លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 11 ឆ្នាំ 2016 វេលាម៉ោង 06:04 នាទី ចំនួនអានៈ 4096

គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ្ឋាន សុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច ក៏ជាអតីតអ្នកយកពត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្បរាចាប់ពីឆ្នាំ១៩៩៥ ដល់ ២០០៣ ផងដែរនោះ​ បាន​ផ្ញើ​លិខ​ស្នា​មួយ​ចំ​នួន​អោយ​​ខាង​សារ​ព័ត៌មាន​យើង​ជួយ​ចុះ​ផ្សាយ​ ដែល​ជា​សារ​មួយ​ផ្ញើជូន​ថ្នាក់​ដឹក​នាំ​អោយ​​ជួយ​ដោះ​ស្រាយ​រក​យុត្តិ​ធម៌​ជូណ​លោក​។

លោក ចេង ដារ៉ាវុធ  ធ្លាប់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទថា ដោយ​សា​លោក ជាមនុស្សមានឆន្ទះបម្រើការងារ វិស័យសុខុមាលភាពមនុស្សចាស់។ ដូច្នេះទើបថ្នាក់ដឹកនាំស្នើសុំតែងតាំងពីប្រធានស្តីទីនៅប្រធាននាយកដ្ឋានសុខុមាលភាពមនុស្សចាស់។ ប៉ុន្តែចាញ់គេត្រង់បក្សពួកនិងមិនចេះអែបអប ហើយមើលឃើញអ្វីនិយាយអញ្ជឹង បានជាមានបញ្ហាគេកំចាត់ចោល ព្រោះជាឆ្អឹងទទឹងក របស់ក្រុមបក្សពួកគេ។ លោក​ចេង​ដារ៉ាវុធ​ សូម​អ្នក​លេង​បណ្តាញ​សង្គម​ហ្វេស​ប៊ុគ ជួយចែក​រំលែក​(ស៊ែរ)អត្ត​បទ​នេះ​បន្ត ដើម្បី​ជា​សារ​ជូនមុខរាជរដ្ឋាភិបាលបាលអោយ​បាន​ដឹង​ និង​សូម​ជួយ​ផ្តល់​ភាព​យុត្តិ​ធម៌ជូន​រូប​លោក​ផង! អំពីការ​គ្មានតម្លា​ភាព បក្ខ​ពួក និង អយុត្តិធម៌។ ខាង​ក្រោម​នេះ​ជាសារដែល​លោក ចេង ដារ៉ាវុធ ផ្ញើជូន​ថ្នាក់​ដឹក​នាំ៖

សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការលុបឈ្មោះពីមន្រ្តីរាជការ ដែលបាត់បង់អត្ថប្រយោជន៍ជាច្រើន

            ខ្ញុំបាទចេង ដារ៉ាវុធ បម្រើកាងារជាង ៣៦ឆ្នាំ (អតីត)ប្រធានស្តីទីនាយកដ្ឋាន សុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច គឺបន្ទាប់ពីរងភាពអយុត្តិធម៌អំពីការតែងតាំង ហើយរំលោភច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដើម្បីដកតួនាទីបានជាមានការតវ៉ា ស្រាប់តែចាប់កំហុស លុបឈ្មោះពីមន្រ្តីរាជការ។  ខ្ញុំបាទបានដាក់លិខិតស្នើសុំ ក្រសួងមុខងារសាធារណៈ ដើម្បីផ្តល់យុត្តិធម៌ ប៉ុន្តែជាច្រើនខែគ្មានដំណោះស្រាយចំពោះ បញ្ហាដែលប្រតិកម្មតវ៉ា និងផ្សព្វផ្សាយ គឺផ្តើមចេញពីថ្នាក់ដឹកនាំទទួលបន្ទុក ស្នើសុំតែងតាំងពីប្រធាន ស្តីទីទៅប្រធាននាយកដ្ឋាន ឯកឧត្តម  វង សូត រដ្ឋមន្ត្រីក៏ បានឃើញ និងឯកភាពជូនលោក សួង ម៉េងឡុង អត្តនាយករដ្ឋបាល និងហិរញ្ញវត្ថុ (មុខការ) ប៉ុន្តែជំទាស់ ខ្ញុំបាទ

ក៏ប្រតិកម្មអំពីការមិនគោរពចំណាររបស់ថ្នាក់ដឹកនាំ  ស្រាប់តែប្រជុំគណៈអចិន្រ្តៃយ៍ គណៈបក្សក្រសួងដើម្បីដកតួនាទី ពីប្រធាននាយកដ្ឋានស្តីទីរុញទៅជាទីប្រឹក្សាក្រសួង។ បន្ទាប់បាត់បង់តួនាទីប្រធានាយកដ្ឋានស្តីទី ក៏ព្យាយាមដោះស្រាយ ជាលក្ខណៈផ្ទៃក្នុង ប៉ុន្តែមិនបានសម្រេចក៏ផ្សព្វផ្សាយអំពីភាពអយុត្តិធម៌និងបក្ខពួក ព្រោះអយុត្តិធម៌បាត់បង់តួនាទី ដែលតស៊ូបម្រើការងារជាង ៣៦ឆ្នំាកន្លងមក។ ក្រសួងមុខងារសាធារណៈ យោងលិខិតក្រសួងសង្គមកិច្ច ប៉ុន្តែគ្មានសិក្សាស្វែងយល់អំពីការតវ៉ា ដោយសារអយុត្តិធម៌របស់លោក សួង ម៉េងឡុង អត្តនាយក រដ្ឋបាល និងហិរញ្ញវត្ថុ (ជំទាស់មិនព្រមគោរពចំណារថ្នាក់ដឹកនាំ) ដូច្នេះទើបមានការតវ៉ា និងផ្សព្វ​ផ្សាយ​​រកយុត្តិធម៌ស្រាប់តែចាប់កំហុសលុបឈ្មោះពីមន្ត្រីរាជការ គឺអយុត្តិធម៌ ធ្ងន់ធ្ងរខ្លាំងណាស់។

ខ្ញុំបាទ ចេង ដារ៉ាវុធ (អតីត) ប្រធាននាយកដ្ឋានស្តីទីក្រសួងសង្គមកិច្ច គឺ គ្មានកំហុសគណៈបក្ស និងកំហុសវិជ្ជាជីវៈ ប៉ុន្តែក្រសួងសង្គមកិច្ចគឺគ្មានផ្តល់យុត្តិធម៌ សម្រាប់មន្ត្រីរាជការ តស៊ូបប្រើការងារដែលជិតចូលនិវត្ត។ ខ្ញុំបាទ កាលពីថ្ងៃទី០១ ខែមិនាឆ្នាំ២០១៦ ដាក់លិខិតនៅខុទ្ទការល័យវិមានឯករាជស្នើសុំ ជួយផ្តល់យុត្តិធម៌ ឯកឧត្តមនាយកខុទ្ទកាល័យ ប្រគល់ជូនឯកឧត្តម ប៉ាវ ចាន់រ៉ា មេធាវីរដ្ឋាភិបាលសម្របសម្រួលដោះស្រាយ ប៉ុន្តែមិនទាន់បានដោះស្រាយផងគឺ ក្រសួងសង្គមកិច្ចសុំក្រសួងមុខងារសាធារណៈស្នើសុំ សម្តេចតេជោនាយករដ្ឋមន្ត្រី លុបឈ្មោះពី មន្ត្រីរាជការបន្តទៀត។

       សូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាទីគោរព មេត្តាផ្តល់យុត្តិធម៌អំពីការដកតួនាទីអនុប្រធាននាយកដ្ឋាន និងការតវ៉ារកយុត្តិធម៌ស្រាប់តែស្នើសុំលុប ឈ្មោះពីមន្ត្រីរាជការ សូមរក្សាក្របខ័ណ្ឌមន្ត្រីរាជការនិងតួនាទីវិញ ខ្ញុំបាទ តស៊ូបម្រើការងារជាង៣៦ឆ្នំា ស្រាប់តែជួបភាពអយុត្តិធម៌ និងបក្ខពួកបាត់បង់អត្ថប្រយោជន៍ និងប្រាក់សោធន៍និវត្តទាំងស្រុង ។

                                                                                                                        សូមអរគុណ!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន   អាន1908ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1641ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន1767ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន1652ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន2035ដង ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន1783ដង ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់   អាន2349ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1739ដង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំប?...    អាន1642ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1730ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      426នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13192នាក់
ខែនេះ    35701នាក់
ឆ្នាំនេះ   530165នាក់
សរុប   57881561នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 04:50