ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូលបាទអាងហើយដឹកលក់ពេញមួយចំហៀងប្រទេសកម្ពុជា

ដោយៈ រ៉េត ខេត្តស្ទឹងត្រែង ថ្ងៃទី 22 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 09:56 នាទី ចំនួនអានៈ 1788

ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង​បាន​ធ្វើ​ការ​រិះគន់ថា លោកឧញ្ញា គិត-ម៉េង ថៅកែក្រុម​ហ៊ុន​សំអាត​បាតអាទំ​នប់​វារីអគ្គីសនី​សេសាន​ក្រោម២បណ្តោយអោយ​មេការ​ឈ្មោះ ជ័យ និង​ឈ្មោះ សេង ទិញ​ឈើ​ពីក្រៅ​បាតអាងដឹក​ចូល​ក្រុមហ៊ុន​ រួច​ដឹក​ចេញ​យក​ទៅ​លក់​ចែក​ចាយ​ស្ទើរ​មួយ​ចំហៀង​ប្រទេស លាក់​បាំង​ភ្នែក​ថ្នាក់​ដឹក​នាំ​នៅ​កម្ពុជាបាន​យ៉ាង​ស្ងាត់​បំផុត។

ក្រុម​ហ៊ុន​សំអាត​បាតអាង​ទំ​នប់​វារីអគ្គីសនី​សេសាន​ក្រោម២ ដែល​ត្រូវ​បាន​គេ​រាយ​ការ​ណ៍​មក​ថា ជា​របស់​លោក ឧកញ្ញា គិត-ម៉េត ដែល​ជា​អ្នក​មាន​មហាសាលម្នាក់​ក្នុង​ចំណោម​អ្នក​មាន​ជា​ច្រើន​នៅ​កម្ពុជា​ត្រូវ​បាន​​ក្រុម​ប្រជាសហគមន៍ក្នុង​ឃុំស្រែគរ​​ឲ្យ​ដឹង​​ថា ​មាន​រថ​យន្ត​បង្កុង​ និង​រថ​យន្ត​​យី​ឌុប​ជា​​ច្រើន​គ្រឿង​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ ដឹកឈើប្រណិត​ខុស​ច្បាប់​ចេញ​ពីតំបន់ក្រៅបាត​អាង ​ចូល​ទៅក្នុង​តំ​បន់​បាត​អាង​រួច​ទើប​​ដឹក​ចេញ​ពី​តំ​បន់​បាត​អាងយក​​ទៅ​​លក់​ចែក​ចាយ​តាម​​បណ្តា​រ​ខេត្ត​នា​នា​យ៉ាង​រលូន​​​​គ្មាន​សមត្ថកិច្ច​ណាម្នាក់​ហ៊ាន​ក្អកនោះទេ ដែល​នេះ​ជាហេតុ​ធ្វើ​អោយ​ក្រុម​សហគមន៍និង​ពល​រដ្ឋ​មាន​ការ​សង្ស័យ ថា អាច​មាន​ការ​ពុក​រលួយ​ណាមួយ​រវាង​​ម្ចាស់​ក្រុម​ហ៊ុន​និង​សមត្ថកិច្ច​គ្រប់​គ្រង​នៅ​ទី​នោះ។​

ប្រភពពីប្រជាពលរដ្ឋរស់នៅ​ក្នុង ​ស្រុក​សេ​សាន​​ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងទៀត​​ថា បទល្មើស​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើចេញ​ពី​តំ​បន់​ខាង​ក្រៅ​បាត​អាង​ទំ​នប់​វា​រី​អគ្គិស​នី​សេ​សាន​ក្រោម២ កំពុងកើតឡើង​យ៉ាង​រាល​ដាល​ដោយ​សារ​ក្រុម​ឈ្មួញ ប្រើ​ប្រាស់​អា​ជ្ញា​ប័ណ្ណ ក្រុម​ហ៊ុន​សំ​អាត​បាត​អាង​ធ្វើ​ឲ្យ​ឈើ​ខុស​ច្បាប់​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់។

ប្រ​ជា​ស​ហគមន៍​ក្នុង ឃុំស្រែគរ ស្រុកសេសាន បាន​ឲ្យ​ដឹងផង​ដែរ​ថា អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និង​សមត្ថ​កិច្ច ពាក់​ព័ន្ធ​ដទៃទៀត មិន​ត្រួត​ពិនិត្យ​ឈើ​ខុស​ច្បាប់​ដែល​ឈ្មួញ​ដឹក​ចេញ​ពី​តំ​បន់​ក្រៅ​បាត​អាង​ ចូល​ទៅ​ក្នុង​តំ​បន់​ផ្ទៃ​អាង​ទំនប់ វារីអគ្គិស​នី​សេ​សាន​ក្រោម២​នោះ​ទេ ដោយ​ពល​រដ្ឋ​ចោទ​សួរ​ថា មក​ពី​អំ​ណាច​ និង​ទឹក​ប្រាក់​លោក ឧកញ្ញា គិត-ម៉េង ធំពេកមិន​ហ៊ាន​បង្ក្រាប​ ឬ​មក​ពី​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​ណាមួយទេដឹង?

សកម្មជន​ព្រៃឈើក្នុង​ខេត្ត​ស្ទឹងត្រែង និង​មន្ត្រី​អង្គការក្រៅ​រដ្ឋាភិបាលបានឲ្យ​ដឹងថា ឈើក្នុង​ផ្ទៃ​អាង​ទំ​នប់​វារីអគ្គិស​នី​សេ​សានក្រោម២ដែល​ជា​ក្រុម​ហ៊ុន​របស់​លោកឧកញ្ញា​គិត​ម៉េង​នេះ ​ត្រូ​វបាន​បំផ្លាញអស់ទាំងស្រុងតាំងពីអំឡុងឆ្នាំ២០១៥មក​ម្លេះ ព្រោះក្រុម​​ឈ្មួញ​បាន​ កាប់ ​ដឹកជញ្ជូន ​ធ្វើ​អា​ជីវ​កម្ម ​យ៉ាង​ពេញ​បន្ទុក។ ចំ​ណែកឯ​​ឈើ​ដែល​ឈ្មួញ​ដឹក​ចេញ​បច្ចុប្បន្ននេះ ​គឺ​ជា​ឈើ​ដែល​គេ​កាប់​នៅ​ក្រៅ​តំ​បន់​បាត​អាង​ទំ​នប់​វារីអគ្គិស​នីហើយ​​ជ្រក​នៅ​ក្រោម​អាជ្ញា​ប័ណ្ណ​ក្រុម​ហ៊ុន​​សំអាត​បាត​អាង​តែ​ប៉ុណ្ណោះ។

លោក សេង មេការ​ម្នាក់​របស់​លោក​គិត​ម៉េង​ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​មក​ថា ជាអ្នក​ចាំ​សម្រប​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​​​ជា​មួយ​សមត្ថកិច្ច​គ្រប់​ជំនាញ​​មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេនៅ​ព្រឹក​ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧នេះ ព្រោះ​ទូរស័ព្ទចូល​និយាយ​បាន​តែ​បី​បួន​ម៉ាត់​ លោក​ឆ្លើយ​ថា ជាប់​រវល់​មេខលមក​ចាំ​លោក​ខល​មក​វិញ រួច​ក៏បាត់​សូន្យ​ឈឹង​។

កម្ពុជា​សុវណ្ណភូមិ​ក៏​មិន​អាច​សុំ​ការ​​សុំ​ការ​បក​ស្រាយ​ពី​លោកឧកញ្ញា គិត​-ម៉េង បាន​ដែរ​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង។

សម្តេច​ ហ៊ុនសែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ធ្លាប់​សួរ​មន្ត្រី​ក្រោម​ឱវាតរបស់​ខ្លួន​ពាក់​ព័ន្ទ​ទៅ​និង​បទ​ល្មលស​ព្រៃឈើ​​ថា ˝តើ​ភ្នែក​ទៅ​ណា​អស់ហើយ ព្រោះ​ឈើ​គេ​ដឹក​នឹង​ឡាន ឬមួយ​អាហ្នឹង​ៗ​គេ​ដែរ?˝ តែ​សំនួរ​របស់​សម្តេច​នេះ មាន​ប្រសិទ្ធិភាព​តែ​មួយពព្រិច​ភ្នែក​តែ​ប៉ុណ្ណោះ មិន​បាន​មួយ​ចំអិន​កម្ពឹសផង​ មន្ត្រី​ក្រោម​ឱរបស់​សម្តេច​ នាំ​គ្នាលួច​ស៊ី​ក្រោម​តុដដែល។

មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃឈើ​គួរ​ចាត់​វិធាន​ការ​លើ​ករណី​ខាងលើ​នេះផង កុំចាំ​តែ​សម្តេច​ស្រែក​ទើប​ក្រោក​ពី​ដេកទាំង​មមីង​មមើង​រត់​ឆ្លេឆ្លា​ដូច​មាន់​រក​ពង​នោះ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1816ដង ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អ...    អាន2644ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1649ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន2429ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន2050ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1831ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1858ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1810ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1755ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2723ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 07:46