កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំរបស់លោក សថាវី អភិបាលខេត្តឧត្តរមានជ័យ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 07:52 នាទី ចំនួនអានៈ 1657

ក្រោម​ការ​ដឹក​នាំរបស់​លោក សថាវី អភិបាលខេត្តឧត្តរមានជ័យគេ​សង្កេត​ឃើញថា មាន​បទ​ល្មើស​ជាច្រើន​ករណី​បាន​កើត​ឡើង​ជាហូរហែដូច​ជា​បទ​ល្មើស​ព្រៃឈើ ការ​លេង​ល្បែង​ស៊ីសង​ស្ទើរ​គ្រប់​ប្រភេទ ហើយ​ជាពិសេសនោះ​គឺ​លោកអភិបាល​ខេត្ត​រូប​នេះបាន​អនុញ្ញាតិអោយ​ជន​ជាតិ​ថៃចូល​មកបើក​បន​​លេង​ល្បែង​បាញ់​កាំជ្រូចម៉ីស៊ីលភ្នាល់​គ្នា​ដាក់​លុយជា​មួយជន​ជាតិខ្មែរ ដែល​សកម្ម​ភាព​នេះ​ធ្វើ​អោយ​ពលរដ្ឋ​ខ្មែរ​មាន​ការ​ខឹង​សម្បារយ៉ាង​ខ្លាំង។

បន​ល្បែង​បាញ់​កាំជ្រូចម៉ីស៊ីលខាងលើនេះស្ថិតនៅក្នុងភូមិ​អូរថ្ម ឃុំត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ ហើយ​ភាគ​ច្រើន​គេលេង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ក្រោម​ការ​វៀប​ចំរបស់​ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារ នៅ​មាត់ច្រកអន្តរជាតិជាំសាងាំ ជាអ្នករៀបចំឡើង។

ប្រជាពលរដ្ឋ​សម្តែងការ​មិន​ពេញ​ចិត្តយ៉ាងខ្លាំងដោយ​ពួកគាត់​បានថ្លែងថា ការ​បាញ់​ជ្រូចភ្នាក់​ដាក់​លុយ​រាប់​សិប​លាន​នេះគឺ​ហាក់​តែកំពុង​បំផ្លាញសុខ​ភាព​របស់​ពួកគាត់ដោយ​ផ្សែងរំសេវ ម្យ៉ាង​ទៀតសំបកកាំជ្រូចដែល​ធ្វើ​អំពី​បំពង់​ទីបជ័រ បំពង់​ឬស្សី ដែល​មាន​ប្រវែងចាប់​ពី៦ទៅ៩ម៉ែត្រ ហើយ​បាញ់​បង្ហោះ​ទៅ​លើ​មេឃ​ដែល​មានរយៈកំពស់ចាប់ពី១ទៅ២ពាន់ម៉ែត្រ រួច​ធ្លាក់​សំបក​ចុះ​តាម​វាល​ស្រែ តាម​ព្រៃ តាម​ភូមិ​អ្នក​ស្រុក ធំ​ក្លិន​ឆ្ងៀម​ឈួល​ពុល​ទាំងមនុស្ស​ទាំងសត្វ។

អ្នក​ចូលលេង​ល្បែង​ភ្នាល់កាំជ្រូច​ខាងលើនេះបាន​អោយ​ដឹងថា អ្នក​ដែល​ចូល​ទៅ​មើល​ការ​ភ្នាល់​កាំជ្រូច ត្រូវ​បាន​គេ​លក់​សំបុត្រមួយតំលៃ៥រយ​បាត (ជិន៦ម៉ឺនរៀល)។

យោង​តាមប្រភពព័ត៌មានពីពលរដ្ឋ​ថៃបាន​អោយ​ដឹងថា នៅ​ស្រុក​ថៃត្រូវ​បាន​គេហាម​ប្រាមដោយ​ច្បាប់​ មិន​អនុញ្ញាតិអោយ​លេង​ល្បែង​ភ្នាល់​បាញ់​កាំជ្រូចនេះទេ តែ​នៅ​ស្រុក​ខ្មែរ​បែ​ជា ​លោក សថាវី អភិ​បាល​ខេត្តឧត្តរ​មានជ័យរូប​នេះ ​បើក​ចំហរ​អោយ​គេ​បើក​បទ​ល្បែង​ដ៏ចម្លែក ដែល​ស្រុក​គេ​មិន​អនុញ្ញាតិ​អោយ​លេង​ដាច់​ខាត។

ការលេង​ល្បែងខាងលើនេះ គេបានសរសេរលើបដាថា ˝អបអរសាទរ ពិធីបើកលេងអុជកាំជ្រូច ជាល្បែងភ្នាល់​ស៊ីសងផ្តាច់មុខ ជាអចិន្តៃ្រយ៍ នៅភូមិអូរថ្ម ឃុំត្រពាំងព្រីយ៍ ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី២៦ ខែគុម្ភៈ ឆ្នាំ២០១៧˝ ដែល​មានរូប​ព្រះឆាយាល័ក្ខរបស់​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា។

ពលរដ្ឋ​កម្ពុជាមានការងឿង​ឆ្ងល់​យ៉ាងខ្លាំង ថាហេតុអ្វី​បាន​ជាលោក សថាវី អភិបាល​ខេត្តរូបនេះ បើក​ដៃ​អោយ​ក្រុម​បើក​បន​ល្បែង​ យក​ព្រះឆាយាល័ក្ខព្រះមហាក្សត្រធ្វើ​ជាខែលក្នុងការ​បើក​បន​ល្បែង​ស៊ី​សង​បែប​នេះ?

ពលរដ្ឋ​នៅ​ស្រុក​អន្លង់​វែង សំនូមពរ​ទៅ​ដល់​ សម្តេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ទៅ​លោក​អភិ​បាល​ខេត្ត សថាវី អោយ​បញ្ឈប់​ការបើក​បន​ល្បែង​ភ្នាល់​បាញ់​កាំជ្រូចម៉ីស៊ីល​ ដែល​ការ​លេង​ល្បែង​នេះវា​ផ្ទុយ​ពី​គោ​ល​នយោ​បាយ​ ភូមិឃុំ​មានសុវត្ថិភាព ដែល​​រដ្ឋាភិបាលដាក់ចេញ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2409ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1697ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1905ដង បង្រ្កាបទីតាំងកាសីុណូអត់ច្បាប់ធំមួយ នៅក្នុងបុរីប្រិមប្រិយ   អាន1740ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1659ដង លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន1742ដង ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់   អាន1627ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន848ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1762ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន1636ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      400នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6561នាក់
ខែនេះ    6561នាក់
ឆ្នាំនេះ   289213នាក់
សរុប   57640609នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:04