បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់អហង្កាថា លោកមិនបានប្រើហឹង្សា និងមិនបានគំរាមបាញ់ពលរដ្ឋដូចការចោទប្រកាន់នោះទេ

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 20 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 03:18 នាទី ចំនួនអានៈ 1601

នៅ​រសៀល​ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧នេះ លោក ស៊ុន-បូរ៉ា មេបញ្ជាការ​រង គ៥ យោធា​សឹករង​ស្រុក​ត្រពាំង​ប្រាសាទបាន​ខល​ទូរស័ព្ទ​មក​ប្រាប់​កម្ពុជាសុវណ្ណភូមិសាជាថ្មីម្តងទៀត​​ថា ការ​ចោទប្រកាន់​របស់​ពលរដ្ឋ​ឈ្មោះ ផុន-ម៉ាប់ ថាលោកប្រើ​អំពើ​ហឹង្សា វាយដុំច្រំធាក់ និង​គំរាម​យក​​កាំភ្លើង​មក​បាញ់​​សម្លាប់​នោះ វាជារឿង​មិន​ពិត​នោះទេ ហើ​យ​សូម​អោយ​កម្ពុជាសុវណ្ណភូមិជួយ​ចុះបកស្រាយ​បំភ្លឺ​។

លោក ស៊ុន-បូរ៉ា បាន​ធ្វើ​ការ​បដិសេធម្តងរួច​ទៅ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃទី២០នេះនៅ​ពេល​អ្នក​សារ​ព័ត៌​មាន​យើង​​ខលទូរស័ព្ទសុំធ្វើបទ​សម្ភាសន៍ពាក់​ព័ន្ទ​ករណី​ខាង​លើ​ ហើយ​នៅ​រសៀល​ថ្ងៃទី២០​ដដែល​នេះ លោក​បាន​ខលទូរស័ព្ទមក​​ទី​ចាត់​ការ​​សារព័ត៌មានកម្ពុជាសុវណ្ណភូមិសាជាថ្មីម្តងទៀត សុំ​អោយ​ជួយ​ចុះ​បក​ស្រាយ​បំភ្លឺ ក្នុងករណីមានការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ឈ្មោះ ផុន-ម៉ាប់ ដែល​ជាកូន​បំណុល​របស់​លោកជាង​២ឆ្នាំមកហើយនោះ។

លោក ស៊ុន-បូរ៉ា បានរៀបរាប់ថា ឈ្មោះ ផុន-ម៉ាប់ នេះបានជំពាក់លុយគាត់ជាង​១លាន​រៀល​ ជាង​២​ឆ្នាំ​ហើយ កាលពី​ខ្ចីលុយ​បាន​សន្យាថា និង​អារឈើគ្រឿង​ធ្វើ​ផ្ទះ​អោយ​លោក​ក្នុង​ពេល​ឆាប់​ៗ តែពីមួយថ្ងៃទៅ​មួយ​ថ្ងៃ ពី​មួយខែទៅមួយខែទៀត ពីមួយឆ្នាំទៅ​ជាជាង២ឆ្នាំ នៅ​តែមិន​បាន​ឈើ​ប្រគល់​អោយ ហើយ​ថែមទាំង​​ប្រើ​ពាក្យ​សម្តីត្រគោះបោះបោកថា ចាំបាច់​ទាញឹកញាប់​ធ្វើ​អី បើ​គេអារឈើ​បានគេ​យក​ទៅ​អោយហើយ បើ​មិន​ទាន់​ឃើញ​ឈើ​មានន័យ​ថា មិន​ទាន់​បាន​អារនោះទេ។

លោកបូរ៉ាបន្តថា លោក​ពិត​ជាបាន​ទាញ​កអាវ​លោក ផុន-ម៉ាប់​ ពិត​ប្រាកដ​មែនក្នុង​ន័យលេង​សើច​ផង​ព្រោះ​មនុស្សស្គាល់​គ្នា តែ​មិន​បាន វៃដំច្រំធាក់​ ឬ​គំរាម​បាញ់​ដូចការ​ចោទប្រកាន់​នោះទេ សូម​ថ្នាក់​លើ​ និង​ថ្នាក់​ដឹក​នាំ​មេត្តាធ្វើ​ការ​សិក្សាស្រាវ​ជ្រាវ​ចុះ ជាពិសេសអាច​សួរទៅអាជ្ញាធរបាន។

សូមរំលឹកផងដែរថា ហេតុការ​ណ៍​ខាង​លើ​នេះបាន​កើត​ឡើង​នៅ​វេ​លាម៉ោ​ង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅ​ចំ​នុច​រង្វង់​មូល​​អូរ​ស្វាយ ស្ថិត​ក្នុង​ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ។

សូមមិត្តអ្នកអានចុច​លើចំណងជើង ​ឬលីងដែល​នៅ​ក្នុងវង់ក្រ​ចកនេះ (http://www.ksnews.info/detail.php?m=10&id=3014)​ ដើម្បី​អានអត្ថបទ​ដើម​ដែល​ពលរដ្ឋ​ឈ្មោះ ផុន-ម៉ាប់ ចោទថា លោក ស៊ុន-បូរ៉ា គំរាម​កំហែកលើរូបលោក៕ ដោយ៖ផ្លុងរ៉េត 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2296ដង លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង   អាន1909ដង រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1746ដង សាសព្វបុរសជនជាតិបរទេសលង់ទឹកស្លាប់ក្នុងស្ទឹងសៀមរាប   អាន1655ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1645ដង ការហែរគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ   អាន6072ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1609ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1896ដង ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1861ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1664ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1042នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    1042នាក់
ខែនេះ    16585នាក់
ឆ្នាំនេះ   299237នាក់
សរុប   57650633នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 08:03