ក្រុមអ្នកយកព័តមាន៤ស្ថាប័នបានចុះទៅថតនូវសកម្មភាពទី តាំងស្តុបឈើ និងការដឹកជញ្ជូនឈើគ្រញួងរបស់ឈ្មោះ ខ្វៀង ធីម៉ៃ (ចែម៉ាយ ឬយាយម៉ាយ) ភេទស្រី អាយុ ប្រមាណជាង៤០ឆ្នាំ ជាជនជាតិយួន ដែលត្រូវបានគេស្គាល់ថា ជាមេឈ្មួញឈើគ្រញួងធំហើយល្បីប្រចាំ ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ មេឈ្មួញរូបនេះបានបញ្ជាកូនចៅបក្ខពួកជាង១០នាក់ដេញវាយអ្នក យកព័ត៌មានកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិទំនប់លើ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រុមអ្នកយកព័ត៌មានដែលត្រូវបានបក្ខពួកមេឈ្មួញឈើគ្រញួងជនជាតិយួនឈ្មោះ ខ្វៀង ធីម៉ៃ (ចែម៉ាយ ឬយាយម៉ាយ) ដេញវាយនោះមានឈ្មោះដូចជា៖ ១ឈ្មោះ ថោង សុរ៉េត ភេទប្រុស អាយុ២៨ឆ្នាំ យកព័ត៌មានឱ្យការសែត កម្ពុជាសុវណ្ណភូមិ ២ឈ្មោះ ហ៊ាន ពណ៍ ភេទប្រុស អាយុ៤០ឆ្នាំ អ្នកយកព័ត៌មានឱ្យទូទស្សន៍ស្លឹករឹត ៣ឈ្មោះ អឺម សុខា ភេទប្រុស អាយុ៤៩ឆ្នាំអ្ន កយកព័ត៌មានឱ្យមតិមហាជន និង៤ឈ្មោះ សាន់ រិន ភេទប្រុស អាយុជាង៥០ឆ្នាំ អ្នកយកព័ត៌មានឱ្យទូទស្សន៍។
យោងតាមការអៈអាងពីឈ្មោះ ថោ សុរ៉េត ក្នុងចំណោមអ្នកយកព័ត៌មាន៤នាក់បាន ឱ្យដឹងថា មុនពេលកើតហេតុក្រុមខ្លួនជាអ្នកយកព័ត៌មានបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មេឈ្មួញឈើក្រញូអ ឈ្មោះ ខ្វៀង ធីម៉ៃ ជាជនជាតិយួននិងបក្ខពួក កំពុងដឹកជញ្ជូនឈើគ្រញួងមកស្តុប និងពុះជ្រៀក បំរុងដាក់ក្នុងរថយន្តដឹកចេញទៅប្រទេសវៀតណាម ដោយចេះដំណើរពីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ឆ្លងកាត់ស្រុកក្រឡាញ់ខេត្តសៀមរាប ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅខេត្តកំពង់ចាម។
ក្រោយពីបានទទួលព័ត៌មាននេះក្រុមអ្នកយកព័ត៌មានបាននាំគ្នាទៅថតយករូបភាព ស្រាប់តែមេឈ្មួញរូបនេះបានបញ្ជាកូនចៅប្រមាណ៣០នាក់ ដោយក្នុងដៃរបស់ពួកគេមានបំពង់ទីព ដំបង កាំបិត ចបជីក មកប៉ុនប៉ងវាយសម្លាប់អ្នកកាសែតទាំងនោះ តែសំណាងល្អអ្នកយកព័ត៌មានបានរត់គេចខ្លួនទាន់ ហើយក្រុមជនដៃដល់ទាំងនេះបានវាយកំទេចរថយន្តម៉ាកកាមារីមួយគ្រឿង បណ្តាលអោយមានការខូចខាតមួយកំណាត់ក្រោយទាំងស្រុង ហើយក្រុមអ្នកយកព័ត៌មានទាំង៤រូបបានដាក់ ពាក្យបណ្តឹងចូលទៅព្រះរាជអាជ្ញារអមសាលាដំបូង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៣ មេសា ម្សិលមិញ សុំអោយតុលាការចាត់ការទៅ តាមនិតិវិធីច្បាប់។
មន្រ្តីដែលបម្រើការងារនៅក្នុងស្រុកអន្លង់វែងម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យ អ្នកយកព័ត៌មានយើងដឹងថា មេឈ្មួញឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ នេះបានធ្វើសកម្មភាពមក លើអ្នកសាព័ត៌មានម្តងរួចមកហើយកាលពីអំឡុងឆ្នាំ២០១៦ កន្លង់មកលើសពីនោះ ស្រ្តីរូបនេះថែមទាំងប្រមាថមាកងាយដល់មន្រ្តីតូចតាចដែលបម្រើការងាររដ្ឋផងដែរ ដូចជាក្នុងការរកស៊ីដឹកឈើឬជួលពលរដ្ឋឱ្យឡើងភ្នំកាប់ឈើគ្រញួងនៅក្នុងទឹកដីថៃ នោះ ដូចពាក្យស្លោកបានពោលថា សុខចិត្តបោះនុយទៅឱ្យត្រីឆ្តោស៊ីមិនឱ្យច្រវ៉ាប្របិចនោះទេ។ មន្រ្តីដដែលបានបន្តថា ស្រ្តីជនជាតិវៀតណាមម្នាក់នេះរកស៊ីនៅក្នុងស្រុកខ្មែរថ្លើម ធំណាស់ដោយមិនខ្លាចញញើតសមត្តកិច្ចណារនោះទេដោយសាតែអ្នកមានអំណា ចនៅពីក្រោយខ្នងជាអ្នកកាង ព្រោះតែបានទទួលនូលាភសក្ការៈពីស្រ្តីម្នាក់នេះ។
ក្រុមអ្នកសារព័ត៌មាន និងពលរដ្ឋខេត្តឧត្តរមានជ័យ សំនូមពរទៅតុលាការខេត្តឧត្តរមានជ័យ ចៅហ្វាងខេត្តឧត្តរមានជ័យ និងមន្ត្រីពាក់ព័ន្ធទាំងអស់មេត្តាចាត់ការមេឈ្មួញរកស៊ីឈើក្រញូងឈ្មោះ ខ្វៀង ធីម៉ៃ (ចែម៉ាយ ឬយាយម៉ាយ) នេះអោយបានឆាប់រហ័ស ព្រោះបើបណ្តែតបណ្តោយយូរទៅ ច្បាស់វឹកវរធំហើយនៅខេត្តប៉ែកឧត្តរប្រទេសកម្ពុជា៕ សហការី






More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
សេចក្ដីរាយការណ៏បានឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសជាសាធារណៈដល់ម្ចាស់កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូរបស់ខ្លួន ម្ចាស់កាស៊ីណ...Read more
អ្នកសារព័ត៌មានម្នាក់ប្រចាំគោលដៅខេត្តក្រចេះ ត្រូវឃាតកបាញ់មួយគ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលអ្នកកាសែតរូបនោះព្យាយាមតាមប្រមាញ់ការជួញដូរឈើខុសច្បាប់។
...Read more
ប្រភពពីឈ្មួញរកស៊ីឈើបានឲ្យដឹងថាមេឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា) មានមេការម្នាក់ឈ្មោះ សាន ចយជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័ទើប ប្រព្រឹត្តទៅដោយរលូនបើសិនជាមិនល...Read more
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ...Read more
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
មានសេចក្តីរាយការណ៍មកថា មេប៉ូលិសសេដ្ឋកិច្ច៣ខេត្ត មានខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើមល្បីឈ្មោះក្តោបក្តាប់បទល្មើសសេដ្ឋកិច្ច ត្រូវប៉ាន់ស្រង់ដើមយ៉ាងពេញបន...Read more
ប្រទេសជាតិជាច្រើននៅលើពិភពលោកយើងនេះ គឺរមែងតែងតែមានមេដឹកនាំ និងប្រជានុរាស្រ្តតិច ឬច្រើនអាស្រ័យទៅលើប្រទេសនោះតូចឬធំតែប៉ុណ្ណោះ ប្រទេសខ្លះគ្មានស្តេច តែមានប្រធានាធិបតី ឯប្រទេសខ្ល...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារជនជ្រាបថា នាថ្ងៃច័ន្ទទី០៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង០៨:០០ព្រឹក ព្រឹទ្ធសភា...Read more
ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
| ថ្ងៃនេះ | 753 | នាក់ |
| ម្សិលមិញ | 1772 | នាក់ |
| សប្ដាហ៍នេះ | 9196 | នាក់ |
| ខែនេះ | 10989 | នាក់ |
| ឆ្នាំនេះ | 124506 | នាក់ |
| សរុប | 57475902 | នាក់ |
| ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 10:04 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

