា ​ឆ្នាំ​២០១២ វេលា​ម៉ោង​១០​និង​៤០​នាទីព្រឹក នៅ​ពេល​ដែល​មាន​ រឺ​ម៉ក​ដឹក​ឈើ​មុខ​កាត់​ធំៗ របស់​លោក​  យិន​ថាវ បាន​ដឹក​ចេញ​ពី​ផ្ទះ​ស្តុក​ឈើ​របស់​ខ្លួន​នៅ​ភូមិ​អញ្ចាញ​ខាង​លើ យក​មក​លក់​អោយ ដេប៉ូលក់​ឈើ​ដ៏​មហិ​មា​មួយដែល​មាន​យី​ហោ​ ” ដេ​ប៉ូ​ផេម​ផាត់“ ស្ថិត​ក្នុង​ភូមិ​ជន្លង់ សង្កាត់សាលាកំ​រើក ក្រុង-ខេត្ត​សៀមរាប។លោក​យិន​ថាវ​បាន​គំរាម​លោកផ្លុងរ៉េតតាមទូរស័ព្ទថា ”ឈើ​របស់អញ ហើយអញ​​ធ្លាប់​ប្រ​កាស​ថា ផ្អាក​ដឹក​មួយ​រយៈ វាយ៉ាង​មេច ឯង​ចង់​យ៉ាង​មេច​ជាមួយអញ បើ​ឈើ​ហ្នឹង​ជា​របស់អញមែន​? ឯង​ចងសាកមើល​ជាមួយអញ់ឬ? អញ់ចង់​ផ្អាកឬចង់​ដឹកស្រេចតែអញ់“ រួចក៏បិត​ទូរស័ព្ទ​បាត់ទៅ។

លោក ដួងសម្ភស្ស អ្នក​កាសែត​ខ្មែរ​ម្ចាស់​បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥​វេលាម៉ោង​១២និង១៦នាទីរសៀល មានរឺម៉ក​ដឹក​ឈើ​ចល័យចេញ​ពី​កន្លែង​ស្តុកឈើរបស់​លោក យិនថាវ ស្ថិត​ក្នុង​ភូមិអញ្ចាញ សង្គាត់​នគរធំ ក្រុង​សៀមរាប (ខាង​ត្បូងទ្រនប់​អញ្ចាញ) តាម​ដង​ផ្លូវ​លេខ​៦០​ម៉ែត្រ យក​មក​លក់​អោយ ​ដេប៉ួតារ៉េ ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​៦០ម៉ែត្រទល់​មុខ​សារមន្ទីរ​ក្រហម។ លោក​ដួងសម្ភស្សបាន​បន្តថា នៅ​ពេល​រូប​គាត់​តាម​ថត​រឺ​ម៉ក​ដឹក​ឈើ​ខាង​លើ​នេះ ស្រាប់​តែ​លោក យិនថាវ ចុះ​ពី​រថ​យន្ត​សាំង​យ៉ុង​ពណ៍ស​មក​ស្តី​បន្ទោស​អោយ​រូប​លោកថា ˝មេចឯង​មក​ថត​ធ្វើ​អី​ឈើ​ជា​របស់​អាក្រាញ់​ទេ ឯង​មិន​ស្រណោះ​វា​ទេឬ? ហើយ​បើ​ឯង​មិន​យល់មុខ​វា(អាក្រាញ់) ឯង​ក៏គួរតែយោគយល់​អញ់ (យិនថាវ) ដែរ ព្រោះ​នៅ​ខេត្ត​សៀមរាប​​សមត្ថ​កិច្ច មន្ត្រីជំនាញណា ក៏គេ​យោគយល់​មុខ​អញ់​ដែរ˝។ លោក​ដួងសម្ភស្ស បាន​បន្ថែមថា លោក​បាន​ទូរស័ព្ទរាយការណ៍​ជូនលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប ភ្លាមៗបន្ទាប់​ពី​ឃើញ​សកម្មភាព​ដឹក​ឈើ​ចល័តយ៉ាង​គគ្រឹកគគ្រេងបែបនេះ តែ​លោក​ ទាគឹម​សុទ្ធ ថាជាប់​ប្រជុំ​រួច​ក៏​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

លោក ប៉ាតសុខ ចាហ្វាង​កាសែតព្រះច័ន្ទកម្ពុជា កាលពីព្រឹក​ថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០១៦​ម្សិលមិញត្រូវ​បាន​លោក​យិន​ថា មេឈ្មួញដឹក​ឈើ​ដុះ​ស្លែខាងលើនេះ​ជេរប្រមាត​ខណៈពេល​ដែល​លោក​ជិះ​ម៉ូតូតាម​ថត​រូប​ឡាន​ដឹក​ឈើ​របស់​លោក​យិន​ថាវ ដែល​ដឹក​ចេញ​ពី​ឃុំ​ខ្វាវ​ស្រុក​ជីក្រែងមក​កាន់​ភូមិ​អញ្ចាញ ឃុំ​នគរធំ ក្រុង​សៀមរាប។ លោក​ប៉ាតសុខបាន​ប្រាប់ទៀតថាលោក​យិន​ថាវបាន​ជេរលោកថា ˝អាសុខឯងពូ​កែទេទូរ​ស័ព្ទ​ចាក់​ខ្កឹសពី​ឡាន​ដឹក​ឈើ​អញ់ម្លេះអា! អាសុខ​អាកន្ទុយខ្វៀន គេដឹក​ដូចតែអញ់ដែរមេចឯងមិន​រក​រឿង អញ់​១អាទិត្យ​​ចេញ​តែ១ជើងក៏ឯងតាមចងកម្មចងពៀរដែរអាហា……។ល។លោក​ប៉ាតសុខបានបន្ថែមថា លោក យិន​ថាវ បាន​ជេរប្រមាតលោកហូរដូចទឹក​ជាច្រើន​ជាងនេះ ដែល​លោក​សុំ​អោយ​ស្នងការ​ខេត្ត​សៀមរាប​ អភិ​បាលខេត្តសៀមរាប លោកអគ្គស្នងការមេត្តា បកស្រែកលោក​ យិន​ថាវ ចោល​ទៅ​ជៀស​វាង​ខូច​កិត្តិយស​ដល់​​ស្ថាប័ណរបស់​រដ្ឋ និង​អាប់​អោយ​កិត្តិយស​ដល់​សម្តេច​តេជោហ៊ុន​សែន ដែល​មាន​មន្ត្រី​នគរបាល​រក​បទល្មើស​យ៉ាង​ដូច្នេះ។

សូម​បញ្ជាក់ថា ឆ្នាំ២០១៦នេះ លោក យិនថាវ បាន​ប្រើ​ស្តាយ​ថ្មី​ដោយ​យក​រថ​យន្ត​នីកសាន់​កែច្នៃតកន្ទុយ​អោយ​វែង​ដឹក​ឈើ​ប្រណិត បង្កប់​ក្រោម​អុស បង្កប់ក្រោមសសរក្រាក់ ឬយក​ស្លឹក​ឈើ​គ្រប​ពីលើ។

ពលរដ្ឋ​ និង​អ្នក​កាសែតជាច្រើន​នាក់​សូម​អង្វយ៉ាង​ទទួចទៅ​លោក នេសាវឿន អគ្គស្នងការនគរបាលជាតិ និង​សម្តេច ​សខេង ឧបនាយក​រដ្ឋ​មន្ត្រី មេត្តាចាត់​ចែង​លោក យិនថាវ សក្តិ​បួន​កន្លះ​នាយ​រងការិ​យា​ល័យ​ព័ត៌​មាននៃស្នងការ​ដ្ឋាន​ខេត្តសៀមរាបផង ព្រោះ​ដឹក​តែឈើ​ ជល់តែមាន់ ស្ទើរមួយជិត​ទៅ​ហើយ បែរជាតំឡើង​បុណ្យសក្តិរហូត បើ​នៅ​តែដូច្នេះប្រទេស​កម្ពុជាច្បាស់ជារលាយមិន​ខានឡើយ៕ ដោយ៖ កម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន3078ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន2418ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1849ដង លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង   អាន1713ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1891ដង ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន2282ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1972ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1904ដង រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ   អាន1710ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន2294ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1150នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    1150នាក់
ខែនេះ    16693នាក់
ឆ្នាំនេះ   299345នាក់
សរុប   57650741នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 09:16