លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្តខ្នាត់យក្សបីគ្រឿងដឹកឈើនៅយប់ថ្ងៃទី១៣ឈានចូលទី១៤ ដោយគ្មានក្រុមហ៊ុនពិតប្រាកដ

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 14 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 1664

លោក ថៃ-គឹមហេង ជំនួយការលោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ ត្រូវ​បាន​អ្នកយក​ព័ត៌មាន​យើង​នៅ​ស្រុក​អន្លង់វែង រាយការណ៍កាល​ពី​យប់​ថ្ងៃទី១៣ឈានចូល​ទី១៤ ខែមិនា ឆ្នាំ​២០១៧​នេះថា បាន​ប្រើ​​រថយន្ត​យីឌុប​១គ្រឿង និង​រថយន្ត​ខ្នាតយក្ស​ប្រភេទ​កាច់ក ២គ្រឿង​ទៀត​ ដឹក​ឈើ​ពី​ខេត្ត​ព្រះវិហារ ឆ្លង​កាត់​ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់​វែង និងក្រុង​សំរោង ឆ្ពោះទៅ​ខេត្ត​បន្ទាយមានជ័យ ដោយ​មិន​មាន​សមត្ថ​កិច្ចណាម្នាក់​ចេញ​មុខ​ត្រួតពិនិត្យ​ច្បាប់​លំលាប់​ ឬទម្ងន់​ផ្ទុកនោះទេ។

នៅ​ព្រឹកម៉ោង​១០និង​១៤នាទី ​ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧នេះលោក ថៃ-គឹមហេង ជំនួយការលោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ​បានប្រាប់កម្ពុជសុវណ្ណភូមិតាមទូរស័ព្ទដៃថា លោកបច្ចុប្បនេះឈប់​រក​ស៊ីដឹកឈើ​ហើយ ឈើ​ដែល​ដឹក​យប់​មិញ​ក្មេង​ៗទេដែល​ជាអ្នក​ធ្វើការ ហើយ​លោក​មិន​មាន​ក្រុម​ហ៊ុន​ដីសម្បទាន ឬក្រុម​ហ៊ុន​ដឹក​ឈើ​អី​នោះទេ បើមានក្រុមហ៊ុន​​ដូចគេដូចឯង ច្បាស់​ជាក្លាយជាឧកញ្ញា មហាសេដ្ឋី ឬអ្នក​មាន​យូរ​ហើយ។

ប្រភពពីសមត្ថកិច្ច​តាមដងផ្លូវ​បានអោយ​ដឹងថា រថយន្ត​ដឹក​ឈើ​៣​គ្រឿងខាង​លើ​នេះ អ្នក​រត់ការបង់លុយ​​អោយសមត្ថកិច្ចពាក់ព័ន្ទតាមដងផ្លូវ​គឺឈ្មោះ ដូច ភេទប្រុសអាយុប្រហែល​ជា២០​ឆ្នាំ ជាកូនប្រុស​​របស់​លោក ថៃ-គឹមហេង ជំនួយ​ការ​របស់លោក​ ស-ថាវី នេះតែម្តង។

នៅ​ព្រឹក​ថ្ងៃទី១៤ដដែលនេះ កម្ពុជាសុវណ្ណភូមិ ​មិន​អាច​សុំ​ការ​​ពន្យល់​ពីលោក​នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ដែល​ទើប​ឡើង​កាន់តំណែង​ថ្មី ជំនួស​លោក អ៊ិត-ភូម្រា នាយខណ្ឌរដ្ឋ​បាលព្រៃឈើ​ខេត្តព្រះវិហារចាស់​បាននោះ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង។

រីឯលោក ឃុន-ប៊ុន​ហេង នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​អន្លង់​វែង ក៏មិន​អាច​សុំ​ការ​បក​ស្រាយ​បានដែរ ព្រោះ​ទូរស័ព្ទរបស់​ជាប់​រវល់រហូត ខល​មិន​ចូល។

លោក ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​បានប្រាប់តាមទូរស័ព្ទនៅម៉ោង១២និង​៣២នាទី ថ្ងៃទី១៤នេះថា លោក មិន​ដែល​មានជំនួយការឈ្មោះ ថៃ-គឹមហេង​ នោះទេ រួចបិតទូរស័ព្ទបាត់។

បើ​ទោះជា​លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ​បដិសេធថា លោកមិន​មាន​ជំនួយការ​ឈ្មោះ ថៃ-គឹមហេង នេះក៏ដោយ​ពលរដ្ឋ​ មន្រ្តីរាជការ​មួយចំនួន​បាន​អះអាងថា លោកថៃគឹមហេង គឺជាជំនួយការរបស់​លោកសថាវីពិតមែន ហើយថែមទាំងជាប្រធានអង្ករក្សរបស់​លោក សថាវី ទៀតផង។

ពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ​ មានការ​សង្ស័យថា លោក ថៃគឹមហេង អាច​ជាកូន​អុក​មួយ​របស់​លោក​សថាវី ក្នុង​ការ​រក​ចំណូល​ខ្មៅ​ជូន​លោក សថាវី ទៀតផង?

ប្រពភពី​មន្ត្រី​រាជការម្នាក់​នៅ​ខេត្តឧត្តរមានជ័យបានលួច​បង្ហើបថា តាំងពីលោក ស-ថាវី ឡើង​ធ្វើ​ជាចៅហ្វាយ​ខេត្តឧត្តរមានជ័យមក លោក ថៃ-គឹមហេង រក​ស៊ី​មានបានដូរឡានចាស់​ឡើង​ឡានឡិចស៊ីស៤៧០ ឯលោក ដូច កូន​ប្រុស​របស់លោក​ឡើង​ឡាន​ហៃលេនដឺ មានលុយចាយ​គ្រឹគៗគ្រាក់ ដោយ​សារបាន​បារមីរបស់​លោកអភិបាល​ខេត្តឧត្តរមានជ័យលោក ស-ថាវី។

សូមលោក នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយ​មានជ័យ មន្ទីរ​សា​ធារ​ណការណ៍ និង​ដឹក​ជញ្ជូន​ទាំង​៣ខេត្តនេះមេត្តា ជួយត្រួត​ពិនិត្យរឹត​បន្តឹង ក្រុម​រថ​យន្ត​យក្សដឹក​ឈើ​យប់​ៗទាំង​នេះផង ព្រោះ​បើ​មិន​ដូច្នេះទេ ព្រៃឈើ​ក៏រលាយ ផ្លូវ​ថ្នល់​ក៏រលាយអស់​ តែ​មិន​មាន​ថវិការ​ចូល​រដ្ឋ ដែល​ជាហេតុ​បណ្តាល​អោយ​សម្តេច ហ៊ុន-សែន ទៅ​ខ្ចីលុយបរទេសមក​ជួស​ជុល​ផ្លូវថ្នល់ ឬដាំដើម​ឈើសា​​ឡើង​វិញជាក់ជាមិន​ខាន៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្ពុជាសុវណ្ណភូមិសូមធ្វើការបដិសេធ មិន​កែតម្រូវ​ព័ត៌មាន ហើយ​ក៏មិន​ផ្សាយសុំទោសជាសាធារណះ...    អាន1793ដង ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1743ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1822ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1638ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន2334ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1733ដង តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន1676ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1877ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន1692ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2571ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      347នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6337នាក់
ខែនេះ    76049នាក់
ឆ្នាំនេះ   473057នាក់
សរុប   57824453នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 04:20