អំពើហឹង្សាមួយបានកើតឡើងបង្ករអោយមានការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោពីសំនាក់ប្រជាពលរដ្ឋ រស់នៅជិតខាងស្មានថា ជាករណីចោរប្លន់ បង្ករឡើងដោយមន្ត្រីយោធាមួយក្រុមមានគ្នាបួននាក់ ប្រដាប់ដោយអាវុធពីរដើម វែងមួយដើម ខ្លីមួយដើម មិនស្គាល់ម៉ាក បានចុះមកភ្ជុងគំរាមថាបាញ់សំលាប់ ហើយបានធ្វើទារុណកម្មលើរូបរាងកាយ យ៉ាងតំណំទៅលើពលរដ្ឋម្នាក់ឈ្មោះ ផុន-ម៉ាប់ ដោយ យកលេសថា ជនរងគ្រោះខាងលើ ជំពាក់លុយមិនសងក្នុងជំនួញរកស៊ីឈើខុសច្បាប់ជាមួយគ្នា។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅចំនុចរង្វង់មូល អូរស្វាយ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ លោក ស៊ុន-ប៊ូរ៉ា មេបញ្ជាការរង គរ៥ បានប្រាប់កម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទថា ការចោទប្រកាន់ខាងលើគឺមិនត្រឹមត្រូវទេ វាផ្ទុយស្រឡះពីការពិត។ លោកបូរ៉ាបានបន្ថែមថា ពលរដ្ឋខាងលើនេះបានយកលុយគាត់ជាង១លានរៀល រយៈពេលជាង២ឆ្នាំហើយ ដោយសន្យាថា និងអារឈើគ្រឿងធ្វើផ្ទះលក់អោយរូបលោក តែពលរដ្ឋនេះបានកុហក់គាត់តែរហូត ថាថ្ងៃនេះថ្ងៃនោះ ហើយពោលពាក្យផ្ចាញ់ផ្ចាលថា ចាំបាច់ទាញឹកធ្វើអី បើគេអារ គេយកទៅអោយវាឃើញហើយ បើមិនឃើញមានន័យថាអត់ទាន់បានអារ។ លោកបូរ៉ាបន្ថែមថា គ្រាន់តែទាញកអាវលេង ក្នុងនាមស្គាល់គ្នា មានបានថាបាញ់បោះឯណា បើមិនជឿសួរអាជ្ញាធរទៅ។
ដោយឡែកលោក ស៊ុន ប៊ូរ៉ាន់ មេបញ្ជាការសឹករងស្រុកត្រពាំងប្រាសាទបានអោយដឹងថា ពិតជាមានករណីខាងលើកើតមានមែន តែដោយសារជនរងគ្រោះខាងលើនេះនិយាយឈ្លើយគ្មានការគួរសម។
លោក ស៊ុន-បូរ៉ាន់ មេសឹករងស្រុកត្រពាំងប្រាសាទរូបនេះ ត្រូវបានគេអះអាងថា ជាបងប្រុសបង្កើតរបស់លោក ស៊ុន-បូរ៉ា ដែលជាខ្នងបង្អែកមួយរបស់លោក ស៊ុន-បូរ៉ា ក្នុងការប្រកបមុខរបររកស៊ីដឹកឈើអាណាធិប្យតេយ្យ។
តែទោះបីជាយ៉ាងណាក៍ដោយ ឯកឧត្តម តុន-ញ៉ាណ មេបញ្ជាការសឹងរង ខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់តាមទូរស័ព្ទថា ពាក់ព័ន្ធទៅនិងរឿងរ៉ាវខាងលើ លោកនិងស្រាវជ្រៀវ ហើយនិងដាក់ពិន័យអ្នកប្រព្រឹត្តិខុសទៅតាមផ្លូវច្បាប់យោធា។
គេសង្កេតឃើញថា ជំនួញឈើក្រញូងនៅខេត្តឧត្តរមានជ័យគឺកើនឡើងជាហូរហែរតែរហូតដោយគ្មានទីបញ្ចប់ មិនតែប៉ុណ្ណោះជំនួញឈើក្រញូង និងប្រភេទឈើខុសច្បាប់ផ្សេងៗ បានចរាចរណ៍ យ៉ាងគគ្រឹគ គគ្រេងដោយសេរី ដោយចំហរ ក្រោមការដឹកនាំរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យសម្តីគគ្រាតគគ្រើមរូបនេះ៕សហការរី + ផ្លុងរ៉េត






ក្រុមក្មេងទំនើងពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម បន្ទាប់ពីមានការឌឺដងដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យអ្នកចាញ់២នាក់ របួសធ្ងន់ធ្ងរ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែក...Read more
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានវៀតណាមបានអោយដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាលអោយមនុស្សម្នាក់បានស្លាប់ និង១០នាក់ទៀតបានបាត់ខ្លួនដោយនាវិកប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ល្បែងកន្ទុយលេខខុសច្បាប់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យ រីកដូចផ្សិត តែសមត្ថកិច្ចប៉ូលិស សមត្ថកិច្ចអាវុធហត្ថ មិនដែលបង្ក្រាប ដោយសារតែបានទទួលសំណែនពីពួកមេឆ្នោតធំៗទាំងនោះ...Read more
លោក យិន ប្រសិទ្ធ នៅតែមានសិទ្ធិអំ ណាចធំធេងក្នុងការចាត់តាំងមន្ត្រីជំនិតៗឲ្យចុះប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធនិងអ្នករកស៊ីដឹកឈើខុសច្បាប់មិនដែលឈឺក្បាលវិលមុខពីចំណ...Read more
លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួនទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំង...Read more
ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចេញដីការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៩ ខ...Read more
ប្រជាពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើសុំមអោយលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ដកលោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសចេញពីដំណែង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ចំពោ...Read more
| ថ្ងៃនេះ | 1163 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 1163 | នាក់ |
| ខែនេះ | 16706 | នាក់ |
| ឆ្នាំនេះ | 299358 | នាក់ |
| សរុប | 57650754 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 09:24 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

