លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុយគ្មានឆន្ទៈបង្ក្រាបបទល្មើសព្រៃឈើ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 10 ឆ្នាំ 2016 វេលាម៉ោង 04:27 នាទី ចំនួនអានៈ 1683

យោង​តាម​សេច​ក្តី​រាយការណ៍​ពី​ភូមិសាស្ត្រ "ដែន​ជំ​រក​សត្វ​ព្រៃ​បឹង​ពែរ" ស្ថិត​ក្នុង​ឃុំខ្វាវ ស្រុក​ជី​ក្រែង​ ដែល​​គ្រប់​​គ្រង​ដោយ​ក្រ​សួង​បរិស្ថាន​នោះបាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​តំ​បន់​នេះ​កំ​ពុង​ទទួល​រង​នូវ​ការ​កាប់បំ​ផ្លាញ​ព្រៃ​ឈើ​យ៉ាង​រង្គាល​ពី​សំ​ណាក់​ក្រុម​ឈ្មួញ​ទុច្ចិត តែ​ចំ​​ណែក​មន្ត្រី​បរិ​ស្ថាន​ដែល​មាន​ស្នាក់​ការ​ប្រ​ចាំ​នៅតំ​បន់​នោះ​មិន​មាន​ឆន្ទះ​បង្ក្រាប​ ឬ​ទប់​ស្កាត់​នោះ​ឡើយ ហើយ​ថែម​ទាំង​ដេក​អង្រឹង​រាប់​ក្បាល​ឡាន​ក្បាល​គោយន្ត​កន្ត្រៃយក​លុយ​ចែក​គ្នា​ចាយ​យ៉ាង​សប្បាយ​ទៅ​វិញ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​នៅ​តំបន់ ដែន​ជំ​រក​សត្វ​ព្រៃបឹងពែរ ជា​អ្នក​បើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើស​កម្មភាព​អារ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ ទាំង​យប់​ទាំងថ្ងៃ ជា​ថ្នូរ​ទៅ និង​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន។​ប្រភពដដែលបាន​បន្ថែមថា ព្រៃ​ឈើ​នៅ​ក្នុង​ ដែនជំរក​សត្វព្រៃ​បឹង​ពែរ មាន​ឈើបេ​ង​ នាងនួន ធ្នង់ ​គគី និងឈើ​ទាល​បាន​រង​​វិនាស​កម្ម មហន្តរាយយ៉ាង​ធ្ងន់​ធ្ងរ​ដោយ​ក្រុម​ឈ្មួញ ប្រើប្រាស់​ម៉ាស៊ីនរណា​ង៉ោង ជា​ច្រើនគ្រឿង​ អារ​ផ្ដួល​រំ​លំ រួម​ធ្វើ​ការ​ដឹក​ជញ្ជូន​តាម​គោ​យន្ត​កន្ត្រៃ​រាប់​សិប​គ្រឿង យក​ទៅ​ដាក់​តាម​រោង​សិប្ប​កម្ម ​នា​នា​នៅ​តំ​បន់​ខាង​លើ​នេះ ដើ​ម្បី​កែ​ឆ្នៃ ជា​គ្រឿង​សង្ហារ​រឹម​ផ្សេងៗ​។

មាន​ការ​អះ​អាង​បន្ថែម​ថា មន្ត្រី​បរិស្ថាន​នៅស្នាក់​ការ ​ដែន​ជំ​រក​សត្វ​ព្រៃ​បឹង​ពែរ ដែល​មន្ទីរ​ដាក់​អោយ​ឈរ​ជើង​​ដើម្បី​​ការ​ពារព្រៃឈើតាម​ច្បាប់​របស់​រដ្ឋ​នោះ​ តាម​ពិត​ទៅ​​មិន​បាន​​ចូល​រួម​ទប់​ស្កាត់​នូវ​បទល្មើស​ដែល​កើតពេញ​បន្ទុក​ក្នុង​ដែន​គ្រប់​គ្រង​របស់​ខ្លួន​នោះ​ឡើយ ​ដោយ​មន្ត្រី​បរិស្ថាន​ទាំងនោះ​ចង​អង្រឹង​ដេក​ចាំ​ប្រ​មូល​លុយពី​ក្រុម​ឈ្មួញ​តែ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ លោក គង់ សុគន្ធា ប្រធានស្នាក់ការដែនជំរកសត្វ ព្រៃបឹងពែរ មិន​អាច​សុំ​ការ​បំ​ភ្លឺ​បាន​ទេ​នៅ​​រសៀល​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ដោយ​ទូរស័ព្ទទៅលោកជា​ច្រើន​ដងតែ​គ្មាន​អ្នក​ទទួល។

លោក ពៅជុំ អនុប្រធានការិយាល័យរដ្ឋ​បាល​ការពារ និង​អភិរក្សធម្ម​ជាតិ និង​ជានាយក​តំបន់​ដែន​ជំរក​សត្វ​ព្រៃបឹង​ពែរ បាន​ប្រាប់​តាមទូរស័ព្ទនៅ​រសៀល​ថ្ងៃទី១៣​ដដែល​នេះថា លោក​ពិត​ជាមាន​កូន​ចៅ​ឈ្មោះ គង់​សុគន្ធា មែន ហើយ​លោក​បាន​ប្រាប់​ទៀត​ថា ថ្មីៗនេះលោក​ក៏ធ្លាប់​បាន​ចុះ​ទៅ​មើល​ដែរ​ តែមិន​ឃើញ​មាន​បទ​ល្មើស​អី​ទេ បន្ទាប់​ពី​មាន​សារព័ត៌មាន​ខ្លះ​ៗ​បាន​ចុះ​ផ្សាយ។

សកម្មភាព​ដឹក​ឈើ​នៅ​តំបន់ខាង​លើ​នេះ​មិន​មែន​ទើប​តែ​កើត​ឡើង​ថ្មីៗនេះទេ វា​កើត​ឡើង​រាំរៃ​ជា​យូ​ខែ​ឆ្នាំ​ណាស់​ទៅ​ហើយ ដូច្នេះខាង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​ខាង​ក្រសួង​បរិស្ថាន​គួរ​តែ​រឹត​បន្តឹង​ផង​ ជៀស​វាន​ខូច​កិត្តិយស​ដល់​ថ្នាក់​ដឹក​នាំធំៗ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1592ដង រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន1733ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន2005ដង ចែផល្លី កំពុងប្រើរថយន្តសាន់យ៉ុងដឹកឈើយ៉ាងអាណាធិបតេយ្យ   អាន1801ដង ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន2262ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន1806ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1803ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន1621ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1683ដង ព្រោះតែមនន្ត្រីអសកម្មបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល   អាន1801ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1111នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    1111នាក់
ខែនេះ    16654នាក់
ឆ្នាំនេះ   299306នាក់
សរុប   57650702នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 08:54