យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ពីពលរដ្ឋ និងអ្នកសារព័ត៌មានជាង១០នាក់បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៤ ខែគុម្ភៈ ឆ្នាំ២០១៧នេះអោយដឹងថា កន្លែងអាជ្រៀក ស្តុកឈើក្រញូងដ៏មហិមាមួយស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លងវែង ស្រុកអន្លង់វែង ដែលត្រូវបានគេស្គាល់ថា ម្ចាស់ជាជនជាតិវៀតណាម ឈ្មោះ ចែម៉ាយ ត្រូវបានកម្លាំងចម្រុះចុះបង្ក្រាបបន្ទាប់ពីអ្នកកាសែតបានរាយការណ៍ទៅ ចៅហ្វាយខេត្ត ចៅហ្វាយស្រុក មេព្រៃ និងព្រះរាជអាជ្ញា ប្រហែលជាងមួយម៉ោងក្រោយមក។
ប្រភពដដែលបានអោយដឹងថា ដំបូងឡើយគ្រុមឈ្មួញឈើក្រញូងខាងលើបំរុងបើកឡានបុកទំលុះឡានអ្នកកាសែតដើម្បីបើកផ្លូវរតគេច តែដោយសាឃើញអ្នកកាសែតច្រើន ហើយឡានច្រើនគ្រឿងទៀតនោះទំនងរត់មិនរួច ក៏រថយន្តដឹកឈើក្រញូងម៉ាងឆ្លាម១គ្រឿងនោះ សម្រេចចិត្តបើកថយក្រោយបុកទំលុះទ្វាររបងខ្លួនឯងចូលទៅក្នុងដីរបស់ខ្លួនវិញ។ ប្រភពបានបន្តថា មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ក្រុមឈ្មួញបានចល័តឈើក្រញូងអស់បីឡាន ចេញតាមទ្វារក្រោយ។
ប្រភពព័ត៌មានចុងក្រោយនៅម៉ោងជាង៣រសៀលនេះបានអោយដឹងថា ឈើក្រញូងដែលនៅសល់ក្នុងកន្លលែងស្តុកខាងលើនេះ មិនក្រោម៤ទៅ៥តោននោះទេ តែមិនទាន់មានសមត្ថកិច្ចណាហ៊ានបើកឃ្លាំងនៅឡើយទេ ព្រោះលោក កូយ-កាន់យ៉ា ព្រះរាជអាជ្ញាខេត្តឧត្តរមានជ័យមិនទាន់ទៅដល់។
សូមអ្នកអានរងចាំតាមដានបន្ត ថាតើឈើក្រញូងរបស់ឈ្មួញឈ្មោះ ម៉ាយ ជនជាតិវៀតណាមនេះមានប៉ុន្មានតោនពិតប្រាកដ ហើយសមត្ថកិច្ច និងតុលាការធ្វើយ៉ាងណាបន្តទៀត?៕ ដោយ៖ ផ្លុងរ៉េត






សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ តាំងពីអំឡុងខែមេសា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៨ ខែកញ្...Read more
សហភាពអឺរ៉ុប (EU) បានព្រមានជាបន្តទៀត សម្រាប់បន្លែរបស់វៀតណាមដែលនាំចូលទៅក្នុងតំបន់របស់ខ្លួនដោយសារតែ EU រកឃើញថាមានបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់នៅក្នុងបន្លែទាំ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើរូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
មានការរិះគន់ធ្ងន់ៗថា លោក ស៊ុយសែម ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញ ធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ ដែលធ្វើអោយក្រុមអ...Read more
នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យនេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។
...Read more
ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្តខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។
...Read more
បើទោះជារដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានប្រកាសអោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាមិនអោយប្រព្រឹត្តិអំពើពុករលួយក្តែងៗយ៉ាងណាក៏ដោយ ក៏ទង្វើរបស់ក្រុមគ្រូពេទ្យ...Read more
ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
សូមមើល រូបភាព និងវីដេអូ សកម្មភាពគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មអហឹង្សា ថ្ងៃទី១៥នៅរាជធានីភ្នំពេញ។
...Read more
ការប្រព្រឹត្តិអំពើពុករលួយរបស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈ ហើយជំរុញឲ្យក្រសួងធនធានទឹក និងអង្គភាពប្រឆាំងអំពើពុក...Read more
| ថ្ងៃនេះ | 673 | នាក់ |
| ម្សិលមិញ | 2174 | នាក់ |
| សប្ដាហ៍នេះ | 673 | នាក់ |
| ខែនេះ | 38136 | នាក់ |
| ឆ្នាំនេះ | 532600 | នាក់ |
| សរុប | 57883996 | នាក់ |
| ថ្ងៃទី 17 ខែ 08 ឆ្នាំ 2026 ម៉ោង 06:21 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

