ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 03:59 នាទី ចំនួនអានៈ 2174

កាលពី​រសៀល​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ម្សិល​មិញ​ មានពិធីប្រកាសផ្ទេរភារកិច្ច​តែង​តាំង​មុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​​ ក្រោមអធិបតីភាព​ នាយឧត្តមសេនីយ៍ នេត-សាវឿន អគ្គស្នងការ​នគរបាលជាតិ ឯកឧកត្តម ឃឹម ប៊ុនសុង អភិ​បាល​ខេត្ត​សៀម​រាប​ និងមាន​ការ​ចូល​រួម​ពី​សមត្ថ​កិច្ច ​អាជ្ញាធរ​ដែន​ដី​ មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ផងដែរ​។

នាយ​នគរបាល​ដែលត្រូវបានតែង​តាំង​ថ្មី​ជា​​ស្នងការខេត្តសៀមរាប​ជំនួស អោយ​ឧត្តមសេនីយ៍ ទោ-សត ណាឌី ដែលចូលនិវត្តន៍នោះ គឺលោកវរសេនីយ៍ឯក ហ៊ូ-វណ្ណី អតី​តជា​ស្នងការរង​ ទទួលផែន ភ័ស្តភា និង​ហិ​រញ្ញ​វត្ថុ នៃស្នងការនគរបាលខេត្តសៀមរាប។

ឯកឧត្តម សត-ណាឌី មុន​ផ្ទេរ​តំ​ណែង​បាន​រាយ​ការ​ណ៍ ​អំពី​របាយ​ការណ៍​កន្លងទៅ​ក្រោម​ការ​ដឹក​នាំ​ដ៏ល្អរបស់ ឯកឧត្តម ដូច​ជា​សន្តិសុខ​សណ្តាប់​ធ្នាប់ ការ​បង្ក្រាប​បទល្មើស​នានា ជាហូរហែរ​ជូន​ថ្នាក់​ដឹក​នាំ​ ​គណ​អធិប​តី និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ដែល​ចូល​រួម​ក្នុង​ពិធី​ខាង​លើ​នេះ​បាន​ជ្រាប​ជា​ព័ត៌មាន​។

លោកវរសេនីយ៍ឯក ហ៊ូ-វណ្ណី អតី​តជា​ស្នងការរងមុន​ទទួលមុខ​​តំ​ណែង​ជា​ស្នង​ការ​ខេត្តសៀមរាប នៅ​ក្នុង​ពិធីតែង​តាំង​នេះ លោកបាន​ធ្វើ​ការ​ប្តេ​ជ្ញាចិត្ត​ចំ​ពោះ​មុខ​ថ្នាក់​ដឹក​នាំ ​និង​មន្ត្រី​រាជ​ការ​ទាំង​អស់​ថា៖ ០១-ប្តេចជ្ញា​ស្មោះត្រង់​ចំ​ពោះជាតិសាសនា និង​ព្រះមហាក្សត្រ​ ០២-ប្តេជ្ញាគោរព​ និង​អនុវត្តដោយ​​ស្មោះ​ត្រង់​តាម​​កម្ម​វិធី​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​មាន​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន-សែន ជា​ប្រមុខ​ដឹក​នាំ​ ០៣-ប្តេជ្ញា​យក​អស់​កម្លាំង​កាយ​ចិត្ត គំនិត​ប្រាជ្ញា​ ដើម្បី​បំ​រើ​ផល​ប្រ​យោជន៍ប្រ​ជារាស្ត្រ និង​មិន​ធ្វើ​អោយ​ប៉ះ​ពាល់ដល់​ផល​ប្រ​យោជន៍​ប្រ​ជា​រាស្ត្រ​ឡើយ ០៤-ប្តេជ្ញាគោរព​និង​ប្រត្តិបត្តិ​យ៉ាង​ម៉ឺង​ម៉ាត់​ដោយ​សច្ច​យុត្តិធម៌ គោរព​ច្បាប់​ បទបញ្ញត្តនិង​បទ​បញ្ជា​ផ្សេងៗ​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់ ០៥-ប្តេជ្ញាអនុវត្តយ៉ាង​ម៉ឺង​ម៉ាត់​នូវ​វិន័យ​លេខ០០៦​របស់​អគ្គស្នងការ​តំ​ណាង​កង​កម្លាំ​នគរបាល​ជាតិ​ ០៦-ប្តេជ្ញា​អនុវត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​របស់​រាជ​រដ្ឋា​ភិបាល ០៧-ប្តេជ្ញា​សាមគ្គីភាព​ផ្ទៃ​ក្នុង​ និង​អង្គភាព​ពាក់​ព័ន្ធ​អោយ​មាន​ភាព​ល្អ​ប្រសើរ។ ជាទីបញ្ចប់​លោកស្នង​ការ​ឡើង​ថ្មីបាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ជាទីបំ​ផុត​ ចំពោះវត្តមានឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ គណធិបតី ភ្ញៀវ​កិត្តិយស​ក្នុង​អង្គ​ពិ​ធី​ទាំង​មូល​ ដែល​បាន​ចំ​ណាយពេល​វេលាដ៏មាន​តំលៃ ដើម្បី​ចូល​រួម​ក្នុង​ឱ​កាស​នេះ។

ឯកឧត្តម ឃឹម​-ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប បន្ទាប់​ពី​​ឡើង​ថ្លៃ​មតិ​ស្វាគមន៍​ដល់​​ពិធីតែង​តាំង​ និង​គោរព​ដល់​គ​ណ​អធិ​បតី​ មន្តី្រ​រាជការ​គ្រប់​ជាន់​ថ្នាក់ ឯកឧត្តម ឃឹម-ប៊ុនសុង បាន​កោដសសើ​រនូការ​ដឹកនាំរបស់​សម្តេច អគ្គមហាសេនាបតី ហ៊ុន សែន រាជរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់​ចេញ​​យ៉ាង​ត្រឹម​ត្រូវ​នូវ​គោល​នយោបាយ​យុត្តិសាស្រ្ត​ចតុកោណតំណាក់​កាល​ទីបី ព្រម​ទាំង​ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​​​អនុវត្ត​យ៉ាង​សកម្ម​របស់​អាជ្ញាធរ​គ្រប់​លំ​ដាប់​ថ្នាក់មន្ទីរ​អង្គភាពនានារបស់​ខេត្ត ​ដែល​បាន​ធ្វើ​អោយ​ខេត្ត​សៀម​រាប​ទទួល​បាន​ស្នាដៃលេច​ធ្លោដូចជា៖ ធានាបាន​នូវ​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​បាន​យ៉ាង​ល្អ​ប្រសើ ធ្វើ​អោយ​ប្រ​ជា​ពលរដ្ឋ​មាន​ការ​ជឿ​ជាក់​ និង​ចូល​រួម​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់ ហើយ​ប្រ​ជា​ពល​រដ្ឋ​មាន​សតិអារម្មល្អ​ក្នុង​ការ​ដើរ​ហើរ​គ្រប់​ច្រក​ល្ហក ទាំង​យប់​ទាំអ​ថ្ងៃ សូម្បី​នៅ​តំ​ន់​ដាច់ស្រយ៉ាល​យ៉ាង​ណាក្តី ជាពិសេស​ភ្ញៀវ​ទេសចរណ៍ជាតិ និង​អន្តរជាតិ​មាន​ភាព​កក់​ក្តៅ​ និង​សន្តិសុខ​ក្នុង​ការ​ស្នាក់​នៅ​ និង​ការ​ធ្វើ​ការ​កម្សាន្ត​គ្រប់​ទិសទី។

ឯកឧត្តមនាយ​ឧត្តមសេនីយ៍ នេត-សាវឿន ក្នុង​នាម​ក្រសួង​មហាផ្ទៃ និង​ក្នុង​នាម​ឯកឧត្តមផ្ទាល់​ បាន​ឡើង​ថ្លែង​អំណគុណ​ដល់ ​ឯកឧត្តម ឃឹម-ប៊ុនសុង ​ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត គណធិបតី ភ្ញៀវ​កិត្តិយស ស​មា​ជិក​ស​មា​ជិការ ដែល​ចូល​រួម​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​តំ​ណែង ស្នង​ការ​នគរបាល​ខេត្តសៀមរាប។ ឯឧត្តម​បាន​មាន​ប្រសាសន៍​បន្តថា ការ​ចូល​រួម​របស់​ភ្ញៀវ​កិត្តិយស​ និង​មន្រ្តី​រាជការ​នៅ​ថ្ងៃនេះ ជាការ​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​នគរ​បាល​ខេត្ត​សៀមរាប ដើម្បី​ចាប់​ដៃ​បើក​ប្រតិបត្តិការ​ណ៍ ដើម្បី​​ញាំង​អោយ​ខេត្ត​សៀមរាប កាន់​តែ​រីក​ចំរើន មាន​សុខ​សន្តិភាព ហើយ​វត្តមាន​របស់​ភ្ញៀវ​កិត្តិយស​ថ្ងៃនេះ​ គឺ​ជា​សាក្សី​ក្នុងការ​ចូល​រួម​ស្តាប់ ការ​ប្តេជ្ញាចិត្ត​របស់​​ ឧត្តមសេនីយ៍ ហ៊ូ-វណ្ណី ដែល​ឡើង​ជាស្នង​ការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​សៀម​រាប ហើយ​សូម​អោយន្ត្រី​រាជាការ និង​ប្រជារាស្ត្រ​ ចូល​រួម​សហការ ដើម្បី​អោយ ​លោក ហ៊ូ-វណ្ណី បំ​ពេញ​បេសកកម្ម​បាន​ជោគជ័យ ក្នុង​ការ​តប​ស្នង​សង​គុណដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា សង​គុណដល់​ក្រសួង​មហាផ្ទៃ និង​សងគុណ​ដល់​អគ្គស្នង​ការ​នគរបាល​ជាតិ។

ជាចុង​ក្រោយ នាយ​ឧត្តមសេនីយ៍ នេត-សាវឿន បាន​សង្កត់ធ្ងាន់ថា សូម​អោយ​លោក​ស្នង​ការ​ឡើង​ថ្មី ​អនុវត្ត​អោយ​បាន​នូវ​គោល​នយោបាយនានា​​របស់​ថ្នាក់​ដឹក​នាំ ដើម្បី​អោយ​ខេត្តសៀមរាបជាស​ផុត​ពី​ការ​ជួញ​ដូរ​ផ្លូវភេទ ជាស​ផុត​ពីការ​ជួញ​ដូរ​ និង​ប្រើ​ប្រាស​​គ្រឿង​ញៀន លុប​បំ​បាត់​បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ កុង​ត្រូលជជុះ អំពើហឹង្សា អំពើឃាត្តកម្ម និង​បទល្មើ​ស​នានាជាដើម។

ពលរដ្ឋ​ខេត្ត​សៀមរាប​សង្ឃឹមយ៉ាង​មុត​មាំថា នាយ​ឧត្តមសេនីយ៍ ហ៊ូ-វណ្ណី ស្នង​ការ​នគរ​បាល​ខេត្ត​សៀមរាប​ឡើង​ថ្មីនេះ ជាមនុស្ស​ចេះ​ស្រលាញ់​ជាតិ​មាតុភូមិ ចេះ​ស្រលាញ់​ប្រជារាស្ត្រ មិន​ប្រកាន់​វណ្ណៈ ឋានៈ មាន​ក្រ ទាប​ខ្ពស់ ខ្មៅស តូច​ធំ​ បក្សពួកនិយម រើស​អើង ដូច​មន្ត្រី​រាជការ​ក្នុង​ខេត្ត​សៀមរាប​មួយ​ចំ​នួននោះ​ទេ ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី   អាន2210ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន1566ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1996ដង ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​ក?...    អាន1812ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1823ដង លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1884ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន2203ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1680ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1636ដង ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា   អាន3945ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1163នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    1163នាក់
ខែនេះ    16706នាក់
ឆ្នាំនេះ   299358នាក់
សរុប   57650754នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 09:23