មានសេចក្ដីរាយការណ៍ពីក្រុមសមត្ថកិច្ចមកថា មានមនុស្សចំនួន៤នាក់បានស្លាប់បាត់បង់ជីវិត ឯ២នាក់ទៀតរងរបួស និងសត្វគោ១ក្បាលបានងាប់ ក្នុងហេតុការណ៍ ភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ រន្ទះបាញ់ នៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ។

ករណីទី០១-នៅម៉ោង៧និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៧ ត្រង់ណុច ខ្នារង្វាសចាស់ ភូមិខ្នារង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជនរងគ្រោះ ឈ្មោះ គយ ដានី ហៅអ៊ុល ភេទស្រី អាយុ៣២ឆ្នាំ ជាស្ត្រី មេម៉ាយកូន២ រស់នៅភូមិ កើតហេតុខាងលើ បានដើរទៅឆ្លុះកង្កែប ហើយត្រូវរន្ទះបាញ់ ស្លាប់នៅវាលស្រែតែម្ដង។
ករណីទី០២-នៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ដដែល កើតឡើង នៅភូមិបុស្សក្រឡ ឃុំគោកដូង (ក្នុងចំការដំឡូង) ជនរងគ្រោះឈ្មោះ មូវ ឈី ភេទប្រុស អាយុ២៩ នៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ ស្លាប់ដោយរន្ទះបាញ់។
ករណីទី០៣-នៅម៉ោង ៥:៣០នាទីល្ងាច នៅចំណុច មុខវត្តដំរីសែនជ័យ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប មានភ្លៀងធ្លាក់ លាយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បណ្តាលអោយ មនុស្សស្លាប់ ១នាក់ របួសស្រាលក្មេងស្រីម្នាក់អាយុ១៣ឆ្នាំ និងសត្វគោ១ក្បាលងាប់ ហើយជនរងគ្រោះឈ្មោះ វ៉ង អ៊ុំ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មុនពេល កើតហេតុ ជនរងគ្រោះ បានដើរ ដឹកគោមកពីស្រែ មកដល់ចំណុចមុខផ្ទះរន្ទះបាញ់ចំជនរងគ្រោះ និងសត្វគោតែម្ដង ក្រុមគ្រួសារបានព្យាយាម ដឹកជនរគ្រោះយក ទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះ តែជនរងគ្រោះបានស្លាប់តាមផ្លូវបាត់ទៅហើយ ដូច្នេះគ្រួសារក៏ដឹកសាកសព ត្រឡប់យកសព្វមកផ្ទះវិញធ្វើបុណ្យតាមប្រពៃណីខ្មែរ។
ករណីទី០៤-នៅម៉ោង៥និង៣០នាទីល្ងាច នៅក្នុងភូមិប្រីយ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី មានករណី ខ្យល់កន្ត្រាក់ បណ្ដាលអោយ រលំផ្ទះ១ខ្នង ស្លាប់មនុស្ស១នាក់ រងរបួសបាក់ដៃ១នាក់។ ជនរងគ្រោះឈ្មោះ កួន ដាក់ ភេទប្រុសអាយុ៤០ ឆ្នាំស្លាប់ ប្រពន្ធឈ្មោះ ឈឹម ណាម រងរបួស បាក់ដៃ មានកូន៥នាក់ស្រី២ប្រុស៣នាក់ ដែលរស់នៅ ភូមិកើតហេតុខាងលើ៕









នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ ព្រះរាជពិធីគោរពនិងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់២ឆ្នាំបានប្រារព្ធធ្វើ ដោយមានការចូលរួមពីរដ...Read more
ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើមួយដ៏ល្អដែលមិនអាចកាត់ថ្លៃបាន។ ប៉ុន្តែក្នុងនោះក៏មានប៉ូលីសចរាចរណ៍មួយចំនួនតូចមិនគោរពក្រមសីលធម៌របស់...Read more
បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយសើចសប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើរូបភាពខាងក្...Read more
យោងតាមបណ្តាញសង្គម Facebook មួយបានអោយដឹងតាមរយៈវីដេអូគ្លីបថា មានកាហ្វេមួយចំនួនដែលចរាចរណ៍នៅលើទីផ្សាបច្ចុប្បន្នមិនមែនជាកាហ្វេដែលមានគុណភាពល្អទេ គឺដើម្បីកេងចំណេញច្រើន ក្រុមអ្នកផលិតកាហ្វេ...Read more
អាជ្ញាធរក្រុង ហែរហមអមដោយសមត្ថកិច្ចចំរុះ និងដឹកនាំដោយលោក សោម សម្បត្តិ អភិបាលរងក្រុងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ និងចូលរួមដោយកញ្ញា ទីវ គឹមកល្យាណ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?
ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត
ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់ ស្លូតបូត
វិធីរក្សារព្រហ្មចារីល្អបំផុតគឺរក្សាភាពម៉ឺាងម៉ាត់
ទឹកភ្នែកអាចកាត់បន្...Read more
ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាប ប្រាំនាក់ពុលទាំងអស់នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប្តីបានស្លាប់បាត់បង់ជីវិត ឯកូនបីនាក់ និង...Read more
1.កង្វល់គ្រប់គ្រងផ្ទះ
២.កង្វល់គ្រប់គ្រង និងតត្រកូល
៣.កង្វល់ចង់បានលាភ
៤.កង្វល់ក្នុងការបង្រៀន
៥.កង្វល់ក្នុងការងារ
៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ
៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ
៨...Read more
មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូប ត្រូវបានលោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដោះលែងឲ្យនៅក្រៅឃុំ...Read more
| ថ្ងៃនេះ | 558 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6719 | នាក់ |
| ខែនេះ | 6719 | នាក់ |
| ឆ្នាំនេះ | 289371 | នាក់ |
| សរុប | 57640767 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 07:01 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

