គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត្ត គ្មានអ្នកបង្ក្រាបមានតែអ្នកដាក់ខែយកលុយ

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 27 ខែ 02 ឆ្នាំ 2017 វេលាម៉ោង 09:36 នាទី ចំនួនអានៈ 1886

ជារៀង​រាល់​យប់​មាន​រថ​យន្ត​ យីឌុប ដឹក​ឈើ​លើស​ទម្ងន់​ និង​គ្មាន​ច្បាប់​អនុញ្ញាតិពិត​ប្រា​កដ​ ដឹក​ចេញ​ពីស្រុក​ ​ជាំក្សាន្ត ខេត្តព្រះ​វិហារ ឆ្លង​កាត់​ខេត្តឧត្តរ​មាន​ជ័យ ឆ្ពោះ​ទៅ​ខេត្តបន្ទាយ​មាន​ជ័យដែល​មាន​មេការ​ធំម្នាក់​ឈ្មោះ ចិន (ឈ្មោះហៅក្រៅ) ជាប៉េអឹម​ផ្ទៃប្រទេស ជាអ្នក​រត់​ការ​បង់​លុយ​អោយ​សមត្ថកិច្ច​តាម​ដង​ផ្លូវ គ្រប់​ខេត្តក្រុង​ ​គ្រប់​ជាន់​ថ្នាក់។

ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា លោក ចិន ដែល​ជា​មេការ​រត់ការ​អោយ​ឡាន​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ ដួង​ស្រួច ខាង​លើ​នេះ កាល​ពី​ដើម​ឡើយ​នៅ​ខេត្ត​សៀមរាប មាន​ដេប៉ូលក់​ឈើ​នៅ​ផ្លូវ​៦០​ម៉ែត្រ តែ​បន្ទាប់​ពី​បែក​ផ្លូវ​គ្នា​ជា​មួយ​ភរិយា ក៏បាត់​មុខ​មួយ​រយៈ ស្រាប់​តែ​ពេល​នេះ​លេខ​ព័ត៌​មាន​មក​ថា លោក​ ចិន បាន​ក្លាយ​ជា​អ្នក​មាន​លុយមាន​អំ​ណាច​ ក្លាយ​ជាប៉េអឹម​ផ្ទៃ​ប្រ​ទេស ហើយ​ជា​មេការ​រត់​ការ​អោយ​ឡាន​យី​ឌុប​ទាំង​ខ្សែៗជារៀង​រាល់​មយ់​ពី​ខេត្តព្រះ​វិហារ​ទៅ​ខេត្តបន្ទាយ​មាន​ជ័យ ដោយ​មិន​មាន​សមត្ថកិច្ចណាគេ​ត្រួត​ពិនិត្យ​នោះ​ទេ ព្រោះ​ប្រ​ភព​បាន​អះអាង​ថា លោក​ចិន​បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​អស់​ហើយ។

អ្នក​យក​ព័ត៌មាន​យើង​បាន​ប្រាប់​ថា គាត់​បាន​ទៅ​ថត​រថយន្ត​ដឹក​ឈើ​ខាល​លើ​ជាច្រើន​លើក​ជាមួយក្រុម​សមត្ថ​កិច្ច តែ​ត្រូវ​បាន​សមត្ថកិច្ច​ មេការ​ដឹក​ឈើ​គេ​ប្រាប់​ថា មាន​ច្បាប់​ តែ​គេ​មិន​បាន​អោយ​អ្នក​កាសែត​ណាម្នាក់​បាន​ឃើញ​ច្បាប់​អនុញ្ញាតិ​របស់​ពួកគេ​នោះ​ទេ នេះ​ដែល​ជាហេតុ​ធ្វើ​អោយ​មាន​ការ​សង្ស័យ​ថា រថ​យន្ត​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ ដួងស្រួច មិន​មាន​ច្បាប់​ពិត​ប្រាកដ​នោះ​ទេ ហើយ​បើ​មាន​ច្បាប់​ត្រឹម​ត្រូវ​មែន ដឹក​តាម​ចំនួន​កំណត់​មែន ក៏មិន​ចាំ​បាច់​ បង់​លុយ​ដាក់​ខែ​អោយ​សមត្ថកិច្ច​តាម​ផ្លូវ​​នោះ​ដែរ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំភ្លឺពី​​លោក ចិន និងតំណាង​​ក្រុម​ហ៊ុន​ ដួង​ស្រួច បាន​ទេពាក់​ព័ន្ទ​ការ​ដឹក​ជញ្ជូន​ឈើ​យ៉ា​ង​អាណាធិប្បតេយ្យ​ខាង​លើ​នេះ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង។

លោក ឃុន ប៊ុនហេង នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​អន្លង​វែង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី២៧ ខែគិម្ភៈ ឆ្នាំ២០១៧នេះថា លោក​ធ្លាប់​បាន​ឆែក​មើល​ដែរ តែ​មិន​បាន​ឆែក​គ្រប់​ឡាន​នោះទេ លោក​ថាកាល​លោក​ឆែក​មើល​ឃើញ​ថា មាន​ច្បាប់។ លោក​នាយ​ផ្នែក​បានបន្ថែមថា បើ​ចង់​ដឹង​ច្បាស់​ពី​ច្បាប់​ទម្លាប់​ ឬដឹក​ប៉ុន្មាន​ម៉ែត្រគូប​នោះ​សុំ​អោយ​អ្នក​កាសែត​សួរ​ទៅ​គល់​ សួរទៅ​ខាង​ក្រុម​ហ៊ុន​គេ​ផ្ទាល់​នៅ​ឯខេត្ត​ព្រះ​វិហារ​នោះ​ទៅ​ ព្រោះ​ជួន​កាល​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ​ឆ្លង​កាត់​ក៏មិន​បាន​ប្រាប់​លោក​ផង​ដែរ។

សូម​ឯកឧត្តម ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​ មេត្តាត្រួតពិនិត្យ​ក្រុម​ហ៊ុន ដួងស្រួច ដែល​ប្រើ​សុទ្ធតែរថ​យន្ត​យី​ឌុប​ដឹក​ឈើ​ពេញ​ហៀរ​ជារៀង​រាល់​យប់​ពី​ខេត្ត​ព្រះវិហារ ឆ្លង​កាត់​ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់វែង ក្រុង​សំរោង​ ឆ្ពោះ​ទៅ​ខេត្តបន្ទាយ​មាន​ជ័យទាំង​នេះផង ព្រោះ​គេ​សង្ស័យថា ក្រុម​ហ៊ុន​ខាង​លើ​នេះអាច​មិន​មាន​ច្បាប់​ត្រឹម​ត្រូវ ហើយ​ដឹក​ឈើ​លើស​ទម្ងន់​ ជា​ហេតុ​នាំ អោយ​បាក់​ស្ពាន ខូច​ថ្នល់ បាត់​បង់​ថវិការ​របស់​រដ្ឋ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1665ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1913ដង បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1823ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1577ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន1829ដង បុរសម្នាក់ត្រូវសង្សារខាំលិង្គដាច់មួយកំណាត់   អាន1779ដង ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក   អាន2933ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន3078ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1720ដង សម្រែក​ព្រឹក្សា ដាក់បណ្តាស្សាចោរជនក្បត់ជាតិ   អាន1742ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:50