លោកសូតស៊ីសុឃៀង ប្រធានមន្ទីកសិកម្មខេត្តឧត្តរមានជ័យ និង លោក អឹម សាវរឹទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានសហការជាមួយនិងកងកំលាំងអន្តរាគមន៍ពិសេសនៃស្នងការនគបាលខេត្តដឹកនាំដោយលោកឧត្ដមសេនីត្រី ហង្សបូ បានចុះធ្វើការបង្ក្រាបឃ្លាំងស្តុបឈើក្រញូងដ៏ធំជាងនៅស្រុកអន្លង់វែង ដែលត្រូវបានគេស្គាល់ថា ជារបស់ជនជាតិវៀតណាមឈ្មោះ យាយម៉ៃ និង ឈ្មោះទូ ក្រោមបទបញ្ជារបស់ឯកឧត្តមសរថាវីអភិបាលខេត្តឧត្តមានជ័យ បន្ទាប់ពីពលរដ្ឋ និងអ្នកកាសែតជាងជិត២០នាក់បានរាយការណ៍ជូន។
ការបង្ក្រាបខាងលើនេះត្រូវបានមហាជននិងអ្នកតាមដានហេតុការណ័ដាក់ការសង្ស័យថា បានបាត់វត្ថុតាងឈើក្រញូងជាងពាក់កណ្ដាលនៅក្រោយពេលសមត្ថកិច្ចចម្រុះប្រមូលវត្ថុតាងឈើក្រញូងទាំងនោះទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យកាលពីថ្ងៃទី៤ ខែគុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ។
ក្នុងយុទ្ធនាការចុះបង្ក្រាបឃ្លាំងស្តុបឈើក្រញូងនិងធ្វើការរឹបអូសឈើក្រញូងដែលបានធ្វើឡើងមួយថ្ងៃពេញរបស់សមត្ថកិច្ចចម្រុះខេត្តឧត្តរមានជ័យ ដោយធ្វើការឹបអូសបានឈើក្រូងជាង២តោន និងម៉ាស៊ីនតាបចំនួន៣គ្រឿងជញ្ជីងថ្លឹង និងផ្លែរណាជ្រាកជាច្រើននេះបើយោងតាមរបាយការរបស់សមត្ថកិច្ច។
ទីតាំងឃ្លាំងលាក់ទុកឈើក្រញូងដែលសមត្ថកិច្ចបង្ក្រាបខាងលើនេះស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។
ប្រភពច្បាស់ការបានបង្ហើបអោយដឹងថាឈើក្រញូងដែលបានស្តុបទុកនៅក្នុងឃ្លាំងខាងលើមានចំនួនជិត៧តោន ដែលខុសគ្នានិងរបាយការណ៍សមត្ថកិច្ច ដូចមេឃនិងដី ដែលគេសង្ស័យថា សមត្ថកិច្ចទាំងនោះបានត្រូវរ៉ូវនិងឃុបឃិតគ្នាយកឈើទៅលក់នៅគ្រាដែលបញ្ជូនវត្ថុតាងទាំងនោះទៅរក្សារទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។
បើតាមការអោយដឹងពីអ្នកដែលនៅក្នុងហេតុការណ៍បង្ក្រាបនោះ បានប្រាប់អោយដឹងថាឈើក្រញូ
ងដែលសមត្ថកិច្ចរឹបអូសបានចំនួនបីរថយន្ដ៖ ១-រថយន្ដសារ៉ែន ម៉ាកអ៊ីស៊ុយៗ របស់នគរបាលអន្តរាគមន៍ស្នងការ ទី២-រថយន្ដត្រៃតុនរបស់ខណ្ឌ័រដ្ឋាបាលព្រៃឈើ និង ទី៣-រថយន្ដស្ទូចម៉ាកហ្វុយស៊ (ជាប្រភេទឡានស្ទួច)។ អ្នកនៅក្នុងហេតុការណ៍បានបន្ថែមថា រថយន្ដទាំង៣គ្រឿងនេះដាក់ឈើពេញៗ ទាំងអស់។ បើតាមការសន្និដ្ឋានទាំងក្រុមការងារចូលរូមផ្សេងនោះគ្រាន់តែរថយន្ដស្ទួច១គ្រឿងក៏ផ្ទុកបានឈើក្រញូងជាង៣តោនដែរ នេះមិនគិតឈើធ្នង់បូកចូលជាមួយផងនោះ។
លោក សូតស៊ីសុខឃៀង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យលោកមិនបញ្ជាក់អំពីទិនន័យពិតអំពីវត្ថុតាងបទល្មើសឈើក្រញូងដែលបង្ក្រាបបាននោះឡើយ នៅថ្ងៃអាទិត្យ ទី៥ ខែគុម្ភៈ ឆ្នាំ២០១៧នេះ។
រីឯលោក អឹមសាវរឹទ្ធ ក៏ឆ្លើយមិនខុសគ្នាប៉ុន្មានដែរ លោកថារងចាំបន្តិចបើចង់ច្បាស់អោយសួរទៅលោក ប្រៃងាម ដែលជាមន្ត្រីមន្ទីរព័ត៌មានទៅវិញ នេះហើយដែលគេកំពុងសង្ស័យថាមន្រ្តីជំនាញពាក់ពន្ធ័កំពុងតែឆ្លើយដាក់គ្នាដែលធ្វើអោយវត្ថុតាងឈើក្រញូងបាត់ច្រើនដ៏សែនលើសលុប។
ចែម៉ាយ ឬយាយម៉ាយ ម្ចាស់ឈើក្រញូងខាងលើបានប្រាប់កម្ពុជាសុវណ្ណភូមិកាលពីម្សិលមិញថា គាត់បានព្យាយាមខលទូរស័ព្ទហៅក្រុមអ្នកកាសែតជាង១០នាក់នោះ អោយដកខ្លួនចេញពីកន្លែងស្តុកឈើរបស់គាត់ទៅ ចាំគាត់អោយលុយ តែអ្នកកាសែតទាំងនោះមិនព្រមដកថយ រួចក៏បិទទូរស័ព្ទបាត់ទៅ។
សូមថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋមិត្តអ្នកអានជួយធ្វើការប៉ាន់ប្រមាណចំនួនឈើដែលដាក់៣រថយន្តខាងលើផងថា វាអាចមានទម្ងន់ប៉ុន្មានតោ?៕ ដោយ៖ សហការី + ផ្លុងរ៉េត






ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ អរីយ្យធម៌វ័យចំណាស់មួយនៅលើសកលលោក ហើយជាពិសេសប្រទេសមួយនេះសំបូរទៅដោយធនធានធម្មជាតិ ដូចជារ៉ែមាស រ៉ែត្បូង ទឹកដីព្រៃព្រឹក្សា មច្ឆារស់នៅព...Read more
យីហ៊ឺសិប្បនិម្មិត រួមទាំងបបែល ប្រមាណជិត២០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែធ្វើការឃាត់បានជាបន្តបន្ទាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ វេលា...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
រថយន្តដឹកសាំងដែលមានស្លាកយីហោ សូគឺម៉ិច ដែលត្រូវបានគេស្គាលថា ជារបស់លោកសុកគង់មហាសេដ្ឋីស្រុកខ្មែរ លួចដឹកឈើក្រញូងពេញស៊ីតេនសាំង ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន...Read more
Important
Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
នារីវ័យក្មេងម្នាក់ចុះលេងទឹក នៅបឹងយក្សឡោម មិនបានប្រុងប្រយ័ត្នពាក់អាវពោងការពារលង់ទឹកស្លាប់ខណៈមកកំសាន្តនៅខេត្តរតនគីរីដែលធ្វើអោយមហាជនភ្ញាក់ផ្អើលចោមរោមមើលឈូឆរ...Read more
នៅរសៀលម៉ោង១២និង២៧នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មានបុរស់ម្នាក់ខលទូរស័ព្ទជេរប្រមាត និងគំរាមកំហែងដល់លោក ផ្លុង-រ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ នេះបើតាមការអោយដឹងព...Read more
កូន
អាឡូ ជំរាបសួរ អ្នកម៉ែ!
ម៉ែ
អាឡូ ចាស! កូនសម្លាញ់ ម៉ែនឹកកូនណាស់ បាត់កូនមួយរយៈពុំដែលឃើញទូរស័ព្ទមកលេងម៉ែសោះ តើកូនរវល់ម...Read more
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា លោកសុខប៊ុនបានត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺក្នុងសំណុំរឿងប្រើអំពើហឹង្សា...Read more
កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឈន៍បែបជំហ៊ានគីញគគ់ នេះបើយោងតាមប្រសាសន៍របស់លោកនាយកយករដ្ឋមន្ត្រី ហ៊ុនសែន ហើយគេសង្កេតឃើញថា មានប្រជាពលរដ្ឋកម្ពុជាជាច្រើនសែននាក់អត់ការងារធ្វើបានធ...Read more
| ថ្ងៃនេះ | 543 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8750 | នាក់ |
| ខែនេះ | 78462 | នាក់ |
| ឆ្នាំនេះ | 475470 | នាក់ |
| សរុប | 57826866 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:15 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

