អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ្រាន់តែហៅមកសួរនាំក្រែងកាសែតក្លែងក្លាយ

ដោយៈ រ៉េត ខេត្តរតនៈគីរី ថ្ងៃទី 07 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 03:31 នាទី ចំនួនអានៈ 1815

នៅព្រឹកថ្ងៃទី០៧ ខែមាសា ឆ្នាំ២០១៧​នេះ អ្នក​យក​ព័ត៌​យើង​បាន​រាយការណ៍​មកថា មាន​ក្រុម​អ្នក​កាសែត​មួយក្រុម​មានគ្នាង​ប្រហែលជាង​​២០​នាក់​​ បាន​ចុះ​ទៅ​ថត​រថ​យន្ត​សាន់យ៉ុង រថយន្តធួរីស រថយន្តកាមរី ដឹក​ឈើប្រណិត​អត់​ច្បាប់​ចេញពី​ខេត្ត​រតនៈគីរី យក​ទៅ​លក់​នៅ​​ប្រ​ទេស​វៀត​ណាម​ តាម​ច្រក​អូរយ៉ាដាវ បន្ទាប់​មក​ត្រូវ​បាន​អនុប្រ​ធាន​ប៉ូលីស​អន្តោ​ប្រ​វេស​ហៅ​​ទៅ​សាកសួរដេញ​ដោល​ និង​ថត​កាត​ការសែត​របស់​ពួក​គេ​ថែម​ទៀត​ផង។ ខាងក្រោមជាវីដេអូរថយន្តដឹកឈើនៅច្រកអូយ៉ាដាវព្រឹកមិញ៖

ពាក់​ព័ន្ធ​ទៅ​និង​ការ​ចោទ​ប្រកាន់​ថា ប៉ូលីស​អន្តោ​ប្រវេស​ច្រកអូយ៉ាដាវ​បាន​ឃាត់​ខ្លួន​អ្នក​កាសែត​ប្រហែលជាង​​២០​នាក់​ខាង​លើ​នេះ លោក សុខ-សំអាន អនុប្រធាន​ប៉ូលីស​អន្តោ​ប្រ​វេស​ច្រក​​អូយ៉ា​ដាវ​បាន​ប្រាប់កម្ពុជា​សុវណ្ណភូមិ​​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៧​ដដែល​នេះថា លោក​មិន​បាន​ឃាត់​ខ្លួន​អ្នក​កាសែត​នោះ​ទេ លោក​គ្រាន់​តែ​ហៅ​អ្នក​កាសែត​មក​នែ​នាំ​ពី​គោល​ការណ៍​របស់​ថ្នាក់​លើ​ដូច​ជា៖

ទី០១-អ្នក​កាសែត​ទាំង​អស់​មុន​មក​ធ្វើ​ការ​នៅ​ទី​នេះ​ត្រូវ​ទៅ​​សុំ​ការ​អនុញ្ញាតិ​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​ជាមុនសិន។ ហើយ​ការ​យក​កាត​របស់​អ្នក​កាសែត​មក​ថតកាល​ពី​ព្រឹក​មិញ​​​នោះ​គឺ​លោក​ចង់​ដឹង​ថា អ្នក​ព័ត៌មាន​ទាំង​នេះ​បាន​ចុះ​បញ្ជី​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តហើយឬនៅ?

ទី០២-អ្នក​សារព័ត៌មាន​វា​ក្លែង​បន្លំ​ច្រើនណាស​សព្វ​ថ្ងៃ​​ ចឹង​កុំ​អោយ​វា​ខូច​តំ​លៃ​អ្នក​សារព័ត៌មាន​ទូទៅព្រោះ​មាន​អ្នក​ល្អអ្នក​មិន​ល្អ។ ចំណុច​មួយទៀត​គឺនៅ​ចំ​នុច​ភូមិ​សាស្ត្រ​ដែល​លោក​គ្រប់​គ្រង​នេះ​គឺ​យោង​តាម​អនុក្រិដ្ឋ ដូច្នេះ​លោក​បាន​សរសេរផ្លាកហាមបើក​បរ​លឿន ហាម​ថត​រូប​ភាព​ មុន​ថត ​មុន​ធ្វើ​អ្វី​មួយ​ត្រូវ​សហ​ការគ្នា​ ផ្តល់​ព័ត៌មាន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ភូមិ​សាស្ត្រនៅ​ច្រកទ្វារនេះ​ទៀត​សោធ ​ដោយ​យោង​​តាម​ប្រ​សាសន៍​របស់​សម្តេច​ក្រឡា​ហោម ស-ខេង បាន​កំណត់ថា ស្លាប​ឆ្វេង​២ពាន់ម៉ែត្រ​ ស្លាប​ស្តាំ២ពាន់ម៉ែត្រ​ ជំរៅ​ចូល​មក​ក្នុង​ប្រ​ទេស​៥ពាន់​ម៉ែត្រជា​កន្លែង​ហាម​ឃាត់​​ ដូច្នេះ​ដោយ​ពាក់ព័ន្ទ​តាម​អនុក្រិដ្ឋនេះ ​យើង​ខ្ញុំ​មិន​អនុញ្ញាតិ​អោយ​មក​ធ្វើ​សកម្ម​ភាព​នៅ​តំ​បន់​នេះ​ទេ​។

លោក​ សុខ-សំអាន បាន​បន្ថែម​ថា ករណី​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​ជន​ស៊ី​វិល​ក៏​មាន​សិទ្ធិ​ចូល​រួម​ទប់​ស្កាត់​ដែរ កុំ​ថាឡើយ​ដល់​ទៅ​សមត្ថកិច្ច។

ពាក់ព័ន្ទ​ទៅ​និង​សំនួរ​មួយ​ពី​កម្ពុជា​សុវណ្ណភូមិបាន​សួរ​ថា ចុះ​ហេតុ​អ្វី​បាន​រថ​យន្ត​ដឹក​ឈើ​ទាំង​ខ្សែៗ​ឆ្លង​កាត់​ច្រក​អូយ៉ាដាវ លោក​មិន​ចាប់​ តើ​នេះមក​ពី​មូល​ហេតុអ្វី? នោះ​លោក​ សុខ-សំ​អាន ថាវាពិបាក​និយាយ ពិបាកបក​ស្រាយ​ណាស់​តាម​ទូរស័ព្ទ បើ​ចង់​ដឹង​ច្បាស់​អោយ​អ្នក​យក​ព័ត៌មាន​យើង​ទៅ​ជួប​លោក​ផ្ទាល់ ស្រួល​ប្រាប់​ ស្រួល​និយាយ​គ្នា រួច​លោក​សុខសំ​អាន​ក៏បាន​បិទ​ទូរស័ព្ទ​បាត់​ទៅ (សូម​ចុចស្តាប់​បទសំភាសន៍លោក សុខ-សំអាន និង​លោក ផ្លុង-រ៉េត)។

សូម​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី០៧នេះ​មុន​ខាង​ប៉ូលីស​ច្រក​អូយ៉ាដាវហៅ​ក្រុម​អ្នក​កាសែត​ប្រហែល​២០​នាក់​ខាង​លើ​ទៅ​សួរនាំ អ្នក​យក​ព័ត៌មាន​យើង​បាន​ថត​​​រូប​ភាព​រថ​យន្តសាន់​យ៉ុង​​ដឹក​ឈើ​ដូច​ហែកឋិន​ទានព្រី​ស្រុក​ខ្មែរ​ចូល​ទៅ​ស្រុក​យួន​ តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនៈគីរី។

លោក ទូច-ណូរ៉ា ប្រធាន​សមាគន​សារព័ត៌មាន​ឃ្លាំមើល​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​តាម​ទូរស័ព្ទ​នៅ​រសៀ​ល​ថ្ងៃទី០៧​ដដែល​នេះ​ផង​ដែរ​ថា ការ​ហៅ​អ្នក​កាសែត​ម្ភៃ​សា​ម​សិប​នាក់​​ទៅ​នែ​នាំ​ សាក​សួរ​ដេញ​ដោល ថត​កាត​ពី​សំ​ណាក់​ប៉ូលីស​អន្តោ​ប្រវេស​នៅ​ច្រក​អូយ៉ាដាវ​ខាង​លើ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ​ហើយ​ទង្វើបែប​នេះ​គឺ​ហាក់​មាន​ចេតនាគំរាម​កំ​ហែង​ដល់​អ្នក​សារព័ត៌មាន​ទាំង​ស្រុង។ លោក ទូច-ណូរ៉ា បាន​ស្នើ​សុំ អោយ​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​មាន​ការ​យោគយល់​ និង​ពិចារណាឡើង​វិញ​ចំ​ពោះ​អ្នក​កាសែត​ កុំ​អាង​តែ​ខ្លួន​មាន​អំ​ណាច​ ចាប់​ចង​ ចោទ​ប្រកាន់​ទៅ​លើ​អ្នក​កាសែត​ពេក​ ព្រោះ​អ្នក​កាសែត​គ្មាន​អាវុធ​ប្រ​យុត​តតាំង​អ្វី​នោះ​ទេ មាន​តែ​ស្លាប​បការ​ និង​កាមេរ៉ា​តែ​ប៉ុណ្ណោះ បើ​គាត់​ធ្វើ​ខុស​​មែន​នោះ​លោក​ក៏មិន​គាំ​ទ្រដែរ តែ​ជៀស​វាង​សទៅ​ជាខ្មៅ ឈ្មួញ​ដឹក​ឈើ​មិន​ចាប់​ទៅ​ចាប់​អ្នក​កាសែតទៅ​វិញ​ ហើយ​អ្នក​កាសែត​គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង​រឿង​រ៉ាវ​គ្រប់​យ៉ាង​ជូន​ថ្នាក់​ដឹក​នាំជ្រាប​ជាព័ត៌មាន​ ហើយ​ជាអ្នក​ដឹក​នាំ​​សម្តី​ថ្នាក់​ដឹក​នាំជូន​រាស្ត្រ​បាន​ស្តាប់​បាន​ដឹង​បាន​យល់ ដូច្នេះ​សូម​មេត្តា​កុំ​យក​អ្នក​កាសែត​ធ្វើ​ជា​ផ្ទាំង​ស៊ីប​អោយ​សោះ (សូម​ចុច​ស្តាប់​បទ​សម្ភាសន៍​លោក​ ទូច-ណូរ៉ា និង​លោក​ ផ្លុង-រ៉េត)៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1646ដង ការ​សម្ញែង​និង​ភាព​អាត្មានិយម​នៅ​ក្នុង​សង្គម   អាន1645ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន2269ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1844ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន870ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន1832ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1647ដង ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន1762ដង ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់   អាន1795ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2787ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      377នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    11048នាក់
ខែនេះ    33557នាក់
ឆ្នាំនេះ   528021នាក់
សរុប   57879417នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 03:31