តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអោយមហាជនរិះគន់ថា ក្នុងការចុះអនុវត្តនេះហាក់មានភាពសន្លោះប្រហោង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 07:43 នាទី ចំនួនអានៈ 1837

តុលាការខេត្តសៀមរាប និង​ប៉ូលីសប៉ុស្តិ៍ពីរនាក់​បានចុះ អនុវត្តសាលដីការ រឹបអូសដី និងផ្ទះ​មួយកន្លែងស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ​នៅ​វេលា​ម៉ោង​៨និង​៣០​នាទី​​ព្រឹក​ថ្ងៃទី២៦ ខែមាសា ឆ្នាំ២០១៧ជា​លើក​ទី​ពីរ​មិន​បាន​សម្រេចទៅ​តាម​ផ្លូវ​ច្បាប់​ដែល​បាន​កំណត់។

យោង​ទៅតាមសាលដីការសម្រេច ម្ចាស់ដី​និង​ផ្ទះឈ្មោះលោក ធីវលី និង​ភរិយាឈ្មោះ ហូប៉ោះ បានជំពាក់បំណុលលោ​ក​ស្រី ហ៊ឹមសុកុល  គ្មានលទ្ធភាពសង អស់រយៈពេលជាច្រើនឆ្នាំ បើ​គិត​ទៅ​តាំង​តែ​ពីឆ្នាំ​២០១០ រហូត​ដល់​ឆ្នាំ២០១៧នេះ ទើប​តុលាការ​សម្រេច​យក​ដី​និង​ផ្ទះ​របស់​កូន​បំណុល​ទៅ​លក់​អោយ​អ្នក​ដ៏ទៃ ទៅ​តាម​តំលៃ​ទី​ផ្សា។

យោង​តាម​សម្តី​​លោក​ស្រី ហ៊ឹបសុកុលជា​ម្ចាស់បំណុលបាន​ទុក​ឱកាស​អោយ​កូន​បំណុល​រក​លុយ​សង​ជាច្រើន​ឆ្នាំតែមិន​​មាន​លុយ​សង ​ទើប​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តី​ទៅ​តុលាការ រហូត​តុលាការ​សម្រេច​យក​ផ្ទះ​និង​ដី​នេះ​លក់​ទៅ​តាម​តំលៃទីផ្សា ​អោយទៅ​ឈ្មោះ ​ឡៅសុម៉េង ទៅ​តាម​ផ្លូវ​ច្បាប់ ដែល​ក្នុង​ការ​លក់​នេះ​មានការ​ចុះ​វាយតម្លៃ​ពី​ស្ថាប័ណ្ណពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ហើយ​កាល​នោះ​ម្ចាស់​ផ្ទះ​ក៏មិន​បាន​ធ្វើ​ការ​បដិសេធន៍ដែរ។

សូម​រំលឹកផងដែរថា​ កាលពី​ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧តុលាការ ​និង​សមត្ថកិច្ច​ចំរុះបាន​ចុះ​អនុវត្តសាល​ដី​ការ​លើក​ទី​១​ម្តង​ហើយ ​តែ​មិន​បាន​សម្រេច ដោយ​ម្ចាស់​ផ្ទះ​មិន​ព្រម​ចាក​ចេញ ហើយ​នៅ​ព្រឹក​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារងសាលា​ដំបូង​ខេត្ត​សៀមរាប​លោក រៀម ចន្ទន្នី និង​ក្រឡាបញ្ជីម្នាក់ ព្រម​ទាំង​ប៉ូលីស​ប៉ុស្តិ៍សង្កាត់​សាលាកំរើក​ពីរនាក់បាន​ចុះ​អនុវត្ត​សាល​ដីការ​ជាលើក​ទីពីរ តែ​មិន​ទទួល​បាន​ជោគ​ជ័យ​ដដែល​ ព្រោះ​ម្ចាស់​ផ្ទះ​មិន​ព្រម​ចាក​​ចេញដដែល ហើយ​កូន​ម្ចាស់​ផ្ទះ​បាន​ទាញ​ដំ​បង​បម្រុង​សំ​ពង​ក្បាល​ក្រុម​កម្ម​ករ​ដែល​ត្រូវ​បាន​តុលាការ​បញ្ជាអោយ​ជួយ​រើឥវ៉ាន់​ចេញ​ពី​ផ្ទះ ដើម្បី​ចាក់​សោ​ប្រគល់​អោយ​ម្ចាស់​ថ្មី​ដែល​ជា​អ្នក​ចំណាយ​លុយ ​$41210 (បួនម៉ឺនមួយពាន់ពីររយដប់ដុល្លារអាមេរីកកាំង) ក្នុ​ង​​ការ​ផ្ទះ​និង​ដី​នេះ​​ពីតុលាការខេត្ត​សៀមរាប​។

លោក ឡៅ សុម៉េង បានប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លោកបានទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដែលតុលាការបានសម្រេច លក់ឡាយឡុង ព្រោះជំពាក់បំណុលគេគ្មានប្រាក់សង ហើយដីនោះមានលេខវិញ្ញាបនបត្រ ១៧១០០៤០៦ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៨ ដែលមានដី និងផ្ទះចំនួនពីរ។ លោក ឡៅសុម៉េង បានបន្តថា៖ ដំបូងឡើយលោក សុំទិញតែដីទេ តែតុលាការសុំអោយ ទិញទាំងផ្ទះផង ព្រោះផ្ទះបើរើទៅវាបាក់បែកខូចខាត ទើបលោក សម្រេចចិត្តទិញ ទាំងផ្ទះពីការឡាយឡុងរបស់តុលាការ ដែលមានតំលៃសរុប $៤១២១០ (បួនម៉ឺនមួយពាន់ពីររយដប់ដុល្លារ) ម្យ៉ាងទៀតលោក ធីវលី និងលោកស្រី ហូប៉ោះ ក៏បានយល់ព្រម ផ្ទេរប្លង់កម្មសិទ្ធស្រមច្បាប់ អោយមកលោក ដោយគ្មានការបង្ខិតបង្ខំនោះទេ តែដល់ពេល លោក ត្រូវការយកដីយកផ្ទះ ដែលជាកម្មសិទ្ធរបស់លោក បានទិញ បែរជាឡាំប៉ា មិនព្រមប្រគល់អោយ ។ លោកថាតាមពិតទៅ លោកមិនត្រូវទិញដីផ្ទះ ដែលមានរឿងក្តីក្តាំនោះទេ តែកាលនោះវាគ្មានអ្នកទិញ ហើយម្យ៉ាងទៀត ម្ចាស់បំណុល(ណុបស៊ីថា)គេគំរាមប្តឹងអ្នកធានា(ហ៊ឹមសុកុល)ដែលជាភរិយារបស់លោក ទើបលោកសម្រេចចិត្តជួយទិញ ដីនិងផ្ទះខាងលើនេះ។

ក្រុមគ្រួសារលោកស្រី ហូប៉ោះ មិនព្រមចុះចេញពីផ្ទះនោះទេ​ ដោយគាត់បានលើកឡើងថា ពួកគាត់ ជំ​ពាក់​លុយ២៥០០០ដុល្លា (ពីរម៉ឺនប្រាំពាន់ដុល្លា) គាត់ត្រូវសងលុយ គ្មាន​ហេតុផល​អ្វី ត្រូ​វ​អោយ​ដី​អោយ​ផ្ទះ​នោះ​ទេ គាត់​បាន​ជួល​មេធាវី​ដើម្បី​ធ្វើ​ការ​តវ៉ា​ចំពោះ​មុខ​ច្បាប់​ ដាច់ខាត​មិន​ចុះ​ចេញ មិន​ខ្លាច​អ្នក​ណា​ទាំង​អស់​ ។

មតិមហាជន​ឈរ​មើល​ហេតុ​ការ​ណ៍​ ការ​ចុះ​អនុវត្ត​សាលដីការ​ខាង​លើ​នេះ និយាយផ្សេង​ៗ​គ្នា ដោយ​អ្នក​ខ្លះ​មាន​ការ​អាណិត​អាសូរ​ដល់​ម្ចាស់​ផ្ទះ អ្នក​ខ្លះថាគ្រាន់តែ​ជំ​ពាក់​លុយ​ប៉ុណ្ណឹង​ចាំ​បាច់​រឹប​អូស​ផ្ទះ អ្នក​ខ្លះ​យល់​ដឹង​ពី​ផ្លូវ​ច្បាប់​បាន​និយាយថា បើ​ជំពាក់​គេ​អត់​លទ្ធភាព​សង​គេ​ហើយ​មេច​មិន​អោយ​គេ​តាម​ផ្លូវ​ច្បាប់​ទៅ​ព្រោះ​កាល​គេ​អោយ​ខ្ចីវាស្រួល​ដល់​ពេល​គេ​ទាវាយ៉ាប់​ បើ​យ៉ាប់​ចឹងលើ​លោក​នេះ​គេ​លែង​ហ៊ាន​អោយ​លុយ​ខ្ចី​ហើយ អ្នក​ខ្លះថា តុលាការ​​ដែល​ចុះ​មក​អនុវត្ត​ច្បាប់​នេះ​ហាក់​មាន​ការ​ចន្លោះ​ប្រហោង ដោយ​ប្រើ​កម្លាំង​នគរបាល​យុត្តិធម៌ តែ​ពីរនាក់អោយ​ឈរ​មើល​​ ហើយ​បែរ​ទៅ​ជា​បញ្ជា​អោយ​ក្រុម​កម្ម​ករ​ទៅ​ប្រទាញ​ប្រទង់ រើ​​ឥវ៉ាន់​ជាមួយ​ម្ចាស់​ផ្ទះវិញ ដូច​មិន​ដែល​ដឹង​ទេអីថា មិន​ដែល​មាន​ម្ចាស់​ផ្ទះ​ម្ចាស់​ដី​ឯណាគេ​អោយ​លោក​ទៅ​រឹប​អូស​យក​ទ្រព្យ​គេ​ដោយ​ស្រួស​នោះទេ បើ​តុលាការ​មានចេតនាទៅ​រឹប​អូសផ្ទះ រឹប​អូស​ដីតាម​សាល​ដី​ការ​​មែន​ មិន​គួរ​ប្រើ​កម្លាំង​កម្ម​ករ គួរ​ប្រើ​កម្លាំ​ង​ប្រដាប់​អាវុធ ព្រោះ​ម្ចាស់​ផ្ទះ​មិន​ខ្លាច​កម្ម​ករ​ទេ ហើយ​អាច​ប្រើ​ហឹង្សា​លើ​កម្មករ​ទៀត​ផង។

លោក ឡៅ សុម៉េង អ្នក​ទិញ​ផ្ទះ​ទិញ​ដីខាងលើ​ សូម​អោយ​លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាសាលា​ដំ​បូង​ខេត្ត​សៀមរាប​ មេត្តាពន្លឿន​ការ​អនុវត្ត​សាលដីការ​លើក​ទី៣អោយ​បាន​ឆាប់ ហើយ​សុំ​អោយ​បាន​សម្រេច​ទៅ​តាម​ផ្លូវ​ច្បាប់​ផង ព្រោះរឿង​ក្តី​នេះវាជិត​១០​ឆ្នាំហើយ ម្យ៉ាង​ទៀត​លោក​ទិញ​ដី​ទិញ​ផ្ទះ​ខាង​លើ​នេះពី​តុលាការ​ ចេញ​ដីការ​សម្រេច​លក់ មិន​មែន​ទិញ​ពី​ម្ចាស់​ផ្ទះ​ដោយ​ខ្លូន​ឯង​នោះទេ៕ ដោយ៖ ផ្លុងរ៉េត

បើ​លោក​អ្នក​ចង់ដឹង​សាច់រឿង​លំអិិត​បន្ថែម​ក្នុង​រឿង​ក្តីនេះ សូម​ចុច​លើអក្សរនេះ​ ដើម្បី​អាន​ព័ត៌មានលំអិត 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1751ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន4178ដង ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន2271ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1775ដង លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1671ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1756ដង សេចក្តីជូនដំណឹង   អាន1831ដង ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន2033ដង ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់   អាន1774ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន2110ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1087នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    1087នាក់
ខែនេះ    16630នាក់
ឆ្នាំនេះ   299282នាក់
សរុប   57650678នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 08:41