មានសេចក្ដីរាយការណ៍មកថាសព្វថ្ងៃនេះមានក្រុមហ៊ុនមួយដែលទទួលបានការប្រមូលផលអនុផលព្រៃឈើនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចគ្រួសារកងទ័ពរបស់កងពលធំលេខ៣នៅក្នុងស្រុកជាំក្សាន្ដខេត្តព្រះវិហារ ដោយធ្វើការដឹកជញ្ជូនឈើអត់ច្បាប់ ហើយមិនមានការត្រួតពិនិត្យពីស្ថាប័ណជំនាញដើម្បីប្រម៉ូលថវិការចូលរដ្ឋ ដែលកំពុងតែល្បីថា តំណាងក្រុមហ៊ុនបានធ្វើការចែកចាយលុយដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័ណ រហូតដល់ទៅបីខេត្ត គឺខេត្តព្រះវិហារ ខេត្តឧត្តមានជ័យ និងខេត្តបន្ទាយមានជ័យ។
ប្រភពពីស្រុកជាំក្សាន្ដខេត្តព្រះវិហារមកថា មានព្រៃសហគមន៍ជាច្រើនដែលកំពុងតែរងការកាត់បំផ្លាញ់ពីសំណាក់ក្រុមហ៊ុនដែលបានត្រូវរ៉ូវគ្នាជាមួយនិងអាជ្ញាធរនិងស្ថាប័ណពាក់ព័ព្ធធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងអនាធិប្បតេយ្យទាំងចេញពីព្រៃទាំងដឹកយកទៅចែកចាយទៅតាមដេប៉ូនៅ ខេត្តបន្ទាយមានជ័យ។
បើតាមការអោយដឹងពីនាក់ជិតស្និតនិងក្រុមហ៊ុនពឹងពាក់ជួយមើលការខុសត្រូវតាមដងផ្លូវខេត្តឧត្តរមានជ័យមកថា រហូតមកដល់ពេលនេះក្រុមហ៊ុនខាងលើបានធ្វើការដឹកជញ្ជូនឈើអត់ច្បាប់ទៅចែកចាយដេប៉ូនៅ
ខេត្តបន្ទាយមានជ័យ មានចំនួន១១រថយន្ដម៉ាកយីឌុបហើយបើគិតត្រឹមយប់ថ្ងៃទី២០ ខែគុម្ភៈ ឆ្នាំ២០១៧នេះ ដែលរថយន្តនីមួយៗសុទ្ធតែដាក់ឈើលើសទម្ងន់ ដែលសាធារណការណ៍បានកំណត់ ដោយក្នុងមួយរថយន្ដម៉ាកយីឌុបផ្ទុកឈើបានជាង៥០ម៉ែត្រគូបឯណោះ។
យោងតាមរបាយការណ៍ដែលអ្នកយកព័ត៌មានយើងទទួលបានខ្លះៗនោះ៖ ១-នៅយប់ថ្ងៃទី១៥គុម្ភៈ ឆ្នាំ២០១៧ ក្រុមហ៊ុនខាងលើក៍បានធ្វើសកម្មភាពដឹកឈើចេញពីស្រុកជាំក្សាន្ដខេត្តព្រះវិហារឆ្លងកាត់ខេត្តឧត្តរមានជ័យទៅធ្វើការចែកចាយនៅខេត្តបន្ទាយមានជ័យពេញ ១រថយន្ដម៉ាកយីឌុប ២-ថ្ងៃទី១៧ ចំនួន៣រថយន្ត ៣-ថ្ងៃទី១៨ចំនួន៣រថយន្ត និងទី៤-យប់ថ្ងៃទី២០ ខែគុម្ភៈ ឆ្នាំ២០១៧នេះចំនួន៣រថយន្តទៀត។
ក្រុមហ៊ុននេះដែរត្រូវបានប្រជាពលរដ្ឋស្រុកជាំក្សាន្ដរាយការណ៍មកថា បានកាប់ អារជ្រៀកបំផ្លាញព្រៃឈើយ៉ាងអានាធិប្បតេយ្យមិនថា នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចគ្រួសារកងទ័ពគំរបព្រៃឈើអចិន្រ្តៃរបស់រដ្ឋឬក៏ព្រៃសហគមន៍នោះឡើយ ពោលគឺកាត់គ្មានសល់ចន្លោះឡើយ។
ក្រុមហ៊ុនមិនច្បាស់លាស់ខាងលើនេះ មិនត្រឹមតែបំផ្លិចបំផ្លាញធនធានធម្មជាតិប៉ុណ្ណោះទេថែមទាំង បំបាត់ពន្ធចូលរដ្ឋ និងថែមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដោយដឹកជញ្ជូនឈើលើសចំណុះដែលផ្វើអោយផ្លូវជាតិលេខ១៧៤ រងការទ្រុឌទ្រោមជាបន្ដើរហើយ។
ប្រភពពីអ្នកយកព័ត៌មានយើងបានអោយដឹងថា អ្នកចេញមុខរត់ការណ៍បង់លុយតាមដងផ្លូវ អោយរថយន្តដឹកឈើខាងលើនេះមានច្រើននាក់ ក្នុងនោះគេស្គាល់មនុស្ស២ពីរនាក់ម្នាក់ឈ្មោះ មាន ភេទប្រុស មានតួនាទីជាប៉ូលីសអត្តរាគមន៍ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ម្នាក់ទៀតឈ្មោះ តាប ភេទប្រុស ជាទាហ៊ាននៅកងពលលេខ៤។
ប្រជាពលរដ្ឋសូមអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន ជាពិសេសលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន តែងតាំងបន្ថែមក្នុងការបង្ក្រាបបទល្មើសព្រៃឈើសូមជួយដាក់ការស៊ើបអង្កេត និងចាត់វិធានការទៅលើក្រុមហ៊ុននេះដែលកំពុងតែបំផ្លាញសម្បត្តិធម្មជាតិដែលជាសម្បត្តិរួមរបស់រាស្ត្រ និងរដ្ឋ៕ សហការី + ផ្លុងរ៉េត






ហាងកាហ្វេណូគាររបស់វៀតណាមបីកន្លែង ស្ថិតនៅក្នុងក្រុងសៀមរាប រងការចោទថា គៀបសង្កត់ទៅលើកម្មករស្រីខ្មែរដែលបំរើក្នុងរបស់ខ្លួន និងគំរាមសម្លាប់ បើសិនពួកគេទៅធ្វើការកន្លែងផ្សេង ព្រ...Read more
បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយសើចសប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើរូបភាពខាងក្...Read more
រឿងដ៏ចម្លែកដែលពុំដែលធ្លាប់លឺមួយបានកើតឡើងដោយ គ្រូពេទ្យបង្អែក ផ្នែកវះកាត់ម្នាក់បានរត់គេចខ្លួនពីមន្ទីរពេទ្យបង្អែកខេត្តក្រចេះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទ...Read more
ក្លឹបក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែលមានទីតាំងនៅទល់មុខនឹងវត្តដំណាក់ ក្រុងសៀមរាប កំពុងចាក់ភ្លេងបង្កសំឡេងខ្លាំង ដើម្បីមុខរបររកស៊ីជារៀងរាល់យប់។ ការចាក់សំឡេងឮខ្លាំង ដោយប្...Read more
ដីភ្នំនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យជាច្រើនកន្លែងកំពុងប្រឈមនឹងការឈូសឆាយ កាយយកអាចម៏ដីលក់យ៉ាងអណាធិបតេយ្យ បំភ្លេចបំផ្លាញភ្នំធម្មជាតិ ពីសំណាក់ក្រុមជនខិលខូច ដោយគេពុំដឹងថា ការ...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
ពាក្យស្លោកមួយបានពោលថា កូលាបតែងមានបន្លា រីឯស្នេហាតែងមានឧប្បសក្តិ អ្នកខ្លះមានស្នេហាមានសេចក្តីសុខ អ្នកខ្លះមានស្នេហាបែជាមានទុក្ខ ដោយសាការព្រាត់ប្រាស បែកបាក់ មិនទទួលប...Read more
មន្ត្រីតុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានចេញដីកាកោះហៅលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក ឲ្យចូលបំភ្លឺ ...Read more
អ្នកមិនឯកោទេប្រសិនបើលោកអ្នកមានបុត្រធីតាធ្វើរោគវិនិច្ឆ័យទៅកើតមាននូវជំងឺ ទឹកនោមផ្អែម។ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានកុមារប្រមាណជាង ១៣០០០ នាក់ កើតមានជំងឺទឹកនោមផ្អែមប្រភេទ...Read more
| ថ្ងៃនេះ | 377 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8584 | នាក់ |
| ខែនេះ | 78296 | នាក់ |
| ឆ្នាំនេះ | 475304 | នាក់ |
| សរុប | 57826700 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:28 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

