អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោទថា ទៅឃុបឃិតអោយគេកាត់ឈើទៅវិញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 08 ឆ្នាំ 2016 វេលាម៉ោង 08:23 នាទី ចំនួនអានៈ 1609

លោក ស៊ីម ឈីវ​ឈាន​ពិសិដ្ឋ អនុ​ប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប និង​លោក សួស្តី៍ សាខាន់ នាយក​រង​ឧទ្យាន​ជាតិ​ព្រះជ័យវរ័្មននរោត្តម ត្រូវបាន​មន្ត្រីឧទ្យាននុរក្សជាប់កិច្ច​សន្យា​ចំនួន​០៩​នាក់ នៃទី​ស្នាក់​ការ​បរិស្ថាន​ខ្នង​ភ្នំ​​គូលែន​ បានសម្រេចផ្តិតមេដៃប្តឹងពី​ករណី​ ស៊ុំ​គ្រ​លំ​នឹង​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ។

យោង​តាម​ពាក្យ​បណ្តឹង​ដែល​មិន​មាន​ចុះ​ថ្ងៃ ក្នុង​ខែសី​ហា ឆ្នាំ​២០១៦​​របស់​មន្ត្រីឧទ្យាននុរក្សជាប់កិច្ច​សន្យា​ចំនួន​០៩​នាក់​ដែល​បាន​ប្តឹង​ទៅ​ប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្តបាន​សរសេរថា ˝នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង​០៩ព្រឹក​លោក​ ស៊ី​ម​ ឈីវ​ឈាន​ពិសិដ្ឋ​ អនុប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ បាន​កោះ​ប្រ​មន្ត្រី​ឧទ្យាន​នុរក្ស​ស្នាក់ការ​ខ្នង​ភ្នំ​ទាំង​អស់​អោយ​មក​ជួម​ជុំ​គ្នា​នៅ​ស្នាក់ការ។ បន្ទាប់​មក​គាត់​បាន​ហៅ​ពួក​ខ្ញុំ​អោយ​ចូល​បំ​ភ្លឺ​ម្នាក់​ម្តង​ៗ នឹង​បាន​បង្ខិត​បង្ខំ​អោយ​ពួក​ខ្ញុំ​ផ្តិត​មេដៃ​ធានា​លើ​ចម្លើយ​របស់​ខ្លួន និង​អោយ​ស្វែង​រក​ជន​ល្មើ​ស​នឹង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​បទ​ល្មើស​ដែល​ពាក់​ព័ន្ទករណី​អាឈើ​ចំ​នួន​០៦​ដើមនៅ​ក្នុង​សហគមព្រៃ​ធំ​ នៃ​ភូមិ​ពពេល​នោះ​ដោយ​ទុក​រយៈពេល​ជូន​១សប្តាហ៍។ ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃទី០៣ ខែសីហា ឆ្នាំ​២០១៦ វេលាពេល​ព្រឹក​គាត់​ (ស៊ីម ឈីវឈានពិសិដ្ឋ) បាន​ទូរស័ព្ទ​សួរ​បញ្ជាក់​ពី​ករណី​ខាងលើ​នេះទៀត​ថា ដល់​ពេល​កំណត់​១សប្តាហ៍​ហើយ ហេតុ​អ្វី​ក៏​មិន​ឃើញ​រាយការណ៍ពី​ការ​ងារ​ដែល​បាន​ដាក់​អោយ​ធ្វើ​។ យើង​ខ្ញុំ​ក៏បាន​ឆ្លើយ​តប​វិញ​ថា រក​មិន​ឃើញ​ទេ ព្រោះ​ការ​ងារនេះ​ត្រូ​វ​មាន​ការ​ចូល​រួម​និង​ទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា តាម​ពិត​ករណី​នេះមន្ត្រី​ឧទ្យាននុរក្សឈ្មោះ វ៉ាញវិញ គាត់​ទើប​តែ​បាន​និយាយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា ធ្លាប់​មាន​គេ​ទាក់​ទង​ជា​មួយ​គាត់​សុំ​អាឈើ​ម្តង​ហើយ តែគាត់​មិន​ហ៊ាន​សម្រេច​ទេ ក៏បាន​រាយ​ការ​ទៅ​លោក សួស្តី៍ សាខាន់ នាយក​រង​ដើម្បី​ស្នើ​សុំ​យោបល់​។ ជាលទ្ធផល​លោក​នាយក​រង​បាន​ប្រាប់​ថា អនុញ្ញាតិ​អោយ​ឈ្មោះ​ សោម​ ស៊ាត អ្នក​ភូមិ​អន្លង់​ធំ និង​លោក កូវ អ្នក​ភូមិ​ថ្មជ្រួញ​ធ្វើ​ទៅ តែ​ត្រូវ​រក្សាការ​សម្ងាត់។ ក្រោយ​ដើមឈើ​ទាំង​០៦​ដើម​នោះ​ ត្រូវ​បាន​កាប់​រំ​លំ​អា​ដឹក​ចេញ​អស់​មែន រហូត​ដល់​អ្នក​ភូមិ​ព្រះ​អង្គធំ​ឈ្មោះ គ្រូ វណ្ណី បាន​ឃើញ​ភ្ញាក់​ផ្អើល​និង​រាយ​ការ​ណ៍​តែ​ម្តង​ទៅ។ ដោយ​ឡែក​នៅ​ថ្ងៃទី០១​សីហា ឆ្នាំ២០១៦នេះ​លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​អនុញ្ញាតិ​អោយ​ឈ្មោះ សោម ស៊ាត និង​ឈ្មោះ កូវ​ ដដែល​នោះទៅ​អាគល់​ឈើ​គគឺមួយ​គល់​ស្ថិត​ក្នុង​ភូមិ​ថ្មី ជាប់​មុខ​ផ្ទះ​លោក​មេឃុំ​ ដើម្បី​ចែក​គ្នា​ជាមួយលោក​មេឃុំ​ ស៊ឺ ព្រជ្រ។ នៅ​ថ្ងៃទី​០៣ខែសី​ហា​ឆ្នាំ​២០១៦ ប្រហែល​ម៉ោង​១០​ព្រឹក​លោក ស៊ីម ឈីវឈានពិសិដ្ឋ ក៏បាន​បញ្ជាអោយ​មន្ត្រី​ម្នាក់​ឈ្មោះ​ សឿន​វិប៊ុល ទៅ​រក​រណាយន្ត​២គ្រឿង​មក​អាឈើ​ងាប់​សង​ខាង​ផ្លូវ​ ដើម្បី​ធ្វើ​គ្រឿង​ផ្ទះ​ដោះ​ដូរ (លក់) អោយ​តាជា គណកម្មការ​វត្ត​ព្រះ​អង្គធំ˝។

លោក សឿន វិបុល ប្រធានស្នាក់ការនុរក្សខ្នងភ្នំ បានឲ្យដឹងតាមទូរសព្ទ័ថា ពួកគាត់ពិតជាផ្តិតមេដៃប្តឹង អនុ​ប្រ​ធានមន្ទីរបរិស្ថានខេត្ត និងនាយករងឧទ្យានជាតិមែន។​ចំណែក​រឿង​គាត់​(ពិសិដ្ឋ)​ឲ្យ​យក​រ​ណា​រ​យន្ត​ពីរ​គ្រឿង​ ទៅ​អារ​ឈើក្បែរ​ផ្លូវ​ដើម្បីធ្វើគ្រឿង​ផ្ទះ ទុក​លក់​នោះ​លោក​មិន​ចូល​រួមទេ។

មេឃុំខ្នងភ្នំលោកឈៀង តាំង បានថ្លែងតាមទូរសព្ទ័ដែរថា គល់ឈើគគីដែលពួកគេនាំគ្នាអារនោះ វា​សល់​ជិត​១០​ឆ្នាំ​ម​កហើយ។ ចឹងទេថ្ងៃដែលពួកគេមកអារនោះ លោកក៏មិនបានចូលរួមទេ (បទសម្ភាសន៍​លោក សឿន វិបុល និង​ លោក ឈៀង​តាំង ខាងលើ​ជារបស់​ អង្គរតូច)។

លោកស៊ឹម ឈីវ​ឈានពិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ដែលត្រូ​វ​បាន​បន្ត្រី​ខាង​លើ​ប្តឹង​នោះ​បានប្រាប់​កម្ពុជាសុវណ្ណភូមិ​នៅ​ល្ងាច​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះថា វាជាការ​ចោទ​ប្រ​កាន់​មួយ​ដែល​គួរ​អោយ​ចង់​សើច​ ហើយ​ថែម​ទាំង​ហួស​ចិត្ត។ លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​បន្តថា​​ថ្នាក់​លើរបស់​លោក​ជា​អ្នក​ដឹង​ព័ត៌​មាន​រឿង​កាត់​ឈើ​ខាង​លើ ហើយ​​បាន​បញ្ជា (ថ្ងៃទី០៥ កក្កដា ២០១៦) អោយ​លោក​ទៅ​ស៊ើប​អង្កេត​ស្វែង​រក​ចាប់​ជន​ល្មើស​​ ដែល​គេ​រាយ​ការណ៍​មក​ថា បាន​កាត់​ឈើ​ដែល​មាន​ទំ​ហុំ​ប៉ុនៗកង់​រទេះ។ លុះ​យប់​ថ្ងៃទី០៥លោក បាន​ទៅដល់​កន្លែង​ដែល​គេកាត់​ឈើ​លើ​ខ្នង​ភ្នំ ឃើ​ញ​ឈើ​ចំ​នួន​០៦​ដើម​ត្រូវ​បាន​គេ​កាត់​មែន មិន​តែប៉ុណ្ណោះឈើ​ដែល​ជន​ល្មើស​កាត់​នោះ​ដឹក​ចេញ​ជិត​អស់​ទៅ​ហើយ។ លោក​ពិសិដ្ឋ​បន្តទៀតថា រឿង​កាត់​គល់​ឈើ​គគី​ដែល​ដុះ​ស្លែពុក​រលួយ​នោះ​លោក​ជាអ្នក​អោយ​គេ​កាត់​មែន ព្រោះ​ទី​០​១​គល់​ឈើ​នោះ​វា​ត្រូ​វ​បាន​គេ​កាត់​ជាង​១០​ឆ្នាំហើយ ទី០២វានៅ​ក្បែរចិញ្ចើម​ផ្លូវ​​ ទី​០៣បើ​មិន​ប្រកាស​រក​រណាយន្ត​មក​កាត់​គល់​ឈើ​នោះ​ទេ ធ្វើ​យ៉ាង​ណាអាច​ដឹង​ថាអ្នក​ណា​មាន​រណាយន្តខ្លះនៅ​លើ​ខ្នង​ភ្នំ​គូលេន ម្យ៉ាង​ទៀត​បើ​លោក​ចង់​ធ្វើ​អាជីវកម្ម​មែន​ចាំ​បាច់​ទៅ​កាត់​គល់​ឈើ​ពុកនៅ​មុខ​ផ្ទះ​មេឃុំ​ធ្វើ​អី ដូច្នេះ​ថ្នាក់​ដឹក​នាំ​និង​ពល​រដ្ឋ​អាច​ពិចារ​ណា​ដោយ​ខ្លួន​ឯង​បាន មិន​បាច់​ចាំ​ខ្ញុំ​បក​ស្រាយ​ទេ។ លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​បន្ថែមថា លោក​បាន​ធ្វើ​លិខិត​បំ​ភ្លឺ​ទៅ​ប្រធាន​មន្ទីរ និង​ក្រសួង​រួច​ហើយ លោក​មិន​ចង់​និយាយអ្វី​ច្រើន​ជាង​នេះទៀត​ទេ​​ រឿង​រាលនេះ​នៅ​មាន​អាថ៌កំបាំងត្រើន​ទៀត ព្រោះ​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ តែ​អ្នក​ប្រព្រឹត្តិបទ​ល្មើស​ច្បាស់​ជាមិន​រួច​ខ្លួនទេ។

កម្ពុជាសុវណ្ណភូមិមិន​អាច​សុំ​ការ​ពន្យល់​ពី​លោក ភួង​លីណា ប្រធាន​មន្ទីរ​បរិស្ថានខេត្តសៀម​រាប​បាន​ទេ ព្រោះ​ទូរស័ព្ទខល​មិន​ចូល៕ ដោយ​៖ ផ្លុង​រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1846ដង រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ   អាន1689ដង កូនប្រុសបាញ់សម្លាប់ប៉ាៗខ្លួនឯងព្រោះ​ទឹកប្តូរនិស្ស័យ   អាន1682ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1581ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1564ដង ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ   អាន1724ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1906ដង បញ្ហាវីរ៉ុសអេបូឡាក្នុងប្រទេសអេស្ប៉ាញ បង្កការភ័យខ្លាចដល់សហគមន៍អឺរ៉ុប   អាន2169ដង សាលាបង្រៀនយីហោ​ សុខាទាន់សម័យ ត្រូវម្ចាស់​ស្ថានីយ៍​វិទ្យុប្តឹង​ពី​បទ​ឆបោក   អាន1635ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1660ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      674នាក់
ម្សិលមិញ    1772នាក់
សប្ដាហ៍នេះ    9117នាក់
ខែនេះ    10910នាក់
ឆ្នាំនេះ   124427នាក់
សរុប   57475823នាក់
ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 09:00