ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 27 ខែ 08 ឆ្នាំ 2016 វេលាម៉ោង 10:36 នាទី ចំនួនអានៈ 1676

នៅ​វេលាម៉ោង​៨និង​៣០​នាទី​ព្រឹក ​ថ្ងៃទី២៦ ខែ​សីហា​ ឆ្នាំ២០១៦ ម្សិល​មិញនេះ​ មាន​ការ​ជួប​ប្រ​ជុំ​រួម​មួយ​បាន​ធ្វើ​ឡើង​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀម​រាប ដែល​មាន​សមាសភាព​ចូល​រួម​ពី​លោក ភួង​លីណា ប្រធាន​បរិស្ថាន​ខេត្ត លោក ស៊ីម​ឈីវឈានពិសិដ្ឋ អនុប្រធាន​មន្ទីរ​បរិស្ថានខេត្ត ចៅ​សង្កាត់​ជ្រាវ​ សង្កាត់​សៀម​រាប ​សង្កាត់​ចុង​ឃ្នៀស និង​សហគមន៍​ជ្រាវ សហគមន៍សៀមរាប សហគមន៍នេសាទចុងឃ្នៀស ក្រោម​អធិបតីភាព​ឯកឧត្តម គឹម​ ឆៃហៀង អភិបាលរង​នៃគណៈអភិបាលខេត្តសៀមរាប និង​ជា​ប្រ​ធាន​គ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពារាំង​ និង​អូរ​រាំង​ស្រោង ។

ការ​ជួប​ប្រជុំ​រួម​ជា​សាធារណៈខាង​លើ​នេះ​បន្ទាប់​ពី​កិច្ច​ស្វាគម​យ៉ា​ង​កក់ក្តៅ​  ឯកឧត្តម​ គឹមឆៃហៀង បាន​មាន​ប្រ​សាសន៍​នែនាំ​ថា សហគមន៍​ទាំង​៣កន្លង​មក​មាន​ស្នា​ដៃ​ល្អហើយ សូម​ខិត​ខំ​ប្រឹង​ប្រែង​បន្តទៅ​ទៀត ហើយ​ឯក​ឧត្តម​បាន​បន្យល់​ពី​ការងារ​ខ្លះៗ ដូចជា អហគមន៍​ទាំង​៣​​មិន​អាច​ចុះ​បង្ក្រាប​បទល្មើ​ស​ដោយ​ខ្លួន​ឯង​បាន​ទេព្រោះ​វ​ផ្ទុយ​ពី​ច្បាប់​ បើ​មាន​បទ​ល្មើស​សហគន៍​ត្រូវ​រាយ​ការណ៍មក​មន្ត្រី​ជំ​នាញ និង​សមត្ថ​កិច្ច​ដើម្បី​សុំ​ការ​សហការណ៍​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ដូច​ជា​ ការនេសាទ​ខុស​ច្បាប់ ការ​កាប់​រាន​ព្រៃឈើ និង​បទល្មើស​ផ្សេង​ៗ​ជា​ដើម។ ឯកឧត្តម​ គឹមឆៃហៀង បាន​បន្តថា សមគមន៍​កសិករប្រើ​ប្រាស​ទឹក​អាង​ទំនប់​ទឹក​ជ្រាវ និង​ស​ហ​គ​មន៍​​ផ្សេង ក៏មិន​មាន​សិទ្ធទៅ​ក្តោប​ក្តាប់​បឹង​ពារាំង​ដែរ តែ​អាច​ចូល​រួម​អភិរក្ស តំ​បន់​ជីវៈចំ​រុះ​បឹង​ពារាំង និង​អូរ​រាំង​​ស្រោង ដែល​ស្ថិត​ក្នុង​ព្រំ​ប្រទល់​៣សង្គាត់​គឺ​ សង្កាត់ជ្រាវ សង្កាត់​ចុង​ឃ្នៀស និង​សង្កាត់​សៀមរាប។ ឯកឧត្តម​ គឹមឆៃហៀង បាន​បន្តទៀតថា សហគមន៍​ទាំង​៣ត្រូវ​​​ចេះ​យោគយល់​គ្នាទៅ​វិញ​ទៅ​មក ស​ហ​ការ​ណ៍​គ្នា ចាប់​ដៃគ្នា កុំ​មើល​បំ​ណាំគ្នា ក្នុង​ការ​ការ​ពារ​បទ​ល្មើស​នៅ​តំ​បន់​អភិរក្សខាងលើ​អោយ​បាន​ជោគជ័យ​ ហើយ​ត្រូវ​ចូល​រួម​ផ្សព្វ​ផ្សាយ​អោយ​ប្រ​ជា​ពល​រដ្ឋ​បាន​យល់​ដឹង​ពី​ការ​អភិរក្ស ព្រៃលិច​ទឹក​ មានទឹក​ទើប​មាន​ត្រី​ មាន​ត្រី​ទើប​មាន​សត្វ​ស្លាប​។ ជាចុង​ក្រោយ​ ឯកឧត្តម​ គឹមឆៃហៀង បាន​បន្ថែមថា នឹង​រាយ​ការ​ណ៍​ជូន​ ឯក​ឧត្តម​ ឃឹម ប៊ុនសុង អភិបាលខេត្ត​សៀម​រាប​ ទៅ​តាម​សំ​ណើរ​របស់​មន្ទីរ​បរិស្ថាន និង​សហគមន៍​ទាំង​៣​ ដែល​ចង់​អោយ​បង្កើ​ត​សហគមន៍​ទេស​ចរណ៍១​នៅ​បឹង​ពារាំង ដោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​មាន​សមត្ថ​ភាព មាន​ឧត្តម​គតិ​ស្រលាញ់​ធន​ធាន​ធម្ម​ជាតិ និង​ការ​អភិវឌ្ឈន៍ ពិត​ប្រាកដ ជាអ្នក​ដឹក​នាំ​សហគមទេសចរណ៍​បឹង​ពារាំង​នៅ​ថ្ងៃអនាគត់ខាង​មុខ​នេះ។

លោក ភួង លីណា ប្រធាន​មន្ទិរ​បរិស្ថាន​ខេត្តសៀមរាប និងជាអនុប្រធានគ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពារាំង​ និង​អូរ​រាំង​ស្រោង បាន​មាន​ប្រសាសន៍ថា តំ​បន់​អភិរក្ស​ជីវៈចំរុះ បឹង​ពារាំង និង​អូរាំង​ស្រោង​ បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​មន្ទីរ​បរិស្ថាន មិន​មែន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​សហគមន៍នោះ​ទេ ដូច្នេះ​សូម​អោយ​សហគមន៍​កុំ​យល់​ច្រឡំ ។ លោក ភួងលីណា បាន​បន្តថា លោក​មាន​ការ​រីក​រាយ​សប្បាយ​ចិត្ត​ ដែល​ឃើញ​សហគមន៍​ទាំង​បី​សង្កាត់​ចេះ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ អភិរក្ស​ និង​អភិវឌ្ឈ​ន៍ តំបន់​អភិរក្ស​ជីវៈចំរុះ បឹង​ពារាំង និង​អូរាំង​ស្រោងកន្លង​ទៅ​ ហើយ​លោក សុំ​អោយ​សហគមន៍​ទាំង​៣ មន្ត្រី​រាជការ និង​ប្រ​ជាពល​រដ្ឋ​ក្នុង​ខេត្ត​សៀមរាប ចូល​រួម​ការពារ​ធន​ធាន​ធម្មជាតិដើម្បី​យើង​ទាំង​អស់​គ្នា​នៅ​ថ្ងៃអនាគត់។ លោក ភួង​លីណា​ បាន​ពន្យល់ទៅ​ខាង​សហគមន៍​ បន្ថែម​​ថា លោក ស៊ីម ឈីវ​ឈាន​ពិសិដ្ឋ មាន​តួនាទី​២ ទី១គឺជាអនុប្រធាន​មន្ទី​របរិស្ថានខេត្ត ទី២គឺជា​ស​មាជិ​ក​​គ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពា​រាំង​ និង​អូរ​រាំង​ស្រោង ដូច្នេះ​ជូនកាល​គាត់​ចុះ​ធ្វើ​ការ​ក្នុង​តួនាទី​ជាអនុប្រធាន​មន្ទីរ តែ​គាត់​ត្រូវ​មាន​បេសកម្ម​ពី​ខ្ញុំ​ តែ​ជូន​ពេល​ខ្លះ​គាត់​អាច​ធ្វើ​ការ​ជា ​ស​មាជិ​ក​​គ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពារាំង​ និង​អូរ​រាំង​ស្រោង ដូច្នេះ​សូម​សហគមន៍​បន្ត​សហការណ៍​គ្នា​បន្ត​ទៅ​ទៀត​។

លោក ស៊ីម ឈីវឈានពិសិដ្ឋ អនុប្រធាន​មន្ទី​របរិស្ថានខេត្តសៀមរាប និង​ជា​ស​មាជិ​ក​​គ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពា​រាំង​ និង​អូរ​រាំង​ស្រោង បាន​មាន​ប្រ​សាសន៍ថា​ លោក​ស្រលាញ់​ធនធាន​ធម្ម​ជាតិ ហើយ​លោក​សម្លឹង​ឃើញ​ថា តំបន់​អភិរក្ស​ជី​វៈ​ចំ​រុះ​បឹង​ពារាំង​ និង​អូររាំង​ស្រោង​ មាន​សក្តារនុពល​ខ្ពស់ណាស់។ លោក​ បន្តែមថា លោក​ចង់​អោយ​ពលរដ្ឋ សហគមន៍ សមត្ថកិច្ច ចូលរួម​អភិរក្ស និង​អភិរឌ្ឈន៍ បឹង​ពារាំង​ទាំង​អស់​គ្នា ហើយ​លោក ចង់​អោយ​តំបន់​បឹង​ពារាំង​ក្លាយ​ជា​តំ​បន់​ទេសចរណ៍​ធម្មជាតិ​ ដែល​ល្អ​ជាង​គេ​ក្នុង​ខេត្តសៀម​រាប ព្រោះ​តំ​បន់​នេះ​មាន​ព្រៃ មាន​ទឹក​ មាន​ត្រី មាន​សត្វ​ស្លាប​ទឹក​ ដែល​លោកតែង​​តែ​​ស្រមៃ​ថា ដូច​ជាស្ថាន​សួគ៌លោកិយ មួយ​នៅ​ក្នុង​ខេត្ត​សៀម​រាបអង្គរ។

លោក គង់មង្គល់ ប្រធាន​សហគមន៍​កសិករ​ប្រើ​ប្រាស​ទឹក​អាង​ទំនប់​ទឹក​ជ្រាវ បាន​ប្រាប់​ក្នុង​អង្គប្រជុំ​ថា បច្ចុប្បន្ន​ ខាង​សហគមន៍​មិន​មាន​ចំ​ណូច​នោះទេ មានតែ​ថវិការ​ដែល​បាន​បណ្តិច​បន្ទួរ​ពី​ភ្ញៀវ​ទេស​ចរណ៍​ដាក់​ប្រអប់​ (Donation Box) តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុងរ៉េត

ខាងក្រោមនេះជា វីដេអូ ដែល​ក្រុម​មន្ត្រី​បរិស្ថាន សហគមន៍ និង​អ្នក​កាសែត ចុះ​ទៅ​ដាំដើមឈើនៅ​ តំបន់ជីវៈចំរុះបឹងពារាំង និង​អូររាំងស្រោង៖

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2352ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន1845ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1983ដង មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋស្វាយដង្គុំនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយមន្ត្រី?...    អាន1879ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន1880ដង លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង   អាន1917ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1659ដង អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន1888ដង លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀ?...    អាន1588ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1654ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      673នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8880នាក់
ខែនេះ    78592នាក់
ឆ្នាំនេះ   475600នាក់
សរុប   57826996នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 06:34