ក្រុមហ៊ុនសំអាតបាតអាងទំនប់វារីអគ្គីសនីសេសានក្រោម២ ដែលត្រូវបានគេរាយការណ៍មកថា ជារបស់លោក ឧកញ្ញា គិត-ម៉េត ដែលជាអ្នកមានមហាសាលម្នាក់ក្នុងចំណោមអ្នកមានជាច្រើននៅកម្ពុជាត្រូវបានក្រុមប្រជាសហគមន៍ក្នុងឃុំស្រែគរឲ្យដឹងថា មានរថយន្តបង្កុង និងរថយន្តយីឌុបជាច្រើនគ្រឿងធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ដឹកឈើប្រណិតខុសច្បាប់ចេញពីតំបន់ក្រៅបាតអាង ចូលទៅក្នុងតំបន់បាតអាងរួចទើបដឹកចេញពីតំបន់បាតអាងយកទៅលក់ចែកចាយតាមបណ្តារខេត្តនានាយ៉ាងរលូនគ្មានសមត្ថកិច្ចណាម្នាក់ហ៊ានក្អកនោះទេ ដែលនេះជាហេតុធ្វើអោយក្រុមសហគមន៍និងពលរដ្ឋមានការសង្ស័យថា អាចមានការពុករលួយណាមួយរវាងម្ចាស់ក្រុមហ៊ុននិងសមត្ថកិច្ចគ្រប់គ្រងនៅទីនោះ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុង ស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងទៀតថា បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ខាងក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ កំពុងកើតឡើងយ៉ាងរាលដាលដោយសារក្រុមឈ្មួញ ប្រើប្រាស់អាជ្ញាប័ណ្ណ ក្រុមហ៊ុនសំអាតបាតអាងធ្វើឲ្យឈើខុសច្បាប់ក្លាយជាឈើស្របច្បាប់។
ប្រជាសហគមន៍ក្នុង ឃុំស្រែគរ ស្រុកសេសាន បានឲ្យដឹងផងដែរថា អាជ្ញាធរខេត្តស្ទឹងត្រែង មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ច ពាក់ព័ន្ធដទៃទៀត មិនត្រួតពិនិត្យឈើខុសច្បាប់ដែលឈ្មួញដឹកចេញពីតំបន់ក្រៅបាតអាង ចូលទៅក្នុងតំបន់ផ្ទៃអាងទំនប់ វារីអគ្គិសនីសេសានក្រោម២នោះទេ ដោយពលរដ្ឋចោទសួរថា មកពីអំណាច និងទឹកប្រាក់លោក ឧកញ្ញា គិត-ម៉េង ធំពេកមិនហ៊ានបង្ក្រាប ឬមកពីផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយទេដឹង?
សកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ឈើក្នុងផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ដែលជាក្រុមហ៊ុនរបស់លោកឧកញ្ញាគិតម៉េងនេះ ត្រូវបានបំផ្លាញអស់ទាំងស្រុងតាំងពីអំឡុងឆ្នាំ២០១៥មកម្លេះ ព្រោះក្រុមឈ្មួញបាន កាប់ ដឹកជញ្ជូន ធ្វើអាជីវកម្ម យ៉ាងពេញបន្ទុក។ ចំណែកឯឈើដែលឈ្មួញដឹកចេញបច្ចុប្បន្ននេះ គឺជាឈើដែលគេកាប់នៅក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីហើយជ្រកនៅក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុនសំអាតបាតអាងតែប៉ុណ្ណោះ។
លោក សេង មេការម្នាក់របស់លោកគិតម៉េង ដែលត្រូវបានគេរាយការណ៍មកថា ជាអ្នកចាំសម្របសម្រួលផ្នែកហិរញ្ញវត្ថុជាមួយសមត្ថកិច្ចគ្រប់ជំនាញមិនអាចសុំការពន្យល់បានទេនៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧នេះ ព្រោះទូរស័ព្ទចូលនិយាយបានតែបីបួនម៉ាត់ លោកឆ្លើយថា ជាប់រវល់មេខលមកចាំលោកខលមកវិញ រួចក៏បាត់សូន្យឈឹង។
កម្ពុជាសុវណ្ណភូមិក៏មិនអាចសុំការសុំការបកស្រាយពីលោកឧកញ្ញា គិត-ម៉េង បានដែរព្រោះមិនមានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង។
សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់សួរមន្ត្រីក្រោមឱវាតរបស់ខ្លួនពាក់ព័ន្ទទៅនិងបទល្មលសព្រៃឈើថា ˝តើភ្នែកទៅណាអស់ហើយ ព្រោះឈើគេដឹកនឹងឡាន ឬមួយអាហ្នឹងៗគេដែរ?˝ តែសំនួររបស់សម្តេចនេះ មានប្រសិទ្ធិភាពតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ មិនបានមួយចំអិនកម្ពឹសផង មន្ត្រីក្រោមឱរបស់សម្តេច នាំគ្នាលួចស៊ីក្រោមតុដដែល។
មន្ត្រីជំនាញពាក់ព័ន្ធបទល្មើសព្រៃឈើគួរចាត់វិធានការលើករណីខាងលើនេះផង កុំចាំតែសម្តេចស្រែកទើបក្រោកពីដេកទាំងមមីងមមើងរត់ឆ្លេឆ្លាដូចមាន់រកពងនោះ៕ ដោយ៖ ផ្លុងរ៉េត






រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈក្រុម ឈ្មួញដឹកចេញ ពីភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ បម្រុងឆ្ពោះទៅ ទីផ្សារងងឹតឯព្រំប្រទល់ ប្រទ...Read more
នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង+ខេត្តសៀមរាប កម្លាំងសមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃ២កន្លែង និងផ្ទះពលរដ្ឋមួយកន្លែង...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។
...Read more
នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យនេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។
...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ!
១-គម្រោងដីឡូតិ៍
២-ផ្ទះល្វែងអាជីវកម្ម
៣-ផ្ទះវីឡាលំហែបែបថៃ
សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ក្រុមប្រជាពលរដ្ឋរស់នៅ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសម្ដែងនូវការហួសចិត្ត ស្របពេលដែលសកម្មភាពដឹកជញ្ជូនឈើមកស្តុកក្នុងផ្ទៃអាងកើតមានឡើងជាច្រើនឆ្នាំកន្លងមករហូតដល់ពេលបច្ច...Read more
ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នកលេងបណ្តាញសង្គម (Facebook) នៅកម្ពុជា បានធ្វើការរិះគន់ខ្លាំងៗថា ក្រុមអ្នករៀបចំកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បានធ្វើខ្លោងទ្វារពីរនៅចំផ្លូវចូលទៅប្...Read more
មនុស្សមួយគ្រួសារមានគ្នាបីនាក់ ត្រូវបានឃាត្តករសម្លាប់ចងផ្អោបគ្នា និងដុតទាំងផ្ទះទាំងមនុស្សបំផ្លាញភស្តុតាង នៅយប់រំលងអាធ្រាត្យ ថ្ងៃទី២០ឈានចូលទី២១ ខែវិច្ឆកា ឆ្នាំ២០១៤នេះ ដែលគ្រួ...Read more
| ថ្ងៃនេះ | 377 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8584 | នាក់ |
| ខែនេះ | 78296 | នាក់ |
| ឆ្នាំនេះ | 475304 | នាក់ |
| សរុប | 57826700 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:27 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

