លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លាយថាលោកជាចោរលួចឡានពីគេហទំព័រ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 11:16 នាទី ចំនួនអានៈ 1795

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦​ម្សិលមិញ​លោក ឈាងវុន សមាជិកសភា និង​ជា​តំ​ណាង​រាស្រ្តមកពីគណបក្សប្រជាជន បានទូរ​ស័ព្ទ​មក​លោក​ ផ្លុង-រ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណ​ភូមិ​ ស្នើសុំ​អោយ​ដក​អត្ត​បទ​មួយ​ដែល​បាន​ចុះ​ផ្សាយ​លើ​គេ​ហទំព័រ​កម្ពុជាសុវណ្ណភូមិ​កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦​ វេលាម៉ោង០៩និង​១៦នាទីព្រឹក ដែល​មាន​ចំ​ណង​ជើង​ថា ˝ បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ពី​ប្រវត្តិរូបស​ង្ខេបរបស់​លោក ឈាងវុន ជាចោរលួចឡាន? (មិន​អាន​ច្បាស់​ជា​ស្តាយ​ក្រោយ)˝

សូមរំលឹកថាកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ បណ្តាញសង្គមមួយដែល​មាន​ឈ្មោះថា ˝សុវណ្ណភូមិ ខ្មែរ˝ (Khmer Sovannaphumi) បានបង្ហោះអត្តបទមួយដែល​មាន​ចំ​ណង​ជើង​ថា ˝ប្រវត្តិរូបសង្ខេប៖ ឈាង​វុន​ជា​ន​រ​ណា˝?។ ខាងក្រោម​នេះជារូបផេករបស់​សុវណ្ណភូមិខ្មែរ៖

នៅ​ថ្ងៃទី០៨ដដែលលោក ផ្លុង-រ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិបាន​ថត​ចំលង​អត្តបទទាំង​ស្រុង​ពី​បណ្តាញ​សង្គមដែល​មាន​ឈ្មោះថា ˝សុវណ្ណភូមិ ខ្មែរ˝ (Khmer Sovannaphumi) យក​មក​ចុះផ្សាយ​បន្ត​លើ​គេ​ហទំព័រ​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ (www.ksnews.info)​ ដែល​មាន​ចំណង​ជើង​ថា ˝បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ពីប្រវត្តិរូបសង្ខេបរបស់លោក ឈាងវុន ជាចោរលួចឡាន? (មិនអានច្បាស់ជាស្តាយក្រោយ)˝ (http://www.ksnews.info/detail.php?m=10&id=2919)។

នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ លោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាង​ហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោក​ជា​ចោរ​លួច​ឡាន។

នៅ​ល្ងាច​ម៉ោង០៨និង​០៦នាទីថ្ងៃទី១១ដដែល​លោក​ ផ្លុងរ៉េត​ បាន​ថត​ចំលង​ការ​បក​ស្រាយ​របស់​លោក ឈាង​វុន នៅ​ក្នុង​បណ្តាញ​សង្គម​របស់​លោក​ឈាង​វុនដែល​មាន​ឈ្មោះថា ˝Chheang Vun˝ យក​មក​ចុះ​ផ្សាយ​លើ​គេ​ហទំព័រសារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​ ដោយ​ដាក់​ចំណង​ជើង​ថា ˝លោកឈាងវុន ខល​ទូរ​ស័ព្ទ​មក​ចាង​ហ្វាង​កម្ពុជា​សុវណ្ណ​ភូមិ​សុំ​អោយ​បក​ស្រាយ​រឿង​ប្រ​វត្តិ​ថា ជា​ចោរ​លួច​ឡាន​ ទៅ​តាម​ការ​ស្នើ​សុំ​របស់​លោក​ឈាងវុន ˝(http://www.ksnews.info/detail.php?m=10&id=2920)។

នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ លោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សា​ជា​ថ្មី​ម្តង​ទៀត​សុំ​អោយ​ដក​ស្រង់​ឯក​សារ​ពី​គណនី​បណ្តាញ​សង្គមរបស់​លោក ដែល​លោក​បាន​សរសេរបកស្រាយពីបទពិសោធន៍ការងារកន្លងទៅ និង​លិ​ខិ​ត​បញ្ជាក់ សញ្ញាប័ត្រ ជាច្រើន​ដែល​លោកបាន​ទទួលកន្លងទៅ ពាក់​ព័ន្ធ​និង​ការ​ចោទប្រកាន់​តាម​បណ្តាញ​សង្គម​​ថា លោក​គ្មាន​ចំណេះ​ដឹង​ពិត​ប្រាកដ និង​ជា​ចោរលួច​ឡាន​កាលពី​សម័យ​អ៊ុនតាក់។

នៅម៉ោង​១២​និង​២៦​នាទី ​ថ្ងែទី​១២ខែមេសា ឆ្នាំ២០១៦ដដែល​លោក​ ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ បាន​ថត​ចំលង​ឯកសារ សញ្ញាប័ត្រ និង​លិខ​ផ្សេងៗ ទាំង​ស្រុង​ពី​បណ្តាញ​សង្គម​របស់​លោក​ឈាង​វុន​សាជាថ្មី​ម្តង​ទៀត​យក​មក​ចុះ​ផ្សាយ​លើ​គេ​ហទំ​ព័រ​សារព័ត៌មាន​កម្ពុជា​សុវណ្ណ​ភូមិ​ដែល​មាន​ចំ​ណង​ជើង​ថា ˝ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុច​អាន​បាន​ដឹង​ច្បាស់)˝​ (http://www.ksnews.info/detail.php?m=10&id=2921)។ ខាងក្រោម​នេះ​ជារូប​ផេករបស់​លោក​ឈាងវុន៖ 

លុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៦​ម្សិលមិញនេះ​​លោក ឈាងវុន សមាជិកសភា និង​ជា​តំ​ណាង​រាស្រ្ត​មក​ពីគណបក្សប្រជាជន បានទូរ​ស័ព្ទ​មក​លោក​ ផ្លុង-រ៉េត ចាងហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណ​ភូមិសាជាថ្មី​ម្តង​ទៀត​​ ដោយ​ស្នើសុំអោយ​លោក​ផ្លុងរ៉េត​ ​​ដក​អត្ត​បទ​មួយ​ដែល​បាន​ចុះ​ផ្សាយ​លើ​គេ​ហទំព័រ​កម្ពុជាសុវណ្ណភូមិ​កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦​ វេលាម៉ោង០៩និង​១៦នាទីព្រឹក ដែល​មាន​ចំ​ណង​ជើង​ថា ˝ បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ពី​ប្រវត្តិរូបស​ង្ខេបរបស់​លោក ឈាងវុន ជាចោរលួចឡាន? (មិន​អាន​ច្បាស់​ជា​ស្តាយ​ក្រោយ)˝។ លោក ឈាងវុន បាន​និយាយ​មក​កាន់​លោក​ ផ្លុងរ៉េត​ តាម​ទូរស័ព្ទថា សុំ​អោយ​អត្ត​បទ​ខាង​លើ​នេះ​ទាំង​ស្រុង​ ព្រោះ​ពួក​អាមនុស្ស​ខូច​វា​មិន​មើល មិន​អាន មិន​ចែក​រំ​លែក ​អត្តបទ​ដែល​ជាការ​បក​ស្រាយ​នោះ​ទេ វា​មើល​តែ​អត្ត​បទ​ដែល​គេ​ជេរ​លោក​តែប៉ុណ្ណោះ(មាន​សំលេង សូម​ចុច​ស្តាប់​សំ​លេង​លោក​ឈាង​វុន​និង​លោក​ផ្លុងរ៉េត​តាម​ទូរស័ព្ទដៃនៅ​ខាង​លើ​)។

ឆ្លើយ​តប​ទៅ​និង​ការ​ស្នើ​សុំ​របស់​លោក​ ឈាងវុន ដែល​សុំ​អោយ​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​ដក​អត្ត​បទ​ទាំង​ស្រុក​ពី​គេ​ហទំ​ព័ត៌កម្ពុជា​សុវណ្ណភូមិ​នោះ លោក​ផ្លុងរ៉េត ចាង​ហ្វាងសារព័ត៌មាន​កម្ពុជាសុវណ្ណភូមិបាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះថា ˝បើ​យោងច្បាប់​របស់​អ្នក​សារព័ត៌មាន​ ខ្ញុំ​បាន​បក​ស្រាយ​បំ​ភ្លឺជូន​លោក ឈាងវុន ពីរលើក​​​ទៅ​តាម​សំ​ណើរ​របស់​លោកឈាង​វុន​​រួច​ហើយ ព្រោះ​ការ​បក​ស្រាយ​បំ​ភ្លឺ​គឺ​មិន​មែន​ដក​អត្តបទ​ទាំងស្រុង​ពី​គេហទំ​ព័រ​នោះ​ទេ។ ខ្ញុំ​ក៏មិន​មាន​ការ​ព្រួយ​បារម្មណ៍ចំ​ពោះ​ការ​គំរាម​គំហែង​ប្តឹង​ពី​លោក​ឈាង​វុន​នោះដែរ ព្រោះ​អត្ត​បទ​ដែល​ខ្ញុំ​យក​មក​ចុះ​ផ្សាយ​គឺ​ខ្ញុំ​បាន​សរសេរថា ប្រភព​ពី​ ខ្មែរ​សុវណ្ណភូមិ ឬសុវណ្ណភូមិខ្មែរ ដែល​ជាប្រភព​ដើមដែល​បាន​បង្ហោះលើ​បណ្តាយ​សង្គមរបស់​ សុវណ្ណភូមិ​ខ្មែរ។ ប៉ុន្តែបើ​យើង​យក​មនោសញ្ចេតនារវាង​ខ្មែរ​និង​ខ្មែរ​ដូច​គ្នារស់​នៅ​លើ​ទឹក​ដី​សុណ្ណភូមិ​ដូច​គ្នា ហើយ​លោក​ឈាង​វុន​បាន​ទូរស័ព្ទ​កម​ខ្ញុំ​ដោយ​ប្រើ​ពាក្យ​សម្តី​ពិរោះពិសារ​ ហាក់មាន​ការ​ស្និត​ស្នាលដូច​ពូជាមួយ​ក្មួយ​ ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​ថា និង​លុប​អត្តបទទាំង​ស្រុង​ពី​គេ​ហទំ​ព័រ​សារព័ត៌មាន​ កម្ពុជាសុវណ្ណភូមិ ដែល​មាន​ចំ​ណង​ជើង​ថា ˝បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ពី​ប្រ​វត្តិ​រូប​សង្ខេប​របស់​លោក ឈាងវុន ជាចោរលួចឡាន? (មិនអានច្បាស់ជាស្តាយក្រោយ)˝ (http://www.ksnews.info/detail.php?m=10&id=2919)។

​លោក ផ្លុងរ៉េត ​បន្ថែមថា ˝បើ​ខ្ញុំ​ទុក​អត្ត​បទ​មួយនេះ​នៅ​លើ​គេហទំ​ព័រ​របស់​ខ្ញុំ​ក៏មិន​បាន​ចំ​នេញ​លុយ​១ម៉ឺន​ដុល្លារ​នោះទេ ហើយ​បើ​ខ្ញុំ​ដក​ចេញ​ពី​គេហទំ​ព័រ​របស់​ខ្ញុំ​ក៏ខ្ញុំ​មិន​ខាតលុយ​​១​​ម៉ឺន​ដុល្លារនោះដែរ ហើយ​វា​ថែម​ទាំង​ធ្វើ​អោយ​លោក​ឈាង​វុន​សប្បាយ​ចិត្តលែង​ប៉ះ​ពាល់ផ្លូវ​អារម្មណ៍​របស់​លោក​ទៀតផង ម្យ៉ាង​ទៀត​វា​អាច​បង្កើន​មិត្តភាព​រវាង​ពូវុន​និង​ខ្ញុំ​ផងដែរ˝៕ ដោយ​៖ កម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន1950ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1791ដង លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន2014ដង រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1741ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1733ដង អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន1621ដង សាសព្វបុរសជនជាតិបរទេសលង់ទឹកស្លាប់ក្នុងស្ទឹងសៀមរាប   អាន1629ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2682ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1854ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1728ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      791នាក់
ម្សិលមិញ    1772នាក់
សប្ដាហ៍នេះ    9234នាក់
ខែនេះ    11027នាក់
ឆ្នាំនេះ   124544នាក់
សរុប   57475940នាក់
ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 11:13