លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញឹកញាប់ណាស់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 03 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 03:51 នាទី ចំនួនអានៈ 1682

បាឡុងហោះ​របស់​ក្រុម​ហ៊ុន​ឯកជន​មួយនៅ​ក្នុង​ក្រុង​សៀមរាប បាន​ធ្លាក់ចុះមកដល់ដី នៅ​ចំនុច​ភូមិ​ទឹក​ថ្លា សង្កាត់​ទឹកវិល ក្រុង​សៀមរាប នៅ​វេលាម៉ោង​៦និង​៣០នាទីព្រឹក​​ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៧នេះ បណ្តាល​អោយ​ភ្ញៀវទេសចរណ៍បរទេស និង​អ្នក​បញ្ជាបាឡុងចនួន០៩នាក់ ភ័យព្រលឹងចុងសក់។

ប្រភព​ព័ត៌មាន​បាន​អោយដឹងថា បាឡុង​ហោះ​ខាង​លើ​នេះបាន​ហោះ​​ចេញពីចំនុច ភូមិសាស្ត្រ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីមើលទេសភាព ស្រាប់តែមកដល់ ចំណុចកើត​ហេតុ​ខាងលើ​​ក៏ស្រាប់​តែ​ធ្លាក់ចុះក្រោម​ដល់ដី​ដោយមិនដឹងពី​មូលហេតុអ្វី​នោះ​ទេ តែសំណាងល្អ មិនមានភ្ញៀវ ទេសចរណាម្នាក់ រងរបួសនោះឡើយ។

លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាល ក្រុងសៀមរាប បានឲ្យដឹងថា នៅក្នុងបាឡុងនោះ មានដឹកភ្ញៀវទេសចរ និងអ្នកបញ្ជារ បាឡុងសរុបចំនួន០៩នាក់ ជនជាតិ កូរ៉េ ៤នាក់ អឺរ៉ុប ៤នាក់ និង​ខ្មែរ១នាក់ជាអ្នក​បញ្ជាបាឡុងហោះខាង​លើ​នេះ។ លោអធិការ​បានបន្ថែមថា ក្នុង​ហេតុការ​ធ្លាក់​បាឡុងហោះ​ខាងលើ​នេះ​មិន​បណ្តាល​អោយ​នរណាម្នាក់​រង​របួស​ឡើយ។

អ្នក​ដែល​ឃើញ​ហេតុការណ៍ខាង​លើ​នេះ​បាន​សន្និដ្ឋានថា បាឡុងដែល​ធ្លាក់​នេះ​អាច​បណ្តាល​មក​ពី​ខ្វះ​បច្ចេក​ទេស ឬអាច​បណ្តាល​មក​ពី​អស់​ហ្គាស។

សូម​រំលឹក​ផង​ដែរ​ថា កាល​ពី​សម័យ​លោក ស៊ូ-ភិរិន្ទ នៅ​កាន់​ជា​អភិបាល​ខេត្តសៀមរាប លោក​ធ្លាប់​បាន​ផ្អាក​ការ​ហោះហើរ​បាឡុង​ហោះខាង​លើនេះ​អស់​ជាច្រើន​ខែ ព្រោះ​បាឡុង​បាន​ធ្លាក់​ជាញឹក​ញាប់​ណាស់​ពេក ហើយគ្រាមួយនោះមានជនជាតិជប៉ុនម្នាក់បានស្លាប់បាត់បង់ជីវិត ក្នុង​ចំណោមភ្ញៀវទេសចរណ៍ជាច្រើននាក់ ក្នុងហេតុការណ៍ធ្លាក់បាឡុងហោះរបស់​ក្រុម​ហ៊ុន​ដដែលនេះ។

ពល​រដ្ឋ​ខេត្តសៀមរាប​រិះគន់ថា បើ​បាឡុងនេះធ្លាក់​ញឹក​យ៉ាង​នេះ គង់​តែថ្ងៃណាមួយធ្វើ​អន្តរាយដល់​ជីវិត​ភ្លៀងទេសចរណ៍មិន​ខាន ដូច្នេះលោក ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប និង​មន្ទីរទេសចរណ៍ខេត្តឈរ​អោបដៃមើល​ដល់​ណាទៀត មេចមិន​បិតចោលទៅ។

កម្ពុជាសុវណ្ណភូមិ​មិន​អាច​សុំ​ការ​ពន្យល់ពី​ម្ចាស់​ក្រុម​ហ៊ុន​ បាឡុង​ហោះ​ខាងលើ​នេះ​បាន​ទេ ព្រោះ​គ្មាន​លេ​ខទូរស័ព្ទ​សំរាប់​ទាក់​ទង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1709ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1651ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន1624ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1845ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1846ដង អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​កោះហៅក្រុម​តុលាការខេត្ត ព្រះវិហាររឿងដោះលែងកូនអ្នកមាន?...    អាន1838ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1835ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1815ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1895ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1622ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      343នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8550នាក់
ខែនេះ    78262នាក់
ឆ្នាំនេះ   475270នាក់
សរុប   57826666នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:02