ក្បួនរថយន្តកូរ៉េធំៗ របស់លោក ធឹង លាងស្រេង កំពុងសម្រុកដឹក ឈើចេញពី ទឹកដីខេត្ត ព្រះវិហារដូចគេហែកឋិនទាន ចូលមកចែកចាយតាមដេប៉ូនានាក្នុងក្រុងសៀមរាប ដោយឆ្លងកាត់ស្នាក់ការ រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ស្នាក់ការបរិស្ថាន ដឺបេ ប៉ូលីសសេដ្ឋកិច្ច និងស្នាក់ការជាច្រើនទៀត បានយ៉ាងរលូន តែគ្មានសមត្ថកិច្ច ឬស្ថានប័ណណាមួយចេញមុខបង្ក្រាបនោះទេ ធ្វើអោយមហាជនសង្ស័យថា អាចសមត្ថកិច្ចជំនាញតាមដងផ្លូវនេះជាអ្នកបើកភ្លើងខៀវឲ្យហើយមើលទៅ។
តាមការឲ្យដឹងពីលោក ធឹងលាងស្រេង ម្ចាស់ឈើ បាននិយាយថា រថយន្តដឹកឈើ របស់គេបាន ដឹកចេញពីដេប៉ូ នៅស្រុកស្វាយលើ ដែលមានយីហោ ធឹងលាងស្រេង មានទីតាំងនៅ ភូមិអង្កាញ់ (ត្រពាំងខ្ទះ) ឃុំស្វាយលើ ស្រុកស្វាយលើ។
លោក យឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគងបានអោយដឹងថា ខាងមេព្រៃបានអោយលោក ធឹងលាងស្រេង ផ្អាកដឹកឈើចូលក្រុងសៀមរាបតាំងពីជើងទី២ម្លេះ តែក្រោយមកលោកមិនបានដឹងថា គេនៅតែដឹកចូលមិនបានឈប់ចឹងសោះ។
ប្រភពព័ត៌មានពីអ្នកកាសែតមួយរូបសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា លោកធឹងលាងស្រេង បានចាប់ផ្តើមដឹកឈើចូលខេត្តសៀមរាប តាំងពីចុងខែសីហាឆ្នាំ២០១៦មក រហូតមកដល់ថ្ងៃទីម្ភៃជាងខែកញ្ញា ឆ្នាំ២០១៦នេះ ហើយមានថ្ងៃខ្លះដឹករហូតដល់ទៅបីរថយន្តធំៗក៏មានដែរ ដែលអាចសរុបបានថា រយៈពេលជិត១ខែនេះលោក ស្រេង អាចដឹកឈើចូលខេត្តសៀមរាប ប្រហែលជិត១០០រថយន្ត។
ប្រភពពីក្រុមឈ្មួញរកស៊ីដឹកឈើដែលស្គាល់លោក ធឹងលាងស្រេង បានលួចបង្ហើបប្រាប់ថា លោកស្រេងកំពុងយកដៃបាំងមេឃ ដោយមានការឃុបឃិតជាមួយមន្ត្រីជំនាញតាមដងផ្លូវមួយចំនួនដោយ ទិញឈើរណាង៉ោងពីព្រៃខុសច្បាប់ ហើយយកទៅលាក់ទុកនៅកន្លែងណាមួយ បន្ទាប់មកលើកដាក់ឡាន ដឹកចេញដោយកុហក់អ្នកដែលមិនដឹងរឿងថា ជាឈើចេញពីដេប៉ូមានច្បាប់ត្រឹមត្រូវ។
មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ធ្លាប់ប្រាប់កម្ពុជាសុវណ្ណភូមិថា បើទោះជាអ្នកបើកដេប៉ូទិញលក់ឈើមានច្បាប់ដេប៉ូ ក៏ដោយ តែម្ចាស់ដេប៉ូត្រូវទទួលទិញឈើពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលមានច្បាប់ត្រឹមត្រូវ មិនមែនទទួលទិញឈើដែលអាដោយរណាង៉ោងខុសច្បាប់ ដែលពលរដ្ឋលួចអានៅក្នុងព្រៃនោះទេ ហើយនៅពេលដឹកជញ្ជូនត្រូវមានច្បាប់អនុញ្ញាតិពីមន្ត្រីជំនាញត្រឹមត្រូវ ដែលមានក្រដាសស្នាមបង់ប្រាក់ចូលរដ្ឋទៀតផង មិនមែនកាន់តែច្បាប់ដេប៉ូមួយ ដើរទិញឈើបានគ្រប់ទីកន្លែងនោះទេ។
លោក ពៅប្រជ្រុយ នៅខេត្តសៀមរាបដែលនណាៗក៏គេស្គាល់ថា ជាឈ្មួញរកស៊ីដឹកឈើជើងចាស់ម្នាក់យូរឆ្នាំណាស់មកហើយនោះ បានប្រាប់តាមទូរស័ព្ទថា ឈើជាឈើរបស់លោក គ្រាន់តែមួយរយៈមិនសូវស្រួលខ្លួនក៏ពឹងអោយលោកស្រេងជួយដឹកអោយ។ លោកពៅបន្តថា ទើបតែដឹកបាន១៣ឡានទេ បើគិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ មិនមែនរាប់រយឡានដូចគេថានោះទេ។
បើទោះជាលោក ពៅប្រជ្រុយ ខំយកខ្លួនទៅពាំងជំនួសលោក ធឹងលាងស្រេង យ៉ាងណាក៏ដោយ តែមានប្រភពព័ត៌មានពីមនុស្សបីទៅបួននាក់ផ្សេងទៀតបានខ្សឹបប្រាប់ថា លោកពៅប្រជ្រុយគ្រាន់តែលោក ស្រេង ពឹងអោយជួយរត់ការតាមដងផ្លូវតែប៉ុណ្ណោះ មិនមែនជាម្ចាស់ឈើខាងលើនេះពិតប្រាកដនោះទេ។
ក្នុងនាមយើងជាពលរដ្ឋខ្មែរ សូមលោក ម៉ុងប៉ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី លោកទាគឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោកប៉ោវណ្ណិត ម៉េប៉េអឹមខេត្តសៀមរាប និងជាពិសេស លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប មេត្តាចាត់ចែងឈ្មួញឈើខាងលើទៅតាមផ្លូវច្បាប់ផង ដើម្បីចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ទៅតាមប្រសាសន៍ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ ផ្លុង រ៉េត






សូមមើល រូបភាព និងវីដេអូ សកម្មភាពគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មអហឹង្សា ថ្ងៃទី១៥នៅរាជធានីភ្នំពេញ។
...Read more
នៅគ្រប់ទិសទីក្នុងទឹកដីខេត្តសៀមរាបគេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរភាគច្រើនមានការរអូរទាំរិះគន់ដល់រាជរដ្ឋាភិបាលកម្ពុជាថា មិនគួរយកប្រាសាទអង្គរវត្តដែលមានចំណូលក្រាសក...Read more
ថ្មីៗនេះមេប៉ុស្តិ៍លោក ពេជ មុនីរតន៍ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនកោះរកា ដែលស្ថិតនៅក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋថា កំពុងបាន...Read more
មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេលនេះមេឆ្នោតទាំងនេះនៅតែបន្តកត់និងប្រមូលលុយព...Read more
កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការតម្លាភាពកម្ពុជា បានចេញផ្សាយនូវរបាយការណ៍ ដែលខ្លួនខិតខំស្រាវជ្រាវចងក្រងអស់រយៈពេល២ឆ្នាំ ដោយវាយតម្លៃទៅលើស្ថាប័នចំនួន១៣ រាប់ទាំងស្ថាប័នតុល...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ការធ្វើអាជីវកម្មថ្មកែវ នៅចំណុចជួរភ្នំ១៥០ ស្ថិតនៅក្បែវត្តគិរីសិលាកែវ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលក្តោបក្តាប់ដោយលោកឧកញ៉ាដ៏វ័យក្មេងម្នាក់ ប្រចាំខេត...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 07:42 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

