ប្រភពព័ត៌មានពីមន្ត្រីជំនាញបានអោយដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2D-2950 ដឹកឈើគ្រញូងចំនួន៧១ដុំ ដែលស្មើនិង១,១៨៣ ម៉ែត្រគូប លោតឆ័ត្រចេញពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តសៀមរាប ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបធ្វើការស្ទាក់ចាប់បាននៅម៉ោង៤ជិតភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខណៈរថយន្តនេះបម្រុងឆ្ពោះយកឈើទៅលក់នៅឯព្រំដែនកម្ពុជា-វៀតណាម។
លោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានអោយដឹងថា បច្ចុប្បន្នវត្ថុតាង និងមធ្យោបាយដឹកជញ្ជួនត្រូវបានអូសយកទៅរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីរង់ចាំការកសាងសំណុំរឿងបញ្ជូនទៅតុលាការទៅតាមនិតិវិធីច្បាប់។
គេសង្កេតឃើញថា រយៈពេលប្រហែល១ឆ្នាំចុងក្រោយនេះជំនួញឈើក្រញូងចាប់ផ្តើមកក្រើកឡើងវិញ ដែលក្រុមឈ្មួញចាស់ៗ ចាប់ផ្តើមដឹកជញ្ជួនពីខេត្តឧត្តរមានជ័យ ឬ ខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តសៀមរាប ខេត្តព្រះវិហ៊ារ និងខេត្តបន្ទាយមានជ័យ យកទៅលក់នៅព្រំដែនកម្ពុជា-វៀតណាម។
ពលរដ្ឋអ្នកតាមដានហេតុការណ៍អំពីជំនួញឈើក្រញូងខាងលើនេះ មានការរិះគន់ថា ប្រសាសន៍លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន អោយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបបទល្មើសព្រៃឈើអោយខានតែបាននោះ ហាក់គ្មានប្រសិទ្ធិភាពទេ ព្រោះមន្ត្រីក្រោមឱវាតមួយចំនួនធំ មិនគោរពតាមប្រសាសន៍ទាំងនេះ ដែលជាហេតុធ្វើអោយពលរដ្ឋខ្មែរអ្នកទៅស៊ីឈ្នួលកាត់ឈើ ឬទំលាក់ឈើក្រញូងនៅលើខ្នងភ្នំដងរ៉ែកស្លាប់ស្ទើរតែជារៀងរាល់ថ្ងៃ ដោយសាទាហ៊ានថៃបាញ់នៅពេលឆ្លងចូលដីថៃ៕ ដោយ៖ ផ្លុង រ៉េត






គ្រួសារកសិករក្រីក្រ ដែលមានកូនប្រុស៤នាក់ សុទ្ធតែពិការ ត្រូវបានក្រុមការងារលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នាំយកអំណោយមួយចំនួនទៅផ្តល់ជូនដល់ផ្ទះរបស់គាត់ នៅព្រឹកថ្ងៃទី...Read more
រទេះគោដឹកឈើខុសច្បាប់ចំនួន១៥គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើឃុំស្រែណូយរឹបអូសទាំងតឹងដើមទ្រូងបន្ទាប់ពីមានជំនាញមួយចំនួនបានទៅយកលុយអស់ជាង២លានរៀលរួចមក។
មន្ត្រីរដ្ឋបាលព្រៃ...Read more
នៅរសៀលម៉ោង១២និង២៧នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មានបុរស់ម្នាក់ខលទូរស័ព្ទជេរប្រមាត និងគំរាមកំហែងដល់លោក ផ្លុង-រ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ នេះបើតាមការអោយដឹងព...Read more
ប្រភពពីឈ្មួញរកស៊ីឈើបានឲ្យដឹងថាមេឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា) មានមេការម្នាក់ឈ្មោះ សាន ចយជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័ទើប ប្រព្រឹត្តទៅដោយរលូនបើសិនជាមិនល...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ អរីយ្យធម៌វ័យចំណាស់មួយនៅលើសកលលោក ហើយជាពិសេសប្រទេសមួយនេះសំបូរទៅដោយធនធានធម្មជាតិ ដូចជារ៉ែមាស រ៉ែត្បូង ទឹកដីព្រៃព្រឹក្សា មច្ឆារស់នៅព...Read more
គ្រួសារអ្នកលក់ភេជ្ជៈត្រូវជនមិនស្គាល់មុខម្នាក់ជិះម៉ូតូ មកគប់គ្រាប់បែកចូលដល់ក្នុងផ្ទះ ស្ថិតនៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបណ្តាលឲ្យក្មេងម្នាក់ស្...Read more
សកម្មភាពក្រុមឈ្មួញធំៗរកស៊ីដឹកឈើអត់ច្បាប់ ដោយក្លែងរូបភាពជាដឹកជញ្ជូនតាមរឺម៉កពីស្រុកប្រាសាទបាគង ចូលក្រុងសៀមរាប ហាក់មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារអាជ្ញាធរដែនដី ស...Read more
ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
រថយន្តសាន់យ៉ុងពណ៍សគ្មានស្លាកលេខដឹកឈើសិប្បកម្មពីលើ បង្កប់ឈើប្រណិតខាងក្រោមមួយគ្រឿងត្រូវបានរដ្ឋបាលព្រៃឈើបង្ក្រាបនៅចំណុចផ្លូវហៃវ៉េក្នុងស្រុកប្រាសាទបាគងនៅវេលាម៉ោង៩និង៥០នាទី...Read more
| ថ្ងៃនេះ | 1099 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 1099 | នាក់ |
| ខែនេះ | 16642 | នាក់ |
| ឆ្នាំនេះ | 299294 | នាក់ |
| សរុប | 57650690 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 08:46 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

