ប្រភពពី ប្រជាសហគមន៍ក្នុង ឃុំស្រែគរ បានឲ្យដឹងថា មានរថយន្តបង្កុង និងរថយន្តយីឌុបជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ ដឹកឈើចេញពីតំបន់ក្រៅបាតអាងចូលទៅក្នុងតំបន់បាតអាងរួចទើបដឹកចេញពីតំបន់បាតអាងទៅកាន់បណ្តារខេត្តនានាយ៉ាងរលូនព្រោះមានការឃុបឃិតជាមួយសមត្ថកិច្ចជាច្រើនស្ថាប័ន។
ប្រភពពីសមត្ថកិច្ចតូចតាចបានឲ្យដឹងថា មានមនុស្សម្នាក់ឈ្មោះ ជ័យ ជាអ្នករត់ការបើកផ្លូវឲ្យរថយន្តធំៗដឹកឈើចេញពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ទៅកាន់បណ្តារខេត្តផ្សេងៗ ក្នុងនោះក៏មានការដឹកឈើចេញទៅស្រុកយួនតាមច្រករបៀងជាច្រើនកន្លែងក្នុងខេត្តស្វាយរៀងផងដែរ។
ជាក់ស្តែងថ្មីៗនេះសមត្ថកិច្ចចម្រុះឆែកឆេរទីតាំងស្តុកឈើរបស់ឈ្មួញ នៅក្នុងស្រុករមាសហែក និងស្រុករំដួល ខេត្តស្វាយរៀងហើយរកឃើញឈើខុសច្បាប់រាប់រយម៉ែត្រគូប។ ប្រភពពីប្រជាពលរដ្ឋ រស់នៅ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថា បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ខាងក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ កំពុងកើតឡើងយ៉ាងរាលដាលដោយសារក្រុមឈ្មួញ ប្រើប្រាស់អាជ្ញាប័ណ្ណ ក្រុមហ៊ុនសំអាតបាតអាងធ្វើឲ្យឈើខុសច្បាប់ក្លាយជាឈើស្របច្បាប់។ ប្រជាសហគមន៍ក្នុង ឃុំស្រែគរ ស្រុកសេសាន បានឲ្យដឹងថា អាជ្ញាធរខេត្តស្ទឹងត្រែង មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ច ពាក់ព័ន្ធដទៃទៀត មិនត្រួតពិនិត្យឈើខុសច្បាប់ដែលឈ្មួញដឹកចេញពីតំបន់ក្រៅបាតអាង ចូលទៅក្នុងតំបន់ផ្ទៃអាងទំនប់ វារីអគ្គិសនីសេសានក្រោម២នោះទេ។
ផ្ទុយទៅវិញពួកគេឃុបឃិតឲ្យមានបទល្មើសកើតឡើងយ៉ាងអនាធិបតេយ្យដើម្បីជាថ្នូរនឹងផលប្រយោជន៍ យ៉ាងសុខស្រួល។
សកម្មជនព្រៃឈើក្នុង ខេត្តស្ទឹងត្រែង និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ឈើក្នុងផ្ទៃអាងទំនប់ វារីអគ្គិសនី សេសានក្រោម២ត្រូវបំផ្លាញអស់ ទាំងស្រុងតាំងពីអំឡុងឆ្នាំ២០១៥ ព្រោះឈ្មួញកាប់ដឹក ជញ្ជូនធ្វើអាជីវកម្មយ៉ាងពេញបន្ទុក។ ចំណែកឈើដែលឈ្មួញដឹកចេញបច្ចុប្បន្នគឺជាឈើដែលគេកាប់នៅក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីហើយជ្រកនៅក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុន សំអាតបាតអាង យ៉ាងរលូនព្រោះមានមន្ត្រីជំនាញ និងសមត្ថកិច្ចពុករលួយមួយចំនួនជួយបិទបាំង។
ក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេសលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរបណ្តែតបណ្តោយតទៅទៀតទេព្រោះព្រៃឈើ ក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ កំពុងប្រឈម៕ សហការី






បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាមផ្លូវជាតិលេខ៦ ខាងកើតភ្លើងស្តុបទន្លេសាប បានព្...Read more
យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្ល...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ប្រភពព័ត៌មានបានអោយដឹងថា មន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែធ្វើព្យុះភ្លៀង នៅម្ដុំផ្សារ ការបី ដែលមានទីតាំង ស្ថិតក្នុងឃុំធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យប្...Read more
នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ប្រភពព័ត៌មានពីមន្ត្រីស្និទ្ធនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ត្រីស្និទ្ធនឹងឯកឧត្តម នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីវេលាម៉ោង១៥រសៀល នាថ្ង...Read more
ប្រជាពលរដ្ឋនៅឃុំកណ្តែកមួយក្រុមបានលួចបង្ហើបអោយដឹងថា លោកខាំលឿមេឃុំកណ្តែកកំពុងតែកាប់រានដើមរាំងទឹក ព្រមទាំងចាក់ថ្នាំសំលាប់ដើមរាំងមិនអោយដុះឡើងវិញ ដើម្បីយកដីធ្វើស្រែប្រាំ...Read more
មានសេក្តីរាយករាណ៍មកថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឈ្មោះ រ័ត្នចាន់ណា មិនបានអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមតួនាទីនិងភារកិច្ចរបស់ខ្លួននោះទេ តែផ្ទុយទៅវិញលោក រ័ត្នចាន់ណា កំព...Read more
តាំងពីយម់ថ្ងៃ១៧ឈានចូលទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែលអគ្គីភ័យបានឆាបឆេះក្លឹបកម្សាន្ត ហ៊ីបហប់ រហូតមកដល់ព្រឹកថ្ងៃទី១៩នេះ ក្រុមប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតែមានការមន្ទិលសង្ស័យថា ម...Read more
| ថ្ងៃនេះ | 1300 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 1300 | នាក់ |
| ខែនេះ | 16843 | នាក់ |
| ឆ្នាំនេះ | 299495 | នាក់ |
| សរុប | 57650891 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 10:36 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

