ប្រភពព័ត៌មានច្បាស់ការណ៍មួយបានទម្លាយឲ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ ស្ថិតក្នុងភូមិសាស្ត្រ ឃុំចាន់ស ស្រុកសូទ្រនិគម មានមន្ត្រីអាវុធហត្ថខេត្តសៀមរាបចំនួន២នាក់បានធ្វើការស្ទាក់ចាប់គោយន្តកន្ត្រៃដឹកឈើរបស់ពលរដ្ឋចំនួនមួយគ្រឿងរួចដោះលែងវិញជាថ្នូរនឹងលុយ១៥០០ដុល្លារអាមេរីកកាំង។
ប្រភពបានបន្តថា ការដឹកឈើបន្តិចបន្តួចរបស់ពលរដ្ឋនេះ គឺត្រូវបានបង់លុយឲ្យសមត្ថកិច្ចជំនាញដែលឈរជើងនៅតាមដងផ្លូវគ្មានសល់កន្លែងណាមួយនោះទេ ប៉ុន្តែមិនដឹងជាមូលហេតុអ្វី បានជាមានប៉េអឹមមកចាប់យកលុយបន្ថែមពីលើខ្ទង់ចំណាយដែលបានបង់រួចទៅហើយនោះ។
ម្ចាស់គោយន្តកន្ត្រៃឈ្មោះ តេង បានប្រាប់ថាប៉េអឹមដែលមកចាប់ឈើរបស់គាត់នោះមានឈ្មោះ លី ហួតហៅ តួក និងឈ្មោះ ស៊ុយ ដែលត្រូវបានគេស្គាល់ថាជាប៉េអឹម នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។លោក តេង បានបន្តទៀតថា នៅព្រឹកនោះពួកគាត់ទាំង២នាក់ (ប៉េអឹមខាងលើ) បានកាក់គោយន្តកន្ត្រៃរួចទាមទារលុយចំនួន ២០០០ដុល្លារអាមេរីកកាំង តែសម្រួលគ្នាត្រឹម១៥០០ដុល្លារ ទើបពួកគាត់យល់ព្រមដោះលែងគោយន្តដឹកឈើខាងលើនេះ។ លោក តេង បានបន្ថែមថា តាមពិតមុនដំបូងឈ្មោះ ស៊ុយ បានសុំទិញឈើរបស់គាត់ តែគាត់មិនព្រមលក់ឲ្យ ទើបគាត់ចេញមកចាប់យកលុយតែម្តង។
ចំណែកលោកអនុសេនីយ៍ឯក លី ហួត ហៅ តួក មិនអាចទាក់ទងសុំការបំភ្លឺបានទេពាក់ព័ន្ធការចោទប្រកាន់ខាងលើនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ ដោយហៅទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកលើកទទួល។
រីឯឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបក៏មិនអាចទាក់ទងសុំការពន្យល់បានដែរនៅព្រឹកដដែលនេះ ព្រោះទូរស័ព្ទចូលគ្មានអ្នកលើកដូចគ្នាផងដែរ។
លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបានប្រាប់អោយដឹងថា ករណីខាងលើនេះលោកនៅមិនទាន់ដឹងទេ ប៉ុន្តែលោកស្នើឲ្យជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅតុលាការ បើសិនជាមានការទាប្រាក់ដូចការចោទប្រកាន់មែន។
ប្រភពពីប្រជាពលររដ្ឋនៅឃុំកណ្តែកស្រុកប្រាសាទបាគងបានអោយដឹងថា លោកប៉េអឹមឈ្មោះ ស៊ុយ ខាងលើនេះរកស៊ីដឹកតែឈើ ដឹករាប់រយរាប់ពាន់រឺម៉កចូលក្រុងសៀមរាប តែមិនដែលមានមេព្រៃ ឬថ្នាក់ដឹកនាំណាធ្វើដឹងធ្វើលឺនោះទេ ដល់ពួកគាត់លឺថា ឥឡូវមានជំនាញថ្មីមួយបន្ថែមទៀតខាងដើរគាបយកលុយអ្នករកស៊ី តែមិនធ្វើតាមផ្លូវច្បាប់។
ពលរដ្ឋអ្នកដឹងហេតុការណ៍ និងជនរងគ្រោះរងចាំមើលចំណាត់ការរបស់លោក ប៉ោ វណ្ណនិត មេប៉េអឹមខេត្តសៀមរាប ធ្វើយ៉ាងណាចំពោះកូនចៅក្រោមឱវាទរបស់ខ្លួន ដែលដើរប្រព្រឹត្តអំពើពុករលួយ ដើរគាបជំរិតទាប្រាក់ពីអ្នករកស៊ីដឹកឈើអត់ច្បាប់ដូចខាងលើនេះ៕ សហការី + រ៉េត






មន្ត្រីតុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានចេញដីកាកោះហៅលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក ឲ្យចូលបំភ្លឺ ...Read more
នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែលលោកបា...Read more
កន្លងមកលោក នូ ស៊ីថា គឺជាមន្ត្រីមួយរូប ដែលថ្នាក់លើចាត់តាំងឱ្យទៅធ្វើជាប្រធាន គយប្រចាំច្រកដូង ៧ដើម នៃស្រុកមេមត់អំឡុងពេលនោះ លោក នូ ស៊ីថា បានយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីទាញយ...Read more
សហភាពអឺរ៉ុប (EU) បានព្រមានជាបន្តទៀត សម្រាប់បន្លែរបស់វៀតណាមដែលនាំចូលទៅក្នុងតំបន់របស់ខ្លួនដោយសារតែ EU រកឃើញថាមានបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់នៅក្នុងបន្លែទាំ...Read more
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា លោកសុខប៊ុនបានត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺក្នុងសំណុំរឿងប្រើអំពើហឹង្សា...Read more
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
ការចិញ្ចឹមត្រីឆ្ដោរល្មើសច្បាប់ច្រើនហួសប្រមាណ ធ្វើអោយមានតម្រូវការត្រីល្អិតយកមកធ្វើជាចំណីត្រីឆ្តោរទាំងនោះច្រើនឡើងៗ ដោយការប្រើឧបករណ៍នេសាទចាប់យកត្រីល្អិតច្រើនជាងគេក្នុង...Read more
| ថ្ងៃនេះ | 659 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8866 | នាក់ |
| ខែនេះ | 78578 | នាក់ |
| ឆ្នាំនេះ | 475586 | នាក់ |
| សរុប | 57826982 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 06:24 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

