លោក ច័ន្ទ ឃៀង ហៅង៉ោម៉ៅ ចូលហ៊ុនជាមួយមន្ត្រីយោធាឈ្មោះ ផាន់នី ដឹកជញ្ជូនឈើខុសច្បាប់តាមច្រកតន់ហន់ទាំងយប់ទាំងថ្ងៃសមត្ថកិច្ចជំនាញមិនហ៊ានបង្រ្កាប

ដោយៈ សហការី ខេត្តពោធិ៍សាត់ ថ្ងៃទី 27 ខែ 12 ឆ្នាំ 2016 វេលាម៉ោង 04:56 នាទី ចំនួនអានៈ 1748

ប្រភព​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​​ដ៏​​មាន​អំ​ណាច  ឈ្មោះ ច័ន្ទ ឃៀ​ង  ហៅ ង៉ោ​ម៉ៅ  នៅ​តែ​​បន្ត​​ប្រ​មូល​​ទិញ  និង​​​ដឹ​ក​ជ​ញ្ជូន​​ឈើ រាជ​​កុល (​ម្រិញ​) ល្បី​​ពេញ​​ខេត្ត​ពោធិ៍​សាត់ មិ​នដែល​​ក្រែ​ង​ញ​ញើត ចំ​ពោះ​​ប្រ​តិ​បត្តិ​ការ បង្ក្រា​ប​រ​បស់ ប្រ​មុខ​​រា​ជរ​ដ្ឋាភិ​បា​ល នោះឡើយ  ដូចជា​ពេលនេះ  ឈ្មួញ ង៉ោ ម៉ៅ  បាន​ប្រ​ប្រាស់​កម្មករ​ជាច្រើន​ស្ទួ​ច​លើក​ឈើ​ដាក់​ឡាន​យី​ឌុប​ដើម្បី​ដឹក​ចេញ​ពី​ស្រុក​វាលវែង  ខេត្តពោធិ៍សាត់  ឆ្ពោះ​មក​ខេត្តកំពង់ស្ពឺ ដើម្បី​បន្តទៅ​ប្រទេស​វៀតណាម  តាម​ច្រក​តន់​ហន់  ខេត្តកំពត និង​ខ្លះទៀត  ទៅ​វៀតណាម  ដោយ​ឆ្លងកាត់ជាច្រើន  ខេត្តឆ្ពោះទៅស្វាយរៀង ​។

មន្ត្រីនគរបាល ខេត្តពោធិ៍សាត់ ឈ្មោះ ឆាង ម៉ៅ គឺជា​ឈ្មួញ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ជា​យូរ​មកហើយ ដោយមាន​ការឃុបឃិត ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដទៃទៀត​។ ក្នុង​មួយថ្ងៃៗ ក្រុម​លោក ឆាង ម៉ៅ បាន​ដឹកជញ្ជូន​ឈើ ចេញពី តំបន់​ព្រៃ​ជួរ​ភ្នំក្រវាញ មក​ចែកចាយ​តាម​ដេប៉ូ ក្នុងស្រុក​ក្រគរ ក្រុង​ពោធិ៍សាត់ និង​ខេត្ត កំពង់ឆ្នាំង តាម​រថយន្ត និង​រទេះគោ​ ​ក្របី មិនតិច​នោះទេ ហើយ​រឿង​ដែល​លោក ឆាង ម៉ៅ ហ៊ាន​ធ្វើ​អ្វីៗ​តាម អំពើ​ចិត្ត ដោយសារ មានការ​ឃុបឃិតគ្នាជាប្រពន្ធ័ និង​មាន ទំនាក់ទំនង​ល្អ ជាមួយ​មន្ត្រី​ក្នុង​ជួរ គណៈ​អភិបាល ខេត្តពោធិ៍សាត់ ហើយធ្វើអ្វីៗតាមអំពើចិត្ត ។​

​សូម​​រំលឹកថា កម្លាំង​កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​ចុះបង្ក្រាប រថយន្ត យី​ឌុប ដឹកឈើ រាជ​កុល ចំនួន ២​គ្រឿង ដែល​គេ​ស្គាល់ថា​ជា​របស់លោក ង៉ោ ម៉ៅ​។ ការបង្ក្រាប​រថយន្ត​ដឹកឈើ​នោះ បានធ្វើ​ឡើង​នៅ​ផ្លូវ ចេញពី​ស្រុក​វាលវែង ចំនួន ៣ រថយន្ត​យី​ឌុប ទៅកាន់​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពត បន្ត​ឆ្លងទៅ​វៀតណាម តាម​ច្រក​តន់​ហន់ កាលពី​យប់ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ ហើយ​រហូត មកដល់ពេលនេះ លោក ង៉ោ ម៉ៅ នៅតែ​មិន​រាងចាល បន្ត​ពង្រីក មុខ​ជំនួញ​ឈើ កាន់តែខ្លាំង ផ្គើន​សមត្ថកិច្ច ថែម​ទៀតផង​។

​ប្រភព​ដដែល បាន​អះអាងថា លោក ង៉ោ ម៉ៅ មាន​តួនាទី ជា​នាយរង​ផ្នែក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ក្រគរ បាន​រកស៊ី​ហ៊ុន​គ្នា ជាមួយ​ឈ្មោះ ផាន់​នី មន្ត្រី​យោធា នៅ​កងពល​លេខ​១៤ និង​ឈ្មោះ វណ្ណ ជា​សមត្ថកិច្ច នៅ​ក្រុងភ្នំពេញ​។ អ្នក​ទាំង​៣ ល្បីឈ្មោះ​ពេញ ខេត្តពោធិ៍សាត់ ក្នុងការ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ​គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់ ហើយ​ឮថា​ឈ្មោះ វណ្ណ ត្រូវជា​ប្អូនធម៌ លោក​អភិបាលខេត្ត ទើប​ពួកគេ​មានអំណាច ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត​។ សូម​រំលឹកថា លោក ហេង សំបូ បច្ចុប្បន្ន​ជា ប្រធានស្តីទី សាខាគយ​និង​រដ្ឋាករ ខេត្តកំពត  កាល​នៅ​ជា​មេ​គយ ច្រក​តន់​ហន់ ធ្លាប់​ពាក់ព័ន្ធ​ជាមួយ ជំនួញ​ឈើ​ខុសច្បាប់ របស់លោក ង៉ោ ម៉ៅ  រហូត​មាន​លុយ ជ្រែ​ឡើង​តំណែង ជា​មេ​គយ​ខេត្តកំពត គួរ​ឲ្យ​ស្ញប់​ស្ងែ​ង​ផងដែរ។

កម្ពុជាសុវណ្ណភូមិ​ មិន​អាច​សុំ​ការ​បក​ស្រាយពី​អ្នក​ពាក់ព័ន្ធខាងលើ​បាន​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទសំរាប់​ធ្វើ​បទសំភាសន៍​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1883ដង បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1823ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1845ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន3277ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1699ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន2248ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1848ដង អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​កោះហៅក្រុម​តុលាការខេត្ត ព្រះវិហាររឿងដោះលែងកូនអ្នកមាន?...    អាន1838ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន2499ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន1612ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      304នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6294នាក់
ខែនេះ    76006នាក់
ឆ្នាំនេះ   473014នាក់
សរុប   57824410នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 03:37